Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ថៅកែ អាហារប៊ូហ្វេ ស្រីខួច បំភ្លឺថា គ្មានការពុលអាហារនៅក្នុងហាងរបស់គាត់ដូចការចោទប្រកាន់នោះឡើយ

ថៅកែ អាហារប៊ូហ្វេ ស្រីខួច បំភ្លឺថា គ្មានការពុលអាហារនៅក្នុងហាងរបស់គាត់ដូចការចោទប្រកាន់នោះឡើយ


.សៀមរាប៖ ថៅកែ អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ នៅល្ងាចថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៣នេះ បានបំភ្លឺថា មិនមានការពុលអាហារនៅក្នុងហាងរបស់ខ្លួនដូចការ ចោទប្រកាន់នោះឡើយ។ នេះគឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានពិតប្រាកដតែប៉ុណ្ណោះ។


  .ការបកស្រាយបំភ្លឺបែបនេះ គឺបន្ទាប់ពីមានការចុះ ផ្សាយនៅក្នុងកេហទំព័រ និង បណ្តាញផ្សព្វផ្សាយមួយ ចំនួនថា មានមនុស្សប្រមាណជាង១០នាក់បានពុលអាហារនៅក្នុងហាង អាហារប៊ូហ្វេស្រីខួចខិនថេនើរ កាលពីល្ងាចថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ ដោយមនុស្ស៣នាក់មានអាការ:ធ្ងន់ត្រូវសង្គ្រោះនៅមន្ទីរពេទ្យហើយ១០នាក់ទៀតមានអាការ:ស្រាល។

  .ម្ចាស់ហាងខាងលើបានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៥ខែកក្កដា បុគ្គលិកប្រមូលសំរាមរបស់ក្រុម ហ៊ុនសិនទ្រី ជាង២០នាក់ទៅពឲសារអាហារនៅហាងរបស់គាត់ រួមទាំងភ្ញៀវផ្សេងៗរាប់សិបនាក់ទៀត។ តែ មួយសន្ទុះក្រោយមក ក៍ស្រាប់តែបុគ្គលិកប្រមូលសំរាមទាំងនោះមានអាការ:ក្អួតចង្អោរ ហើយនាំគ្នាចោទថាពុលអាហារ ទាំងភ្ញៀវផ្សេងៗទៀតមិនមាននណាម្នាក់កើតអី។ លុះពេលរូបគាត់រួមទាំងបុគ្គលិកនាំគ្នាពិនិត្យ គឺភ្ញៀវដែលចោទថាពុល(បុគ្គលិកក្រុមហ៊ុនសុនទ្រី)ពិសារខុសលក្ខណ: ខុសពីការណែនាំ (ខ្យងសំរាប់អាំង ពួកគាត់ដាក់ស្ងោរក្នុងទឹកស៊ុប ក្តាមដែលបានចងកៅស៊ូ ពួកគាត់ស្ងោរទាំងកៅស៊ូ ហើយមិនបកស្រកីចេញ)។
  .ស្រីខួច បញ្ជាក់ទៀតថា ការញាំគ្រឿងសមុទ្រ ក៍អាចទាក់ទងនិងសុខភាពផងដែរ។ ពេលខ្លះសុខភាពរបស់គាត់អាចប្រតិកម្ម និងមុខម្ហូបណាមួយ ក៍អាចបង្កអោយមានអាការ:ផងដែរ។ អីចឹងទេក្នុងនាមជាម្ចាស់ ហាង ស្រីខួចខិនថេនើរ សូមបញ្ជាក់ជូនថា មិនមានអាហារណាមួយពុលនៅក្នុងហាងរបស់ខ្លួនឡើយ។
.ជាមួយនឹងការបងស្រាយនេះ ម្ចាស់ហាង អាហារប៊ូហ្វេស្រីខួច បញ្ជាក់ជូនដល់​ អតិថិជន ភ្ញៀវជាតិ និងអន្តរជាតិ រួមទាំងមហាជនទូទៅ សូមកុំមានការយល់ច្រឡំ។ ក្រៅពីនោះ ស្រីខួចក៍បានបញ្ជាក់បន្ថែមថា សំដីគឺជាអាវុធ សូមកុំប្រើសំដី ដើម្បីបំផ្លាញអ្នកដទៃ។

.សូមបញ្ជាក់ថា អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ មានទីតាំងស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប តាមបណ្តោយផ្លូវបេតុងថ្មី ម្តុំផ្សារញ៉ែ។ អា ហារប៊ូហ្វេស្រីខួច មានអនាម័យ មានផាសុខភាព តម្លៃសមរម្យ៕

dav
dav

About siemreaptoday

Check Also

ក្រុមការងារពិនិត្យ និងតាមដានការ​សាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយទទួលបានការអនុញ្ញាត បានចំនួន២៣២ករណី

នៅក្នុងសប្ដាហ៍ទី២ នៃខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់ របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេស នូវសំណង់ដែលបានការអនុញ្ញាត កន្លងមក ចំនួន៧៩ករណី និងការជួសជុលតូចតាច ដោយក្រុមការងារសហគមន៍ ចំនួន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories