Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / siemreaptoday (page 14)

siemreaptoday

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: អញ្ជើញជាអធិបតីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូតលើការអភិរក្សវប្បធម៌ និងគម្រោងជួសជុលប្រាសាទភ្នំបាខែងរវាងស្ថានទូតអាមេរិកប្រចាំកម្ពុជា និងអង្គការWorld Monument Fund

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូត ដើម្បីការអភិរក្សវប្បធម៌លើគម្រោងជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង រវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick W. Murphy និងលោកស្រី Genovra Boatto តំណាងអង្គការWorld Monument Fund នៅថ្ងៃទី១ ខែធ្នូឆ្នាំ២០២៣។ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា មាន ប្រសាសន៍ថា សហរដ្ឋអាមេរិកមិនត្រឹមតែផ្ដល់ជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទដទៃ ទៀតក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ គឺកន្លងមក អាមេរិកក៏បានជួយជាច្រើនដូចជា គម្រោងជួសជុលជណ្ដើរខាងជើងរបស់ប្រាសាទព្រះវិហារ ព្រមទាំងបានបញ្ជូនវត្ថុសិល្បៈបុរាណរបស់ខ្មែរមួយចំនួនឱ្យវិល ត្រឡប់មកមាតុភូមិវិញផង។ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា មាន ប្រសាសន៍ទៀតថា កិច្ចសហប្រតិបត្តិការនៃជំនួយរបស់អាមេរិកនេះ បានផ្ដល់នូវផលប្រយោជន៍យ៉ាងខ្លាំងរវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ និងជា ពិសេស មិនត្រឹមតែបានជួយជ្រោមជ្រែងលើការជួសជុលប្រាង្គប្រាសាទទេ តែថែមទាំងបានជួយសម្របសម្រួលក្នុងការនាំយកមកវិញនូវវត្ថុសិល្បៈដែលកម្ពុជាបានបាត់បង់ជាយូរឆ្នាំកន្លងមកផងដែរ។ ចំណែក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក …

Read More »

ពិព័រណ៍ស្តីពី “វត្ថុបុរាណសិតពីលោហៈមកពីប្រាសាទមេបុណ្យខាងលិច”

នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ រយៈពេលខ្លី ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីតាំងបង្ហាញវត្ថុបុរាណចំនួន១៨ ដែលសិតពីលោហៈមាន សំរឹទ្ធិ ទង់ដែង និងដែក ព្រមទាំងកុលាលភាជន៍មួយប្រភេទ ជាឆ្នាំងដី ដែលមានរូបព្រះ ពុទ្ធបដិមាសិតពីក្រមួននៅក្នុងនោះផង មានប្រភពមកពីប្រាសាទមេបុណ្យខាងលិច។ វត្ថុសិល្បៈទាំងអស់នេះ គឺជាលទ្ធផលនៃការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទីនោះ ក្នុងចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៨។ បន្ទាប់ពីបានជួសជុល ថែទាំឱ្យមានសុវត្ថិភាព ទើបយកមកដាក់តាំងបង្ហាញឱ្យភ្ញៀវជាតិ អន្តរជាតិ សិស្សនិស្សិតបានស្គាល់ ព្រមទាំងផ្តល់ជាឱកាសដល់ការងារសិក្សាស្រាវជ្រាវនានាផង។ បើយោងតាមមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា វត្ថុបុរាណ ឬសមុច្ច័យចំនួន១៨នេះ ខ្លះប្រហែល ជាអាចមានអាយុកាលដំណាលគ្នានឹងប្រាសាទមេបុណ្យខាងលិច ក្នុងចន្លោះរាជព្រះបាទសូរ្យវរ័្មនទី១ និងព្រះបាទឧទ័យាទិត្យវរ័្មនទី២ ពោលគឺក្នុងសម័យអង្គរ។ ចំណែកភាជន៍ដែលមានរូបពុទ្ធបដិមានៅក្នុងវិញ អាចប្រហែលជាស្ថិតក្នុងសម័យក្រោយអង្គរ ឬក្រោយនោះទៀតក៏ថាបាន នេះបើផ្អែកលើប្រភេទរូបរាងនៃភាជន៍ និងបរិបទរបស់រូបបដិមា៕

Read More »

អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន បន្តដាំស្មៅ និងកូនឈើនៅបរិវេណជុំវិញប្រាសាទអង្គរវត្ត

នៅថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុន ហាយលែន គ្រុប (HIGHLAND GROUP) ដែលមានអ្នកចូលរួមសរុបជិត៥០នាក់  បានដាំកូនឈើចម្រុះចំនួន​៣៤០ដើម និងដាំស្មៅចំនួន​៥០០ម៉ែត្រការ៉េ នៅបរិវេណកសិន្ធុខាងត្បូងប្រាសាទអង្គរវត្ត។ ការដាំដើមឈើនិងស្មៅនេះ គឺទុកជាអនុស្សាវរីយ៍នៃការចងចាំ​ក្នុងការចូលរួមបង្កើតទេសភាពបៃតង និងលើកតម្លៃរមណីយដ្ឋានអង្គរផង៕

Read More »

បង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្តនឹងបញ្ចប់ការជួសជុលនៅមុនដំណាច់ខែវិច្ឆិកាខាងមុខនេះ

បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណ វិទ្យា លោក សយ សុភារិន្ទ ឱ្យដឹងថា រយៈពេលបីខែនេះ ក្រុមការងាររបស់លោក បានខិតខំប្រឹងប្រែងជួស ជុល បង្កាន់ដៃនាគ និងខឿនជណ្តើរផ្នែកខាងត្បូងរបស់ប្រាសាទអង្គរវត្តបានសម្រេចជាង៩០ភាគរយហើយ។ លោក សុភារិន្ទ បន្តថា ក្រុមការងារបានជួសជុលពង្រឹងគ្រឹះខឿនជណ្តើរ និងបង្កាន់ដៃនាគដោយបែង ចែកជា៣ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុលពង្រឹងខឿនជណ្តើរដែលស្រុត ដោយរៀបថ្មខឿន ទាំង ឡាយដែលក្រៀកហែកឱ្យត្រូវតាមលំនាំដើម និងស្តារប្រព័ន្ធរំដោះទឹកបុរាណឡើងវិញ។ ដំណាក់កាលទី២ គឺជួសជុលក្បាលនាគដែលមិនមានលំនឹងឱ្យឈររឹង មាំឡើងវិញ ដោយថែមថ្មថ្មីជំនួសខ្លួននាគដែលបាត់ បង់ផង។ ដំណាក់កាលទី៣ ជួស ជុលបង្កាន់ដៃនាគប្រវែង១៥ម៉ែត្រ រួមទាំងរចនាសម្ពន្ធនៃគ្រឿងបង្គុំនាគ ដើម្បីឱ្យខ្លួននាគរត់ត្រង់ស្មើគ្នាដូច ដើមឡើងវិញ។ ក្នុងនោះការជួសជុលតួខ្លួននាគ និងក្បាលនាគសម្រេចបានប្រវែងសរុប១៨ម៉ែត្រ។ លោក សយ សុភារិន្ទ បញ្ជាក់ថា ការងារជួសជុលបង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងនៃប្រាសាទ អង្គរវត្តនេះ បានចាប់ផ្តើមជួសជុលតាំងតែពីពាក់ កណ្ដាលខែកក្កដា។ ចំណែកការងារមួយចំនួនទៀត ដែលនៅសេសសល់មានដូចជា ការដាប់រំលីងថ្មតួខ្លួននាគថ្មី ការបុកបង្ហាប់ដីនៅតាមជើងទ្រខាងក្រោមនៃទ្រនាប់ជើងនាគ …

Read More »

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជួបជាមួយលោក Nicolas Fiévé នាយកសាលាបារាំងចុងបូព៌ា (EFEO) ដើម្បីពិភាក្សាគ្នាអំពីកិច្ចសហប្រតិ្តបត្តិការរវាងសាលាបារាំងចុងបូព៌ា ជាមួយប្រទេសកម្ពុជា៕

Read More »

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអញ្ជើញពិនិត្យស្ថានីយ៍គ្រប់គ្រងទឹកស្វ័យប្រវត្តិរបស់សហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ ប្រទេសបារាំង

ថ្មីៗនេះ នាខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្នាក់ការសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ (SIAVB) ប្រទេសបារាំង លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សា ភិបាល អាជ្ញាធរជាតិអប្សរា អមដំណើរដោយ ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសមួយចំនួនទៀត បានអញ្ជើញពិនិត្យ និងសម្ពោធការដំឡើងសាកល្បងស្ថានីយ៍គ្រប់គ្រងទឹកស្វ័យប្រវត្តិ ដែលសហជីពអន្តរសង្កាត់នៃជ្រលងប៊ីយ៉ែវនឹងត្រូវយកទៅដំឡើងនៅរមណីយដ្ឋានអង្គរចំនួន៦ស្ថានីយ៍។ ក្នុងឱកាសការអញ្ជើញរបស់លោកជំទាវបណ្ឌិតសភាចារ្យនាពេលនោះ លោក Francisque Vigouroux ប្រធានសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ (SIAVB) បានបង្ហាញអំពីផលប្រយោជន៍នៃស្ថានីយទាំងនេះ ព្រមទាំងប្រសិទ្ធភាពនៃស្ថានីយក្នុងការគ្រប់គ្រងទឹក។ សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់ជ្រលងប៊ីយ៉ែវបានចុះកិច្ចព្រមព្រៀងសហប្រតិ បត្តិការវិមជ្ឈការនៅក្នុងគម្រោងប្រព័ន្ធជំនួយស្វ័យ ប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២៕

Read More »

លោក ញ៉ុក ឡូ អ្នកជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គររយៈពេល២៥ឆ្នាំ

លោក ញ៉ុក ឡូ អាយុ៤៣ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប បានចូលរួមបម្រើការងារជាអ្នកជួសជុលប្រាសាទបុរាណធ្វើពីថ្មភក់នៅក្នុងតំបន់អង្គរ ប្រមាណ២៥ឆ្នាំមកហើយ និងទទួលបានជំនាញ និងបទពិសោធន៍ជាច្រើនពីការបង្ហាត់បង្រៀនរបស់អ្នកជំនាញលើផ្នែកនេះ។ លោក ញ៉ុក ឡូ មានប្រសាសន៍ថា ការងារជួសជុលប្រាសាទបុរាណមិនមែនងាយស្រួលនោះឡើយ ពី ព្រោះប្រាសាទខ្លះរលំបាក់ធ្វើឱ្យដុំថ្មធំៗនៅរាយប៉ាយពេញដី ដែលទាមទារឱ្យអ្នកជួសជុលប្រើកម្លាំងកាយ ការអត់ធ្មត់ខ្ពស់ ភាពប៉ិនប្រសប់ បទពិសោធន៍ ការ សង្កេត និងទឹកចិត្តស្រឡាញ់ទើបអាចជួសជុល និងរៀបផ្គុំប្រាសាទឱ្យរឹងមាំឡើងវិញបាន។ លោក ញ៉ុក ឡូ ឱ្យដឹងទៀតថា ដោយសារមានការតាំងចិត្ត និងស្រឡាញ់មរតកដូនតា ចង់ឃើញប្រាសាទបុរាណបាននៅគង់វង្សយូរអង្វែងតទៅទៀត ទើបលោកសម្រេចចិត្តធ្វើការងារជាអ្នកជួសជុលប្រាសាទបុរាណតាំងពីឆ្នាំ១៩៩៨។ បន្ទាប់ពីធ្វើការជាអ្នកជួសជុលប្រាសាទបុរាណរយៈ ពេល២៥ឆ្នាំមក លោក ញ៉ុក ឡូ បានក្លាយជាធនធាន មនុស្សមួយរូបដែលកម្រ ដោយលោកមានជំនាញស្គាល់ថ្ម ចេះមើលថ្ម មើលក្បាច់ចម្លាក់ថ្មដែលនៅរ៉ាយបាយលើដី សម្រង់ប្លង់ ព្រមទាំងអាចរើសយកថ្មទាំង នោះ មករៀបផ្គុំនៅតាមទីតាំងដើមឡើងវិញ ដើម្បីថែរក្សាបាននូវតម្លៃដើមរបស់ប្រាសាទបុរាណទៀតផង។ ថ្វីត្បិតតែលោក …

Read More »

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង

ក្នុងឱកាសដ៏មមាញឹកអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤នៃអន្តររដ្ឋាភិបាលស្តីពីការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយលោកជំទាវ អ៊ុន បូផាន់ណា ឯកអគ្គរាជទូតប្រតិភូអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូនៅប៉ារីស ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកជំទាវ Rima ABDUL MALAK រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំងចូលជួបពិភាក្សាការងារមួយចំនួនលើវិស័យវប្បធម៌ និងបេតិកភណ្ឌ៕

Read More »

Categories