Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី វត្តអារាមនៅក្នុងឧទ្យានអង្គរ និងវត្តអារាមដទៃទៀត ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី វត្តអារាមនៅក្នុងឧទ្យានអង្គរ និងវត្តអារាមដទៃទៀត ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា

សៀមរាប៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅវត្តរាជបូណ៌ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីពី «វត្តអារាមនៅក្នុងឧទ្យានអង្គរ និងវត្តអារាមដទៃទៀត ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា» ក្នុងគោលបំណងបណ្តុះគំនិតស្រឡាញ់ ថែរក្សា និងអភិរក្សឧទ្យានអង្គរ ដែលជាតំបន់រមណីយដ្ឋានបេតិ កភណ្ឌពិភពលោក តាមរយៈការចូលរួមពីវត្តអារាម និងកែប្រែភាពអវិជ្ជមានផ្សេងៗដែលកើតមានតាមទីវត្តអារាម។ 

សិក្ខាសាលានេះ ប្រារព្ធក្រោមការនិមន្តចូលរួមដ៏ខ្ពង់ ខ្ពស់របស់សម្ដេចព្រះព្រហ្មរតនមុនីសិរីសុវណ្ណោ ពិន សែម គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ក្រុង/ខេត្តសៀមរាប សម្តេចព្រះពុទ្ធជ័យមិនី បណ្ឌិត ឃឹម សន សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ព្រះថេរានុថេរៈ និមន្តមកពីវត្តអារាមចំនួន៦១ នៃវត្តអារាមនៅក្នុងឧទ្យានអង្គរ និងវត្តអារាមដទៃទៀត ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋ លេ ខាធិការ ក្រសួងធម្មការ និងសាសនា និងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងសហការី អាចារ្យ គណៈកម្មការវត្តអារាម សរុបប្រមាណ២០០អង្គ/នាក់។

នៅក្នុងសិក្ខាសាលាក៏មានបទបង្ហាញស្តីពី«វត្តអារាមនៅក្នុងឧទ្យានអង្គរ និងវត្តអារាមដទៃទៀត ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា» និងឱវាទណែនាំរបស់គណៈសង្ឃនាយក សម្ដេចព្រះព្រហ្មរតនមុនីសិរីសុវណ្ណោ ពិន សែម គណៈ មហា និកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ក្រុង/ខេត្តសៀមរាប សម្តេចព្រះ ពុទ្ធជ័យមិនី បណ្ឌិត ឃឹម សន សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា។ លុះដល់ពេលរសៀល សិក្ខាសាលាទាំងមូលនឹងធ្វើដំណើរទស្សនកិច្ចរបស់អង្គសន្និបាតទៅកាន់វត្តពោធិ៍ពីរដើម វត្តគោកតាលន់ វត្តអង្គរខាងត្បូង និងវត្តតាព្រហ្មមានជ័យដែរ៕

About siemreaptoday

Check Also

ក្រុមការងារពិនិត្យ និងតាមដានការ​សាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយទទួលបានការអនុញ្ញាត បានចំនួន២៣២ករណី

នៅក្នុងសប្ដាហ៍ទី២ នៃខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់ របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេស នូវសំណង់ដែលបានការអនុញ្ញាត កន្លងមក ចំនួន៧៩ករណី និងការជួសជុលតូចតាច ដោយក្រុមការងារសហគមន៍ ចំនួន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories