Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / siemreaptoday (page 10)

siemreaptoday

ដោះលែងមន្ត្រីអប្សរា​ ដែលប្រើហឹង្សា​លើ​យុវជនចាប់សត្វអណ្តើកលក់ក្នុងតំបន់អង្គរ

សៀមរាប៖ តុលាការខេត្តសៀមរាប បានសម្រេចដោះ​លែងមន្ត្រីសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិ២រូបឲ្យមានសេរីភាពវិញ​ បន្ទាប់ពីរកឃើញថា​ មានកំហុសឆ្គងតិច​តួច ព្រោះតែរក្សាសណ្តាប់​ បញ្ជៀសភាព​ អនាធិប​តេយ្យក្នុងតំបន់អង្គរ ដែលជាបេតិកភណ្ឌពិភព​លោក។   យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៤ មករា ឆ្នាំ២០២៤ បានឲ្យដឹងថា យោងការចុះផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម និងសារព័ត៌មាននានា នៅរសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៤ មានគណនីមួយចំនួនបានធ្វើការផ្សព្វផ្សាយនូវវីដេអូ ដែលបង្ហាញពីការប្រើប្រាស់អំពើ ហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃ អាជ្ញាធរជាតិអប្សរា ទៅលើក្មេងដែលលក់សត្វអណ្ដើកនៅក្នុងបរិវេណ កសិន្ទុប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចស្ពានបណ្ដែតទឹក មុខប្រាសាទអង្គរវត្ត ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ អយ្យកាអមសាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ៥៨ ចុះថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២៤ របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប ដែលមានជនសង្ស័យចំនួន ២នាក់ …

Read More »

អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការបិទចរាចរណ៍បណ្តោះអាសន្នស្ពានហាលខាងលិចប្រសាទអង្គរវត្ត

សៀមរាប÷អាជ្ញាធរជាតិអប្សរាជូនដំណឹងដល់ក្រសួងស្ថាប័នជាតិ​ អន្តរជាតិ​ អាជ្ញាធរដែនដី​ និងអង្គភាពពាក់ពន្ធ័ ស្តីពីការបិទចរាចរណ៍បណ្តោះអាសន្នស្ពានហាលខាងលិចប្រសាទអង្គរវត្ត​ ចំនួនពីរថ្ងៃគិតចាប់ពីថ្ងៃទី​២០​ដល់ថ្ងៃទី ២១ខែមករាឆ្នាំ២០២៤ដើម្បីរៀបចំទិវាសរសេរតាមអានលើកទី១សំណេរអង្គរ។ សូមអានលិខិតជូនដំណឹងនៅខាងក្រោមទាំងស្រុង…

Read More »

ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ បណ្ដុះពូជឈើលេខ១ និងលេខ២

ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង១០​របស់អាជ្ញាធរជាតិអប្សរា ដែលបណ្ដុះកូនឈើច្រើនប្រភេទសម្រាប់ដាំក្នុងតំបន់រមណីយដ្ឋានអង្គរ និងសម្រាប់ចែកចាយ។ ស្ថានីយនេះ បណ្ដុះប្រភេទពូជឈើ​លេខ១ និងប្រភេទឈើលេខ២។ អ្នកស្រី ព្រំ ស៊ីណា អ្នកមើលការខុសត្រូវនៅក្នុងស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ បានឱ្យដឹងថា នារដូវប្រាំងនេះ ក្រុមការងារមានភាពមមាញឹកបន្ដិច ដែលត្រូវសម្រុកវាយដី លាយដី ច្រកថង់ ត្រៀមស្ទូងកូនឈើ។ អ្នកស្រីបន្តថា នៅកំឡុងខែ មីនា និងមេសា គ្រាប់ដើមឈើនឹងអាច ប្រមូលផលបានច្រើន ខណៈដែលបច្ចុប្បន្ននេះវាកំពុងចេញផ្កែ ដែលឈើទាំងនោះរួមមាន ឈើទាល គគីរ ត្រាច និងផ្ដេកជាដើម។ល។ តាមការបញ្ជាក់ពីអ្នកស្រី ព្រំ ស៊ីណា ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវមានបណ្ដុះពូជឈើសរុប ១៥មុខ ដែលជាប្រភេទឈើលេខ១ និងលេខ២។ ​ហើយនារដូវប្រាំងនេះ ការមើលថែទាំកូនឈើ​មានភាពលំបាកបន្ដិច ដោយសារត្រូវស្រោចទឹក និងដាក់ជីបំប៉នបន្ថែម ដែលខុសពីរដូវវស្សា​មានភ្លៀងធ្លាក់​គ្រប់គ្រាន់ និងមិនពិបាកមើលថែច្រើន។ តាមការបញ្ជាក់ពីអ្នកស្រី ព្រំ ស៊ីណា ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ដូចស្ថានីយផ្សេងៗទៀតដែរ គឺបណ្ដុះដើម្បីដាំដុះក្នុងតំបន់រមណីយដ្ឋានអង្គរ និងសម្រាប់ចែកចាយដល់បងប្អូនប្រជាពលរដ្ឋ …

Read More »

អាជ្ញាធរជាតិអប្សរា កំពុងរៀបចំផ្គុំប្រាសាទជមឡើងវិញ

អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF)កំពុងជួសជុលប្រាសាទជម ដែលទទួលរងការខូចខាតធ្ងន់ធ្ងរឱ្យរឹងមាំឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូស​(Anastylosis) រុះរើតួរបស់ប្រាសាទដើម្បីជួសជុលពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្រោម ព្រមទាំងជួសជុលថ្មដែលបាក់ខូច និងរៀបផ្គុំតួប្រាសាទជាថ្មីឡើងវិញ ដោយរក្សាឱ្យបាននូវទម្រង់ដើមទាំងស្រុង។ ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា លោក ថៃ យ៉ាម៉ង់ ឱ្យដឹងថា គម្រោងជួសជុលប្រាសាទជម បានចាប់ផ្តើមនៅឆ្នាំ២០១៩ ដោយជំហានដំបូងបានធ្វើកំណាយស្រាវជ្រាវ វាយតម្លៃការខូចខាត ធ្វើសម្រង់ប្លង់និងស្វែងរករកឯកសារ និងរូបភាពចាស់ៗសម័យបារាំង ព្រមទាំងរុះរើថ្មតាមបច្ចេកទេសអាណាស្ទីឡូស ដោយបែងចែកជា២ដំណាក់កាល។ ថ្មដែលរើមានចំនួន៣៥ស្រទាប់ ដោយថ្មភក់ចំនួន៣៥៨០ដុំ និងថ្មបាយក្រៀមមាន៤១០០ដុំ។ លោក យ៉ាម៉ង់ ឱ្យដឹងទៀតថា ចំពោះការពង្រឹងគ្រឹះដែលស្រុតឱ្យរឹងមាំឡើងវិញ នៅតាមកន្លែងខូចខាតនានាត្រូវផ្លាស់ប្ដូរថ្មបាយក្រៀមថ្មី និងបច្ចុប្បន្ននេះ កំពុងរៀបសាកល្បងកម្រាល ដើម្បីឈានទៅដល់ការរៀបផ្គុំខឿនរបស់ប្រាសាទទាំងមូលឡើងវិញ។ ស្ថាបត្យកររូបនេះបញ្ជាក់ទៀតថា ថ្មដែលរលុះធ្លាក់ផ្នែកខាងលើបានរកឃើញប្រមាណ៣០ភាគរយ ហើយថ្មមួយចំនួនបានរងការខូចខាតដែលទាមទារការជួសជុល និងព្យាបាលដោយយកចិត្តទុកដាក់។ ជាមួយគ្នានេះដែរ ការស្វែងរកថ្មនៅប្រាសាទជម មានការលំបាក ដោយសារគំនរថ្មខ្លះមានលាយឡំគ្នាជាមួយថ្មប្រាសាទផ្សេងទៀតដែលនៅជុំវិញ។ ស្ថានភាពរបស់ប្រាសាទជម ផ្នែកកំពូលនៃប្រាសាទត្រូវបានរលុះធ្លាក់ កន្លែងខ្លះទៀតហែកក្រៀក ថ្មស្ទើរតែបាត់បង់រូបរាងដើម បណ្តាលមកពីអាយុកាលនៃសំណង់ កត្តាសង្រ្គាម កត្តាកង្វះការថែទាំយូរអង្វែង និងកត្តាធម្មជាតិ ដូចជាឬសឈើចាក់បំបែករចនាសម្ពន្ធរបស់ប្រាសាទរហូតទៅដល់ដីគ្រឹះ …

Read More »

ការងារជួសជុលបង្កាន់ដៃនាគប្រវែង​២៤ម៉ែត្រ នៅជ្រុងឦសានខាងក្នុងរោងទងទី១នៃប្រាសាទបន្ទាយសំរ៉ែបានបញ្ចប់ហើយ

ក្រុមអភិរក្សថ្ម(SCU)នៃអាជ្ញាធរជាតិអប្សរាបានជួសជុលបង្កាន់ដៃនាគប្រវែង២៤ ម៉ែត្រ នៅជ្រុងឦសានខាងក្នុងរោងទងទី១នៃប្រាសាទបន្ទាយសំរ៉ែ បញ្ចប់ជាស្ថាពរហើយកាលពីចុងឆ្នាំ២០២៣កន្លងទៅ។ គម្រោងនេះមានរយៈពេលប្រមាណ៦ខែ ដោយបានចាប់ផ្តើមតាំងពីពាក់កណ្តាលខែមិថុនាឆ្នាំ២០២៣មក។ ប្រធានក្រុមការងារអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឡុង ណារី បានឱ្យដឹងថា ការងារជួសជុលបង្កាន់ដៃនាគ ប្រវែង២៤ម៉ែត្រ នៅជ្រុងឦសានខាងក្នុងរោងទងទី១របស់ប្រាសាទបន្ទាយសំរ៉ែបានបញ្ចប់កាលពីចុងឆ្នាំ២០២៣កន្លងទៅ។ លោក ឡុង ណារី បន្តថា រចនាសម្ពន្ធង្កាន់ដៃនាគរបស់ប្រាសាទបន្ទាយសំរ៉ែ បានរងការខូចខាតធ្ងន់ធ្ងរដោយរលំបាក់បែកជាច្រើនបំណែក កន្លែងខ្លះធ្លាក់លើដី និងខ្លះទៀត ផ្អៀងទ្រេតមិនមានលំនឹងធ្លាក់ថ្មមកលើកម្រាលជាដើម។ លោក ឡុង ណារី ឱ្យដឹងទៀតថា រយៈពេល៦ខែ ក្រុមការងារបានប្រឹងប្រែងប្រមូលបំណែកថ្មបង្កាន់ដៃនាគ ដែលមាននៅនិងកន្លែង និងស្វែងរកបំណែកខ្លះទៀតដែលចល័តទៅទីតាំងផ្សេងៗ យកមករៀបចំផ្គុំឡើងវិញទៅតាមលទ្ធភាពដែលអាចរកឃើញ។ រីឯ ទីតាំងមួយចំនួនដែលមិនអាចរកឃើញ គឺបានបន្ថែមថ្មថ្មីជំនួសដើម្បីឱ្យបង្កាន់ដៃនាគរក្សាបាននូវទម្រង់ដើម និងមានភាពរឹងមាំជាថ្មីម្តងទៀត។ ក្រោយពីក្រុមអ្នកជំនាញបានបញ្ចប់ការងារជួសជុលបង្កាន់ដៃនាគនេះ បានជួយលើកសោភ័ណភាពនៃប្រាសាទនេះឡើងវិញ ព្រមទាំងមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរដែលទស្សនានៅប្រាសាទបន្ទាយសំរ៉ែដែរ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញក៏សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូប សូមកុំអង្គុយឬផ្អែកលើសំណង់បុរាណដែលចាស់ទ្រុឌទ្រោមនេះ ដើម្បីរួមគ្នាថែរក្សាបន្តទៅមុខទៀត ប្រយោជន៍សម្រាប់ភាពគង់វង្សយូរអង្វែងនូវមរតកដូនតារបស់យើងទាំងអស់គ្នា៕

Read More »

អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលខឿនបាកាណប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាដែលជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ បញ្ចប់ជាស្ថាពរ។ ការជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដំណាក់កាលទី៣នេះ បានចាប់ផ្ដើមជួសជុលតាំងពីដើមខែមករា ឆ្នាំ២០២៣មក។ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី ឱ្យដឹងថា ក្នុងគម្រោងជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត គឺក្រុមការងារបានជួសជុលថ្មបែកបាក់ចំនួន២៩២ដុំ ដែលរុះរើពីតាមផ្នែកនៃជ្រុងនីមួយៗឱ្យល្អរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញ។ លោក ឃាម មុនី ឱ្យដឹងទៀតថា បន្ថែមពីលើការជួសជុលថ្មបែកបាក់ពីតាមផ្នែកនៃជ្រុងនីមួយៗឱ្យរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញនោះ ក្រុមការងារបច្ចេកទេសក៏បានជួយសង្គ្រោះការខូចខាតជាច្រើនកន្លែងផ្សេងទៀតឱ្យប្រសើរឡើងវិញដែរ ដូចជា រុញថ្មដែលញែកចេញពីគ្នាឱ្យចូលគ្នា ពង្រឹងរចនាសម្ពន្ធរបស់ប្រាសាទទាំងមូលឱ្យរឹងមាំឡើងវិញដែរ។ ខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្តដែលមានអាយុកាលនៃសំណង់យូរលង់មកហើយ បានរងការខូចខាតដោយសារតែដើមឈើដុះចាក់ឬសចូលតាមថ្នេរថ្មខឿន និងចូលទៅក្នុងគ្រឹះធ្វើឱ្យថ្មរហែកញែកចេញពីគ្នា រួមផ្សំនិងកត្តាទឹកភ្លៀងហូរចូលតាមចន្លោះថ្មទៅក្នុងគ្រឹះផងបណ្តាលឱ្យគ្រឹះខ្សោយនិងស្រុត។ ក្រុមអ្នកបច្ចេកទេសរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្ត គឺជាទីតាំងសំខាន់ដែលធ្វើឱ្យភ្ញៀវទេសចរឆ្លងកាត់ឥតដាច់ ដូច្នេះហើយ បានជាអ្នកជំនាញត្រូវយកចិត្តទុកដាក់ថែរក្សាបេតិកភណ្ឌដ៏មហស្ចារ្យមួយនេះឱ្យបានល្អដើម្បីរួមចំណែកក្នុងការលើកតម្លៃក្នុងតំបន់នេះផង និងអាចបង្កើនកន្លែងទស្សនាដល់ទេសចរឱ្យកាន់តែមានជម្រើសច្រើនផង៕

Read More »

អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការបិទចរាចរណ៍ឆ្លងកាត់ខ្លោងទ្វារពីប្រាសាទបាភួន​ ទៅប្រាសាទភិមាន​អាកាសជាបណ្តោះអាសន្ន

សៀមរាប÷អាជ្ញាធរ​ជាតិ​អប្សរា​ ជម្រាបជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ​ អាជ្ញាធរដែនដី មន្ទីរអង្គភាពពាក់ពន្ធ័ ពីការបិទចរាចរណ៍ឆ្លងកាត់ខ្លោងទ្វារពីប្រាសាទបាភួន ទៅប្រាសាទភិមានអាកាសជាបណ្តោះអាសន្ន។ សូមអានលិខិតជូនដំណឹងទាំងស្រុង…

Read More »

ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានដាំ និងចែកចាយកូនឈើសរុបជាង១៣ ម៉ឺនដើម

នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនា​សម្ព័ន្ធ មានអាយុកាល២០ឆ្នាំហើយ បន្ទាប់ពីបង្កើតនៅឆ្នាំ២០០៤ ដែលកាលណោះមានឈ្មោះថា នាយក​ដ្ឋានទឹក និងព្រៃឈើ។ ២០ឆ្នាំនេះ នាយកដ្ឋាននេះបានដាំកូនឈើ និងចែកចាយដល់ពលរដ្ឋស្ទើរទូទាំងប្រទេសសរុបជាង២លានដើម។ នៅឆ្នាំ២០២៣កន្លង​ទៅ ការដាំក្នុងរមណីយដ្ឋានអង្គរ និងការចែកចាយសរុបជាង១៣ម៉ឺនដើម។ លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ បូករួមទាំងការចែកចាយទៅប្រជាពលរដ្ឋតាមបណ្ដា រាជធានី ខេត្តនានាសរុបជាង១៣ម៉ឺនដើម ក្នុងនោះដាំក្នុងឧទ្យានអង្គរជាង៣ម៉ឺនដើម។ លោកបន្ថែមថា សម្រាប់គម្រោងឆ្នាំថ្មីនេះ អាជ្ញាធរជាតិអប្សរាគម្រោងពង្រីកស្ថានីយ៨ហិកតា ដែលជាស្ថានី​យ​បណ្ដុះកូនឈើប្រណីត ដូចជាធ្នង់ បេង ច្រេះជា​ដើម ព្រោះតម្រូវការប្រភេទឈើប្រណីតច្រើន និងបង្កើតស្ថានីយពីរកន្លែងបន្ថែមទៀត។ ជាមួយគ្នានេះ សាធារណជនដែលមានបំណងស្នើសុំកូនឈើយកទៅដាំ អាចមកស្នើសុំបានចន្លោះពីខែមិថុនា (ដើមរដូវវស្សា) រហូតដល់ពាក់កណ្ដាលខែ កញ្ញា គឺនៅចុងរដូវវស្សា។ សូមបញ្ជាក់ថា ស្ថានីយបណ្ដុះកូនឈើទាំង១០នៅក្នុងរមណីយដ្ឋានអង្គររួមមាន ស្ថានីយប្រាសាទតាកែវ ស្ថានីយ៨ហិកតា ស្ថានីយមណ្ឌល៣ ស្ថានីយបារាយណ៍ខាងលិច ស្ថានីយអូរខ្លូត …

Read More »

អាជ្ញាធរជាតិអប្សរាសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការសម្អាតព្រៃនៅជុំវិញទីតាំងទួលប្រាសាទគោកបល្ល័ង្គ

អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្អាតព្រៃជុំវិញទីតាំងបុរាណដ្ឋាន ប្រាសាទគោកបល្ល័ង្គ ស្ថិតនៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីកិច្ចការងារអភិរក្ស។ លោក សោម កក្កដា បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយមានការណែនាំពីថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ក្រុមការងារលោកតាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤មក បានចុះមកទួលប្រាសាទគោកបល្ល័ង្គ។ បន្ទាប់ពីមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរៗនោះ រាយការណ៍អំពី ការ​រំលោភបំពាន ដោយចាក់ដីលុបទៅលើកសិន្ធុទឹកជាប់នឹងទួលនៃប្រាសាទ។ លោកថា បច្ចុប្បន្នក្រុមការងារមានសមាជិកជាង២០​នាក់ បានត្រួសឆ្ការព្រៃដុះស៊ុបទ្រុបសម្អាតនៅជុំវិញទីតាំងទួលបុរាណនៃប្រាសាទគោកបល្ល័ង្គ និងកាយយកអាចម៍ដីដែលចាក់លុបចេញពីទីតាំងកសិន្ធុ។ កិច្ចការងារនេះ គ្រោងនឹងចំណាយពេលវេលា៣០ថ្ងៃទើបរួចរាល់។ លោកបានបន្តថា នៅលើទីតាំងទួលនៃប្រាសាទនេះ ឃើញមាននៅសេសសល់មេទ្វារ បល្ល័ង្គ និងចម្រឹងបង្អួចខ្លះៗ ក្រុមការងារនៅមិនទាន់កំណត់អំពីសម័យកាលនៃការសាងសង់ប្រាសាទនៅឡើយ។ ប៉ុន្តែ បន្ទាប់ពីការងារសម្អាតរួចរាល់ អាជ្ញាធរជាតិអប្សរា មានគម្រោងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា និងស្តារកសិន្ធុជុំវិញនោះ ដើម្បីកិច្ចការងារអភិរក្ស។ ក្នុងនាមអាជ្ញាធរជាតិអប្សរា លោក សោម កក្កដា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញទីទួលបុរាណទាំងអស់ សូមចូលរួមថែរក្សា និងកុំចោលសំរាម កុំរំលោភបំពាននៅលើទីតាំងទាំងនោះ …

Read More »

បែកធ្លាយហើយ មេអង្គភាពនគរបាលទេសចរណ៍​ លោកវរសេនីយ៍ទោ​ ទី​ សុខឡែន ត្រូវមន្ត្រីក្រោមឱវាទជា​ច្រើន​នាក់ផ្តិតមេដៃប្តឹងសុំអោយដកចេញពីដំណែង

សៀមរាប៖ មេអង្គភាពនគរបាលទេសចរណ៍​ ប្រចាំខេត្តសៀមរាប លោកវរសេនីយ៍ទោ​ ទី​ សុខឡែន ត្រូវមន្ត្រីក្រោមឱវាទជា​ច្រើន​នាក់​ ផ្តិតមេដៃប្តឹងទៅ នាយឧត្តមសេនីយ៍ ស​ថេត អគ្គស្នងការនគរបាលជាតិ ដោយសុំអោយដកចេញពីដំណែងប្រធានអង្គភាពមួយនេះ ព្រោះហេតុផលជាច្រើន។   យោងពាក្យបណ្តឹង ដាក់ជូនអគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានលើកឡើងថា ស្នើផ្លាស់ប្តូរលោកវរសេនីយ៍ទោ ទី សុខឡែន អត្ត​លេខ​៦៨៤៣៩ ប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប ក្រោមមូលហេតុ  ដោយលោកវរសេនីយ៍ទោ ទី សុខឡែន មិនបានអនុវត្តន៍ត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួនដូច ខាងក្រោម៖ ១. មិនចេះគ្រប់គ្រងនិងដឹកនាំបញ្ជាកម្លាំងក្នុងអង្គភាពអោយបានត្រឹមត្រូវតាមឋានានុក្រម ។២. ធ្វើការងារមិនសហការណ៍ជាមួយស្ថាប័នពាក់​ព័ន្ធ។៣. បញ្ជាអោយមន្ត្រីផ្នែកនីតិវិធីយកលុយពីភ្ញៀវទេសចរណ៍ ដែលមកដាក់ពាក្យបណ្ដឹង សុំលិខិត​បញ្ជាក់ក្នុង ករណីបាត់បង់សម្ភារៈ ឬលិខិតឆ្លងដែន ជាដើម ធ្វើអោយភ្ញៀវទេសចរណ៍មិនសប្បាយចិត្ត។ ៤.មិនដែលប្រជុំរួមដើម្បីពង្រឹងកម្លាំងរបស់ខ្លួន និងមិនមានទំនាក់ទំនងល្អជាមួយមន្ត្រីថ្នាក់ក្រោមក្នុងអង្គភាព។៥.មិនដែលរាយការណ៍សុំយោបល់ពីថ្នាក់ដឹកនាំលោកអនុប្រធាននាយកដ្ឋានដែលប្រចាំទិសនៅអង្គភាពខេត្ត សៀមរាប ។៦.មិនចេះធ្វើផែនការណ៍ អនុវត្តន៍ដឹកនាំជំនាញតាមតួនាទីភារកិច្ចរបស់នគរបាលទេសចរណ៍ ។៧. ធ្វើការរកតែផលប្រយោជន៍ផ្ទាល់ខ្លួន …

Read More »

Categories