Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / បែកធ្លាយហើយ មេអង្គភាពនគរបាលទេសចរណ៍​ លោកវរសេនីយ៍ទោ​ ទី​ សុខឡែន ត្រូវមន្ត្រីក្រោមឱវាទជា​ច្រើន​នាក់ផ្តិតមេដៃប្តឹងសុំអោយដកចេញពីដំណែង

បែកធ្លាយហើយ មេអង្គភាពនគរបាលទេសចរណ៍​ លោកវរសេនីយ៍ទោ​ ទី​ សុខឡែន ត្រូវមន្ត្រីក្រោមឱវាទជា​ច្រើន​នាក់ផ្តិតមេដៃប្តឹងសុំអោយដកចេញពីដំណែង

សៀមរាប៖ មេអង្គភាពនគរបាលទេសចរណ៍​ ប្រចាំខេត្តសៀមរាប លោកវរសេនីយ៍ទោ​ ទី​ សុខឡែន ត្រូវមន្ត្រីក្រោមឱវាទជា​ច្រើន​នាក់​ ផ្តិតមេដៃប្តឹងទៅ នាយឧត្តមសេនីយ៍ ស​ថេត អគ្គស្នងការនគរបាលជាតិ ដោយសុំអោយដកចេញពីដំណែងប្រធានអង្គភាពមួយនេះ ព្រោះហេតុផលជាច្រើន។

  យោងពាក្យបណ្តឹង ដាក់ជូនអគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានលើកឡើងថា ស្នើផ្លាស់ប្តូរលោកវរសេនីយ៍ទោ ទី សុខឡែន អត្ត​លេខ​៦៨៤៣៩ ប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប ក្រោមមូលហេតុ  ដោយលោកវរសេនីយ៍ទោ ទី សុខឡែន មិនបានអនុវត្តន៍ត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួនដូច ខាងក្រោម៖


១. មិនចេះគ្រប់គ្រងនិងដឹកនាំបញ្ជាកម្លាំងក្នុងអង្គភាពអោយបានត្រឹមត្រូវតាមឋានានុក្រម ។
២. ធ្វើការងារមិនសហការណ៍ជាមួយស្ថាប័នពាក់​ព័ន្ធ។
៣. បញ្ជាអោយមន្ត្រីផ្នែកនីតិវិធីយកលុយពីភ្ញៀវទេសចរណ៍ ដែលមកដាក់ពាក្យបណ្ដឹង សុំលិខិត​បញ្ជាក់ក្នុង ករណីបាត់បង់សម្ភារៈ ឬលិខិតឆ្លងដែន ជាដើម ធ្វើអោយភ្ញៀវទេសចរណ៍មិនសប្បាយចិត្ត។ ៤.មិនដែលប្រជុំរួមដើម្បីពង្រឹងកម្លាំងរបស់ខ្លួន និងមិនមានទំនាក់ទំនងល្អជាមួយមន្ត្រីថ្នាក់ក្រោមក្នុងអង្គភាព។
៥.មិនដែលរាយការណ៍សុំយោបល់ពីថ្នាក់ដឹកនាំលោកអនុប្រធាននាយកដ្ឋានដែលប្រចាំទិសនៅអង្គភាពខេត្ត សៀមរាប ។
៦.មិនចេះធ្វើផែនការណ៍ អនុវត្តន៍ដឹកនាំជំនាញតាមតួនាទីភារកិច្ចរបស់នគរបាលទេសចរណ៍ ។
៧. ធ្វើការរកតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៍ប្រទេសជាតិ ។
៨.ធ្វើអ្វីតាមតែចិត្តនឹកឃើញមិនដែលពិភាក្សាជាមួយថ្នាក់ដឹកនាំអង្គភាពផ្សេងៗ ។
៩. ប្រេងសាំងដែលទទួលពីអគ្គស្នងការនគរបាលជាតិ ផ្តល់អោយអង្គភាពក្នុងមួយត្រីមាសជាង ១,០០០  លីត្រ សម្រាប់ផ្គត់ផ្គង់ម៉ូតូ រថយន្ត ជារបស់រដ្ឋក្នុងការចុះបំពេញ ភារកិច្ចតាមគោលដៅប្រចាំថ្ងៃ គាត់មិនបានយកប្រើប្រាស់ ជាប្រយោជន៍រួមទេគឺគាត់ផ្តាច់ទាំងអស់ ។

ក្នុងលិខិតដដែលបន្តថា ដោយសារទង្វើររបស់លោកវរសេនីយ៍ទោ ទី សុខឡែន មិនយល់ពីតួនាទីភារកិច្ចរបស់ខ្លួន ធ្វើអោយមាន ការរិះគន់ពីស្ថានប័នពាក់ព័ន្ធ ភ្ញៀវទេសចរណ៍ និងមហាជន បណ្តាលអោយអាប់ឱនកិត្តិយសអង្គភាព ដែលពីមុនធ្លាប់ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន។

ជុំវិញនឹងការប្តឹងទាមទារនេះ អង្គភាពសៀមរាបធូដេ មិនអាចទាក់ទងលោក ទី សុខឡែន ដើម្បីសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។ អង្គភាពយើងរងចាំការឆ្លើយតបពីសាមីខ្លួនរាល់ម៉ោងធ្វើការ៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៤ នៃខែមេសា  អាជ្ញាធរជាតិអប្សរា សម្រេចអោយអ្នកស្រុកអង្គរជួសជុលនិងសាងសង់៣៨ករណី

សប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារសហគមន៍ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន៣៨ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកបន្ទាយស្រី …

Leave a Reply

Your email address will not be published. Required fields are marked *

Categories