Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2023 / July (page 2)

Monthly Archives: July 2023

ថៅកែ អាហារប៊ូហ្វេ ស្រីខួច បំភ្លឺថា គ្មានការពុលអាហារនៅក្នុងហាងរបស់គាត់ដូចការចោទប្រកាន់នោះឡើយ

.សៀមរាប៖ ថៅកែ អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ នៅល្ងាចថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៣នេះ បានបំភ្លឺថា មិនមានការពុលអាហារនៅក្នុងហាងរបស់ខ្លួនដូចការ ចោទប្រកាន់នោះឡើយ។ នេះគឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានពិតប្រាកដតែប៉ុណ្ណោះ។   .ការបកស្រាយបំភ្លឺបែបនេះ គឺបន្ទាប់ពីមានការចុះ ផ្សាយនៅក្នុងកេហទំព័រ និង បណ្តាញផ្សព្វផ្សាយមួយ ចំនួនថា មានមនុស្សប្រមាណជាង១០នាក់បានពុលអាហារនៅក្នុងហាង អាហារប៊ូហ្វេស្រីខួចខិនថេនើរ កាលពីល្ងាចថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ ដោយមនុស្ស៣នាក់មានអាការ:ធ្ងន់ត្រូវសង្គ្រោះនៅមន្ទីរពេទ្យហើយ១០នាក់ទៀតមានអាការ:ស្រាល។   .ម្ចាស់ហាងខាងលើបានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៥ខែកក្កដា បុគ្គលិកប្រមូលសំរាមរបស់ក្រុម ហ៊ុនសិនទ្រី ជាង២០នាក់ទៅពឲសារអាហារនៅហាងរបស់គាត់ រួមទាំងភ្ញៀវផ្សេងៗរាប់សិបនាក់ទៀត។ តែ មួយសន្ទុះក្រោយមក ក៍ស្រាប់តែបុគ្គលិកប្រមូលសំរាមទាំងនោះមានអាការ:ក្អួតចង្អោរ ហើយនាំគ្នាចោទថាពុលអាហារ ទាំងភ្ញៀវផ្សេងៗទៀតមិនមាននណាម្នាក់កើតអី។ លុះពេលរូបគាត់រួមទាំងបុគ្គលិកនាំគ្នាពិនិត្យ គឺភ្ញៀវដែលចោទថាពុល(បុគ្គលិកក្រុមហ៊ុនសុនទ្រី)ពិសារខុសលក្ខណ: ខុសពីការណែនាំ (ខ្យងសំរាប់អាំង ពួកគាត់ដាក់ស្ងោរក្នុងទឹកស៊ុប ក្តាមដែលបានចងកៅស៊ូ ពួកគាត់ស្ងោរទាំងកៅស៊ូ ហើយមិនបកស្រកីចេញ)។  .ស្រីខួច បញ្ជាក់ទៀតថា ការញាំគ្រឿងសមុទ្រ ក៍អាចទាក់ទងនិងសុខភាពផងដែរ។ ពេលខ្លះសុខភាពរបស់គាត់អាចប្រតិកម្ម និងមុខម្ហូបណាមួយ ក៍អាចបង្កអោយមានអាការ:ផងដែរ។ អីចឹងទេក្នុងនាមជាម្ចាស់ …

Read More »

អាជ្ញាធរជាតិអប្សរា រៀបចំទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរនៅប្រាសាទតាកែវ

 សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានរៀបចំទិសដៅសទស្សនានៅប្រាសាទតាកែវ ដើម្បីឱ្យការចរាចររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ធានាដល់ការលើកតម្លៃបេតិកភណ្ឌ ការថែរក្សាសណ្តាប់ធ្នាប់ ភ្ញៀវទេសចរទទួលបានបទពិសោធន៍ល្អៗ និងទស្សនីយភាពគ្រប់ ជ្រុងជ្រោយ និងបញ្ចៀសរាល់ការកកស្ទះជូនភ្ញៀវទេសចរពេលចូលទស្សនាប្រាសាទតាកែវ។ កញ្ញា ចំរើន វិនា មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ មានប្រសាសន៍ថា ក្រុមការងារបានរៀបចំទិសដៅវង់ទស្សនានៅប្រាសាទ តាកែវ ដោយកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដើម្បីលើកកម្ពស់សោភ័ណភាពជុំវិញប្រាសាទ ដូចជា ការកាត់លះមែកឈើខ្លះៗរៀបចំជាផ្លូវថ្មើរជើងជុំវិញប្រាសាទ ដាក់ស្លាកសញ្ញាបង្ហាញទិស រៀបចំផ្ទាំងព័ត៌មានស្តីពីប្រវត្តិនៃប្រាសាទ ដើម្បីឱ្យអ្នកទេសចរអាចស្វែងយល់ដោយខ្លួនឯងបាន។ កញ្ញា វិនា បន្តទៀតថា ការរៀបចំវង់ទស្សនានេះ ផ្តល់អត្ថប្រយោជន៍ដល់ភ្ញៀវទេសចរបានច្រើន ដោយខ្សែទស្សនាក្នុងប្រាសាទនឹងនាំភ្ញៀវទេសចរឱ្យដើរទស្សនាបានគ្រប់ជ្រុងនៃប្រាសាទនេះ ព្រមទាំងអាចផ្តិតយករូបភាពរួមស្អាតៗនៃប្រាសាទផងដែរ។ មុននឹងមកដល់ប្រាសាទភ្ញៀវទេសចរដើរក្រោមម្លប់ឈើយ៉ាងត្រជាក់ ដែលជាលក្ខណៈពិសេសមួយនៅប្រាសាទតាកែវនេះ ។ កញ្ញាបន្តថា សំណើខ្សែទស្សនាខាងលើត្រូវបានដាក់ជូនអ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងថ្នាក់ដឹក នាំអាជ្ញាធរជាតិអប្សរាពិនិត្យ និងវាយតម្លៃ អនុម័តរួចរាល់ហើយដែរ មុននឹងឈានទៅដាក់ដំណើរការ។ ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ ដែលចូលមកទស្សនាប្រាង្គប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ សូមមេត្តាគោរពនូវក្រមប្រត្តិបត្តអង្គរ និងស្លាកសញ្ញាផ្សេងៗនៅតាមប្រាសាទ ដើម្បីធានាបាននូវសុខសុវត្ថិ ភាព …

Read More »

លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន១៥០នាក់សិក្សា ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយ ក្នុងក្រុងសៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១៥០ នាក់ មកពីវិទ្យាល័យចំនួន៣ ក្នុងខេត្តសៀមរាប មាន៖ វិទ្យាល័យអង្គរ វិទ្យាល័យ១០មករា និងវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង បានមកធ្វើទស្សនកិច្ចសិក្សា ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយ (ហៅវត្តចេតិយ) ស្ថិតក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមការជួយសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយក ដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានប្រសាសន៍ក្នុងឱកាសនោះថា ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយដៃគូរអន្តរជាតិ មន្ទីរអប់រំយុវជននិងកីឡា បានបង្កើតឱ្យមានកម្មវិធីអប់រំបេតិកភណ្ឌ ជូនដល់សិស្សានុសិស្សនៅតាមសាលាបឋមសិក្សា និងវិទ្យាល័យមួយចំនួន ដែលមានទីតាំងក្នុងតំបន់បេតិកភណ្ឌ ចាប់តាំងពីអំឡុងឆ្នាំ២០០៧មក ក្នុងនោះមាន ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ កំពង់ធំ និងខេត្តសៀមរាប។ លោកបន្តថា  កម្មវិធីអប់រំបេតិកភណ្ឌ សម្រាប់ខេត្ត …

Read More »

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពី«ការរៀបចំ និងការកែលម្អសារមន្ទីរឱ្យក្លាយជាកន្លែងទាក់ទាញគួរឱ្យចង់ទស្សនា»

សៀមរាប៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី «ការរៀបចំ និងការកែលម្អសារមន្ទីរឱ្យក្លាយជាកន្លែងទាក់ទាញគួរឱ្យចង់ទស្សនា» រយៈពេល៤ខែ ចាប់ពីខែកក្កដារហូតដល់ខែតុលា ឆ្នាំ២០២៣ ជូនដល់មន្ត្រីមកពីស្ថាប័នពាក់ព័ន្ធស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន២៥នាក់ ក្នុងនោះរួមមានមន្ត្រី និងបុគ្គលិកអាជ្ញាធរជាតិអប្សរា ចំនួន២១នាក់ មន្ត្រីសារមន្ទីរ Eco-Global អាជ្ញាធរជាតិព្រះវិហារ ចំនួន០១នាក់ មន្ត្រីអាជ្ញាធរជាតិសំបូរព្រៃគុក ចំនួន០១នាក់ មន្ត្រីសារមនី្ទរជាតិកម្ពុជា ចំនួន០១នាក់ និងមន្ត្រីសារមន្ទីរប្រល័យពូជសាស្ត្រទួលស្លែង ចំនួន០១នាក់។ លោកជំទាវ ចៅ ស៊ុនកិរិយា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមបើកសិក្ខាសាលា មានប្រសាសន៍ថា សិក្ខាសាលានេះពិតជាមានសារ : សំខាន់ណាស់ ក្នុងការរៀបចំ និងការកែលម្អសារមន្ទីរឱ្យក្លាយជាកន្លែងទាក់ទាញគួរឱ្យចង់ទស្សនា គឺត្រូវទាមទារឱ្យមានភាពជំនាញ ក៏ដូចជា ចំណេះធ្វើច្បាស់លាស់ ហើយអ្វីដែលសំខាន់នោះ គឺអ្នកដែលអនុវត្តផ្ទាល់។ ដូច្នេះហើយ គោលបំណងថ្ងៃនេះ ដែលនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បណ្តុះបណ្តាលជំនាញបន្ថែមដើម្បីឱ្យចំណេះជំនាញទាំងអស់នោះត្រូវបានបន្ត ត្រូវបានចែករំលែកជាគុណតម្លៃសម្រាប់ខ្លួនយើងដែលជាអ្នកអនុវត្ត យើងមានសេចក្ដីរីករាយ មានមោទកភាពចំពោះខ្លួនយើង និងស្ថាប័ន។ …

Read More »

អាជ្ញាធរជាតិអប្សរារៀបចំកិច្ចប្រជុំស្តី ពី៖ ការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធ អំពីការបំរែបំរួលអាកាសធាតុ និងការបន្សុំានៅតំបន់បេតិកភណ្ឌ

សៀមរាប៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយស្តីពី៖ ការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធ អំពីការបំរែបំរួលអាកាសធាតុ និងការបន្សុំានៅតំបន់បេតិកភណ្ឌ ដោយមានការចូលរួមពី ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកប្រធាន អនុ ប្រ ធាននាយកដ្ឋាន តំណាងស្ថាប័នអង្គការដៃគូ តំណាងអង្គភាពនគរបាលបេតិកភណ្ឌ តំណាងមន្ទីរបរិស្ថានខេត្ត អាជ្ញាធរក្នុងតំបន់ ព្រមទាំងមន្ត្រី – បុគ្គលិកអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ ការចូលរួមចំណែកផ្សព្វផ្សាយ ការចែករំលែកចំណេះដឹង ការពិភាក្សារួមគ្នាអំពី ការបំរែបំរួលអាកាសធាតុ ដែលអាចមានផលប៉ះពាល់ជាមួយនិងបេតិកភណ្ឌ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើក ឡើងថា ការបំរែបំរួលអាកាសធាតុ គឺជាបាតុភូតទូទៅសម្រាប់សាកលលោកទាំងមូល មិនមែនកើតឡើងតែនៅប្រទេសកម្ពុជាមួយនោះឡើយ។ ដូច្នេះបើសិនជាយើងបានគ្រប់គ្រងបានល្អប្រសើរ ផលប៉ះពាល់គឺមានតិច ជាពិសេសសម្រាប់តំបន់បេតិកភណ្ឌ។ …

Read More »

ម៉ាស្រុកមានតែ១ អភិបាលរងស្រុកម្នាក់បង្ហោះរូបភាពបែបទំនើងក្នុងថ្ងៃ ហែរបក្ស អង្គុយលើសម្តេចទាំងទ្វេរ ធ្វើអោយផ្ទុះការរិះគន់

សៀមរាប៖ ផ្ទុះការរិះគន់យ៉ាងខ្លាំ ពីមហាជនគ្រប់មជ្ឈដ្ឋាន ក្រោយឈ្មោះលី សេងហួត ដែលគេស្គាល់ថា ជាអភិបាលរងស្រុកសូទ្រនិគម បង្ហោះរូបភាពបែបទំនើង អង្គុយលើរូបសម្តេចតេជោ និងសម្តេចពញាចក្រី ក្នុងថ្ងៃហែរបក្ស។ រូបភាពអង្គុយលើសម្តេចទាំងទ្វេរ នៅទ្វារឡានដែលមហាជនទូទៅរិះគន់ថា ទំនើងបែបម៉ាស្រុកមានតែ១ គឺអភិបាលរងស្រុករូបនេះ បង្ហោះពេលធ្វើយុទ្ធនាការឃោសនាស្វែករកសម្លេងរបស់គណ បក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលកំពុងទទួលបានការគាំទ្រយ៉ាងផុសផុលពីសំណាក់មហាជនទូទៅ។ .ប៉ុន្តែជាមួយនឹងការសាទរនេះ ក៏មានរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ឈ្មោះលី សេងហួត ដែលគេស្គាល់ថា ជាអភិបាលរងស្រុកសូទ្រនិគមន នៃខេត្តសៀមរាប និងជាកូនប្រុសលោក ជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ត្រូវរងនូវការរិះគន់យ៉ាងផុសផុល ពីសំណាក់មហាជន និងមានការវែកញែកគ្នាជាសំណួរ និងចម្លើយ នៅតាមបណ្តាហាងកាហ្វេនានា ស្ទើតែគ្មានឃ្លាបញ្ចប់ទៅវិញ។ រូបភាពប៉ុន្មានសន្លឹកនោះ គឺជារូបភាពក្នុងថ្ងៃបើកយុទ្ធ នាការឃោសនាបោះឆ្នោត។ ក្នុងរូបភាព គេឃើញលោក លី សេងហួត បានបើកកញ្ចក់ទ្វាររថយន្ត ហើយអង្គុយលើទ្វារដែលមានបិទស្ទីកគ័រ គណបក្ស ប្រជាជនកម្ពុជា និងភ្ជាប់ជាមួយរូបសម្តេចពញាចក្រីហេងសំរិន …

Read More »

ក្រុមការងារព្រៃឈើកំពុងកាត់ក្រី និងព្យាបាលជំងឺដើមស្ពង់ចំណាស់នៅប្រាសាទតាព្រហ្ម

សៀមរាប៖ ក្រុមការងារព្រៃឈើ នៃនាយកដ្ឋានគ្រប់ គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រីមែក និងព្យាបាលដើមនិងឫសដើមស្ពង់ចំណាស់មួយដើម នៅជ្រុងខាងកើត​ប្រាសាទតាព្រហ្ម។ លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ បានលើកឡើងថា ដើមស្ពង់ចំណាស់ដែលក្រុមការងារលោកកំពុងកាត់ក្រី និងព្យាបាលនេះ មានសភាព ទ្រុឌទ្រោម និងត្រូវការការថែទាំ ព្យាបាល ដើម្បីទប់ ស្កាត់ហានិភ័យ។ លោកបន្តថា ប្រសិនកង្វះខាតការ ថែទាំដិតដល់ ដើមឈើនេះអាចនឹងប្រឈមឆាប់ងាប់ និងបង្កគ្រោះថ្នាក់ដល់ប្រាសាទដូចគ្នា ព្រោះតួដើម និងឫសរបស់វាដុះជាប់យ៉ាងជិតស្និទ្ធជាមួយប្រាសាទ ។ បន្ថែមពីនេះ ក៏អាចនឹងបាត់បង់សោភ័ណភាព ដែលទីតាំងនេះជាកន្លែងទាក់ទាញទេសចរ ដែលតែងឈរថតជានិច្ចនៅពេលបានមកដល់។ ក្រៅពីប្រយោជន៍ដូចជម្រាបខាងលើហើយ ព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ជារបាំងសម្រាប់ ការពារខ្យល់បាំងប្រាសាទ ជាម្លប់ និងជាសោភ័ណភាពទាក់ ទាញទេសចរមួយផ្នែកធំផងដែរ។ តួយ៉ាង ដើមស្ពង់ដែលកំពុងព្យាបាលខាងលើ គឺកម្រត្រូវបានទេសចរមើលរំលងណាស់។ ចំពោះការព្យាបាល និងថែទាំ ក្រុមការងារព្រៃឈើបានដំឡើងរន្ទាឡើងកាត់មែកផ្នែកខាងចុង …

Read More »

ល្បែងដុះស្លែដ៌ធំនៅក្នុងក្លឹបបាល់ទះយីហោ (អេស ស៊ី 333)ដែលនៅតែបន្តបើកលេងបានដោយរលូន គេសង្ស័យថា ជាឆ្នាំងបាយរបស់សមត្ថកិច្ច

សៀមរាប៖ល្បែងជល់មាន់តាមប្រពន្ធ័អនឡាញ ក្នុងក្លឹបបាល់ទះយីហោ(អេស ស៊ី ៣៣៣)ដែលនៅតែបន្តបើកលេងដោយរលូន ហើយល្បីថា មេហ៊ានបើកអោយកូនៗចាក់ក្នុង១គូពី៥០ទៅ៦០លានរៀលគ្មានការបង្ក្រាប គេសង្ស័យថា ជាឆ្នាំងបាយរបស់សមត្ថកិច្ច។ .កាលពីប៉ុន្មានថ្ងៃមុន បនល្បែងដ៌ធំប្រចាំក្រុងសៀម រាបមួយនេះ បានផ្អាកដំណើរការមួយពេលខ្លី ក្រោយប្រពន្ធ័ផ្សព្វផ្សាយ បានចុះផ្សាយតៗគ្នា។ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ក៍បានបើអោយលេងយ៉ាងគគ្រឹកគគ្រេងវិញ ហើយសមត្ថកិច្ចពាក់ពន្ធ័ស្ងាត់ឈឹង។ នេះអាចបញ្ជាក់អោយឃើញថា មិនមែនថៅកែល្បែងហ៊ានបើកផ្គើននឹងក្រុមសមត្ថកិច្ចនោះទេ តែវាអាចជាឆ្នាំងបាយប្រចាំថ្ងៃរបស់សមត្ថកិច្ចច្រើនជាង ព្រោះថាល្បែងនៅតាមបណ្តាហាងកាហ្វេខ្លះ ក្នុង១ខែសមត្ថកិច្ចចុះទៅណែនាំធ្វើកិច្ចសន្យា៣ទៅ៤ដង។ ប្រភពបន្តថា នៅក្នុងក្រុងសៀមរាប មានតែបន ល្បែងក្នុងក្លឹបអេស ស៊ី ១គត់ដែលមេហ៊ានបើកអោយកូនចាក់ក្នុង១គូររាប់សិបលានរៀល ហើយធានារឿងចាប់ចង។ជាមួយនឹងការបើកបនល្បែងដ៌ធំ នៅកណ្តាលក្រុងទេសចរណ៍ ដែលក្នុងមួយថ្ងៃៗមានមនុស្សចេញចូលទៅលេង ពីព្រឹករហូតយប់ជ្រៅនេះ ពលរដ្ឋក្នុងក្រុងទាំងមូល ពិសេសអ្នករស់នៅក្បែរនោះ បង្ហាញពីភាពភ័យខ្លាចចំពោះអសន្តិសុខយ៉ាងខ្លាំង។ ពួកគាត់លើក ឡើងថា ល្បែងជាប្រភពនៃចោរកម្ម ហេតុអ្វីក៍គេបង្កើតបនល្បែងកណ្តាលក្រុងធំបែបនេះ.? .ក្រុមពលរដ្ឋ ក៍បានទទូចសុំ លោកអធិការ ក៍ដូចជាលោកស្នងការនគរបាលខេត្តសៀមរាប បើល្បែងក្នុងក្លឹបបាល់ទះអេស ស៊ី ៣៣៣ មិនមែនទុកធ្វើជាឆ្នាំង បាយរបស់សមត្ថកិច្ចទេ សូមមេត្តាជួយពិនិត្យនិងមានវិធានការផង ក្តីសុខរបស់ពលរដ្ឋ …

Read More »

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលបានវត្ថុបុរាណចំនួន៧៧ ពីប្រជាពលរដ្ឋ

សៀមរាប៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានទទួល វត្ថុ បុរាណចំនួន៧៧បន្ថែមទៀត ដែលប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បានស្ម័គ្រចិត្តប្រគល់ជូន ដើម្បីធ្វើការថែរក្សា និងអភិរក្សបន្ត។ ដោយវត្ថុបុរាណទាំង៧៧នោះ ខ្លះនៅរក្សាបានរូបរាងពេញ និងខ្លះទៀតបានបែបបាក់ជាបំណែក មានដូច ជា៖ ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជននាសម័យបុរាណ មានកុលាលភាជន៍ ឧបករណ៍សម្រាប់ដាក់ទឹក និងម្ហូបអាហារផ្សេងៗ គ្រឿងអលង្ការដូចជា៖ កងដៃ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតដូចជា៖ កាំបិត ពូថៅ និងចានជាដើម។ លោក ណក់ បូរុន ជាអ្នកប្រកបរបររកស៊ីមួយរូប រស់ នៅក្នុងខេត្តសៀមរាប បានឱ្យដឹងថា វត្ថុបុរាណមានចំនួន៧៧នេះ វត្ថុខ្លះលោកបានទិញបន្តពីប្រជា ពល រដ្ឋ និងខ្លះទៀតប្រជាពលរដ្ឋបានប្រគល់ជូនលោកយកមករក្សាទុកបន្ត ដែលមានប្រភពនៅក្នុងខេត្ត សៀមរាបខ្លះ និងមកពីខេត្តបន្ទាយមានជ័យខ្លះ។ ប៉ុន្តែលោកមិនបានដឹងអំពីអាយុកាលនៃវត្ថុនីមួយៗឡើយ ការរក្សាទុកនេះដោយយល់ថា វត្ថុទាំងនោះ ជារបស់មានតម្លៃពីបុរាណគួរបន្តថែរក្សា។ លោកបន្តថា ក្រោយទទួលបានព័ត៌មានពីមិត្តភ័ក្ត្ររបស់លោកថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលថែរក្សា …

Read More »

អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន បន្តដាំស្មៅ និងកូនឈើនៅបរិវេណមុខប្រាសាទអង្គរវត្ត

សៀមរាប៖ នៅថ្ងៃទី០១-០២ ខែកក្កដា ឆ្នាំ២០២៣ ក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា បានបន្តសហការជាមួយក្រុមហ៊ុន Minebea (Cambodia) Co., Ltd. និងសាលាអន្តរជាតិ WESTGATE ខេត្តសៀមរាប ដាំកូនឈើចម្រុះចំនួន១,២០០ដើម និងស្មៅចំនួន៧០០ម៉ែត្រ ការ៉េ នៅបរិវេណខាងជើងឆៀងខាងលិចប្រាសាទ អង្គរវត្ត(អតីតផ្សារយាងធំ)៕

Read More »

Categories