Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ល្បែងដុះស្លែដ៌ធំនៅក្នុងក្លឹបបាល់ទះយីហោ (អេស ស៊ី 333)ដែលនៅតែបន្តបើកលេងបានដោយរលូន គេសង្ស័យថា ជាឆ្នាំងបាយរបស់សមត្ថកិច្ច

ល្បែងដុះស្លែដ៌ធំនៅក្នុងក្លឹបបាល់ទះយីហោ (អេស ស៊ី 333)ដែលនៅតែបន្តបើកលេងបានដោយរលូន គេសង្ស័យថា ជាឆ្នាំងបាយរបស់សមត្ថកិច្ច

សៀមរាប៖ល្បែងជល់មាន់តាមប្រពន្ធ័អនឡាញ ក្នុងក្លឹបបាល់ទះយីហោ(អេស ស៊ី ៣៣៣)ដែលនៅតែបន្តបើកលេងដោយរលូន ហើយល្បីថា មេហ៊ានបើកអោយកូនៗចាក់ក្នុង១គូពី៥០ទៅ៦០លានរៀលគ្មានការបង្ក្រាប គេសង្ស័យថា ជាឆ្នាំងបាយរបស់សមត្ថកិច្ច។


.កាលពីប៉ុន្មានថ្ងៃមុន បនល្បែងដ៌ធំប្រចាំក្រុងសៀម រាបមួយនេះ បានផ្អាកដំណើរការមួយពេលខ្លី ក្រោយប្រពន្ធ័ផ្សព្វផ្សាយ បានចុះផ្សាយតៗគ្នា។ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ក៍បានបើអោយលេងយ៉ាងគគ្រឹកគគ្រេងវិញ ហើយសមត្ថកិច្ចពាក់ពន្ធ័ស្ងាត់ឈឹង។ នេះអាចបញ្ជាក់អោយឃើញថា មិនមែនថៅកែល្បែងហ៊ានបើកផ្គើននឹងក្រុមសមត្ថកិច្ចនោះទេ តែវាអាចជាឆ្នាំងបាយប្រចាំថ្ងៃរបស់សមត្ថកិច្ចច្រើនជាង ព្រោះថាល្បែងនៅតាមបណ្តាហាងកាហ្វេខ្លះ ក្នុង១ខែសមត្ថកិច្ចចុះទៅណែនាំធ្វើកិច្ចសន្យា៣ទៅ៤ដង។

ទីតាំងបនល្បែងដ៌ធំ ជ្រកក្រោមស្លាកក្លឹបបាល់ទះយីហោ(អេស ស៊ី៣៣៣)នេះស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប រ៉បតាមបណ្តោយផ្លូវចូលទៅក្លឹបខារ៉ាអូខេ រាជនី ចម្ងាយប្រ ហែល១០០ម៉ែត្រពីផ្លូវជាតិលេខ៦  ម្តុំៗប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម តែម្តង។
បើតាមប្រភពច្បាស់ការ ដែលផ្តល់ដោយក្រុមអ្នកចូលទៅលេងនៅទីនោះបានអោយដឹងថា នៅក្នុងក្លឹប អេស ស៊ី ៣៣៣ គេបានប្តូពីលេងខាងក្រៅ ចូលទៅ លេងនៅក្នុងបន្ទប់ស្នូកឃ័រវិញម្តង ដោយមានដាក់ទូរទស្សចំនួន២ ហើយមានបុគ្គលិកស្រីៗចំនួន ២នាក់ចាំស៊ីសងលុយផងដែរ។

ប្រភពបន្តថា នៅក្នុងក្រុងសៀមរាប មានតែបន ល្បែងក្នុងក្លឹបអេស ស៊ី ១គត់ដែលមេហ៊ានបើកអោយកូនចាក់ក្នុង១គូររាប់សិបលានរៀល ហើយធានារឿងចាប់ចង។
ជាមួយនឹងការបើកបនល្បែងដ៌ធំ នៅកណ្តាលក្រុងទេសចរណ៍ ដែលក្នុងមួយថ្ងៃៗមានមនុស្សចេញចូលទៅលេង ពីព្រឹករហូតយប់ជ្រៅនេះ ពលរដ្ឋក្នុងក្រុងទាំងមូល ពិសេសអ្នករស់នៅក្បែរនោះ បង្ហាញពីភាពភ័យខ្លាចចំពោះអសន្តិសុខយ៉ាងខ្លាំង។ ពួកគាត់លើក ឡើងថា ល្បែងជាប្រភពនៃចោរកម្ម ហេតុអ្វីក៍គេបង្កើតបនល្បែងកណ្តាលក្រុងធំបែបនេះ.?


.ក្រុមពលរដ្ឋ ក៍បានទទូចសុំ លោកអធិការ ក៍ដូចជាលោកស្នងការនគរបាលខេត្តសៀមរាប បើល្បែងក្នុងក្លឹបបាល់ទះអេស ស៊ី ៣៣៣ មិនមែនទុកធ្វើជាឆ្នាំង បាយរបស់សមត្ថកិច្ចទេ សូមមេត្តាជួយពិនិត្យនិងមានវិធានការផង ក្តីសុខរបស់ពលរដ្ឋ មិនមែនកើតចេញពីល្បែងនោះឡើយ។
ជុំវិញការបើកល្បែងដ៌ធំមួយនេះ គេនៅមិនទាន់ដឹងថា លោកវរសេនីយ៍ឯកដា ចំរើន អធិការនគរបាលក្រុងសៀមរាប និងលោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប បានជ្រាបឬយ៉ាងណានោះទេ។
.ស្នងការរង និងជាអ្នកនាំពាក្យ ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រីសឿន សេន មិនអាចសុំការពន្យល់បានទេ ជំវិញការលើកឡើងថា ល្បែងដ៌ធំនៅកណ្តាលក្រុងទេសចរណ៍សៀមរាបអង្គរនេះជាឆ្នាំងបាយរបស់សមត្ថកិច្ច ដោយទូរសព្ទ័ហៅចូលច្រើនដង តែគ្មានការឆ្លើយតប ខណ:ប៉ុន្មានថ្ងៃ មុនលោកឧត្តមសេនីយ៍ត្រីសឿន សេន ធ្លាប់ប្រាប់អ្នកកាសែតថា បើពិតជាមានល្បែងស៊ីសង លោកនឹងអោយកម្លាំងចុះទៅបង្ក្រាប។

.ទោះជាបែបនេះ ពលរដ្ឋក្នុងខេត្តសៀមរាប សង្ឃឹម ថា សមត្ថកិច្ចនឹងមានវិធានការ លើបនល្បែងមួយនេះដើម្បីបញ្ជៀសការចោទថា ទុកជាឆ្នាំងបាយប្រចាំថ្ងៃ។
អង្គភាព សៀមរាបធូដេ រងចាំឆ្លើយតប រាល់ការបក ស្រាយបំភ្លឺរបស់ថ្នាក់ដឹកនាំ នៅរាល់ម៉ោងធ្វើការ៕

About siemreaptoday

Check Also

ក្រុមការងារពិនិត្យ និងតាមដានការ​សាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយទទួលបានការអនុញ្ញាត បានចំនួន២៣២ករណី

នៅក្នុងសប្ដាហ៍ទី២ នៃខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់ របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេស នូវសំណង់ដែលបានការអនុញ្ញាត កន្លងមក ចំនួន៧៩ករណី និងការជួសជុលតូចតាច ដោយក្រុមការងារសហគមន៍ ចំនួន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories