Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ជាង១៤០០នាក់ចូលរួមរត់ម៉ារ៉ាតុនឆ្នាំ២០២៣នៅតំបន់អង្គរ ដើម្បីមន្ទីរពេទ្យកុមារអង្គរ

ជាង១៤០០នាក់ចូលរួមរត់ម៉ារ៉ាតុនឆ្នាំ២០២៣នៅតំបន់អង្គរ ដើម្បីមន្ទីរពេទ្យកុមារអង្គរ

សៀមរាប៖ សហភាពសហព័ន្ធយុវជនកម្ពុជាដែលជាអ្នករៀបចំកម្មវិធី បានឱ្យដឹងថា ការរត់ម៉ារ៉ាតុន ឆ្នាំ ២០២៣ នៅក្នុងកម្មវិធី រត់ និងជិះកង់ (FAN RUN AND CYCLING) ដើម្បីអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាថ្ងៃទី ៩ ខែមេសា និងដើម្បីរកថវិកាជួយឧបត្ថម្ភដល់មន្ទីរពទ្យកុមារអង្គរដោយមានអ្នក ចូលរួមច្រើនជាង ១៤០០នាក់ ដែលមានទាំងប្រជា ពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រី និងជនបរទេសផងដែរ។


នៅក្នុងកម្មវិធីរត់មានរយៈចម្ងាយ ៣ គីឡូម៉ែត្រ, ១០ គីឡូម៉ែត្រ, និង២១គីឡូម៉ែត្រ ដែលអ្នករត់ទាំងអស់ចាប់ផ្ដើមចេញដំណើរពីមុខបរិវេណខាងមុខប្រាសាទ អង្គរវត្ត ឆ្ពោះតាមច្រកទន្លអុំ បន្តរត់កាត់តាមប្រាសាទ បាយ័ន ឆ្ពោះទៅព្រលានជល់ដំរី និងបន្តទៅកាន់ក្លោងទ្វាជ័យ វង់ទៅតាមស្រះស្រង់ និងចុងបញ្ចប់ត្រឡប់មកកាន់កន្លែងដើមវិញ។

   តាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី បានឱ្យដឹងថា ថវិកាដែលប្រមូលបានតាមរយៈការរត់ម៉ារ៉ាតុនឆ្នាំនេះ នៅក្នុងកម្មវិធី រត់ និងជិះកង់ (FAN RUN AND CYCLING) ឆ្នាំនេះ និងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដើម្បីជួយសង្គ្រោះកុមារកម្ពុជាជាច្រើននាក់ដែលកំពុងត្រូវការការព្យាបាល។

   ការចូលរួមយ៉ាងច្រើនកុះករនៅក្នុងកម្មវិធីរត់ម៉ារ៉ាតុននេះ មិនត្រឹមតែបង្ហាញឱ្យឃើញពីទឹកចិត្តស្រលាញ់វិស័យកីឡា ថែមទាំងបានបង្ហាញឱ្យឃើញពីកម្លាំងសាមគ្គីគ្នាក្នុងមហាគ្រួសារខ្មែរ ដើម្បីអបអរនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ស្វាគមន៍ឆ្នាំថ្មី ក៏ដូចជាចូលរួមបំផុសនូវស្មារតីកីឡាមុននឹងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕

About siemreaptoday

Check Also

និស្សិត និងសហគមន៍ពីវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ចុះសិក្សាស្វែងយល់ពីការងារព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ និស្សិត និងសហគមន៍ នៃគម្រោង «យុវជនចូលរួមក្នុងការ​ស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ ជីវៈចម្រុះ»​ នៃវិទ្យា​ស្ថានជាតិកសិកម្ម ព្រែកលៀប បានធ្វើដំណើរទស្សន​កិច្ចសិក្សាស្វែងយល់ពីការងារគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្នុងដំណើរទស្សនកិច្ចនេះ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories