Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2023 / September (page 4)

Monthly Archives: September 2023

អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី វត្តអារាមនៅក្នុងឧទ្យានអង្គរ និងវត្តអារាមដទៃទៀត ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា

សៀមរាប៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅវត្តរាជបូណ៌ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីពី «វត្តអារាមនៅក្នុងឧទ្យានអង្គរ និងវត្តអារាមដទៃទៀត ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា» ក្នុងគោលបំណងបណ្តុះគំនិតស្រឡាញ់ ថែរក្សា និងអភិរក្សឧទ្យានអង្គរ ដែលជាតំបន់រមណីយដ្ឋានបេតិ កភណ្ឌពិភពលោក តាមរយៈការចូលរួមពីវត្តអារាម និងកែប្រែភាពអវិជ្ជមានផ្សេងៗដែលកើតមានតាមទីវត្តអារាម។  សិក្ខាសាលានេះ ប្រារព្ធក្រោមការនិមន្តចូលរួមដ៏ខ្ពង់ ខ្ពស់របស់សម្ដេចព្រះព្រហ្មរតនមុនីសិរីសុវណ្ណោ ពិន សែម គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ក្រុង/ខេត្តសៀមរាប សម្តេចព្រះពុទ្ធជ័យមិនី បណ្ឌិត ឃឹម សន សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ព្រះថេរានុថេរៈ និមន្តមកពីវត្តអារាមចំនួន៦១ នៃវត្តអារាមនៅក្នុងឧទ្យានអង្គរ និងវត្តអារាមដទៃទៀត ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋ លេ ខាធិការ ក្រសួងធម្មការ និងសាសនា …

Read More »

ជណ្ដើរនៅប្រាសាទបន្ទាយសំរ៉ែត្រូវជួសជុល និងកែលម្អឡើងវិញ

ថ្មីៗនេះ ក្រុមការងារពិនិត្យសម្បទាទេសចរណ៍ (TSC) ក្នុងតំបន់អង្គរនៃនាយកដ្ឋានអភិវឌ្ឍន៍​ទេសចរណ៍អង្គរ និងវប្បធម៌ បានជួសជុលជណ្ដើរមួយកន្លែងនៅប្រា សាទបន្ទាយសំរ៉ែ។ លោក ប៊ូ ផានេត នៃក្រុមការងារ TSC បានឱ្យដឹងថា ជណ្ដើរដែលបានដំឡើងថ្មីនេះ​មានទំហំបណ្ដោយ ៤.៥០ម៉ែត្រX១.៥០ម៉ែត្រ ស្ថិតនៅចំណុចវាលស្មៅខាងក្នុងប្រាសាទមុខកំពែងទី២ នៃប្រាសាទបន្ទាយសំរ៉ែ។ លោក ប៊ូ ផានេត បានបញ្ជាក់ថា គោលបំណងនៃការរៀបចំខាងលើនេះ ដើម្បីការពារគ្រោះថ្នាក់​ផ្សេងៗ សម្រួលភ្ញៀវដើរទស្សនា ខណៈជណ្ដើរចាស់មានសភាពរង្គឺ ពុកផុយ និងមានភាពរអិលផងដែរ​នារដូវវស្សានេះ៕

Read More »

Categories