Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងការបង្ក្រាបក្រុមប្តូរលុយក្លែងក្លាយនៅសៀមរាប

ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងការបង្ក្រាបក្រុមប្តូរលុយក្លែងក្លាយនៅសៀមរាប

សៀមរាប៖បង្ក្រាបក្រុមជនសង្ស័យប្តូរលុយក្លែងក្លាយសមត្ថកិច្ចនគរបាលខេត្តសៀមរាប សម្រេចផ្ទុះអាវុធជាច្រើនគ្រាប់ ចាប់ខ្លួនជនសង្ស័យចំនួន៦នាក់ និងដកហូតរថយន្តចំនួន២គ្រឿង។


  មន្ត្រីនគរបាលខេត្តសៀមរាប អោយដឹងថា ពិតជាមាន ហេតុការណ៍ផ្ទុះអាវុធមែន គឺផ្ទុះនៅក្រុងសៀមរាប និងផ្ទុះនៅស្រុកពួក ដោយដេញពីក្រុងសៀមរាបរហូត ដល់ស្រុកពួក។

មន្ត្រីនគរបាលដែលសុំមិនបញ្ចេញឈ្មោះអោយដឹងទៀតថា ក្រុមជនសង្ស័យខាងលើបានយកលុយដុល្លារក្លែងក្លាយមកប្តូរយកលុយបាត ដោយណាត់ជនរងគ្រោះមកជួបគ្នានៅម្តុំស្ពាននាគ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០២៣


   ប៉ុន្តែដោយជនរងគ្រោះមានការសង្ស័យ ក៍ផ្តល់ព័ត៍មានអោយសមត្ថកិច្ច ហើយក្រុមសមត្ថកិច្ចរៀបចំកម្លាំងដើម្បីបង្ក្រាប។ ក្នុងគ្រាដែល ក្រុមជនសង្ស័យមកដល់ទីតាំងកំណត់ សមត្ថកិច្ចក៍បើកការបង្ក្រាប តែក្រុមជនសង្ស័យបើកឡានរត់គេចទើបសមត្ថកិច្ចផ្ទុះ អាវុធបែបនេះ។

  ប្រភពអោយដឹងទៀតថា ដោយមុខសញ្ញារត់គេចទៅទិសខាងលិច ទើបសមត្ថកិច្ចខេត្តសៀមរាប សហការ ជាមួយនគរបាលស្រុកពួក ហើយឃាត់ខ្លួនក្រុមជនខាងលើបានចំនួន៦នាក់ និងដកហូតរថយន្តចំនួន២ គ្រឿង។ ក្រុមខាងលើជាមុខសញ្ញាធ្លាប់យកលុយដុល្លារមកប្តូយកលុយបាត នៅក្នុងខេត្តសៀមរាប ម្តងជាពីរដងរួចមកហើយ។ តែម្តងនេះក៍ត្រូវបានបង្ក្រាបទាន់ពេលតែម្តង។

    ក្នុងករណីនេះ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប មិនបានធ្វើអត្ថធិប្បាយទេ លោកបានប្រាប់អ្នកសារព័ត៌មាន ឲ្យសួរទៅ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់។

អង្គភាពសៀមរាបធូដេ នៅមិនទាន់ទទួលបានការបញ្ជាក់ពីនាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប នៅឡើយទេចំពោះហេតុការណ៍នេះ។
   ប៉ុន្តែប្រភព មន្ត្រីនគរបាលខាងលើ បានអោយដឹងបន្ថែមថា រថយន្តដែលឃាត់ ទាំង២គ្រឿង ទី ១.ម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-1456 ទី ២. រថយន្តម៉ាក កាមរី បាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AC-1031

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ច នាំយកមកសាកសួរ នៅស្នងការនគរបាលខេត្ត  ដើម្បីអនុវត្តតាមនីតិវិធី៕ ដោយ៖ KV.Sr

About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories