Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរាកំពុងបង្កើនការបណ្ដុះកូនឈើដើម្បីទុកដាំនារដូវវស្សាខាងមុខ

អាជ្ញាធរជាតិអប្សរាកំពុងបង្កើនការបណ្ដុះកូនឈើដើម្បីទុកដាំនារដូវវស្សាខាងមុខ

ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង១០ នៃអាជ្ញាធរជាតិអប្សរា ដូចទៅនឹងស្ថានីយដទៃទៀតដែរ។ ស្ថានីយនេះកំពុងបង្កើនសកម្មភាពបណ្ដុះកូនឈើ ដើម្បីត្រៀមសម្រាប់ដាំនារដូវវស្សាខាងមុខ។

កញ្ញា ឆេង វុចនា អ្នកគ្រប់គ្រងស្ថានីយបណ្ដុះកូនឈើ៨ហិកតា បានប្រាប់ថា ស្ថានីយនេះបណ្ដុះប្រភេទឈើប្រណិត ចំនួន៤ប្រភេទ មានបេង ធ្នង់ គ្រញូង និងច្រេស។

ស្ថានីយនេះកំពុងមមាញឹកក្នុងការរៀបចំលាយដី សាបកូន បណ្ដុះ និងថែទាំយ៉ាងយកចិត្តទុកដាក់ ដែលធានាថា កូនឈើទាំងអស់លូតលាស់បានល្អ។

ជាមួយគ្នានេះ បើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងស្ថានីយ កញ្ញា វុចនា ថា ក្នុងមួយឆ្នាំស្ថានីយអាចបណ្ដុះកូនឈើបានប្រមាណ៣ម៉ឺនដើម សម្រាប់ទុកដាំក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ចែក​ចាយទៅខាងក្រៅ។ បច្ចុប្បន្ននេះ ស្ថានីយមាន​កូន​ឈើសរុបប្រមាណ៦ម៉ឺនដើម គឺរាប់ចាប់ពីទើបបាចសាបក្នុងថ្នាល និងរហូតកូនឈើមានកម្ពស់២ម៉ែត្រ។

ក្នុងនាមអ្នកស្រឡាញ់បរិស្ថានមួយរូប កញ្ញា វុចនា សូមឱ្យសាធារណជនទូទៅ ជួយរួមគ្នាដាំកូនឈើ ឱ្យបានកាន់តែច្រើន ស្របពេលដែលពិភពលោកមានបម្រែបម្រួលអាកាសធាតុ ព្រោះថាការងារនេះ នឹងជួយបង្កើនគម្របព្រៃឈើ និងបង្កើតបរិយាកាសឱ្យបានកាន់តែល្អប្រសើរ។

បន្ថែមពីនេះ សូមសាធារណជន ជួយចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ដាំកូនឈើដែលផ្តល់ជូនដោយឥតគិតថ្លៃ ឱ្យបានកាន់តែច្រើន៕

About siemreaptoday

Check Also

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories