Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងតួខាងត្បូងប្រាសាទព្រះគោ

អាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងតួខាងត្បូងប្រាសាទព្រះគោ

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយគម្រោងអភិរក្សទេពអប្សររបស់អាល្លីម៉ង ហៅកាត់ថា(G.A.C.P)របស់ប្រទេសអាល្លឺម៉ង កំពុងធ្វើការជួសជុលពង្រឹងតួប៉មឥដ្ឋខាងត្បូងរបស់ប្រាសាទព្រះគោ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។

ការជួសជុលនេះ មានការលំបាកយ៉ាងខ្លាំង ដោយរចនាសម្ពន្ធសំណង់មានភាពស្មុគស្មាញថ្មរបស់ប្រាសាទ និងក្បាច់ចម្លាក់មួយចំនួន មានការពុកផុយរបេះធ្លាក់ និងបាត់បង់។ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ ពិសេស បច្ចេកទេសធ្វើការពង្រឹងនៅតាមផ្នែកទ្រទម្ងន់ និងទប់ជំហរប្រាសាទឱ្យមានលំនឹងឡើងវិញ។

នេះ គឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាតែងធ្វើជាប្រចាំ ដើម្បីថែរក្សា និងលើកតម្លៃប្រាសាទជាទីសក្ការៈ ដែលមានអាយុកាលជាង១១៣៩ឆ្នាំនេះ នៅឈររឹងមាំយូរអង្វែងបន្តទៀត៕

About siemreaptoday

Check Also

អ្នកជួសជុលប្រាសាទបុរាណជំនាន់ថ្មី ចង់ឱ្យស្នាដៃដូនតានៅគង់វង្សគ្រប់ជំនាន់

ក្នុងនាមជាអ្នកជួសជុលប្រាសាទបុរាណនៅជំនាន់ថ្មីនេះ បានខិតខំអស់ពីកម្លាំងកាយចិត្ត និងដោយក្តីស្រឡាញ់មរតកដូនតាដែលមានអាយុកាលរាប់រយឆ្នាំ រួចផុតពីការខូចខាតទៅតាមអាយុកាល និងធម្មជាតិឡើយ បាននៅគង់វង្សយូរអង្វែងសម្រាប់កូនខ្មែរគ្រប់ជំនាន់។ លោក ឃឹម សុផល អាយុ៤៥ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ  គឺជាកម្មករជំនាញជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរជាង២០ឆ្នាំ ជាមួយស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលបច្ចុប្បន្ន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories