Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ស.ស.យ.ក ព្រឹត្តិការណ៍អង្គរសង្ក្រាន្តគឺ​ លើកស្ទួយវប្បធម៌ប្រពៃណីខ្មែរ

ស.ស.យ.ក ព្រឹត្តិការណ៍អង្គរសង្ក្រាន្តគឺ​ លើកស្ទួយវប្បធម៌ប្រពៃណីខ្មែរ

សៀមរាប៖ លោកហ៊ុន ម៉ានី ប្រធានសហភាពសហ ព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)​ បានលើកឡើងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលផ្តួចផ្តើមឡើងនេះ គឺបានគាស់រំលើងនូវប្រពៃណី វប្បធម៌ខ្មែរ ឲ្យរស់រវើកឡើងវិញ។​


   ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់សំណង់នានាសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ លោកហ៊ុន ម៉ានី បានបន្ថែមថា ចាប់តាំងពីមានការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាលពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ ២០២៣​ ស្មារតីជារួមរបស់អង្គរសង្ក្រាន្ត គឺលើកស្ទួយប្រពៃណីវប្បធម៌ខ្មែរ ឯការសាងសង់សំណង់នានាក៏ត្រូវគោរពតាមរចនាបទខ្មែរផងដែរ។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាស្មារតីជារួមក្នុងការលើកស្ទួយ វប្បធម៌ប្រពៃណីខ្មែរ ហើយទិដ្ឋភាពនៃការរៀបចំនៅទីតាំងនីមួយៗតែងតែធ្វើការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រប់រចនាបទ​ ដូចជាទីតាំង ភូមិខ្ញុំ ទីលានជល់ដំរី មុខប្រាសាទបាយ័នគឺ​ គិតគូរថាសម័យកាលណា ហើយសម្លៀកបំពាក់ណា ដំបូលរបៀបម៉េច។


 
   ប៉ុន្តែកន្លែងខ្លះក៏មានច្នៃប្រឌិតដែរ ឧទាហរណ៍ដូចជានៅត្រពាំងសេស ដែលមានតំបន់តោះៗលេងទឹកជាដេីម ដែលវាជាកន្លែងកម្សាន្ត មិនអាចទាំងស្រុងដូចរចនាបទទេ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលជាខួបគម្រប់​ ១០ឆ្នាំនៃព្រឹត្តិការណ៍នេះ ក្រុមការ ងារ​ស.ស.យ.ក. បានពង្រីកទីតាំងលេងកម្សាន្ត ៦ទី តាំង និងមានល្បែងលេងកម្សាន្តរហូត ៤៤ ប្រភេទ សម្រាប់ទទួលអ្នកមកកម្សាន្ត។​ ជាមួយនឹងការពង្រីកទំហំព្រឹត្តិការណ៍នេះ លោក ហ៊ុន ម៉ានី បញ្ជាក់ថា ក៏មានយុវជនស្ម័គ្រចិត្តជាង​ ៥០០០នាក់​ មកចូលរួមផងដែរ៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៣ នៃខែមេសានេះ អាជ្ញាធរជាតិអប្សរា សម្រេចអោយពលរដ្ឋអ្នកស្រុកអង្គរជួស​ជុល សាង​សង់តូចតាច សរុបចំនួន១៤ករណី

សប្ដាហ៍ទី៣ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន១៤ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកពួកអនុញ្ញាតបាន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories