Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានដាំ និងចែកចាយកូនឈើសរុបជាង១៣ ម៉ឺនដើម

ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានដាំ និងចែកចាយកូនឈើសរុបជាង១៣ ម៉ឺនដើម

នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនា​សម្ព័ន្ធ មានអាយុកាល២០ឆ្នាំហើយ បន្ទាប់ពីបង្កើតនៅឆ្នាំ២០០៤ ដែលកាលណោះមានឈ្មោះថា នាយក​ដ្ឋានទឹក និងព្រៃឈើ។ ២០ឆ្នាំនេះ នាយកដ្ឋាននេះបានដាំកូនឈើ និងចែកចាយដល់ពលរដ្ឋស្ទើរទូទាំងប្រទេសសរុបជាង២លានដើម។ នៅឆ្នាំ២០២៣កន្លង​ទៅ ការដាំក្នុងរមណីយដ្ឋានអង្គរ និងការចែកចាយសរុបជាង១៣ម៉ឺនដើម។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ បូករួមទាំងការចែកចាយទៅប្រជាពលរដ្ឋតាមបណ្ដា រាជធានី ខេត្តនានាសរុបជាង១៣ម៉ឺនដើម ក្នុងនោះដាំក្នុងឧទ្យានអង្គរជាង៣ម៉ឺនដើម។

លោកបន្ថែមថា សម្រាប់គម្រោងឆ្នាំថ្មីនេះ អាជ្ញាធរជាតិអប្សរាគម្រោងពង្រីកស្ថានីយ៨ហិកតា ដែលជាស្ថានី​យ​បណ្ដុះកូនឈើប្រណីត ដូចជាធ្នង់ បេង ច្រេះជា​ដើម ព្រោះតម្រូវការប្រភេទឈើប្រណីតច្រើន និងបង្កើតស្ថានីយពីរកន្លែងបន្ថែមទៀត។

ជាមួយគ្នានេះ សាធារណជនដែលមានបំណងស្នើសុំកូនឈើយកទៅដាំ អាចមកស្នើសុំបានចន្លោះពីខែមិថុនា (ដើមរដូវវស្សា) រហូតដល់ពាក់កណ្ដាលខែ កញ្ញា គឺនៅចុងរដូវវស្សា។

សូមបញ្ជាក់ថា ស្ថានីយបណ្ដុះកូនឈើទាំង១០នៅក្នុងរមណីយដ្ឋានអង្គររួមមាន ស្ថានីយប្រាសាទតាកែវ ស្ថានីយ៨ហិកតា ស្ថានីយមណ្ឌល៣ ស្ថានីយបារាយណ៍ខាងលិច ស្ថានីយអូរខ្លូត ស្ថានីយក្រាំងក្រូច ស្ថានីយព្រះខ័ន ស្ថានីយបាល់ឡុង​ ស្ថានីយអង្គមោល​ និងស្ថានីយតាសោម៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៤ នៃខែមេសា  អាជ្ញាធរជាតិអប្សរា សម្រេចអោយអ្នកស្រុកអង្គរជួសជុលនិងសាងសង់៣៨ករណី

សប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារសហគមន៍ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន៣៨ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកបន្ទាយស្រី …

Leave a Reply

Your email address will not be published. Required fields are marked *

Categories