Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរា​ ប្រកាសចាត់វិធានការផ្លូវច្បាប់​ លើបុគ្គលដែលកាត់តរូបនារីម្នាក់ជាន់ព្រះកេសព្រះនៅ​មុខ​ប្រាសាទអង្គរវត្ត​ មកបង្ហោះផ្សព្វផ្សាយ

អាជ្ញាធរជាតិអប្សរា​ ប្រកាសចាត់វិធានការផ្លូវច្បាប់​ លើបុគ្គលដែលកាត់តរូបនារីម្នាក់ជាន់ព្រះកេសព្រះនៅ​មុខ​ប្រាសាទអង្គរវត្ត​ មកបង្ហោះផ្សព្វផ្សាយ

សៀមរាប÷ថ្មីៗនេះមានជនបង្កចលាចល បានកាត់តរូបភាពនារីម្នាក់ជាន់ព្រះកេសព្រះ មកបង្ហោះលើបណ្តាញសង្គមរបស់ខ្លួន នៅមុខប្រាសាទអង្គរវត្ត។ ជាមួយគ្នានោះ​ អាជ្ញាធរជាតិអប្សរា​ ប្រកាសសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ ស្វែករកដើម្បីនាំខ្លួនជនខាងលើមកចាត់​វិធានការផ្លូវច្បាប់។

.យោងសេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរាលេខ២៥៩/២៤ រប.សបក ចុះថ្ងៃទី៣១ខែមីនាឆ្នាំ២០២៤​ បញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមានកិត្តិ​យស​ជម្រាបជូនសាធារណ:ជនទាំងអស់មេត្តាជ្រាបថា​ នៅថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២៤​ គណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះ ការពិត.Factបានផ្សព្វផ្សាយនូវរូបភាពកាត់តមិនពិតប្រាកដមួយ ដោយបង្ហាញនារីម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រាសាទអង្គរ​វត្ត​ ក្រោមទម្រង់នៃការញុះញង់អោយមានការរើសអើងពូជសាសន៍ និងបំរើផលប្រយោជន៍នយោ បាយដ៍អាក្រក់របស់ខ្លួន និងបានបង្កផលប៉ះពាល់ដល់វប្បធម៍ជាតិ ក៍ដូចជាទំនាក់ទំនងល្អជាមួយប្រទេស​ជិតខាងរបស់យើង។


.លិខិតខាងលើបង្ហាញទៀតថា អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់សាធារណះជនទាំងអស់មេត្តា កុំចែករំលែកបន្តនូវរូបភាពកាត់តខាងលើ ដែលមានចរិកលក្ខណ:អុជអាល​ និងជាន់ពន្លិចជាតិខ្លួនឯង។
.ជាមួយគ្នានោះ​ អាជ្ញាធរ​ជាតិ​អប្សរា​នឹងសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ស្រាវជ្រាវស្វែងរកមុខអ្នកបង្កើតរូបភាពខាងលើ អោយមកទទួលខុសត្រូវចំពោះមុខច្បាប់។
  .យោងតាមការប្រកាសរបស់អាជ្ញាធរជាតិអប្សរា គេរំពឹងថា សមត្ថកិច្ចពាក់ពន្ធ័ នឹងមិនព្រងើយកន្តើយចំពោះបុគ្គល ដែលព្យាយាមជាន់ពន្លិច វប្បធម៌​ ជាតិ​សាសន៍​ខ្លួនឯង​ ថែមទាំងមិនអោយជនរូបនេះ រួចពីសំណាញ់ច្បាប់ឡើយ៕

About siemreaptoday

Check Also

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories