Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមរើគំនរថ្ម និងរៀបចំជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ នៅប្រាសាទបាយ័ន

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមរើគំនរថ្ម និងរៀបចំជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ នៅប្រាសាទបាយ័ន

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានរើគំនរផ្ទាំងថ្មជាច្រើនរយដុំ ដែលអ្នកអភិរក្សជំនាន់បារាំងនាដើមសតវត្សទី២០ ដើម្បីជួសជុលកម្រាលដែលស្រុត ព្រមទាំងរៀបចំប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ នៅរោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិចរបស់ប្រាសាទបាយ័ន។

ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងថា បច្ចុប្បន្ន កម្រាលថ្មរបស់រោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិច នៃប្រាសាទបាយ័នបានស្រុត ហើយទាមទារឱ្យក្រុមការងារត្រូវតែរុះរើផ្ទាំងថ្មចេញសិន ទើបយកមកផ្គុំសាកល្បងឡើងវិញដើម្បីជួសជុល។


ចំណែក ប្រព័ន្ធបង្ហូរទឹកបុរាណវិញ មិនដំណើរការយូរឆ្នាំមកហើយ។ ក្នុងកំឡុងពេលមានភ្លៀងធ្លាក់ម្តងៗ គឺមានស្ទះទឹក ទើបក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលឡើងវិញ ដើម្បីឱ្យមានដំណើរការរំដោះទឹកចេញពីប្រាសាទបាយ័នទៅខាងក្រៅ។

កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងទៀតថា ការរើថ្មកម្រាលរោងទងទី១ និងជួសជុលប្រព័ន្ធបង្ហូរទឹកនេះគឺមានសារសំខាន់ ដើម្បីរកវិធីបញ្ចៀសទឹកភ្លៀងចេញពីខាងលើរួតទី៣ដែលហូរធ្លាក់មកក្រោយប្រាសាទឱ្យកាន់តែលឿន និងកាត់បន្ថយបរិមាណទឹកភ្លៀងហូរចូលទៅក្នុងគ្រឹះប្រាសាទ។
អ្នកជំនាញពន្យល់ថា កាលណា បរិមាណទឹកភ្លៀងហូរចូលទៅក្នុងគ្រឹះប្រាសាទច្រើន វាអាចនាំឱ្យដីល្បាប់ខ្សាច់ហូរចេញទៅតាមទឹកភ្លៀង។កាលណាដីល្បាប់ខ្សាច់ហូរចេញពីប្រាសាទច្រើនគឺវានឹងធ្វើឱ្យគ្រឹះប្រាសាទខ្សោយ៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៤ នៃខែមេសា  អាជ្ញាធរជាតិអប្សរា សម្រេចអោយអ្នកស្រុកអង្គរជួសជុលនិងសាងសង់៣៨ករណី

សប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារសហគមន៍ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន៣៨ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកបន្ទាយស្រី …

Leave a Reply

Your email address will not be published. Required fields are marked *

Categories