Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2024 / April (page 2)

Monthly Archives: April 2024

អាជ្ញាធរជាតិអប្សរា បន្តរៀបចំកៅអី​ឈើនៅក្រោមម្លប់ឈើតាមបរិវេណប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តរៀបចំកៅអីឈើបន្ថែមទៀត ក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំ បានឱ្យដឹងថា ដោយកំណើនភ្ញៀវទេសចរចូលចិត្តអង្គុយសម្រាកក្រោមម្លប់ឈើ កំឡុងពេលទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅក្នុងរដូវក្តៅនេះផង ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំកៅអីឈើបន្ថែមក្រោមម្លប់ឈើត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទនានា ក្នុងគោលបំណងជួយសម្រួលឱ្យភ្ញៀវទេសចរ ដែលដើរចេញ ឬចូលទស្សនា អាចអង្គុយសម្រាកពីការនឿយហត់។ លោក ប៊ូ ផានេត បន្តថា ទេសចរអាចអង្គុយគយគន់ទេសភាពប្រាសាទនៅក្រោមម្លប់ឈើ ពិសេសជួយសម្រួលដល់ភ្ញៀវទេសចរដែលមានវ័យចំណាស់។ មានកន្លែងអង្គុយសម្រាកនៅពេលរដូវក្ដៅ អាចកាត់បន្ថយជំងឺខ្យល់គរ និងជំងឺផ្លូវដង្ហើម។ កាត់បន្ថយការឈប់សម្រាកនៅក្នុងប្រាសាទដែលនាំឱ្យកកស្ទះ ឬអង្គុយលើថ្មជាដើម។ ជាពិសេសនៅពេលចូលឆ្នាំខាងមុខមានភ្ញៀវជាតិ និងអន្តរជាតិច្រើន មានកន្លែងអង្គុយសម្រាកសម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ៕

Read More »

អាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន សៀមរាប បើកយុទ្ធនាការសម្អាតសំរាមក្នុងរមណីយដ្ឋានអង្គរ

ជាការឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់អាជ្ញាធរជាតិអប្សរាដល់ភ្ញៀវទេសចរ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមឱ្យបានល្អនៅក្នុងរមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋប្រមាណ៣០០នាក់ បានចុះយុទ្ធនាការសម្អាតសំរាមនៅភូមិត្រពាំងសេស និងនៅតាមដងផ្លូវពីមុខប្រាសាទអង្គរវត្តទៅព្រលានយន្តហោះចាស់។ សកម្មភាពដ៏ល្អនេះ ពិតជាគំរូ និងបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកយ៉ាងថ្លៃថ្លាពីមហាជនក្នុងការកាត់​បន្ថយសំរាម ការទុកដាក់សំរាម និងការគ្រប់គ្រងសំរាមបានល្អ ដែលធ្វើឱ្យរមណីយដ្ឋានអង្គរ និងក្រុងសៀមរាបទាំងមូលកាន់តែស្អាត និងមានភាពទាក់​ទាញបន្ថែមទៀត  ហើយលើកកម្ពស់សុខភាពឱ្យកាន់តែល្អប្រសើរ។ អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណដល់សាលា​ក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំង​អស់ ដែលបានចូលរួមសកម្មភាពសម្អាតសំរាមនៅ​ក្នុងរមណីយដ្ឋានអង្គរ និងរួមចំណែកថែរក្សា លើកតម្លៃដល់សម្បត្តិបេតិកភណ្ឌជាតិ និងបង្ហាញពីការ​រស់នៅប្រកបដោយភាពថ្លៃថ្នូរនៃសង្គមជាតិយើង៕

Read More »

សប្តាហ៍ទី៤ នៃខែមីនា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា បានអនុញ្ញាតអោយអ្នកស្រុកអង្គរ ជួសជុលលំនៅដ្ឋានចំនួន០៩ករណី

នៅកំឡុងសប្តាហ៍ទី៤ នៃខែមីនា ឆ្នាំ២០២៤កន្លងមកនេះ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន០៩ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកអង្គរធំ ចំនួន០២ករណី១. លោក ជុំ ញិក    មានអាសយដ្ឋាននៅ ភូមិដូនឪ ឃុំលាងដៃ២. លោក ខ្វែក សុខ មានអាសយដ្ឋាននៅ ភូមិដូនឪ ឃុំលាងដៃ–  ស្រុកបន្ទាយស្រី ចំនួន០៣ករណី១. លោក ម៉ោញ ហោម មានអាសយដ្ឋាននៅ ភូមិរវៀងតា ឃុំរំចេក ២. អ្នកស្រី ឈឿន ខូន មានអាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់៣. លោក ថុក ចាន់ធូ  មានអាសយដ្ឋាននៅ ភូមិសាលាក្រវ៉ាន់ ឃុំរំចេក–  ស្រុកពួក ចំនួន២ករណី១. …

Read More »

អាជ្ញាធរជាតិអប្សរាកំពុងបង្កើនការបណ្ដុះកូនឈើដើម្បីទុកដាំនារដូវវស្សាខាងមុខ

ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង១០ នៃអាជ្ញាធរជាតិអប្សរា ដូចទៅនឹងស្ថានីយដទៃទៀតដែរ។ ស្ថានីយនេះកំពុងបង្កើនសកម្មភាពបណ្ដុះកូនឈើ ដើម្បីត្រៀមសម្រាប់ដាំនារដូវវស្សាខាងមុខ។ កញ្ញា ឆេង វុចនា អ្នកគ្រប់គ្រងស្ថានីយបណ្ដុះកូនឈើ៨ហិកតា បានប្រាប់ថា ស្ថានីយនេះបណ្ដុះប្រភេទឈើប្រណិត ចំនួន៤ប្រភេទ មានបេង ធ្នង់ គ្រញូង និងច្រេស។ ស្ថានីយនេះកំពុងមមាញឹកក្នុងការរៀបចំលាយដី សាបកូន បណ្ដុះ និងថែទាំយ៉ាងយកចិត្តទុកដាក់ ដែលធានាថា កូនឈើទាំងអស់លូតលាស់បានល្អ។ ជាមួយគ្នានេះ បើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងស្ថានីយ កញ្ញា វុចនា ថា ក្នុងមួយឆ្នាំស្ថានីយអាចបណ្ដុះកូនឈើបានប្រមាណ៣ម៉ឺនដើម សម្រាប់ទុកដាំក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ចែក​ចាយទៅខាងក្រៅ។ បច្ចុប្បន្ននេះ ស្ថានីយមាន​កូន​ឈើសរុបប្រមាណ៦ម៉ឺនដើម គឺរាប់ចាប់ពីទើបបាចសាបក្នុងថ្នាល និងរហូតកូនឈើមានកម្ពស់២ម៉ែត្រ។ ក្នុងនាមអ្នកស្រឡាញ់បរិស្ថានមួយរូប កញ្ញា វុចនា សូមឱ្យសាធារណជនទូទៅ ជួយរួមគ្នាដាំកូនឈើ ឱ្យបានកាន់តែច្រើន ស្របពេលដែលពិភពលោកមានបម្រែបម្រួលអាកាសធាតុ ព្រោះថាការងារនេះ នឹងជួយបង្កើនគម្របព្រៃឈើ និងបង្កើតបរិយាកាសឱ្យបានកាន់តែល្អប្រសើរ។ បន្ថែមពីនេះ សូមសាធារណជន ជួយចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ដាំកូនឈើដែលផ្តល់ជូនដោយឥតគិតថ្លៃ ឱ្យបានកាន់តែច្រើន៕

Read More »

អគ្គនាយកអាជ្ញាធរជាតិអប្សរាទទួល​ជួបពិភាក្សាការងារជាមួយអគ្គនាយកស្ថាប័នមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ

កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ នាមជ្ឈមណ្ឌលរបស់អាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Na Jung Hee អគ្គនាយកស្ថាប័នមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ។ គោលបំណងសំខាន់នៃជំនួបខាងលើ ដើម្បីពិភាក្សាលំអិតទៅលើអនុស្សរណៈដែលបានចុះហត្ថលេខាកន្លងមក ដើម្បីឈានទៅអនុវត្តគម្រោងជួសជុលរួតបាកាន្តនៃប្រាសាទអង្គរវត្ត និងផ្នែកផ្សេងទៀតនៃគម្រោង។ សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០២៤ថ្មីៗនេះ ឯក​ឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (The Cultural Heritage Administration of the Republic of  Korea) ទៅលើកិច្ចការងារអភិរក្ស និងជួសជុលរួតបាកាន្តនៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ (២០២៤-២០២៦)៕

Read More »

អាជ្ញាធរ​ជាតិ​អប្សរា​ អំពាវនាវដល់ភ្ញៀវទេសចរ ពលរដ្ឋអាជីវករ មេត្តាកាត់បន្ថយការប្រើប្លាស្ទិក​ និងទុកដាក់សំរាមអោយបានត្រឹមត្រូវ

សៀមរាប÷ស្របពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរបានកំពុងខិតជិតមកដល់ ហើយការប្រើប្រាស់ទុក​ដាក់សំរាមនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសការប្រើប្រាស់ប្លាស្ទិក ហាក់នៅមិនទាន់មានការទទួល​ខុសត្រូវច្បាស់លាស់នៅឡើយ។ ដែលករណីនេះ បានកំពុងធ្វើអោយប៉ះពាល់ដល់បរិស្ថាន.អនាម័យ.សុខភាព​.សោភ័ណ្ឌភាព​ ជាពិសេសជះឥទ្ធិពលអវិជ្ជមាន​ ដល់​ប្រាង្គ​ប្រាសាទ​ ដែលជាបេតិ កភណ្ឌពិភពលោក ដ៍មានតម្លៃមិនអាចកាត់ថ្លៃបាន។ ជាមួយគ្នានេះអាជ្ញាធរជាតិអប្សរា បានចេញលិខិតអំពាវនាវដល់ភ្ញៀវទេសចរជាតិ.អន្តរជាតិ​ ពលរដ្ឋ​ និងអាជីវករលក់ដូរក្នុងតំបន់រមណីយដ្ឋានអង្គរ មេត្តាទុក ដាក់សំរាមអោយបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្លាស្ទិក។ សូមអានលិខិតអំពាវនាវរបស់អាជ្ញាធរជាតិអប្សរាទាំងស្រុង…..

Read More »

អាជ្ញាធរជាតិអប្សរា ផ្តល់ការសាងសង់លំនៅដ្ឋានដល់ពលរដ្ឋរស់នៅក្នុង និងក្រៅតំបន់អង្គរ ចំនួន​១៣៧​ករណី

ក្នុងសប្ដាហ៍ទី៤ នៃខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេសដោយពុំគិតប្រាក់កម្រៃ ក្នុងដំណើរការសាងសង់លំនៅដ្ឋាន ក៏ដូចជាសំណង់ឧបសម្ព័ន្ធផ្សេងៗទៀត ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុង និងក្រៅតំបន់រមណីយដ្ឋានអង្គរ បានចំនួន១៣៧ករណី។ ១. ក្រុងសៀមរាប ចំនួន២៩ករណី២. ស្រុកប្រាសាទបាគង ចំនួន២៤ករណី៣. ស្រុកបន្ទាយស្រី ចំនួន៤១ករណី៤. ស្រុកពួក ចំនួន១៦ករណី៥. ស្រុកអង្គរធំ ចំនួន១៥ករណី៦. ស្រុកស្វាយ លើចំនួន១០ករណី៧. ស្រុកសូទ្រនិគម ចំនួន២ករណី។ អាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់និងពិនិត្យ ព្រមទាំងពង្រឹងការងាររបស់ខ្លួនបន្ថែម តាំងពីដំណាក់កាលទទួលសំណើ រហូតដល់ដំណាក់កាលឆ្លើយតបទៅកាន់ពលរដ្ឋវិញ ពោលគឺធ្វើយ៉ាងណាឱ្យសេវាកម្មរបស់អាជ្ញាធរជាតិអប្សរាខិតកាន់តែជិតប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ៕

Read More »

អាជ្ញាធរជាតិអប្សរា​ ប្រកាសចាត់វិធានការផ្លូវច្បាប់​ លើបុគ្គលដែលកាត់តរូបនារីម្នាក់ជាន់ព្រះកេសព្រះនៅ​មុខ​ប្រាសាទអង្គរវត្ត​ មកបង្ហោះផ្សព្វផ្សាយ

សៀមរាប÷ថ្មីៗនេះមានជនបង្កចលាចល បានកាត់តរូបភាពនារីម្នាក់ជាន់ព្រះកេសព្រះ មកបង្ហោះលើបណ្តាញសង្គមរបស់ខ្លួន នៅមុខប្រាសាទអង្គរវត្ត។ ជាមួយគ្នានោះ​ អាជ្ញាធរជាតិអប្សរា​ ប្រកាសសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ ស្វែករកដើម្បីនាំខ្លួនជនខាងលើមកចាត់​វិធានការផ្លូវច្បាប់។ .យោងសេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរាលេខ២៥៩/២៤ រប.សបក ចុះថ្ងៃទី៣១ខែមីនាឆ្នាំ២០២៤​ បញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមានកិត្តិ​យស​ជម្រាបជូនសាធារណ:ជនទាំងអស់មេត្តាជ្រាបថា​ នៅថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២៤​ គណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះ ការពិត.Factបានផ្សព្វផ្សាយនូវរូបភាពកាត់តមិនពិតប្រាកដមួយ ដោយបង្ហាញនារីម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រាសាទអង្គរ​វត្ត​ ក្រោមទម្រង់នៃការញុះញង់អោយមានការរើសអើងពូជសាសន៍ និងបំរើផលប្រយោជន៍នយោ បាយដ៍អាក្រក់របស់ខ្លួន និងបានបង្កផលប៉ះពាល់ដល់វប្បធម៍ជាតិ ក៍ដូចជាទំនាក់ទំនងល្អជាមួយប្រទេស​ជិតខាងរបស់យើង។ .លិខិតខាងលើបង្ហាញទៀតថា អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់សាធារណះជនទាំងអស់មេត្តា កុំចែករំលែកបន្តនូវរូបភាពកាត់តខាងលើ ដែលមានចរិកលក្ខណ:អុជអាល​ និងជាន់ពន្លិចជាតិខ្លួនឯង។.ជាមួយគ្នានោះ​ អាជ្ញាធរ​ជាតិ​អប្សរា​នឹងសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ស្រាវជ្រាវស្វែងរកមុខអ្នកបង្កើតរូបភាពខាងលើ អោយមកទទួលខុសត្រូវចំពោះមុខច្បាប់។  .យោងតាមការប្រកាសរបស់អាជ្ញាធរជាតិអប្សរា គេរំពឹងថា សមត្ថកិច្ចពាក់ពន្ធ័ នឹងមិនព្រងើយកន្តើយចំពោះបុគ្គល ដែលព្យាយាមជាន់ពន្លិច វប្បធម៌​ ជាតិ​សាសន៍​ខ្លួនឯង​ ថែមទាំងមិនអោយជនរូបនេះ រួចពីសំណាញ់ច្បាប់ឡើយ៕

Read More »

Categories