Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ បើកកម្មវិធីអប់រំបេតិកភណ្ឌ​នៅសាលាបឋមសិក្សាវត្តលលៃ

អាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ បើកកម្មវិធីអប់រំបេតិកភណ្ឌ​នៅសាលាបឋមសិក្សាវត្តលលៃ


 
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ (Khmer Heritage Organization) បានបើកកម្មវិធីអប់រំបេតិកភណ្ឌដល់កុមារសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤ នៅសាលាបឋមសិក្សាវត្តលលៃ ស្ថិតនៅឃុំបាគង ស្រុកប្រាសាទបាគង​ខេត្តសៀមរាប។


 
នាឱកាសនោះ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ បានលើកឡើងពីគោលបំណងនៃកម្មវិធីអប់រំបេតិកភណ្ឌ ដើម្បីឱ្យកូនចៅអ្នករស់នៅ​តំបន់រមណីយដ្ឋានអង្គរយល់ពីតួនាទីរបស់ខ្លួន ក្នុងនាមអ្នកស្នងតំណក្នុងការថែរក្សា និងអភិរក្សតម្លៃអង្គរជារហូតទៅកុំឱ្យបាត់បង់។

លោកបន្តថា ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរ គួរមានមោទនភាពលើខ្លួនឯង ដែលបានកើតលើទឹកដីប្រាសាទបុរាណ ដែលអន្ដរជាតិឱ្យតម្លៃ និងត្រូវបានលើកតម្កើងខ្ពស់ តួយ៉ាង រូបប្រាសាទអង្គរវត្តត្រូវបានដាក់នៅលើទង់ជាតិខ្មែរនាគ្រប់ជំនាន់។ ដូច្នេះ បច្ចប្បន្ននេះ​ យើងជាម្ចាស់ស្រុក ម្ចាស់តំបន់ដ៍ពិសិដ្ឋនេះ ត្រូវមានឆន្ទះប្រឹងប្រែងរៀនសូត្រ និងស្វែងយល់នូវវប្បធម៌ អារ្យធម៌របស់ខ្លួនឲ្យបានច្បាស់ ដើម្បីចូលរួមចំណែកថែរក្សាមរតកវប្បធម៌ឲ្យបានគង់វង្ស។


 
ចំពោះសិស្សានុសិស្សនៅសាលាបឋមសិក្សាវត្តលលៃដែលនឹងចូលរួមក្នុងកម្មវិធីអប់រំបេតិកភណ្ឌនៅពេលនេះ មានសិស្សថ្នាក់ទី៤ និងទី៥ សរុប៦៩នាក់។ 


 
សូមបញ្ជាក់ថា កម្មវិធីអប់រំបេតិកភណ្ឌបាននឹងកំពុងដំណើរការនៅ២ទីតាំង ទី១សាលាបឋមសិក្សាវត្តលលៃនិងទី២ សាលាបឋមសិក្សាក្របីរៀល។ ជាទូទៅ កម្មវិធីអប់រំបេតិកភណ្ឌមានរយៈពេល៩ខែក្នុង១ឆ្នាំ៕

About siemreaptoday

Check Also

ក្រុមការងារពិនិត្យ និងតាមដានការ​សាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយទទួលបានការអនុញ្ញាត បានចំនួន២៣២ករណី

នៅក្នុងសប្ដាហ៍ទី២ នៃខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់ របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេស នូវសំណង់ដែលបានការអនុញ្ញាត កន្លងមក ចំនួន៧៩ករណី និងការជួសជុលតូចតាច ដោយក្រុមការងារសហគមន៍ ចំនួន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories