Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / siemreaptoday (page 19)

siemreaptoday

សត្វឆ្មាដាវញីមួយក្បាលទៀត គ្រោង ដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)  បានដឹកជញ្ជូនសត្វឆ្មាដាវ(Leopard Cat)  ញីមួយក្បាល ពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ យកមកផ្សាំងក្នុងទ្រុង ដែលក្រុមការងារគម្រោង មានគម្រោងដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។ តាមរយៈគម្រោងនេះដែរ កន្លងមកគម្រោងទទួលបានជោគជ័យ​ក្នុងការដោះលែងសត្វព្រៃ​ជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ(Pileated gibbon) ចំនួន១៥ក្បាល(កើតកូនបានចំនួន៧ក្បាល) សត្វឈ្លូស(Red muntjac) ចំនួន៦ក្បាល សត្វស្វាព្រាម(Silvered langurs) ចំនួន១២ក្បាល សត្វសំពោចក្រអូប(Common palm civets) ចំនួន៧ក្បាល សត្វភេខ្លួនរលោង(Smooth-coated otter) ចំនួន៨ក្បាល(កើតកូនបានចំនួន៥ក្បាល) សត្វឆ្មាដាវ(Leopard Cat) ចំនួន២ក្បាល កេងកងតូច(Oriental Pied Hornbill) ចំនួន៧ក្បាល កេងកងធំ(Great Hornbill) ចំនួន៦ក្បាល ព្វាំង(Wreathed Hornbill) ចំនួន៧ក្បាល សត្វក្ងោក(Peafowl) ចំនួន៩ក្បាល …

Read More »

អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន បន្តដាំស្មៅ និងកូនឈើនៅបរិវេណមុខប្រាសាទអង្គរវត្ត

កូនឈើចម្រុះជិត៤០០ដើម និងស្មៅ៣០០ម៉ែត្រការ៉េទៀត ត្រូវបានដាំនៅបរិវេណរមណីយដ្ឋានអង្គរ នៅក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានសហការជាមួយសាលា ប៊ែលធី អន្តរជាតិ និងប៊ែលធី ទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក និងសិស្សានុសិស្សជ័យលាភីនៃសាលា ប៊ែលធី អន្តរជាតិ ជាង២០០នាក់ បានដាំកូនឈើចម្រុះចំនួន៣៨០ដើម និងស្មៅចំនួន៣០០ម៉ែត្រការ៉េ នៅបរិវេណខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត(អតីតផ្សារយាងធំ)។ ការដាំដើមឈើនេះសោត ធ្វើឡើងក្នុងបំណងដើម្បីបណ្តុះស្មារតីសិស្សានុសិស្សគ្រប់ៗរូប ស្រឡាញ់ព្រៃឈើ ស្រឡាញ់បរិស្ថាន និងដាំទុកជាអនុស្សាវរីយ៍ ក៏ដូចជាបង្កើនសោភ័ណភាពក្នុងឧទ្យានអង្គរ៕

Read More »

លោកចៅសង្កាត់ជ្រាវ រៀបចំពិធីប្រគល់ប័ណ្ណថ្លែង អំណរគុណដល់សមាជិកបក្សជាង១០០នាក់

សៀមរាប៖លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ  នៃក្រុងសៀមរាប កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានរៀបចំពីធីប្រគល់ប័ណ្ណថ្លែងអំណរ គុណដល់សមាជិកបក្ស នៃគណ:បក្សសង្កាត់ជ្រាវ ដែលខំប្រឹងប្រែងលះបង់កម្លាំង កាយ ចិត្ត ក្នុងការ ឃោសនាស្វែងរកសម្លេងឆ្នោតនាពេលកន្លងទៅនេះ។    លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានអោយដឹងថាប័ណ្ណថ្លែងអំណរគុណនេះ គឺបានប្រគល់ជូនសមាជិកបក្សប្រមាណជាង១២០នាក់ និងពលរដ្ខជាង១០០ នាក់ទៀតនៅក្នុងមូលដ្ឋានសង្កាត់ជ្រាវ។   លោកចៅសង្កាត់អោយដឹងទៀតថា មូលហេតុដែលឈានដល់ការផ្តល់ប័ណ្ណថ្លែងអំណរគុណនេះ ដោយបានមើលឃើញថា ពួកគាត់ទាំងអស់គ្នា បានខំប្រឹងប្រែងលះបង់ពេលវេលាផ្ទាល់ខ្លួន មិនខ្វល់រឿង ក្តៅ ត្រជាក់ ភ្លៀង ផ្គរ ប៉ុន្តែ ពួកគាត់បានជួយជ្រោមជ្រែងរហូតទទួលបានជោគជ័យទាំងស្រុងនៃសម្លេងឆ្នោតក្នុងនិតិកាលទី៧នេះ។    លោកបានបន្ថែមថា ជាមួយគ្នានឹងការផ្តល់ជូននូវប័ណ្ណថ្លែងអំណរគុណនេះ យើងក៍មានការពិសារ អា ហារសាមគ្គីរួមគ្នា ដែលរៀបចំនៅក្នុងបរិវេណគណ: បក្សសង្កាត់ជ្រាវផងដែរ។    សូមជម្រាបជូនថា ការផ្តល់ប័ណ្ណថ្លែងអំណរគុណដល់សមាជិកគណ:បក្ស ក៍ដូចជាពលរដ្ឋនៅក្នុងមូល …

Read More »

ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តនឹងកើតឡើងនៅខែកញ្ញានេះ

អាជ្ញាធរជាតិអប្សរា មានសោមនស្សជូនដំណឹងថា ព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរ នឹងកើតទ្បើងចំថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីម៉ោង៦ព្រឹកតទៅ។ នេះ គឺជាសមរាត្រីរដូវវស្សា ដែលវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍កើត ឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា  ភ្ញៀវជាតិ និងអន្តរជាតិ អាចអញ្ជើញចូលទស្សនា ដោយក្រីរីករាយ៕

Read More »

បាឋកថា ចម្លាក់រឿងព្រះបាទសូរ្យវរ្ម័ន ទី២នៅលើថែវខាងត្បូងអង្គរវត្តតាម រយៈសិលាចារឹក និងបុរាណវិទ្យា ទទួលបានការជជែកយ៉ាង ផុស ផុល

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ អាជ្ញាធរជាតិអប្សរាបានរៀបចំបាឋកថាមួយស្ដីពី ចម្លារឿងព្រះបាទសូរ្យវរ្ម័នទី២ នៅលើថែវខាងត្បូងអង្គរវត្ត តាមរយៈសិលាចារឹក និងបុរាណវិទ្យា ដែលមានអ្នកចូលរួមប្រមាណ២០០ ភាគច្រើនជាមគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ។ បាឋកថានេះបែងចែកជាពីរវគ្គ ដោយវគ្គទីមួយវាគ្មិនគឺលោក វង្ស សាវុទ្ធី ជាប្រធានស្ដីទីសារមន្ទីរកុលាលភាជន៍​អង្គរភូមិតានី  និងជាអ្នកជំនាញសិលាចារឹក។ លោកបានបង្ហាញអំពីទិដ្ឋភាពទូទៅនៃសិលាចារឹក និងសិលាចារឹកបុរាណចារនៅលើថែវអង្គរវត្ត ព្រមទាំងបកស្រាយខ្លឹមសារសិលាចារឹកទាំងនោះផង។ អង្គរវត្តជាប្រាសាទដ៏ស្កឹមស្កៃមួយ មានសិលាចារឹកប្រមាណជាង៦០ ហើយសិលាចារឹកទាំងនោះទៀតសោត បានចារនៅសម័យអង្គរខ្លះក្បែររូបតាមថែវ ហើយភាគច្រើនទំនងចារនៅក្រោយសម័យអង្គរ។ វាគ្មិនទី២ គឺលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាលនិងផ្សព្វផ្សាយ ធ្វើបទបង្ហាញពីប្រវត្តិសកម្មភាពត្រួសៗរបស់ព្រះបាទសូរ្យវរ្ម័នទី២ ទំនាក់ទំនងខ្មែរ ចាម្ប៉ា និងដៃវៀត។ រឿងរ៉ាវចម្បាំងរវាងទ័ពចាម ទ័ពខ្មែរ និងដៃវៀត ទាក់ទងនឹងចម្លាក់លើថែវខាងត្បូងអង្គរវត្ត ព្រមទាំងភស្តុតាងបង្ហាញពីតើស្យាមកុកដែលនៅក្នុងក្បួនដំណើរចម្បាំងរបស់ព្រះបាទសូរ្យវរ្ម័នទី២ ជាអ្នកណា។ល៕

Read More »

ក្រៅពីការទស្សនាថ្ងៃរះ និងថ្ងៃលិច ប្រាសាទភ្នំបាខែងក៏ក្លាយជាគោលដៅហាត់ប្រាណរបស់ភ្ញៀវជាតិ

បើនិយាយដល់ប្រាសាទភ្នំបាខែង ភ្ញៀវទេសចរពិតជានឹកឃើញដល់ទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច គួរជាទីគយគន ទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតពីខាងលើប្រាសាទ។ មិនតែប៉ុណ្ណោះ ប្រាសាទភ្នំបាខែង ក៏បានក្លាយជាទីតាំងដើរហាត់ប្រាណយ៉ាងសប្បាយរីករាយរបស់ភ្ញៀវជាតិ។ កញ្ញា ឃាង សុខេង ភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទភ្នំបាខែង បានលើកឡើងថា ចាប់ពីម៉ោងប្រមាណ៥ព្រឹកមក មានភ្ញៀវទេសចរជាតិបានយកជម្រាលផ្លូវដើរឡើងប្រាសាទភ្នំបាខែងជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណ។ កញ្ញាបញ្ជាក់ថា ការដើរហាត់ប្រាណឡើងទៅទស្សនាប្រាសាទភ្នំបាខែង ព្រោះពួកគាត់អាចគយគនធម្មជាតិស្រស់បំព្រងនៅជុំវិញនោះ ស្រូបខ្យល់អាកាសល្អបរិសុទ្ធ ជាពិសេសរងចាំទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិចនៅទីនោះថែមទៀតផង។ សូមបញ្ជាក់ថា ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏រៀបចំកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដើម្បីលើកកម្ពស់សោភ័ណភាព ដូចជាការលះមែកឈើខ្លះៗ រៀបចំផ្លូវដើរជុំវិញប្រាសាទឱ្យស្អាត ដាក់ស្លាកសញ្ញាបង្ហាញទិស ដាក់បង្គោលខ្សែការពារកន្លែងមានហានិភ័យ ដើម្បីការពារសុវត្ថិភាពអ្នកទេសចរទាំងឡាយ។ ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ក៏សំណូមពរដល់ភ្ញៀវទេសចរ ឬមគ្គទេសក៍ទេសចរណ៍ឱ្យនាំភ្ញៀវដើរទស្សនាតាមទិសដៅដែលបានរៀបចំ ដើម្បីឱ្យពួកគាត់បានឃើញនូវអ្វីដែលថ្មីៗ និងមានសណ្តាប់ធ្នាប់ល្អ៕

Read More »

ភ្នាក់ងារទេសចរណ៍ អាជ្ញាធរជាតិអប្សរាសម្អាតគំនរដី នៅតាមជើងខឿនប្រាសាទលលៃ

 ក្នុងគោលគំនិតលើកតម្លៃសោភ័ណភាព និងបរិស្ថានជុំវិញប្រាសាទលលៃឱ្យកាន់តែល្អប្រសើរ ភ្នាក់ងារទេសចរណ៍និងភ្នាក់ងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា រួមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តលលៃ បានសម្អាតគំនរដី និងកម្ទេចថ្មសំណង់កុដិចាស់របស់វត្តលលៃ នៅតាមជើង ខឿនប្រាសាទផ្នែកខាងលិច និងខាងត្បូង។ លោកសោម ប៊ុនធឿន ប្រធានក្រុមភ្នាក់ងារទេស ចរណ៍  ដែលកំពុងដឹកនាំអនុវត្តការងារ បានឱ្យដឹងថា គំនរដីនិងកម្ទេចថ្មដែលគរនៅតាមជើងខឿនប្រាសាទ លលៃនេះ គឺមានជាយូរឆ្នាំមកហើយ។ កម្ទេចដីនិងថ្មសំណង់កុដិចាស់របស់វត្តលលៃទាំងនេះ យើងបានយកទៅចាក់បំពេញផ្លូវចូលប្រាសាទពីខាងជើង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមភូមិក្បែរៗនោះ៕

Read More »

ភ្ញៀវទេសចរចូលទស្សនាប្រាសាទក្រោលគោ កាន់តែមានភាពងាយស្រួល

ក្រុមការងារភ្នាក់ងារទេសចរណ៍ សហការជាមួយភ្នាក់ងារសណ្តាប់ធ្នាប់ ក្រុមការងាររៀបចំវង់ទស្សនា និងក្រុមបរិក្ខាទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា និងក្រុមការងារ HCC-Angkor កំពុងបន្តរៀបចំសម្អាតដី ធ្វើផ្លូវ កាត់ក្រីរុក្ខជាតិតូចៗ ដាំស្មៅ និងដាំដើមឈើក្នុងបរិវេណផ្លូវដើរថ្មីសម្រាប់ចូលទៅទស្សនាប្រាសាទក្រោលគោ។ លោក ភឿន សុភាន់ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ បានឱ្យដឹងថា ក្រុមការងារបានរៀបចំធ្វើផ្លូវដើរថ្មី និង សម្អាតរុក្ខជាតិតូចៗដើម្បីអាចឲ្យភ្ញៀវទេសចរមើលឃើញទេសភាពដ៏ស្រស់ស្អាតរបស់ប្រាសាទពីចម្ងាយ និងអាចទស្សនាគ្រប់ជ្រុងជ្រោយនៅក្នុងបរិវេណប្រាសាទ។ បន្ថែមពីនេះ បន្ទាប់ពីរៀបចំផ្លូវថ្មីបានជាបណ្តើរៗ ក្រុមការងារសង្កេតឃើញថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់ផ្តើមចូលទស្សនាប្រាសាទក្រោលគោច្រើនជាងមុន៕

Read More »

ប្រាសាទបន្ទាយសំរ៉ែជម្រើសទស្សនាល្អសម្រាប់ទេសចរចូលចិត្តភាពស្ងប់ស្ងាត់

ស្ថិតនៅក្នុងបរិវេណវង់ធំនៃតំបន់រមណីយដ្ឋានអង្គរ ប្រាសាទបន្ទាយសំរ៉ែហាក់នៅដាច់ឆ្ងាយពីគេបន្ដិច។ យ៉ាងណា ប្រាសាទនេះក៏ជាទីទាក់ទាញដល់ភ្ញៀវទេសចរមួយផងដែរ។ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍នៅប្រាសាទបន្ទាយសំរ៉ែ និងភ្នំបូក លោក សៀន បណ្ឌិត បានឱ្យដឹងថា ប្រាសាទបន្ទាយសំរ៉ែមានលំហូរទស្សនារៀងមមាញឹកគួរសមនារយៈចុងក្រោយនេះ ពិសេសក្រោយរាជរដ្ឋាភិបាលរៀបចំតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការចរាចរឆ្លងកាត់ពី​ភូមិព្រះដាក់​ឆ្ពោះទៅភូមិរុនតាឯក ក៏បានស្រូបទាញទេសចរឱ្យចូលកម្សាន្ត​ប្រាសាទនេះដែរ។ តាមការបញ្ជាក់ពីលោក បណ្ឌិត ក្នុងមួយថ្ងៃមានទេសចរបរទេសចន្លោះពី១០០ទៅ២០០នាក់ ដែលមកកម្សាន្តប្រាសាទបន្ទាយសំរ៉ែនេះ។ មូលហេតុដែលទេសចរ ចាប់អារម្មណ៍ប្រាសាទនេះ ក៏ដោយសារប្រាសាទនេះ​មានភាពស្ងប់ស្ងាត់ល្អ ធម្មជាតិត្រឈឹងត្រឈៃ បរិយាកាសបរិសុទ្ធ។ ភ្ញៀវទេសចរដែលមកកម្សាន្តប្រាសាទបន្ទាយសំរ៉ែ គឺច្រើនផ្សារភ្ជាប់ជាមួយវង់ទស្សនាទៅកាន់ប្រាសាទបន្ទាយស្រី។ លោក បណ្ឌិត បញ្ជាក់ថា ជួនកាលពួកគេចូលទស្សនាប្រាសាទបន្ទាយសំរ៉ែមុន ទើបចេញទៅបន្ទាយស្រី ឬក៏ទៅទស្សនាបន្ទាយស្រីរួច ទើបចូលបន្ទាយសំរ៉ែ។ ចំណុចពិសេសនៃប្រាសាទបន្ទាយសំរ៉ែ ជាទីតាំងដ៏ល្អសម្រាប់ទេសចរដែលចូលចិត្តភាពស្ងប់ស្ងាត់ និងមានបរិស្ថានដ៏ស្រស់បំព្រង។ ក្រៅពីទស្សនាប្រាសាទ ទេសចរក៏អាចអង្គុយអានសៀវភៅ ដែលក្នុងនោះក្រុមការងារភ្នាក់ងារទេសចរណ៍បានរៀបចំកន្លែង​សម្រាប់ទេសចរអង្គុយលេង​នៅក្រោមម្លប់ដើមឈើនៅក្នុងបរិវេណប្រាសាទនេះផងដែរ៕

Read More »

អាជ្ញាធរជាតិអប្សរាបានរៀបចំសិក្ខាសាលាស្តីពី តួនាទីអ្នកគ្រប់គ្រងប្រាសាទ ជូនដល់មន្ត្រី បុគ្គលិកនៃនាយកដ្ឋានជំនាញ ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងប្រាសាទ ប្រកប ដោយប្រសិទ្ធភាព

កាលព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាមួយ ស្តីពី «តួនាទីអ្នកគ្រប់គ្រងប្រាសាទ» ជូនដល់ប្រធាន និងអនុ ប្រ ធាន ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងគោលបំណង ពង្រឹងសមត្ថភាពការងារ ប្រធាន អនុប្រធាន ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ឲ្យក្លាយជាអ្នកគ្រប់គ្រងប្រាសាទ ប្រកបដោយប្រសិទ្ធ ភាព។ សិក្ខាសាលានេះ បានរៀបចំឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៣ នាបរិវេណនាយកដ្ឋានសណ្តាប់ធ្នាប់ ដោយមានសិក្ខាមចូលរួមចំនួន៥០នាក់។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរាមាន ប្រសាសន៍ក្នុងឱកាសបើកសិក្ខាសាលានោះថា នេះជាលើកទីពីរហើយ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីពី«តួនាទីអ្នកគ្រប់គ្រងប្រាសាទ»នេះឡើង។  ដោយយល់ថាពិតជាសារៈសំខាន់ខ្លាំងណាស់ ដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងការងារប្រចាំថ្ងៃឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាផ្តល់ចំណេះដឹងបន្ថែមដល់អ្នកគ្រប់គ្រងប្រាសាទ។ …

Read More »

Categories