Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2024 / January (page 2)

Monthly Archives: January 2024

នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ កាត់ក្រីមែកឈើដែលប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងវត្តតាំងតុ

ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានរៀបចំដំឡើងរន្ទាសម្រាប់កាត់ក្រីមែកឈើមួយចំនួននៅក្នុងបរិវេណវត្តតាំងតុ កាលពីថ្ងៃថ្ងៃទី១៧ ខែមករាឆ្នាំ២០២៤ ប្រយោជន៍ដើម្បីការពារកុំឱ្យប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងវត្ត ព្រមទាំងការពារគ្រោះថ្នាក់នានាផង។ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ លោក គង់ សុវណ្ណារិទ្ធ ឱ្យដឹងថា ដើមឈើទាល ដើមពង្រ និងដើមស្លែង ដែលដុះជាប់នឹងបរិវេណវត្តតាំងតុ មានអាយុកាលច្រើនឆ្នាំមកហើយ កំពុងតែមានសភាពពុកផុយដោយអន្លើ។ ក្រុមការងារគ្រប់គ្រងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បានដំឡើងរន្ទាដែកដើម្បីកាត់ក្រីមែកឈើទាំងនោះមួយចំនួនចេញ ដើម្បីបញ្ចៀសការបាក់ធ្លាក់ដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់និងការប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងវត្ត។ លោក គង់ សុវណ្ណារិទ្ធ បញ្ជាក់ទៀតថា ថ្វីត្បិតតែមានការព្រួយបារម្ភអំពីគ្រោះថ្នាក់ដែលអាចបង្កឡើងពីមែកឈើបាក់ធ្លាក់ ក៏ប៉ុន្តែ ព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ជារបាំងសម្រាប់ការពារខ្យល់បក់ បាំងប្រាសាទ ជាម្លប់ ជាប្រភពទាក់ទាញទឹកភ្លៀង និងជាសោភ័ណភាពទាក់ទាញភ្ញៀវទេសចរដែរ។ ដូច្នេះ ដើមឈើដែលក្រុមការងារកាត់ក្រីមែកចេញលុះត្រាតែដើមឈើនោះងាប់ ពុកគល់ ឬក៏ពុកមែក។ ក្រៅពីការងារជួសជុលថែរក្សាប្រាសាទ ការងារគ្រប់គ្រងព្រៃឈើក្នុងរមណីយដ្ឋានអង្គរ ក៏ជាកិច្ចការចាំបាច់របស់អាជ្ញាធរជាតិអប្សរាដែរ។ អាជ្ញាធរជាតិអប្សរា តែងបន្តធ្វើការកាត់ក្រីមែកឈើនៅតំបន់រមណីយដ្ឋានអង្គរជាប្រចាំ ដើម្បីការពារគ្រោះថ្នាក់ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រាសាទនិងថែរក្សាទេសភាពវប្បធម៌នៅតំបន់អង្គរ៕

Read More »

បេក្ខជនមកពីបណ្តាខេត្ត/ក្រុងជាង​៧០០អង្គ/នាក់ ចូលរួមប្រឡងសរសេរតាមអាន «សំណេរអង្គរ»

សៀមរាប÷ បេក្ខជនមកពីបណ្តាខេត្ត/ក្រុងជាង៧០០ អង្គ/នាក់ ចូលរួមប្រឡងសរសេរតាមអាន «សំណេរអង្គរ» លើកទី១ នាព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០២៤។ កម្មវិធីប្រឡងសរសេរតាមអាន «សំណេរអង្គរ» លើកទីមួយ នៅលើស្ពានហាលខាងលិចប្រាសាទ​អង្គរវត្ត គឺក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា​ និងមានការចូលរួម​ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងមន្រ្តីរាជការជាច្រើនរូបទៀត។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអានអត្ថបទប្រឡងទៅកាន់បេក្ខជនក្នុងរយៈពេលមួយម៉ោង ដែលអត្ថបទទាក់ទងនឹងរមណីយដ្ឋានអង្គរ ជាការរៀបចំសម្រិតសម្រាំងទុកដោយឯកឧត្តមឧប​នា​យក​រដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្រោមចំណងជើងថា «អង្គរ អាណា​ចក្រនៃអរិយធម៌ខ្មែរ»។ សូមបញ្ជាក់ថា កម្មវិធីសំណេរអង្គរ ជាកម្មវិធីថ្មីដែលបង្កើតឡើងក្នុងបំណងលើកកម្ពស់អក្សរសាស្រ្តខ្មែរ តាមរយៈការប្រឡងប្រជែងសរសេរតាមអាន។ កម្មវិធីនេះក៏អាចនឹងក្លាយជាព្រឹត្តិការណ៍ថ្នាក់ជាតិ​ជាប្រចាំឆ្នាំផងដែរនាពេលអនាគត៕

Read More »

អាជ្ញាធរជាតិអប្សរានិងក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី បានរៀបចំពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀង និងសម្ពោធជាផ្លូវការគម្រោង «ឧទ្យាន​សហគមន៍​ អង្គរ-មេនូឡាយហ្វ៍»

រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី បានរៀបចំពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀង និងសម្ពោធជាផ្លូវការគម្រោង «ឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍» ដែលជាគម្រោងដាំកូនឈើចំនួនជាង១០ ០០០ដើម មានដូចជា ដើមធ្នង់ គគីរ និងដើមបេង លើផ្ទៃដី៥.៥ហិកតា ដែលមានការអញ្ជើញចូលរួមជាអធិបតីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា នៅទីតាំងខាងជើងបរិវេណប្រាសាទបន្ទាយប្រី ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលខេត្តសៀមរាប មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា និងសិស្សានុសិស្សប្រមាណ៣០០នាក់។ ថ្លែងក្នុងពិធីប្រគល់កិច្ចព្រមព្រៀង និងសម្ពោធគម្រោង លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ដើមឈើរាប់លានដើម ទាំងក្នុងគម្រោងរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ រួមទាំងវិស័យឯកជននានា ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរា ដាំដុះជាបន្តបន្ទាប់នៅក្នុងឧទ្យានអង្គរ។ នេះជាភារកិច្ចថ្មីមួយទៀត បន្ថែមលើកិច្ចការដែលយើងជាកូនខ្មែរត្រូវថែរក្សាបរិស្ថាន។ ហេតុអ្វី? ដោយសារនៅលើទឹកដីនេះ មានប្រាសាទរាប់រយ ដែលប្រាសាទ គឺជាចំណងមួយរវាងប្រាសាទ …

Read More »

ពលរដ្ឋសាទរ ក្រោយអាជ្ញាធរជាតិអប្សរា  អភិរក្សនៅទីតាំងទួលប្រាសាទ​គោកបល្ល័ង្គឡើងវិញ

សៀមរាប÷កាលពីអំឡុងដើមខែមករា ឆ្នាំ២០២៤ថ្មីៗនេះ អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្អាតព្រៃជុំវិញទីតាំងបុរាណដ្ឋាន ប្រាសាទគោកបល្ល័ង្គ បន្ទាប់មកកាយយកអាចម៍ដីដែលចាក់លុប ចេញពីទីតាំងកសិន្ធុ ស្ថិតនៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីកិច្ចការងារអភិរក្ស ការងារនេះធ្វើឱ្យបងប្អូនប្រជា​ពលរដ្ឋរស់នៅជុំវិញនោះបង្ហាញការគាំទ្រ និងសប្បាយរីករាយជាខ្លាំង។ លោកឈុន ឈឿន ប្រជាការពារក្នុងភូមិបឹង បានឱ្យដឹងថា លោកសូមគាំទ្រ និងចូលរួមជួយគ្រប់សកម្ម​ភាពដែលអាជ្ញាធរជាតិអប្សរា បានចុះមកធ្វើការសម្អាតព្រៃ និងស្តារកសិន្ធុទឹក នៅទីតាំងបុរាណដ្ឋាននៃប្រាសាទគោកបល្ល័ង្គនេះ។ លោកថា កាលដើមឡើយធ្លាប់បានឭការដំណាលរបស់ឪពុកម្តាយ អំពីទីទួលប្រាសាទនេះនៅមានរូបរាងខ្លះៗ ប៉ុន្តែជាបន្តបន្ទាប់មក បានរងការខូចខាតទ្រុឌទ្រោមស្ទើរតែបាត់បង់រូបរាងអស់ជាច្រើនឆ្នាំមកហើយ ដោយកត្តាផ្សេងៗជាច្រើន។ ក្នុងនាមប្រជា​ពលរដ្ឋមួយរូប លោកឈុន ឈឿន ពិតជាសប្បាយ​រីករាយណាស់នៅពេលបានឃើញអាជ្ញាធរជាតិអប្សរា គិតគូរខ្ពស់ទៅលើទីទួលបុរាណដ្ឋាន ដោយបានមកសម្អាត កាប់ឆ្ការព្រៃ ដែលដុះស៊ុបត្រុប និងបានកាយយកអាចម៍ដីដែលប្រជាពលរដ្ឋចាក់លុបទៅលើកសិន្ធុ ព្រមទំាងការស្តារកសិន្ធុទឹកឡើងវិញ ដើម្បីកិច្ចការងារអភិក្សទីទួលបុរាណរបស់ពលរដ្ឋគោរពបូជាចៀសវាងបាត់បង់កេរដំណែលដូនតាខ្មែរដែលបានបន្សល់ទុក។ ក្រោយពេលស្តារកសិន្ធុទឹក និងសម្អាតបានស្អាតហើយនោះ លោកឈុន ឈឿន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញនោះ សូមចូលរួមថែរក្សា ដោយមិនត្រូវយកសំរាមមកចាក់ចោល នៅទីទួលបុរាណនេះតទៅទៀតឡើយ។ ចំណែកលោក ចេង …

Read More »

អាជ្ញាធរជាតិអប្សរាទម្លាក់ទឹកពីបារាយណ៍ទឹកថ្លាសម្រាប់ការស្រោចស្រពស្រែប្រាំងរបស់ប្រជាពលរដ្ឋ

សៀមរាប÷ក្រៅពីជាអាងស្ដុកទឹកដ៏ធំជាងគេនៅរមណីយដ្ឋានអង្គរ សម្រាប់ជួយកិច្ចការងារអភិរក្សប្រាសាទ បារាយណ៍ទឹកថ្លាឬបារាយណ៍ខាងលិច ក៏ជាប្រភពទឹកដ៏សំខាន់សម្រាប់ការស្រោចស្រព​ស្រែប្រាំ​ងរបស់ពលរដ្ឋ​ នៅប៉ែកខាងក្រោម ដែលសរុបមានជិត​៧ពាន់គ្រួសារ។ លោក យុត យ៉ែម មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា អាជ្ញាធរបានចាប់ផ្តើមបើកទឹកទម្លាក់ជូនប្រជាពលរដ្ឋដើម្បី ស្រោចស្រពស្រែប្រាំងចាប់ពីខែធ្នូ ឆ្នាំ២០២៣ និងបន្តរហូតដល់បច្ចុប្បន្ន។ លោកបន្តថា ការងារនេះ គឺអាជ្ញាធរជាតិអប្សរាក្នុងនាមអ្នកគ្រប់គ្រងទឹកបារាយណ៍ទឹកថ្លា តែងតែយកចិត្តទុកដាក់ និងមិនដែលឱ្យមានការរាំងស្ទះទឹកជូនពលរដ្ឋឡើយ ក្នុងបំណងជួយឱ្យការបង្កបង្កើនផលស្រូវប្រាំង របស់ប្រជាពលរដ្ឋបានទិន្នផលល្អ។ ជាមួយនឹងការងារសម្រួលទឹកជូនពលរដ្ឋនេះដែរ លោក យុត យ៉ែម បន្ថែមថា ក្រុមការងារលោកតែងចុះជាប្រចាំ ដោយពេលខ្លះបានជួសជុលប្រឡាយបញ្ជូនទឹកដែលបែកបាក់ និងពិនិត្យទ្វារទឹកឱ្យដំណើរការល្អពេលបិទបើកជាដើម។ តំណាងក្រុមសហគមន៍កសិករប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លា លោក ហួត ហាយ បានឱ្យដឹងថា ការប្រើប្រាស់ទឹកនៅឆ្នាំនេះរបស់កសិករគឺមានភាពល្អប្រសើរ។ ក្នុងនាមកសិករមួយរូប  លោកក៏សូមថ្លែងអំណរគុណដល់​អាជ្ញាធរជាតិអប្សរា ដែលតែងតែយកចិត្តទុកដាក់ការងារគ្រប់គ្រងទឹក និងទម្លាក់ទឹកជូនពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់ និងទាន់ពេលវេលា។ លោកបន្ថែមថា ស្រែប្រាំងរបស់ប្រជាពលរដ្ឋ​​គឺពឹងមួយផ្នែកធំលើទឹកបារាយណ៍ ក្រៅពីទាញទឹកពីទំនប់៧៨ និងទឹកពីបឹងទន្លេសាប។ សូមបញ្ជាក់ថា សហគមន៍ដែលកំពុងប្រើប្រាស់ទឹកបារាយណ៍សរុបមានចំនួន ៩ឃុំ-សង្កាត់ …

Read More »

អាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ បើកកម្មវិធីអប់រំបេតិកភណ្ឌ​នៅសាលាបឋមសិក្សាវត្តលលៃ

 នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ (Khmer Heritage Organization) បានបើកកម្មវិធីអប់រំបេតិកភណ្ឌដល់កុមារសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤ នៅសាលាបឋមសិក្សាវត្តលលៃ ស្ថិតនៅឃុំបាគង ស្រុកប្រាសាទបាគង​ខេត្តសៀមរាប។  នាឱកាសនោះ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ បានលើកឡើងពីគោលបំណងនៃកម្មវិធីអប់រំបេតិកភណ្ឌ ដើម្បីឱ្យកូនចៅអ្នករស់នៅ​តំបន់រមណីយដ្ឋានអង្គរយល់ពីតួនាទីរបស់ខ្លួន ក្នុងនាមអ្នកស្នងតំណក្នុងការថែរក្សា និងអភិរក្សតម្លៃអង្គរជារហូតទៅកុំឱ្យបាត់បង់។ លោកបន្តថា ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរ គួរមានមោទនភាពលើខ្លួនឯង ដែលបានកើតលើទឹកដីប្រាសាទបុរាណ ដែលអន្ដរជាតិឱ្យតម្លៃ និងត្រូវបានលើកតម្កើងខ្ពស់ តួយ៉ាង រូបប្រាសាទអង្គរវត្តត្រូវបានដាក់នៅលើទង់ជាតិខ្មែរនាគ្រប់ជំនាន់។ ដូច្នេះ បច្ចប្បន្ននេះ​ យើងជាម្ចាស់ស្រុក ម្ចាស់តំបន់ដ៍ពិសិដ្ឋនេះ ត្រូវមានឆន្ទះប្រឹងប្រែងរៀនសូត្រ និងស្វែងយល់នូវវប្បធម៌ អារ្យធម៌របស់ខ្លួនឲ្យបានច្បាស់ ដើម្បីចូលរួមចំណែកថែរក្សាមរតកវប្បធម៌ឲ្យបានគង់វង្ស។  ចំពោះសិស្សានុសិស្សនៅសាលាបឋមសិក្សាវត្តលលៃដែលនឹងចូលរួមក្នុងកម្មវិធីអប់រំបេតិកភណ្ឌនៅពេលនេះ មានសិស្សថ្នាក់ទី៤ និងទី៥ សរុប៦៩នាក់។   សូមបញ្ជាក់ថា កម្មវិធីអប់រំបេតិកភណ្ឌបាននឹងកំពុងដំណើរការនៅ២ទីតាំង ទី១សាលាបឋមសិក្សាវត្តលលៃនិងទី២ សាលាបឋមសិក្សាក្របីរៀល។ …

Read More »

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងកូរ៉េ រួមគ្នាជួសជុលថ្មប្រាសាទជម ដែល​រងការខូចខាតប្រមាណជាង៧០០ដុំ

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការរវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF) រួមគ្នាជួសជុលពង្រឹងថ្មប្រាសាទជមដែលរងការខូចខាត ដូចជាបែកបាក់ និងពុកផុយចំនួនជាង៧០០ដុំ ឱ្យមានភាពរឹងមាំអាចប្រើប្រាស់ឡើងវិញបាន មុននឹងយកដើម្បីយកទៅរៀបដាក់នៅទីតាំងដើម ខណៈនេះដែលក្រុមការងារទាំង២ កំពុងជួសជុលយ៉ាងយកចិត្តទុកដាក់។ អ្នកស្រី នឿង ភីរ៉ា បុគ្គលិកបច្ចេកទេសទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចំនួនថ្មប្រាសាទជម ដែលរងការខូចខាត បាក់បែកត្រូវការតភ្ជាប់ថ្មថ្មី និងយកបំណែកថ្មដែលបាក់បែកមកផ្គុំតគ្នាឡើងវិញ និងមួយចំនួនទៀតត្រូវធ្វើការពង្រឹងទៅតាមបច្ចេកទេសដើម្បីយកទៅប្រើប្រាស់ឡើងវិញ សរុបមានចំនួនពី៦០០ដុំទៅ៧០០ដុំ។ មកដល់បច្ចុប្បន្ននេះ ក្រុមការងារបានជួសជុល តភ្ជាប់ ពង្រឹងថ្មឱ្យមានគុណភាពអាចប្រើការបានជាង៤៨៩ដុំហើយ និងយកទៅរក្សាទុកនៅឃ្លាំងនៅក្បែរការដ្ឋានជួសជុលប្រាសាទជម ដើម្បីឱ្យក្រុមអ្នកជួសជុលយកទៅប្រើប្រាស់រៀបដាក់ទីតាំងដើមជាបន្តបន្ទាប់។ អ្នកស្រី ភីរ៉ា ឱ្យដឹងទៀតថា ដំណាក់កាលដំបូង មុននឹងយកថ្មមកជួសជុល គឺត្រូវត្រួតពិនិត្យការខូចខាតនៃថ្ម ដើម្បីរៀបចំជាឯកសារបច្ចេកទេស និងថតរូប។ ដំណាក់កាលទី២ យកថ្មទាំងនោះមកសម្អាតជាមួយនិងទឹកគ្មានជាតិរ៉ែនូវផ្ទៃដែលត្រូវតភ្ជាប់។ ក្រោយពីសម្អាតរួចរាល់ ប្រើម៉ាស៊ីនUltrasonic Pulse Velocity Measurement Instruments ពិនិត្យមើលគុណភាពថ្ម ដើម្បីដឹងពីគុណភាព ដែលអាចប្រើចំនួន និងទំហំនៃដែកឬពន្លួញពេលជួសជុលតភ្ជាប់គ្នា។ ដំណាក់កាលទី៣ បំពេញថ្មថ្មីនៅកន្លែងដែលបាក់បែកបាត់បង់ថ្មនៃផ្នែកណាដែលចាំបាច់។ …

Read More »

មន្ត្រី..! សូមអ្នកបើកបរយានយន្តដឹកភ្ញៀវទេសចរ ចូលរួមរក្សាសណ្ដាប់ធ្នាប់ចតយានយន្តនៅក្នុងចំណតត្រឹមត្រូវ

សៀមរាប÷មន្ត្រីផ្នែកសណ្តាប់ធ្នាប់​ នៃអាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចការពារតំបន់រមណីយដ្ឋានអង្គរ បានអំពាវនាវ​ និងស្នើសុំដល់អ្នកបើកបរយាន​យន្តដឹកភ្ញៀវទេសចរ​គ្រប់ប្រភេទ ចូលរួមរក្សាសណ្តាប់ធ្នាប់ ដោយយកយានយន្តចូលចតក្នុងចំណត។ .ការអំពាវនាវទទូចស្នើសុំនេះគឺ​ បន្ទាប់ពីមានអ្នកបើក​រថយន្តគ្រប់ធុន និងរ៉ឺម៉កដឹកភ្ញៀវទេសចរមួយចំនួនមិនព្រមចូលទៅចតយានយន្តតាមការណែនាំរបស់ភ្នាក់ងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរាដែលប្រចាំការនៅទីនោះឱ្យបានត្រឹមត្រូវ ហើយបែរជាទៅចតនៅតាមចិញ្ចើមផ្លូវដើម្បីចាំទទួលភ្ញៀវនិងចតខុស​កន្លែងជាដើម។ បញ្ហានេះ វាមិនត្រឹមតែធ្វើឱ្យមានគំរូអាក្រក់ប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាក៏បានធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ គ្មានរបៀបរៀបរយ ព្រមទាំងបង្កឱ្យមានភាពកកស្ទះចរាចរណ៍នៅតាមដងផ្លូវ នឹងក៏អាចបង្កឱ្យមានគ្រោះ​ថ្នាក់ចរាចរណ៍ផងដែរ។ . អនុប្រធានក្រុមសណ្ដាប់ធ្នាប់ប្រចាំតំបន់អង្គរ កញ្ញា នៅ ចិន្តា បានឱ្យដឹងថា បច្ចុប្បន្ន បើទោះបីជាអ្នកបើកបររថយន្ត និងរ៉ឺម៉កដឹកភ្ញៀវទេសចរជាច្រើនបានយល់ដឹង និងធ្វើតាមការណែនាំរបស់បុគ្គលិកដោយចូលចតរថយន្តនៅក្នុងចំណតបានត្រឹមត្រូវក្តី ក៏ប៉ុន្តែ អ្នកបើករថយន្តជាពិសេស គឺរ៉ឺម៉កដឹកភ្ញៀវខ្លះ នៅតែមិនព្រមសហការជាមួយអាជ្ញាធរក្នុងការជួយរក្សាសណ្ដាប់ធ្នាប់សារធារណៈនៅឡើយទេ។ . ក្រុមអ្នកបើករ៉ឺម៉កខ្លះ នៅតែចតរ៉ឺម៉កនៅលើចិញ្ចើមផ្លូវដែលជាកន្លែងហាមឃាត់ ដើម្បីចាំទទួលយកភ្ញៀវដែលចេញពីទស្សនាអង្គរ និងមួយចំនួនទៀត បានចតរថយន្តឬរ៉ឺម៉កនៅចំផ្លូវចេញ-ចូលរំខានដល់គេឯងជាដើម។ .កញ្ញា នៅ ចិន្តា អោយដឹងទៀតថា បញ្ហាមួយចំនួនទៀត គឺមានអ្នកលក់អីវ៉ាន់នៅក្នុងចំណតរថយន្តខ្លះតែងតែទៅចោមរោមភ្ញៀវ និងបង្ខំឱ្យទិញសម្ភាររបស់ខ្លួន ប៉ុន្តែ នៅពេលដែលភ្ញៀវមិនទិញគឺបានប្រើពាក្យសម្តីមិនសមរម្យដាក់ភ្ញៀវថែមទៀតផង។ បញ្ហានេះ គឺជាទង្វើគ្មានសុជីវធម៌ដែលធ្វើឱ្យអ្នកទេសចរជាតិ …

Read More »

ស្ពានផ្លូវកង់ប្រាសាទតាកែវបង្កើតបរិយាកាសថ្មីសម្រាប់អ្នកជិះកង់

អាជ្ញាធរជាតិអប្សរាបានសាងសង់ស្ពានផ្លូវកង់ស្រប​តាម​ស្ពានប្រាសាទតាកែវ ដើម្បីសម្រួលដល់ការជិះកង់ របស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែងាយស្រួល។ លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសង់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរនៅឆ្នាំ២០២០ ដើម្បីសម្រួល​ដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្សាន្ត។ ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរប្រវែងសរុបជាង ២៣​គីឡូម៉ែត្រ ហើយក្នុងនោះក៏មានឆ្លងស្ទឹងចំនួន៤ទីតាំងផងដែរ។ ស្ពានផ្លូវកង់ប្រាសាទតាកែវ គឺជាទីតាំងមួយក្នុង​ចំណោម៤ទីតាំងខាងលើ ដែលអាជ្ញាធរជាតិអប្សរា សាងសង់សម្រួលដល់អ្នកជិះកង់ ដោយចង់បែងចែកឱ្យដាច់រវាងផ្លូវឬស្ពានធ្វើដំណើរទូទៅ និងផ្លូវកង់។ ស្ពាននេះមានទទឹង២.៥ម៉ែត្រ និងបណ្ដោយ៦៥​ម៉ែត្រ។ ចំណែកស្ពានកង់៣ទីតាំងទៀត រួមមាន ស្ពានអង្គរ ស្ពានក្រាំងក្រូច និងស្ពាននាគព័ន្ធ។ ក្រៅពីនេះ​ ក៏មានស្ពានខ្នាតតូចឆ្លងកាត់២ទីតាំងទៀត ដូចជាកសិន្ធុយសោធរ និងអតីតទ្វារទឹកនាគព័ន្ធ។ គោលបំណងសំខាន់នៃការបង្កើតផ្លូវកង់ក្នុងរមណី​យដ្ឋានអង្គរ គឺការចង់បែងចែកឱ្យដាក់ពីគ្នារវាងផ្លូវ ចរាចរណ៍ធម្មតា និងផ្លូវកង់ ដើម្បីលើកកម្ពស់កីឡាជិះកង់ ការកាត់បន្ថយគ្រោះថ្នាក់នៅ​លើដងផ្លូវរវាងអ្នកជិះយានយន្ត និងអ្នកជិះកង់ ពិសេសកាត់បន្ថយផ្សែងយានយន្ត​ដែលប៉ះពាល់ដល់ថ្មប្រាសាទ។ ចំពោះរចនាបថនៃការសង់ស្ពានកង់នេះ លោក សុខ សូសិលា បញ្ជាក់ថា បានជ្រើសរើសការរៀបចំបែបសាមញ្ញស្រដៀងនឹងធម្មជាតិជុំវិញ ដោយមិនបង្កើតអ្វីដែលថ្មីលេចធ្លោពេកទេ គឺស្របតាមគោលគំនិតរបស់ថ្នាក់ដឹកនាំថា ការអភិរក្សដើរស្របនឹងការអភិវឌ្ឍ។ …

Read More »

អាជ្ញាធរជាតិអប្សរាជួសជុលខឿនព្រះលានជល់ដំរីតាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េខាងត្បូង

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាដែលសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF) កំពុងដំណើរការជួសជុលរចនាសម្ពន្ធមួយចំនួនរបស់ព្រះលានជល់ដំរី ដែលរងការខូចខាតឱ្យប្រសើរឡើងវិញ។ អ្នកគ្រប់គ្រងគម្រោងមូលនិធិបេតិកភណ្ឌកូរ៉េ លោក PARK JIMIN មានប្រសាសន៍ថា ការជួសជុលព្រះលានជល់ដំរីកំពុងធ្វើនៅទីតាំងចំនួន២ផ្សេងគ្នា គឺមួយស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងមួយទៀត នៅផ្នែកខាងត្បូង ប្រវែង១៥ម៉ែត្រ។ ក្នុងដំណើរការជួសជុលក្រុមអ្នកបច្ចេកទេសផ្តោតការអនុវត្តលើការងារសំខាន់ៗមួយចំនួនដូចជា ពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្នុង និងខាងក្រោម ព្រមទាំងរៀបផ្គុំជញ្ជាំងនៃខឿនដែលទ្រេត និងថ្មពុកផុយឱ្យល្អឡើងវិញទៅតាមទម្រង់ដើម។ លោក PARK JIMIN បានឱ្យដឹងទៀតថា តាមការរកឃើញនៅទីតាំងទាំងពីរនេះ មានសភាពប្រហាក់ប្រហែលគ្នា គឺផ្ទៃជញ្ជាំងបានទ្រេតខ្លាំង អាចនឹងរលំ ព្រមទាំងថ្មបាយក្រៀម និងថ្មភក់ខ្លះបានពុកផុយបណ្ដាលមកពីអាយុកាល និងទឹកភ្លៀងហូរច្រោះខាងក្រោមធ្វើឱ្យគ្រឹះខាងក្រោមបាតបង់លំនឹង។ លោក ព្រំ ទិត្យឆពណ្ណរិទ្ធ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា មូលហេតុសំខាន់ៗមួយចំនួនដែលធ្វើឱ្យគ្រឹះជញ្ជាំងស្រុត និងទ្រេតខ្លាំង ដោយសារតែគ្រឹះខាងក្រោមមានកន្លែងខ្លះស្រុត បណ្ដាលមកពីឬសឈើដុះចាក់ចូលទៅក្នុងរចនាសម្ពន្ធធ្វើឱ្យថ្មមួយចំនួនរំកិលចេញពីទីតាំងដើមបង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម ជាហេតុធ្វើឱ្យទឹកហូរច្រោះចូលទៅតាមប្រហោងថ្មនាំល្បាយដីខ្សាច់ចេញមកក្រៅជាដើម។ ជាច្រើនខែមកនេះ ក្រុមអ្នកជំនាញបានរើថ្មកម្រាល និងជញ្ជាំងខឿនមួយផ្នែកដែលក្រៀកចេញ ដើម្បីពិនិត្យមើលស្ថានភាពជញ្ជាំងថ្មបាយក្រៀម និងរៀបថ្មភក់ ថ្មបាយក្រៀមទាំងនោះទៅតាមកន្លែងដើមឡើងវិញ …

Read More »

Categories