Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋ ព្រោះ ក្តីស្រលាញ់ និងចង់ឱ្យកេរដំណែលដូន តានៅគង់វង្ស

ធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋ ព្រោះ ក្តីស្រលាញ់ និងចង់ឱ្យកេរដំណែលដូន តានៅគង់វង្ស

អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ថែរក្សា ជួសជុល អភិរក្សប្រាង្គប្រាសាទ តាមមធ្យោបាយបណ្ដុះបណ្ដាលអ្នកបន្តវេនឱ្យយល់ដឹងពីជំនាញបច្ចេកទេសដើម្បីរួមគ្នាអភិរក្ស។ ក្នុងនោះមានកូនខ្មែរមួយចំនួនបានស្ម័គ្រចិត្តធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋ ព្រោះតែពួកគេមានក្តីស្រឡាញ់ និងចង់ថែរក្សាកេរដំណែលដូនតាខ្មែរឱ្យនៅគង់វង្ស។

លោក ជួន វង្ស អាយុ ៣០ឆ្នាំ អ្នកភូមិឪឡោក ឃុំបាគង នៃស្រុកប្រាសាទបាគង គឺជាអ្នកចូលរួមជួសជុលប្រាសាទម្នាក់ ក្នុងចំណោមអ្នករួមការងារជាច្រើនទៀត។ លោកមានប្រសាសន៍ថា លោកបានធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋចំនួន៤ឆ្នាំមកហើយ។ លោក វង្ស បានឱ្យដឹងថា ដោយសារការស់នៅក្បែរប្រាសាទតាំងពីតូច និងការស្រឡាញ់ផង ជំរុញឱ្យលោកចូលបម្រើការងារជាអ្នកជួសជុលប្រាសាទឥដ្ឋ ព្រោះតែចិត្តចង់ចូលរួមថែរក្សាកេរដូនតា សម្រាប់ក្មេងជំនាន់ក្រោយបន្តទៀត។

ចំណែកលោក សែន ស៊ុង អាយុជាង៣០ឆ្នាំ គឺជាអ្នកជួសជុលប្រាសាទឥដ្ឋរយៈពេលជាង១០ឆ្នាំ  មានប្រសាសន៍ថា ប្រាសាទបុរាណ ដែលដូនតាខ្មែរបានកសាង គឺអស្ចារ្យគ្មានពីរនៅលើលោក។ ការចូលរួមជួសជុលប្រាសាទបុរាណគឺជាសំណាងរបស់លោក ព្រោះតែប្រាសាទបុរាណមានតម្លៃ អាយុកាលខ្ទង់ពាន់ឆ្នាំ មានសាងពីឥដ្ឋ និងពីថ្មធំៗ ស្កឹមស្កៃ និងមិនមានមនុស្សច្រើនទេ ដែលបានចូលរួមថែរក្សាសម្បត្តិដូនតាដោយផ្ទាល់ដូច្នេះឡើយ។

លោក ជួន វង្ស និងលោក សែន ស៊ុង ផ្តាំផ្ញើដល់កូនខ្មែរគ្រប់រូប សូមចូលរួមថែរក្សាប្រាសាទបុរាណដែលជាកេរដំណែលដូនតា កុំធ្វើសកម្មភាពណាមួយដែលនាំឱ្យបាត់បង់តម្លៃប្រាសាទ និងសូមកុំគូសវាសលើថ្ម ឬឥដ្ឋដែលនាំឱ្យខូចខាតដល់ប្រាសាទ ព្រោះប្រាសាទបុរាណ គឺជារបស់យើងទាំងអស់គ្នា៕

About siemreaptoday

Check Also

ក្រុមការងារពិនិត្យ និងតាមដានការ​សាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយទទួលបានការអនុញ្ញាត បានចំនួន២៣២ករណី

នៅក្នុងសប្ដាហ៍ទី២ នៃខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់ របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេស នូវសំណង់ដែលបានការអនុញ្ញាត កន្លងមក ចំនួន៧៩ករណី និងការជួសជុលតូចតាច ដោយក្រុមការងារសហគមន៍ ចំនួន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories