Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរាសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការសម្អាតព្រៃនៅជុំវិញទីតាំងទួលប្រាសាទគោកបល្ល័ង្គ

អាជ្ញាធរជាតិអប្សរាសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការសម្អាតព្រៃនៅជុំវិញទីតាំងទួលប្រាសាទគោកបល្ល័ង្គ

អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្អាតព្រៃជុំវិញទីតាំងបុរាណដ្ឋាន ប្រាសាទគោកបល្ល័ង្គ ស្ថិតនៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីកិច្ចការងារអភិរក្ស។

លោក សោម កក្កដា បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយមានការណែនាំពីថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ក្រុមការងារលោកតាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤មក បានចុះមកទួលប្រាសាទគោកបល្ល័ង្គ។

បន្ទាប់ពីមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរៗនោះ រាយការណ៍អំពី ការ​រំលោភបំពាន ដោយចាក់ដីលុបទៅលើកសិន្ធុទឹកជាប់នឹងទួលនៃប្រាសាទ។

លោកថា បច្ចុប្បន្នក្រុមការងារមានសមាជិកជាង២០​នាក់ បានត្រួសឆ្ការព្រៃដុះស៊ុបទ្រុបសម្អាតនៅជុំវិញទីតាំងទួលបុរាណនៃប្រាសាទគោកបល្ល័ង្គ និងកាយយកអាចម៍ដីដែលចាក់លុបចេញពីទីតាំងកសិន្ធុ។ កិច្ចការងារនេះ គ្រោងនឹងចំណាយពេលវេលា៣០ថ្ងៃទើបរួចរាល់។

លោកបានបន្តថា នៅលើទីតាំងទួលនៃប្រាសាទនេះ ឃើញមាននៅសេសសល់មេទ្វារ បល្ល័ង្គ និងចម្រឹងបង្អួចខ្លះៗ ក្រុមការងារនៅមិនទាន់កំណត់អំពីសម័យកាលនៃការសាងសង់ប្រាសាទនៅឡើយ។ ប៉ុន្តែ បន្ទាប់ពីការងារសម្អាតរួចរាល់ អាជ្ញាធរជាតិអប្សរា មានគម្រោងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា និងស្តារកសិន្ធុជុំវិញនោះ ដើម្បីកិច្ចការងារអភិរក្ស។

ក្នុងនាមអាជ្ញាធរជាតិអប្សរា លោក សោម កក្កដា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញទីទួលបុរាណទាំងអស់ សូមចូលរួមថែរក្សា និងកុំចោលសំរាម កុំរំលោភបំពាននៅលើទីតាំងទាំងនោះ ចៀសវាងបាត់បង់កេរដំណែលដូនតាខ្មែរបានបន្សល់ទុក៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៤ នៃខែមេសា  អាជ្ញាធរជាតិអប្សរា សម្រេចអោយអ្នកស្រុកអង្គរជួសជុលនិងសាងសង់៣៨ករណី

សប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារសហគមន៍ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន៣៨ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកបន្ទាយស្រី …

Leave a Reply

Your email address will not be published. Required fields are marked *

Categories