Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានប្រគល់រូបចម្លាក់ចំនួន​៥ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក

ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានប្រគល់រូបចម្លាក់ចំនួន​៥ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ដែលកំពុងអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម បានប្រគល់រូបចម្លាក់ចំនួន៥ដែលបានរកឃើញកាលពីចុងឆ្នាំ២០២៣ ក្នុងអំឡុងពេលរើគំនរថ្មខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម ដែលរលុះធ្លាក់អស់កាលដ៏យូរមកហើយ មកអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក។

លោកស្រី នេត ស៊ីមន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រូបចម្លាក់បដិមាទាំង៥ ដែលប្រគល់ជូនអាជ្ញាធរជាតិអប្សរា រួមមាន រូបចម្លាក់ព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគចំនួន២ រូបលោកកេស្វរៈចំនួន១ រូបព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគក្នុងទម្រង់សមាធិ បាត់ព្រះកេស និងបាត់ព្រះហស្តទាំងសងចំនួន២។

លោកស្រី បានបញ្ជាក់ទៀតថា ក្រោយពីប្រទះឃើញចម្លាក់ចំនួន៦ ក្រុមការងារបានសម្អាត រៀបចំឯកសារ និងសង្កេតឃើញថា ចម្លាក់បដិមាទាំង៥នេះ ពុំពាក់ព័ន្ធនឹងរចនាសម្ពន្ធខ្លោងទ្វារខាងត្បូងនេះទេ លើកលែងតែថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងដែលត្រូវដាក់នៅទីតាំងដើមរបស់ខ្លោងទ្វារឡើងវិញ លើកលែងតែរូបចម្លាក់ទាំង៥ខាងលើនេះ ដែលត្រូវជូនអាជ្ញាធរជាតិអប្សរា ដើម្បីជួសជុល និងរក្សាទុក៕

About siemreaptoday

Check Also

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories