Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពី៖ ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀល សម្រាប់ឆ្នាំ២០២៣

អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពី៖ ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀល សម្រាប់ឆ្នាំ២០២៣

បន្ទាប់ពីបានចាប់ផ្តើមកម្មវិធីសិក្សា អស់រយៈពេល ១១ខែកន្លងមក នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ នាបរិវេណសាលាបឋមសិក្សាក្របីរៀល ក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី៖ ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស ថ្នាក់ទី៥ និងទី៦ ចំនួន៤០០នាក់ នៃសាលាបឋមសិក្សា ក្របីរៀល សម្រាប់ឆ្នាំសិក្សា ២០២៣នេះ។


អញ្ជើញចូលរួមក្នុងឱកាសនោះ មានឯកឧត្តម ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា លោកអ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងជាសមាជិកក្រុមការងារអប់រំបេតិកភណ្ឌ លោកអ៊ុន មណីនីតា ប្រធានអង្គការមរតកវប្បធម៌ខ្មែរ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងតំណាងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ ក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ចំនួន ៤០០នាក់ ដែលបានបញ្ចប់កម្មវិធីសិក្សាអប់រំបេតិ កភណ្ឌថា កិច្ចខិតខំប្រឹងប្រែងរៀនសូត្រ មិនថាកម្មវិធីរបស់សាលារៀន  ឬកម្មវិធីអប់រំអំពីបេតិកភណ្ឌ ផ្សារភ្ជាប់ការទំនាក់ទំនង និងភាពស្មោះត្រង់ គឺជាស្ពាននៃការកសាងអនាគតដ៏ប្រសើរក្នុងថ្ងៃខាងមុខរបស់ក្មួយៗទាំងអស់គ្នា ដើម្បីក្លាយទៅជាធនធាន មនុស្ស ជាអ្នកបន្តវេន មរតកវប្បធម៌ដែលបុព្វបុរសបានបន្សល់ទុក។ ឯកឧត្តមបន្តថា អ្វីៗដែលអាជ្ញាធរជាតិអប្សរា បានបំពេញក្នុងពេលនេះ គ្រាន់តែជាការចូលរួមមួយផ្នែកប៉ុណ្ណោះ ដើម្បីជំរុញឱ្យក្មួយៗទទួលបានចំណេះដឹង អំពីការចូលរួមការពារ ថែរក្សា និងអភិរក្ស សម្បត្តិបេតិកភណ្ឌរបស់ជាតិ។

លោក ផយ សារូ នាយកសាលាបឋមសិក្សាក្របីរៀល បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ នៃការបង្រៀនកម្មវិធីអប់រំបេតិកភណ្ឌ និងកម្មវិធីចុះកម្មសិក្សា របស់ក្មួយៗសិស្សានុសិស្ស ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះទាំងនេះជាមូលដ្ឋានគ្រឹះដ៏ល្អប្រសើរ សម្រាប់ពួកគាត់ស្វែងយល់ក្នុងពេលអនាគត ក្នុងនាមជាអ្នកបន្តវេនប្រពៃណី មរតកវប្បធម៌ខ្មែរ។ លោកបានថ្លែងអំណរគុណដល់ អាជ្ញាធរជាតិអប្សរា អង្គការមរតកវប្បធម៌ខ្មែរ រួមទាំងអាជ្ញាធរពាក់ព័ន្ធ ដែលបានគាំទ្រក្នុងដំណើរការបង្រៀនកម្មវិធីអប់រំបេតិកភណ្ឌនេះ តាំងពីចាប់ផ្តើម រហូតដល់ បិទបញ្ចប់វគ្គបណ្តុះ បណ្តាល។

សូមជម្រាបថា កម្មវិធីអប់រំបេតិកភណ្ឌ ពិតមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ   បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ យល់ដឹងពីភារកិច្ច នៃការការពារ អភិរក្ស និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងធ្វើជាគម្រូដល់សហគមន៍របស់ខ្លួន៕

About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories