Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ឃាតកម្មដ៌សាហាវព្រៃផ្សៃ បាញ់សម្លាប់ទាំងគ្រួសារ នៅកណ្តាលក្រុងសៀមរាប

ឃាតកម្មដ៌សាហាវព្រៃផ្សៃ បាញ់សម្លាប់ទាំងគ្រួសារ នៅកណ្តាលក្រុងសៀមរាប

សៀមរាប៖ ព័ត៌មានបឋម ខ្មាន់កាំភ្លើង ដែលអតីតជាប្តី បានបាញ់ទៅលើប្រពន្ធ បងថ្លៃនិងប្អូនថ្លៃ ហើយបាញ់ខ្លួនឯងតាមក្រោយ។


    អំពើឃាតកម្មនេះ បានកើតឡើងនាម៉ោងជិត៩ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ លើគោលដៅចំនួន៣ ទី តាំង ទី១នៅផ្ទះរបស់ប្រពន្ធ ក្នុងក្រុមទី១ ភូមិតាវៀន សង្កាត់សាលាកំរើក និងនៅក្នុងផ្សារលើធំថ្មីចំនួន២ ទីតាំង។

    សមត្ថកិច្ចក្នុងហេតុការណ៍ បានផ្តល់ព័ត៌មានបឋមថា គិតត្រឹមម៉ោង៩,៣០នាទីព្រឹកថ្ងៃដដែល មានអ្នកស្លាប់២នាក់ និងរបួស២នាក់។ អ្នកស្លាប់ទី១ជាប្រពន្ធទី២ត្រូវជាប្អូនថ្លៃប្រុស ចំណែកឯអ្នករបួស ទី១ជាបងថ្លៃស្រី និងទី២​ ជាជនដៃដល់។

    សមត្ថកិច្ចបន្តថា តាមការស្រាវជ្រាវបឋម ពីដំបូងឡើយជនដៃដល់ចូលមកក្នុងផ្ទះបាញ់សម្លាប់ប្អូនថ្លៃប្រុស ដោយកាំភ្លើងខ្លីមិនទាន់ស្គាល់ម៉ាក និងចាក់សោរបង្ខាំងក្មេងស្រីម្នាក់ទុកក្នុងផ្ទះហើយចេញបាត់។ពេលបន្ទាប់ជនដៃដល់ទៅបាញ់បងថ្លៃស្រី កំពុងលក់ ដូរក្នុងផ្សារលើ ហើយបន្តទៅបាញ់ប្រពន្ធដែលកំពុងលក់ដូរនៅផ្ទះក្នុងផ្សារលើដូចគ្នា រួចបាញ់ខ្លួនឯងតែម្តង។ សមត្ថកិច្ចបន្ថែមថា បន្ទាប់ពីកើតហេតុជន រងគ្រោះទាំងបងថ្លៃ.ប្រពន្ធ និងជនដៃដល់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ តែអកុសល ប្រពន្ធបានដាច់ខ្យល់ស្លាប់។ សរុបត្រឹមម៉ោងជាង៩ព្រឹកថ្ងៃដដែល ស្លាប់២ និងរបួស២ ដែលករណីឃាតកម្មនេះសន្និដ្ឋានជំហ៊ានដំបូងថា អាចជារឿងគំនុំ។
    ខណ:នេះ ក្រុមសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត និងប្រគល់សកសពជូនក្រុមគ្រួសារ៕

   

sdr
sdr

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៣ នៃខែមេសានេះ អាជ្ញាធរជាតិអប្សរា សម្រេចអោយពលរដ្ឋអ្នកស្រុកអង្គរជួស​ជុល សាង​សង់តូចតាច សរុបចំនួន១៤ករណី

សប្ដាហ៍ទី៣ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន១៤ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកពួកអនុញ្ញាតបាន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories