Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរា​ បំភ្លឺជុំវិញការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិតអំពីសកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់នៅភូមិសណ្តាន់ សង្កាត់ទឹកវិល

អាជ្ញាធរជាតិអប្សរា​ បំភ្លឺជុំវិញការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិតអំពីសកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់នៅភូមិសណ្តាន់ សង្កាត់ទឹកវិល

សៀមរាប÷នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មាន ការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេស ប៊ុក អំពីសកម្មភាពរុះរើសំណង់មិនស្របច្បាប់ របស់ក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ដោយ បង្ខំ ស្ថិតនៅក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប។

ការផ្សព្វផ្សាយទាំងនេះគឺបានផ្ទុយពីការពិតជាក់ស្តែង បង្កេីតឱ្យមានការយល់ច្រឡំពីសាធារណជនមកលេីអាជ្ញាធរជាតិអប្សរា។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាសូមជម្រាបជូនសាធារណៈជន ឱ្យបានជ្រាបច្បាស់អំពីករណីនេះដូចខាងក្រោម៖

១- សំណង់ដែលជាកម្មវត្ថុនៃការរុះរេី គឺជាប្រភេទសំ ណង់មិនស្របច្បាប់ដែលសាងសង់គ្មានការអនុញ្ញាត កើតឡើងតាំងពីខែឧសភា ឆ្នាំ២០២៣ មកម៉្លេះ។
២- ជាវិធានការណ៍ទប់ស្កាត់ ក្រុមការងារបានប្រគល់លិខិតជូនដំណឹងតម្រូវឱ្យម្ចាស់រុះរើចេញវិញដោយ ខ្លួនឯង ក្នុងនោះបានទុកពេលវេលាចំនួន០៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២៥ដល់២៧ ខែ ឧសភា ឆ្នាំ២០២៣ ជាកំហិត។ កិច្ចការនេះមាន លោកមេភូមិសណ្ដាន់ បានដឹងលឺ។


៣- ក្រោយមកដោយមានការស្នើសុំ ពីម្ចាស់សំណង់មិនស្របច្បាប់ខាងលេី ថានឹងរុះរើសំណង់ទាំងនេះដោយខ្លួនឯង  ក្រុមការងារទប់ស្កាត់សំណង់មិនស្របច្បាប់បានឱ្យម្ចាស់សំណង់ចុះកិច្ចសន្យារុះរើស័្មគ្រចិត្ត ដោយទុកពេលវេលា ចំនួន០៣ ថ្ងៃ គិតចាប់ពីថ្ងៃទី ១០ដល់១២ ខែវិច្ឆិកា ឆ្នាំ២០២៣

៤- តាមរយ:នេះ អាជ្ញាធរជាតិអប្សរាបានទុកពេល វេលាសមស្រប សម្រាប់ម្ចាស់សំណង់ធ្វើការរុះរើដោយខ្លួនឯងអស់រយៈពេលជាច្រេីនខែមកហេីយ។
៥- បុគ្គលម្នាក់ដែលបានយំសោកក្នុងព័ត៌មានផ្សព្វ ផ្សាយតាមបណ្តាញសង្គមនោះ មិនមែនជា ម្ចាស់ផ្ទះខាងលើឡើយ។

ទង្វើរបស់ជននេះពិតជាមានបំណងបង្កាច់បង្ខូចកិត្តិយសមន្ត្រីអាជ្ញាធរជាតិអប្សរា ក្នងសកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ មរតកដូនតា ព្រលឹងជាតិខ្មែរ។​ សកម្មភាពនេះពិតណាស់ ធ្វេីឡេីងដេីម្បីប្រយោជន៍បុគ្គលខ្លួនឯងផ្ទាល់ និងបានធ្វេីឱ្យប៉ះពាល់ផងដែរដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ:។

សេចក្តីដូចបានបញ្ជាក់ជូនខាងលេី សូមសាធារណ ជនទាំងអស់មេត្តាជ្រាប និងសូមមេត្តាបញ្ឈប់ការ ចូលរួមផ្សព្វផ្សាយព័ត៌មានមិនពិតនេះ​៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៤ នៃខែមេសា  អាជ្ញាធរជាតិអប្សរា សម្រេចអោយអ្នកស្រុកអង្គរជួសជុលនិងសាងសង់៣៨ករណី

សប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារសហគមន៍ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន៣៨ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកបន្ទាយស្រី …

Leave a Reply

Your email address will not be published. Required fields are marked *

Categories