Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ

សៀមរាប៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ។


  សិក្ខាសាលានេះរៀបចំក្នុងគោលបំណងដើម្បីផ្សព្វ ផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់ គ្រងបរិស្ថានអង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ បង្កើនប្រសិទ្ធភាពការងារ និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដល់មន្រ្តី-បុគ្គលិក សរុបចំនួន១០០នាក់ ។

  ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន និងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា សិក្ខាសាលានាឱកាសនេះ មានបទបង្ហាញក្រោមប្រធានបទ៣សំខាន់ៗ ទី១ ទាក់ទងនឹងដំណើរការអនុវត្តប្រពន្ធ័គ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ទី២ ការៀបចំបច្ចុប្បន្នភាពខ្សែទស្សនាប្រាសាទអង្គរវត្ត និងទី៣ កិច្ចការពារព្រៃឈើក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតនៅក្រោមការគ្រប់គ្រងអាជ្ញាធរជាតិអប្សរា។


   ឯកឧត្តមសង្ឃឹមថា សិក្ខាសាលាថ្ងៃនេះ នឹងទទួលបានការយកចិត្តទុកដាក់ពីមន្រ្តី-បុគ្គលិក តាមដានស្តាប់នូវមតិ និងបទពិសោធន៍ល្អដែលបានលើក ឡើង បើមានចម្ងល់ អាចចោទជាសំណួរទៅកាន់វាគ្មិន ដើម្បីឱ្យសិក្ខាសាលាកាន់តែមានប្រសិទ្ធិភាពខ្ពស់។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាតែងតែរៀបចំសិក្ខាសាលាស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ដល់មន្រ្តី-បុគ្គលិកជាទៀង ទាត់៤ដងក្នុងមួយឆ្នាំ។ អាជ្ញាធរជាតិអប្សរា សូមឱ្យមន្រ្តី-បុគ្គលិកគ្រប់ៗរូបចូលរួមអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ដើម្បីជួយថែរក្សា ការពារមរតក និងបរិស្ថានអង្គរឱ្យបានគង់វង្ស៕


About siemreaptoday

Check Also

អាជ្ញាធរជាតិអប្សរា បន្តរៀបចំកៅអី​ឈើនៅក្រោមម្លប់ឈើតាមបរិវេណប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តរៀបចំកៅអីឈើបន្ថែមទៀត ក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំ បានឱ្យដឹងថា ដោយកំណើនភ្ញៀវទេសចរចូលចិត្តអង្គុយសម្រាកក្រោមម្លប់ឈើ កំឡុងពេលទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅក្នុងរដូវក្តៅនេះផង ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំកៅអីឈើបន្ថែមក្រោមម្លប់ឈើត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទនានា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories