Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / siemreaptoday (page 28)

siemreaptoday

សកម្មភាពសម្អាតស្មៅ និងរុក្ខជាតិតូចៗ នៅប្រាសាទតាព្រហ្ម

សៀមរាប៖ រដូវវស្សាមានភ្លៀងធ្លាក់ ធ្វើឱ្យរុក្ខជាតិតូចធំដុះយ៉ាងស្រស់បំព្រង តែរុក្ខជាតិទាំងនោះក៏មានផលប៉ះពាល់ខ្លះៗដល់ប្រសាទបុរាណផងដែរ។ ដូច្នេះ អាជ្ញាធរជាតិអប្សរាតែងតែធ្វើការសម្អាតស្មៅ និងរុក្ខជាតិតូចៗដែលដុះនៅលើប្រាសាទជាប្រចាំ ដើម្បីរក្សាសោភ័ណភាព ការពារកុំឱ្យស្មៅ និងរុក្ខជាតិទាំងនោះបំផ្លាញភាពស្រស់ស្អាត។ ចំណែកឯ ឫសរបស់វាក៏បង្កឱ្យខូចខាតដល់ថ្ម និងរចនាសម្ពន្ធប្រាសាទផ្សេងៗជាច្រើនទៀតរបស់ប្រាសាទដែរ នេះបើយោងតាមប្រសាសន៍របស់លោក ងិន ធី ប្រធានកម្មករផ្នែកសម្អាតប្រាសាទ។ លោកបានបន្តទៀតថា ការសម្អាតនេះ ធ្វើឡើងជាញឹកញាប់ជាងគេ គឺនៅរដូវវស្សា ព្រោះមានភ្លៀងធ្លាក់ងាយធ្វើឱ្យរុក្ខជាតិតូចៗ និងស្មៅដុះលឿន។ រីឯ បច្ចេកទេសក្នុងការសម្អាតតាមប្រាសាទធ្វើឡើងដោយមានជណ្ដើរ មួកសុវត្ថិភាពក្នុងការរក្សាសុវត្ថិភាពពេលឡើងទៅលើកំពូលប្រាសាទឬផ្នែកផ្សេងៗ ដើម្បីដកស្មៅនិងកូនរុក្ខជាតិតូចៗ៕

Read More »

បាញ់ទៀតហើយ.. មន្ត្រីប៉ូលីសម្នាក់បាញ់មេឃជាង១០គ្រាប់ផ្អើលខេត្តទេសចរណ៍សៀមរាបអង្គរ

សៀមរាប៖  សង្ស័យក្រេបទឹកប្តូរនិស្ស័ុយហួសកំរិត មន្រ្តីនគរបាលការិយាល័យអន្តរាគមន៍ម្នាក់ បានដកកាំភ្លើងបាញ់មេឃ ជាង១០គ្រាប់បង្កអោយផ្អើលពលរដ្ឋ ស្ទើពេញខេត្តទេសចរណ៍សៀមរាបអង្គរ។    .យោងតាមរបាយការណ៍សមត្ថកិច្ចមូលដ្ឋាន បានបង្ហាញថា នាវេលាម៉ោង១៩និង៥៨នាទី ថ្ងៃទី០៥ ខែ មិថុនាឆ្នាំ២០២៣ មានករណីបាញ់មេឃ ដោយប្រើកាំភ្លើងម៉ាកAk៤៧ ប្រហែលជាង១០គ្រាប់នៅចំណុចភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង។ .របាយការណ៍បង្ហាញថា ករណីបាញ់នេះបង្កឡើងដោយឈ្មោះលួន សុផាន ភេទប្រុស អាយុ៣៥ឆ្នាំជា មន្ត្រីប៉ូលីសនៅកងអន្តរាគមន៍នៃស្នងការនគរបាលខេត្តសៀមរាប មានទីនៅភូមិគោកចាន់ ឃុំ អំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។  .របាយការណ៍បញ្ជាក់ថា នៅមុនពេលកើតហេតុជនបង្ក បានផឹកស៊ីស្រវឹង ហើយក៏មានទំនាស់ពាក្យសម្តីជាមួយឪពុកមា ឈ្មោះ រស់ រំ ភេទប្រុស អាយុ៤៧ឆ្នាំភូមិកើតហេតុខាងលើ។ ក្រោយទាស់ពាក្យសំដី ឈ្មោះ លួន សុផាន បានជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក្រោយមកក៏ឃើញត្រលប់មកវិញ មានទាំងស្ពាយកាំភ្លើងវែងប្រភេទ អាកា៤៧ មកជាមួយផង។    ពេលមកដល់ ជនបង្កបានទាញកាំភ្លើងបាញ់គំរាមឪពុកមាជាច្រើនគ្រាប់(ជាង១០គ្រាប់)បន្ទាប់ពីបាញ់រួច …

Read More »

ប្រគល់ថវិការ ដែលទទួលបានពីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០ជិត៩ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ

សៀមរាប៖ ថវិការជិត៩ម៉ឺនដុល្លារ ដែលទទួលបានពីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០ កាលពីថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២៣ ត្រូវបានប្រគល់ជូនមន្ទីពេទ្យកុមារអង្គរ។    លោក ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានឱ្យដឹងថា៖ ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះ យើងបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដែលពេលនេះគឺជាឆ្នាំទី១០ហើយ។ យើងប្រមូលបានថវិកាជាបឋមចំនួន៨៩.៦៨៨ ដុល្លារសហរដ្ឋអាមេរិក ដែលការចូលរួមបរិច្ចាគថវិការបស់មហាជនទាំងក្នុងនិងក្រៅប្រទេស មកកាន់មន្ទីរពេទ្យ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបន្តដំណើរការពិនិត្យ និងព្យាបាលជំងឺជូនដល់កុមារកម្ពុជា។ ព្រោះថារាល់ ថ្ងៃមន្ទីរពេទ្យពឹងផ្អែកថវិកា៧០ភាគរយ បានមកពីសប្បុរជននៅក្រៅប្រទេស និង៣០ភាគរយបានមកពីសប្បុរសជនក្នុងប្រទេស។ លោកបន្តថា ក្នុងនាមមន្ទីរពេទ្យកុមារអង្គរ នៃខេត្ត សៀមរាប លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះសង្ឃ និង ថ្នាក់ដឹកនាំខេត្ត ព្រម ទាំងសប្បុរសជនទាំងអស់  ដែលបានបន្តចូលរួមបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យ ដើម្បីបន្តដំណើរការ ពិនិត្យ និងព្យាបាលជំងឺជូនដល់កុមារកម្ពុជា។ ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកដ៏សំខាន់បំផុតដើម្បីថែរក្សាដំណើរការផ្តល់សេវាពិនិត្យ ព្យាបាល ថែទាំ សង្គ្រោះជីវិតកុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃ នៅក្នុងមន្ទីរពេទ្យកុមារអង្គរ ។ …

Read More »

អាជ្ញាធរជាតិអប្សរាកំពុងរៀបចំវង់ទស្សនានៅប្រាសាទ តាកែវ

សៀមរាប៖ ដើម្បីសម្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរឱ្យបានគ្រប់ជ្រុងជ្រោយ និងមានសណ្ដាប់ ធ្នាប់ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនានៅប្រាសាទតាកែវ។ កន្លងមកប្រាសាទនេះមិនទាន់មានការរៀបចំវង់ទស្សនាទេ ហើយការរៀបចំនៅពេលនេះដើម្បីត្រៀមដាក់ឆ្លងទៅក្រុមអ្នកជំនាញការអាដហុក នៃគណៈ កម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ ដែលគ្រោងចុះពិនិត្យ និងឱ្យយោបល់នាសប្ដាហ៍ក្រោយ។ នៅថ្ងៃទី២ ខែមិថុនា កន្លងទៅ ក្រុមការងារចម្រុះ មានក្រុមការងារសណ្ដាប់ធ្នាប់ ភ្នាក់ងារទេសចរណ៍ ក្រុម ការងារ TSC បានចុះរៀបចំដាក់ស្លាកសញ្ញាប្រាប់ទិសចំនួន៥ទីតាំង ដាក់តាមទីតាំងខាងក្រៅប្រាសាទ ចាប់ ពីចំណតទៅបន្ទប់ទឹក សម្រាប់ប្រើប្រាស់សម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ។ល៕

Read More »

ចាប់ខ្លួនជនដៃដល់៣នាក់ ក្រោយសម្លាប់កាត់ក្បាលជនជាតិចិនម្នាក់នៅខេត្តកំពង់ចាមហើយគេចខ្លួនមកសៀមរាប

សៀមរាប៖ សមត្ថកិច្ចបានចាប់ខ្លួនជនដៃដល់៣នាក់នៅរសៀលថ្ងៃទី២ខែមិថុនាឆ្នាំ២០២៣ នៅចំណុចភូមិរុងរឿង ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជា ករណីឃាតកម្ម កាលពីដើមខែ មេសា ឆ្នាំ២០២៣ នៅ ខេត្តកំពង់ចាម។   នគរបាលនាយកដ្ឋានព្រហ្មទណ្ឌបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ករណីឃាតកម្ម នាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានសហការ ជាមួយនគរ បាលខេត្តកំពង់ចាម បើកការស៊ើបអង្កេត ដោយកំណត់បានអត្តសញ្ញាណជនសង្ស័យចំនួន៣នាក់។ *ទី១៖ ឈ្មោះ តាំង ចេងម៉េង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាមុំ*ទី២៖ ឈ្មោះ ហឹម លីសា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ។*ទី៣៖ ឈ្មោះ ប្រាង សិទ្ធ ហៅ ហិន …

Read More »

សំពត់ហូល និងផាមួង មានអាយុកាលយូរឆ្នាំ ចំនួន ៣០សមុច្ច័យទៀត ត្រូវបានសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ទទួលពីប្រជាពលរដ្ឋរស់នៅស្រុកព្រៃកប្បាស ខេត្តតាកែវ

សៀមរាប៖ ក្រុមការងារសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានទទួលសមុច្ច័យ មានដូចជា៖ ក្រណាត់ហូល សំពត់ហូល អាវហូល សរសៃសូត្រ និងកៀត ចំនួន៣០សមុច្ច័យ ដែលបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្ម័គ្រ ចិត្តប្រគល់ជូន យកមករក្សាទុកនៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីតាំងបង្ហាញជូនសាធារណៈបានទស្សនា និងសិក្សាស្វែងយល់។ ប្រជាពលរដ្ឋរស់នៅឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស បានស្ម័គ្រចិត្តប្រគល់ជាសំពត់ហូល ផាមួង និងវត្ថុពីបុរាណមួយចំនួន ដោយពួកគាត់យល់ថា វាជារបស់មានតម្លៃ អាចយកមករក្សាទុកបន្តនៅក្នុងសារមន្ទីរ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់។ ដោយសម្លៀកបំពាក់ខ្លះដែលប្រជាពលរដ្ឋបានប្រគល់ជូន សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនេះ មានអាយុ កាលចន្លោះពី៣០ឆ្នាំ ទៅ៥០ឆ្នាំមុន ទៅតាមការរក្សាទុករបស់ពួកគាត់។ មកដល់ពេលនេះមានចំនួនសរុប៥១សមុច្ច័យហើយ ដែលសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបានទទួលពីបងប្អូនប្រជាពលរដ្ឋចំនួន២១គ្រួសារ រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ លោកស្រី គង់ សុភ័ក្រ្ត មន្ត្រីផ្នែកអភិរក្សនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឱ្យដឹងថា សមុច្ច័យទាំង៥១សមុច្ច័យ ទើបទទួលបាននេះ ក្រុមការងារជំនាញកំពុងមមាញឹកក្នុងការចុះបញ្ជី ថែទាំ និងសម្អាតយ៉ាងយកចិត្តទុកដាក់នូវសមុច្ច័យទាំងនោះ ដោយសារវាមានអាយុកាលយូរ ខ្លះក៏ដាច់ឬរហែកដោយកត្តាផ្សេងៗ …

Read More »

ការងារជួសជុលនិងតថ្ម ដែលបាក់បែកគឺជាផ្នែកសំខាន់មួយសម្រាប់ការជួស ជុលប្រាសាទបុរាណ

សៀមរាប៖ ក្នុងរមណីយដ្ឋានអង្គរនៅគ្រប់ការដ្ឋានជួសជុលប្រាសាទបុរាណដែលធ្វើពីថ្មភក់ គេតែង ឃើញ ក្រុមអ្នកជំនាញជាច្រើនផ្នែក បំពេញការងាររៀងៗខ្លួនយ៉ាងយកចិត្តទុកដាក់។ ក្នុងចំណោមអ្នកជំនាញការងារទាំងនោះ ជំនាញផ្នែកតថ្មប្រាសាទដែលបាក់បែក គឺជាផ្នែកសំខាន់មួយក្នុងការចូលរួមជួសជុលប្រាសាទបុរាណដែរ។ ជាក់ ស្តែង ការដ្ឋានជួលជុលខ្លោងទ្វារខាងកើតនៃប្រាសាទ តាព្រហ្ម ក្រុមការងារទទួលបន្ទុកការងារតថ្មប្រាសាទ ដែលបាក់បែកឱ្យរឹងមាំឡើងវិញ ដើម្បីយកថ្មទាំងនោះទៅដាក់នៅតាមកន្លែងដើមរបស់វា។ ក្រុមអ្នកតថ្ម ដែលបាក់បែកឬខូចខាតទាំងនោះ បានប្រើទេពកោសល្យអស់ពីលទ្ធភាព ព្រមទាំងមានការអត់ធ្មត់ ភាពប៉ិនប្រសព្វ និងម៉ត់ចត់ផង ពីព្រោះតែថ្មខ្លះមានសភាពពុកផុយខ្លាំង និងថ្មខ្លះទៀតមានក្បាច់ លម្អដែលត្រូវការរក្សាសភាពដើម។ ជាពិសេសទៅ ទៀត គឺការដាប់ថ្មថ្មីតម្រូវឱ្យស៊ីគ្នាជាមួយនិងថ្មចាស់។ លោក ភាវ មាច រស់នៅភូមិគោកបេង ជាប្រធានក្រុមជួសជុល និងតថ្មនៅខ្លោងទ្វារខាងកើតនៃប្រាសាទ តាព្រហ្ម មានប្រសាសន៍ថា គាត់បានបម្រើការងារជាអ្នកជួសជុលថ្មប្រាសាទបុរាណនេះរយៈពេលជាង១០ ឆ្នាំមកហើយ។ គាត់ពន្យល់ថា នៅតាមការដ្ឋានជួស ជុលប្រាសាទបុរាណតែងមានថ្មបាក់បែកខ្លះជាពីរកំណាត់ និងខ្លះទៀតបែកបាក់ជាច្រើនបំណែក ដូច្នេះ ដើម្បីជួសជុល និងតថ្មដែលបែកបាក់បាន លុះត្រាតែអាចស្វែងរកបំណែកថ្មដែលបាក់បែកទាំងនោះឃើញទើបយកមកផ្គុំឡើងវិញបាន។ លោក ភាវ មាច ឱ្យដឹងទៀតថា …

Read More »

ម្ចាស់គណនី Facebook ឈ្មោះ នីសា ចេញលិខិតសុំទោសជាសាធារណៈ មកអាជ្ញាធរជាតិអប្សរា

សៀមរាប៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ម្ចាស់គណនីFacebook ឈ្មោះ នីសា ឈ្មោះពិត ផន នីសា អាយុ៣៨ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៨០៦៩១៣៥០ រស់នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានចេញលិខិតសុំទោសជាសាធារណៈមកកាន់ស្ថាប័នអាជ្ញាធរជាតិអប្សរា ដោយសារកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៣ បានបង្ហោះតាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook ដែលផ្ទុយពីការពិតធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ភាពត្រឹមត្រូវ និងកិត្តិយសរបស់ស្ថាប័នអាជ្ញាធរជាតិអប្សរា និងមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា។ ម្ចាស់គណនី Facebook រូបនេះ ក៏បានសំណូមពរដល់សាធារណជនដែលបានចែកចាយបន្តចំពោះការបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន សូមមេត្តាលុបចោលនូវខ្លឹមសារដែលផ្ទុយពីការពិតនេះ៕សូមអានខ្លឹមសារ ក្នុងលិខិតសុំទោស…

Read More »

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ

សៀមរាប៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ។   សិក្ខាសាលានេះរៀបចំក្នុងគោលបំណងដើម្បីផ្សព្វ ផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់ គ្រងបរិស្ថានអង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ បង្កើនប្រសិទ្ធភាពការងារ និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដល់មន្រ្តី-បុគ្គលិក សរុបចំនួន១០០នាក់ ។   ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន និងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា សិក្ខាសាលានាឱកាសនេះ មានបទបង្ហាញក្រោមប្រធានបទ៣សំខាន់ៗ ទី១ ទាក់ទងនឹងដំណើរការអនុវត្តប្រពន្ធ័គ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ទី២ ការៀបចំបច្ចុប្បន្នភាពខ្សែទស្សនាប្រាសាទអង្គរវត្ត និងទី៣ កិច្ចការពារព្រៃឈើក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតនៅក្រោមការគ្រប់គ្រងអាជ្ញាធរជាតិអប្សរា។    ឯកឧត្តមសង្ឃឹមថា សិក្ខាសាលាថ្ងៃនេះ នឹងទទួលបានការយកចិត្តទុកដាក់ពីមន្រ្តី-បុគ្គលិក តាមដានស្តាប់នូវមតិ និងបទពិសោធន៍ល្អដែលបានលើក ឡើង បើមានចម្ងល់ អាចចោទជាសំណួរទៅកាន់វាគ្មិន ដើម្បីឱ្យសិក្ខាសាលាកាន់តែមានប្រសិទ្ធិភាពខ្ពស់។ សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាតែងតែរៀបចំសិក្ខាសាលាស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ …

Read More »

អាជ្ញាធរជាតិអប្សរាជួបប្រជុំការងារជាមួយគណៈ កម្មាធិការ ប្រជាជនខេត្តបារៀ-វង់តាវ ប្រទេសវៀតណាម

សៀមរាប៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលជួបសម្ដែងការគួរសមជាមួយ​ក្រុមការងារ គណៈកម្មាធិការ​ប្រជាជនខេត្តបារៀ-វង់តាវ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម។      កិច្ចប្រជុំនៅពេលនេះ ធ្វើឡើងដើម្បីផ្លាស់ប្ដូរបទ ពិសោធន៍ និងស្វែងយល់ពីការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរមណីយដ្ឋានអង្គរ៕

Read More »

Categories