Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អគ្គនាយកអាជ្ញាធរជាតិអប្សរាទទួល​ជួបពិភាក្សាការងារជាមួយអគ្គនាយកស្ថាប័នមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ

អគ្គនាយកអាជ្ញាធរជាតិអប្សរាទទួល​ជួបពិភាក្សាការងារជាមួយអគ្គនាយកស្ថាប័នមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ

កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ នាមជ្ឈមណ្ឌលរបស់អាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Na Jung Hee អគ្គនាយកស្ថាប័នមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ។

គោលបំណងសំខាន់នៃជំនួបខាងលើ ដើម្បីពិភាក្សាលំអិតទៅលើអនុស្សរណៈដែលបានចុះហត្ថលេខាកន្លងមក ដើម្បីឈានទៅអនុវត្តគម្រោងជួសជុលរួតបាកាន្តនៃប្រាសាទអង្គរវត្ត និងផ្នែកផ្សេងទៀតនៃគម្រោង។

សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០២៤ថ្មីៗនេះ ឯក​ឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (The Cultural Heritage Administration of the Republic of  Korea) ទៅលើកិច្ចការងារអភិរក្ស និងជួសជុលរួតបាកាន្តនៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ (២០២៤-២០២៦)៕

About siemreaptoday

Check Also

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories