Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / សប្តាហ៍ទី៤ នៃខែមីនា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា បានអនុញ្ញាតអោយអ្នកស្រុកអង្គរ ជួសជុលលំនៅដ្ឋានចំនួន០៩ករណី

សប្តាហ៍ទី៤ នៃខែមីនា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា បានអនុញ្ញាតអោយអ្នកស្រុកអង្គរ ជួសជុលលំនៅដ្ឋានចំនួន០៩ករណី

នៅកំឡុងសប្តាហ៍ទី៤ នៃខែមីនា ឆ្នាំ២០២៤កន្លងមកនេះ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន០៩ករណី។

ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖

– ស្រុកអង្គរធំ ចំនួន០២ករណី
១. លោក ជុំ ញិក    មានអាសយដ្ឋាននៅ ភូមិដូនឪ ឃុំលាងដៃ
២. លោក ខ្វែក សុខ មានអាសយដ្ឋាននៅ ភូមិដូនឪ ឃុំលាងដៃ
–  ស្រុកបន្ទាយស្រី ចំនួន០៣ករណី
១. លោក ម៉ោញ ហោម មានអាសយដ្ឋាននៅ ភូមិរវៀងតា ឃុំរំចេក 
២. អ្នកស្រី ឈឿន ខូន មានអាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់
៣. លោក ថុក ចាន់ធូ  មានអាសយដ្ឋាននៅ ភូមិសាលាក្រវ៉ាន់ ឃុំរំចេក
–  ស្រុកពួក ចំនួន២ករណី
១. អ្នកស្រី ខាត់ ណារិន  មានអាសយដ្ឋាននៅ ភូមិខ្នាត ឃុំខ្នាត  
២. អ្នកស្រី លុយ លីន    មានអាសយដ្ឋាននៅ ភូមិអំពិលពាម ឃុំខ្នាត
–  ក្រុងសៀមរាប ចំនួន១ករណី
១. អ្នកស្រី ហែម បឿយ មានអាសយដ្ឋាននៅ ភូមិបន្ទាយឈើ សង្កាត់ទឹកវិល
–   ស្រុកប្រាសាទបាគង ចំនួន០១ករណី
១. អ្នកស្រី  សាន សូល  មានអាសយដ្ឋាននៅ ភូមិត្រាចជុំ ឃុំអំពិល

ចំពោះប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតខាងលើ ក្រុមការងារបច្ចេកទេសបានជួយរៀបចំគំនូសប្លង់ ដែលមានស្ថាបត្យកម្មបែបប្រពៃណីជូនពួកគាត់ផងដែរ។

រាល់ការស្នើសុំច្បាប់ គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។

ដូច្នេះអាជ្ញាធរជាតិអប្សរា សង្ឈឹមថាបងប្អូនប្រជាពល​រដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឱ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងឮ ពីអាជ្ញាធរមូលដ្ឋាន និងទទួល​ស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕

About siemreaptoday

Check Also

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories