Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ស្ពានផ្លូវកង់ប្រាសាទតាកែវបង្កើតបរិយាកាសថ្មីសម្រាប់អ្នកជិះកង់

ស្ពានផ្លូវកង់ប្រាសាទតាកែវបង្កើតបរិយាកាសថ្មីសម្រាប់អ្នកជិះកង់

អាជ្ញាធរជាតិអប្សរាបានសាងសង់ស្ពានផ្លូវកង់ស្រប​តាម​ស្ពានប្រាសាទតាកែវ ដើម្បីសម្រួលដល់ការជិះកង់ របស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែងាយស្រួល។

លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសង់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរនៅឆ្នាំ២០២០ ដើម្បីសម្រួល​ដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្សាន្ត។ ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរប្រវែងសរុបជាង ២៣​គីឡូម៉ែត្រ ហើយក្នុងនោះក៏មានឆ្លងស្ទឹងចំនួន៤ទីតាំងផងដែរ។

ស្ពានផ្លូវកង់ប្រាសាទតាកែវ គឺជាទីតាំងមួយក្នុង​ចំណោម៤ទីតាំងខាងលើ ដែលអាជ្ញាធរជាតិអប្សរា សាងសង់សម្រួលដល់អ្នកជិះកង់ ដោយចង់បែងចែកឱ្យដាច់រវាងផ្លូវឬស្ពានធ្វើដំណើរទូទៅ និងផ្លូវកង់។ ស្ពាននេះមានទទឹង២.៥ម៉ែត្រ និងបណ្ដោយ៦៥​ម៉ែត្រ។ ចំណែកស្ពានកង់៣ទីតាំងទៀត រួមមាន ស្ពានអង្គរ ស្ពានក្រាំងក្រូច និងស្ពាននាគព័ន្ធ។ ក្រៅពីនេះ​ ក៏មានស្ពានខ្នាតតូចឆ្លងកាត់២ទីតាំងទៀត ដូចជាកសិន្ធុយសោធរ និងអតីតទ្វារទឹកនាគព័ន្ធ។

គោលបំណងសំខាន់នៃការបង្កើតផ្លូវកង់ក្នុងរមណី​យដ្ឋានអង្គរ គឺការចង់បែងចែកឱ្យដាក់ពីគ្នារវាងផ្លូវ ចរាចរណ៍ធម្មតា និងផ្លូវកង់ ដើម្បីលើកកម្ពស់កីឡាជិះកង់ ការកាត់បន្ថយគ្រោះថ្នាក់នៅ​លើដងផ្លូវរវាងអ្នកជិះយានយន្ត និងអ្នកជិះកង់ ពិសេសកាត់បន្ថយផ្សែងយានយន្ត​ដែលប៉ះពាល់ដល់ថ្មប្រាសាទ។

ចំពោះរចនាបថនៃការសង់ស្ពានកង់នេះ លោក សុខ សូសិលា បញ្ជាក់ថា បានជ្រើសរើសការរៀបចំបែបសាមញ្ញស្រដៀងនឹងធម្មជាតិជុំវិញ ដោយមិនបង្កើតអ្វីដែលថ្មីលេចធ្លោពេកទេ គឺស្របតាមគោលគំនិតរបស់ថ្នាក់ដឹកនាំថា ការអភិរក្សដើរស្របនឹងការអភិវឌ្ឍ។

ជាមួយគ្នានេះ លោក សុខ សូសិលា សំណូមពរឱ្យភ្ញៀវទេសចរ ចូលរួមលើកតម្កើងការជិះកង់ ឱ្យបានកាន់តែច្រើននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងបំណងដើម្បីសុខភាព​ ប្ដូរបរិយាកាសថ្មី ព្រោះថាការជិះកង់ធ្វើឱ្យយើងមានពេលគ្រប់គ្រាន់សម្រាប់ការទស្សនា ឬសិក្សាពីធម្មជាតិនៅជុំវិញ ពិសេសលុប​បំបាត់ផ្សែងពុលដែលបង្កគ្រោះថ្នាក់ដល់ការអភិរក្សប្រាសាទ៕

About siemreaptoday

Check Also

ក្រុមការងារពិនិត្យ និងតាមដានការ​សាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយទទួលបានការអនុញ្ញាត បានចំនួន២៣២ករណី

នៅក្នុងសប្ដាហ៍ទី២ នៃខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់ របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេស នូវសំណង់ដែលបានការអនុញ្ញាត កន្លងមក ចំនួន៧៩ករណី និងការជួសជុលតូចតាច ដោយក្រុមការងារសហគមន៍ ចំនួន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories