Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / មន្ត្រី..! សូមអ្នកបើកបរយានយន្តដឹកភ្ញៀវទេសចរ ចូលរួមរក្សាសណ្ដាប់ធ្នាប់ចតយានយន្តនៅក្នុងចំណតត្រឹមត្រូវ

មន្ត្រី..! សូមអ្នកបើកបរយានយន្តដឹកភ្ញៀវទេសចរ ចូលរួមរក្សាសណ្ដាប់ធ្នាប់ចតយានយន្តនៅក្នុងចំណតត្រឹមត្រូវ

សៀមរាប÷មន្ត្រីផ្នែកសណ្តាប់ធ្នាប់​ នៃអាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចការពារតំបន់រមណីយដ្ឋានអង្គរ បានអំពាវនាវ​ និងស្នើសុំដល់អ្នកបើកបរយាន​យន្តដឹកភ្ញៀវទេសចរ​គ្រប់ប្រភេទ ចូលរួមរក្សាសណ្តាប់ធ្នាប់ ដោយយកយានយន្តចូលចតក្នុងចំណត។


.ការអំពាវនាវទទូចស្នើសុំនេះគឺ​ បន្ទាប់ពីមានអ្នកបើក​រថយន្តគ្រប់ធុន និងរ៉ឺម៉កដឹកភ្ញៀវទេសចរមួយចំនួនមិនព្រមចូលទៅចតយានយន្តតាមការណែនាំរបស់ភ្នាក់ងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរាដែលប្រចាំការនៅទីនោះឱ្យបានត្រឹមត្រូវ ហើយបែរជាទៅចតនៅតាមចិញ្ចើមផ្លូវដើម្បីចាំទទួលភ្ញៀវនិងចតខុស​កន្លែងជាដើម។

បញ្ហានេះ វាមិនត្រឹមតែធ្វើឱ្យមានគំរូអាក្រក់ប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាក៏បានធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ គ្មានរបៀបរៀបរយ ព្រមទាំងបង្កឱ្យមានភាពកកស្ទះចរាចរណ៍នៅតាមដងផ្លូវ នឹងក៏អាចបង្កឱ្យមានគ្រោះ​ថ្នាក់ចរាចរណ៍ផងដែរ។


. អនុប្រធានក្រុមសណ្ដាប់ធ្នាប់ប្រចាំតំបន់អង្គរ កញ្ញា នៅ ចិន្តា បានឱ្យដឹងថា បច្ចុប្បន្ន បើទោះបីជាអ្នកបើកបររថយន្ត និងរ៉ឺម៉កដឹកភ្ញៀវទេសចរជាច្រើនបានយល់ដឹង និងធ្វើតាមការណែនាំរបស់បុគ្គលិកដោយចូលចតរថយន្តនៅក្នុងចំណតបានត្រឹមត្រូវក្តី ក៏ប៉ុន្តែ អ្នកបើករថយន្តជាពិសេស គឺរ៉ឺម៉កដឹកភ្ញៀវខ្លះ នៅតែមិនព្រមសហការជាមួយអាជ្ញាធរក្នុងការជួយរក្សាសណ្ដាប់ធ្នាប់សារធារណៈនៅឡើយទេ។


. ក្រុមអ្នកបើករ៉ឺម៉កខ្លះ នៅតែចតរ៉ឺម៉កនៅលើចិញ្ចើមផ្លូវដែលជាកន្លែងហាមឃាត់ ដើម្បីចាំទទួលយកភ្ញៀវដែលចេញពីទស្សនាអង្គរ និងមួយចំនួនទៀត បានចតរថយន្តឬរ៉ឺម៉កនៅចំផ្លូវចេញ-ចូលរំខានដល់គេឯងជាដើម។

.កញ្ញា នៅ ចិន្តា អោយដឹងទៀតថា បញ្ហាមួយចំនួនទៀត គឺមានអ្នកលក់អីវ៉ាន់នៅក្នុងចំណតរថយន្តខ្លះតែងតែទៅចោមរោមភ្ញៀវ និងបង្ខំឱ្យទិញសម្ភាររបស់ខ្លួន ប៉ុន្តែ នៅពេលដែលភ្ញៀវមិនទិញគឺបានប្រើពាក្យសម្តីមិនសមរម្យដាក់ភ្ញៀវថែមទៀតផង។ បញ្ហានេះ គឺជាទង្វើគ្មានសុជីវធម៌ដែលធ្វើឱ្យអ្នកទេសចរជាតិ និងអន្តរជាតិមិនសប្បាយចិត្ត។

អាជ្ញាធរជាតិអប្សរា សំណូមពរដល់ក្រុមអ្នកបើកបររយន្ត ឬរ៉ឺម៉កដឹកភ្ញៀវទេសចរទាំងឡាយដែលមិនទាន់បានគោរពតាមគោលការណ៍ណែនាំឱ្យបានត្រឹមត្រូវទាំងអស់ សូមមេត្តាយោគយល់ និងសហការជាមួយបុគ្គលិកដែលប្រចាំការនៅទីនោះ ធ្វើយ៉ាងណាចតយានយន្តនៅក្នុងចំណតឱ្យបានត្រឹមត្រូវនិងមានរបៀបរៀបរយ ដើម្បីរួមគ្នារក្សាសណ្ដាប់ធ្នាប់សាធា រណៈឱ្យបានប្រសើរ នោះជាការជួយលើកតម្លៃនៃជនជាតិខ្មែរ ព្រមទាំងអង្គររបស់ខ្មែរឱ្យបានស័ក្ដិសមសម្បត្តិបេតិកភណ្ឌ ដែលល្បីល្បាញបំផុតនៅក្នុងពិភពលោកនេះផង។

សូមភ្ញៀវទេសចរជាតិទាំងអស់ ដែលបាននាំគ្រួសារមកលេងអង្គរ មាននំចំណីអាហារយកមកទទួលទាននៅតាមតំបន់ឧទ្យានអង្គរ សូមជួយរក្សាបរិស្ថានឱ្យបានស្អាត ដោយពិសាររួចហើយ សូមកុំបោះសំរាម ឬក៏ថង់ប្លាស្ទិកចោលរាយប៉ាយនៅតាមទីសាធារណៈ និងឧទ្យានអង្គរ។ សូមរួមគ្នាសម្អាតបរិស្ថានដើម្បីភាពស្រស់បំព្រងនៃសម្រស់អង្គរ ព្រម​ទាំងមោទនភាពនៃជាតិខ្មែរ៕

sdr
sdr

About siemreaptoday

Check Also

ក្រុមការងារពិនិត្យ និងតាមដានការ​សាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយទទួលបានការអនុញ្ញាត បានចំនួន២៣២ករណី

នៅក្នុងសប្ដាហ៍ទី២ នៃខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់ របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេស នូវសំណង់ដែលបានការអនុញ្ញាត កន្លងមក ចំនួន៧៩ករណី និងការជួសជុលតូចតាច ដោយក្រុមការងារសហគមន៍ ចំនួន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories