Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2024 / March (page 2)

Monthly Archives: March 2024

អង្គការUNESCO ប្ដេជ្ញាជួយអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរនិងសំបូព្រៃគុក ជាបន្តទៀត

សៀមរាប÷អង្គការUNESCO បានប្តេជ្ញាថា​ នឹងជួយអភិរក្ស អភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុកជាបន្តទៅទៀត។ .ការ​ប្តេជ្ញា បែបនេះ​ ធ្វើឡើងនៅល្ងាចថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤ ក្រោយចប់កិច្ចប្រជុំពេញអង្គលើកទី៣០​របស់គណ:កម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុគដែលកិច្ចប្រជុំ​នោះ មានបារាំងនិងជប៉ុនជាសហប្រ ធាន។   ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានUNESCO បានប្ដេជ្ញាថានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា លើគម្រោងការងាអភិរក្ស អភិវឌ្ឍន៍និងថែរក្សាប្រាសាទបុរាណនានា ក្នុងរយៈពេល​១០ឆ្នាំ​ទៅមុខទៀត។ ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Jacque PELLET បានថ្លែងថា ចាប់តាំងតែពីឆ្នាំ១៩៩៣ ដែលអន្តររដ្ឋាភិបាលមួយ បានបើកកិច្ចប្រជុំនៅទីក្រុងTokyo ប្រទេសជប៉ុនមក គឺបាននិយាយអំពីកិច្ចការពារតំបន់អង្គរ។ រមណីយដ្ឋានអង្គរមិនមែនមានតែប្រាសាទបុរាណប៉ុណ្ណោះទេ គឺរួមទាំងប្រជាពលរដ្ឋដែលរស់នៅជុំវិញរមណីយដ្ឋានអង្គរផងដែរ។ ដូច្នេះ ការអភរិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ក៏ត្រូវមានការបណ្ដុះបណ្ដាល អភិវឌ្ឍន៍ធនធានមនុស្ស ឱ្យមានចំណេះដឹងនិងជំនាញផ្សេងៗ ព្រមទាំងជួយផ្នែកសេដ្ឋកិច្ចដល់ពលរដ្ឋនៅជុំវិញរមណីយដ្ឋានអង្គរដែរ ដើម្បីឱ្យរស់នៅបានភាពសុខដុមរមនា ជាមួយអង្គរ។ លោកបញ្ជាក់ទៀតថារដ្ឋាភិបាលបារាំង នៅតែបន្តធ្វើ​ជាដៃគូ ជាមួយរដ្ឋាភិបាលកម្ពុជាលើការងារអភិរក្ស អភិវឌ្ឍន៍រមណីដ្ឋានអង្គរនិងសំបូរព្រៃគុកបន្តទៅ​ទៀត​។ចំណែកឯកអគ្គរាជទូតជប៉ុន លោក UENO Atsushi ក៏បានថ្លែងថា​ ចំពោះប្រទេសជប៉ុនក៏យល់ស្របគ្នាជាមួយប្រទេសបារាំងដែរ គឺនឹងបន្តគាំទ្ររដ្ឋាភិបាលកម្ពុជា លើការងារថែទាំនិងអភិរក្សប្រាសាទបុរាណ នៅពេលខាងមុខទៀត។ …

Read More »

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ទទួលជួបឯកឧត្តម CHANG Won Sam នាយក KOICA ដើម្បីពង្រឹងលើកិច្ចសហប្រតិបត្តិការវិស័យវប្បធម៌ និងបេតិកភណ្ឌ

ឆ្លៀតឱកាសនៅក្រៅកិច្ចប្រជុំពេញអង្គ លើកទី៣០ នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក នៅខេត្តសៀមរាប នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល​អាជ្ញាធរជាតិអប្សរា បានទទួលជួបជាមួយឯកឧត្តម CHANG Won Sam នាយកអង្គការKOICAនៃសាធារណរដ្ឋកូរ៉េ និងសហការី ដើម្បីពង្រឹងទៅលើកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងបេតិកភណ្ឌ​ ជាពិសេសកិច្ចការងារជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ សូមបញ្ជាក់ថា នាពេលកាលពីថ្មីៗនេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (The Cultural Heritage Administration of the Republic of  Korea) ទៅលើកិច្ចការងារអភិរក្ស និងជួសជុល រួតបាកាន នៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ (២០២៤ -២០២៦)៕

Read More »

គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុកបើកកិច្ចប្រជុំពេញអង្គ លើកទី៣០ នៅខេត្តសៀមរាប

គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំពេញអង្គ លើកទី៣០នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ។ កិច្ចប្រជុំពេញអង្គនេះ ដឹកនាំដោយសហប្រធាន ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិតិ្តយស ដោយលោក KOMURA Masahiro អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ស្ថិតក្រោមអធិបតីភាពលោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា៕

Read More »

ជប៉ុនបន្តផ្តល់ជំនួយលើការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា និងសម្ភារៈក្នុងការងារជួសជុលនិងអភិរក្សរមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក

គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការUNESCO កំពុងបើកកិច្ចប្រជុំពេញអង្គ លើកទី៣០នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤ នេះ។ កិច្ចប្រជុំពេញអង្គ ដឹកនាំដោយសហប្រធានឯកអគ្គរដ្ឋទូតបារាំងនិងជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាទៅលើសេចក្តីប្រកាសរួម របស់អន្តររដ្ឋាភិបាល ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការ​UNESCO ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ស្ដីពីរមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក ដោយផ្តោតទៅលើយុទ្ធសាស្ត្រ ជាច្រើនសម្រាប់ការងារអភរិក្សនិងអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន ការអភិវឌ្ឍន៍ សេដ្ឋកិច្ចនិងវប្បធម៌ បង្កើនប្រាក់ចំណូលផ្នែកកសិកម្ម សិប្បកម្ម តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្តល់សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប នៅក្នុងតំបន់រមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក ក្នុងរយៈពេល​១០ឆ្នាំតទៅមុខទៀត។ សហប្រធានបារាំង លោក Piere PELLET ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គនោះថាការងារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ពិតជាមានបញ្ហាប្រឈមមិនតិចតួចឡើយ ក៏ប៉ុន្តែអ្នកគ្រប់គ្នាបានប្រឹងប្រែងជម្នះបញ្ហាទាំងនេះ រហូតដល់បានជោគជ័យ។ លោក PELLETបញ្ជាក់ទៀតថា យុទ្ធសាស្រ្តសម្រាប់ការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក រយៈពេល១០ឆ្នាំទៅមុខទៀត គឺផ្ដោតលើចំណុចសំខាន់ៗមួយចំនួន ដូចជាបង្កើនការអភិវឌ្ឍន៍ ប្រកបដោយចិរភាពនៃរមណីយដ្ឋានអង្គរ នៅតែបន្តការពារអភិរក្សតម្លៃលេចធ្លោជាសាកលដោយយកចិត្តទុកដាក់លើបំរែបំរួលអាកាសធាតុ ការការពារបរិស្ថាន …

Read More »

កិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ចាប់ផ្តើមដំណើរការ

នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក បានចាប់ផ្តើមកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ ដែលដឹកនាំដោយលោក TANINAI Ichitomo ជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងលោក Pierre VINCENT ទីប្រឹក្សាទទួលបន្ទុកផ្នែកវប្បធម៌របស់ស្ថានទូតបារាំង​ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចចាប់ផ្តើមសន្ទរកថាដោយលោក TANINAI Ichitomo ជាអនុប្រធានបេសកកម្ម​នៃស្ថានទូតជប៉ុន លោកបានរំឭកពីការងារមួយចំនួនដែលជប៉ុនបានចូលរួម ក្នុងរមណីយដ្ឋានអង្គរជាង៣០ឆ្នាំមកនេះ។ លោកបន្តថា ពីឆ្នាំ១៩៩៤មក ជប៉ុនបានសហការជាមួយអាជ្ញាធរជាតិអប្សរា ជួសជុលការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ សមិទ្ធផលដែលលេចធ្លោជាងគេ គឺការងារជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលមាន២ដំណាក់កាល និងត្រូវបានដាក់សម្ពោធជាផ្លូវការនៅខែធ្នូ ឆ្នាំ២០២៣។ ជាមួយគ្នានោះលោក TANINAI Ichitomo ក៏បានរំឭកលើកិច្ចសហប្រតិបត្តិការនៅ រមណីយដ្ឋានសំបូរព្រៃគុកផងដែរ ហើយលោកថាកិច្ចសហប្រតិបត្តិការនឹងបន្តជារហូត ក្នុងបុព្វហេតុរួមចំណែកអភិរក្សសម្បត្តិបេតិកភណ្ឌកម្ពុជាឱ្យមាននិរន្តរភាព និងចីរភាព។ សូមបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំបច្ចេកទេសលើកទី៣៨នេះ នៅថ្ងៃទី១៥ ខែមីនា ក៏នឹងមានកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដែលកិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម Jacque PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង …

Read More »

មកដល់ទៀតហើយ ព្រឹត្តិការណ៍ដ៏អស្ចារ្យនៅអង្គរវត្តក្នុងខែមីនានេះ

ពេលវេលាដែលអ្នកទេសចរទាំងអស់តែងតែទន្ទឹងរង់ចាំ បានមកដល់ទៀតហើយ នោះគឺព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្តាលនៃអង្គរវត្ត ឬសមរាត្រី ដែលនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។ ព្រឹត្តិការណ៍មហស្ចារ្យនៅអង្គរវត្តនេះ តែងតែបានទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនរាប់ពាន់នាក់ ដែលចង់ឃើញហេតុការណ៍  និងចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Equinox) ដែលមានសរសេរលើសិលាចារឹកបុរាណថា «វិសុវ» គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។ សូមអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាព្រឹត្តិការណ៍សមរាត្រី នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ឱ្យបានច្រើនកុះករ។ សូមបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា៕

Read More »

អ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ចុះពិនិត្យការរៀបចំ និងអភិវឌ្ឍន៍តំបន់ពាក់ស្នែង និងរុនតាឯក

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានចុះទៅពិនិត្យការរៀបចំ និងកិច្ចអភិវឌ្ឍន៍នៅតំបន់ពាក់ស្នែង និងរុនតាឯក។ ក្នុងដំណើរទស្សនកិច្ច ដែលដឹកនាំដោយលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ, ឯកឧត្តមអគ្គនាយក​និងអគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។ នៅតំបន់រុនតាឯក ក្រុមការងារបានចុះទស្សនកិច្ចសិក្សានៅមណ្ឌលសុខភាព ចម្ការបង្ហាញ និងផ្ទះកសិករគំរូដែលទទួលបានការគាំទ្របច្ចេកទេសដោយអ្នកជំនាញកសិកម្មរបស់ អាជ្ញាធរជាតិអប្សរា។ល៕

Read More »

និស្សិតសាកលវិទ្យាល័យអាមេរិកាំង-ភ្នំពេញ មកស្វែងយល់ប្រព័ន្ធធារាសាស្ដ្របុរាណក្នុងតំបន់អង្គរ

និស្សិតផ្នែកវិទ្យាសាស្ត្របរិស្ថាន នៃសាកលវិទ្យាល័យអាមេរិកាំង-ភ្នំពេញចំនួន៨០នាក់ មកស្វែងយល់ពីសារសំខាន់ និងការងារគ្រប់គ្រងប្រព័ន្ធធារាសាស្ដ្របុរាណក្នុងតំបន់អង្គរ តាមរយៈទស្សនកិច្ចសិក្សា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះ អាជ្ញាធរជាតិអប្សរា ផ្តល់នូវអ្នកជំនាញដើម្បីធ្វើបទបង្ហាញ ព្រមទាំងបានដឹកនាំចុះទៅតាមកន្លែង និងទីតាំងជាក់ស្តែងផង។ លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញជូនដល់និស្សិតទាំងនោះ អំពីកិច្ចការងារគ្រប់គ្រងក្នុងតំបន់អង្គរ អំពីប្រវត្តិនៃការរីកចម្រើននៃសំណង់ធារាសាស្ដ្របុរាណ សារសំខាន់នៃការគ្រប់គ្រងទឹកនិងប្រើប្រាស់ទឹក ផលប៉ះពាល់កើតមានឡើងក្នុងតំបន់អង្គរកំឡុងពេលគ្មានការជួសជុលថែទាំ  ព្រមទាំងជួសជុលប្រព័ន្ធធារាសាស្ដ្របុរាណ ឱ្យមានដំណើរការឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា និងសមិទ្ធផលដែលទទួលបានពីការងារគ្រប់គ្រងទឹកក្នុងតំបន់អង្គរជាដើម។ បន្ទាប់ពីបញ្ចប់បទបង្ហាញរួចមក អ្នកជំនាញរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនា​សម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានដឹកនាំនិស្សិតចុះពិនិត្យតាមទីតាំងសំណង់គ្រប់គ្រងទឹកសំខាន់ៗជាច្រើនកន្លែង ថែមទាំងពន្យល់លម្អិតពីការងារចាត់ចែងគ្រប់គ្រងទឹក មុខងារនៃសំណង់ធារាស្ត្រនីមួយៗ ការភ្ជាប់ទំនាក់ទំនងគ្នានៃប្រព័ន្ធទឹកក្រោមដី រួមទាំងឆ្លើយតបនិងសំណួររបស់និស្សិត ដើម្បីផ្តល់ចំណេះដឹងឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតផង៕

Read More »

គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក នឹងបើកកិច្ចប្រជុំរយៈពេល២ថ្ងៃ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅឯខេត្តសៀមរាប។ កិច្ចប្រជុំបច្ចេកទេសលើកទី៣៨នេះ នឹងដឹកនាំដោយលោក TANINAI Ichitomo ជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងលោក Pierre VINCENT ទីប្រឹក្សាទទួលបន្ទុកផ្នែកវប្បធម៌របស់ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៨នេះ ក្រុមអ្នកជំនាញអន្តរជាតិ នឹងពិនិត្យទៅលើការងារមួយចំនួននៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ដែលកំពុងតែដំណើរការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណនានា។ ជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញអន្តរជាតិ ក៏នឹងធ្វើការតាមដាននិងផ្ដល់យោបល់បច្ចេកទេស ព្រមទាំងអនុសាសន៍ថ្មីៗបន្ថែមទៀត ដើម្បីឱ្យតាមការដ្ឋានយកទៅអនុវត្តន៍ស្របតាមកិច្ចការដែលកំពុងតែបំពេញនោះ។ ចំណែក នៅថ្ងៃទី១៥ ខែមីនា សម័យប្រជុំពេញអង្គលើកទី៣០ នឹងដឹកនាំដោយ ឯកឧត្តម Jacque PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ប្រធានបទសំខាន់នៃសម័យប្រជុំពេញអង្គលើកទី៣០ នឹងពិភាក្សាទៅលើសេចក្តីប្រកាសរួមរបស់អន្តររដ្ឋាភិបាល ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការរបស់អង្គការUNESCO ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី១៥ ខែវិច្ឆិកា …

Read More »

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាដឹកនាំក្រុមការងារចូលគោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារ បានសម្ដែងនូវការគោរពចំពោះព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសមាណទុក្ខដ៏មហាក្រៀមក្រំ សោកស្ដាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ចំពោះការយាងចូលព្រះទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ ការយាងចូលព្រះទិវង្គតរបស់សម្ដេច គឺជាការបាត់បង់មហាវីរសង្ឃកំពូល ដែលជាកុលបុត្រដ៏ឧត្តុង្គឧត្តម ធ្លាប់រួមចលនាតស៊ូរំដោះជាតិ ប្រជាជន លើសពីនេះ ព្រះអង្គបានបូជាធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់បំផុត លះបង់ព្រះកាយថ្វាយ ជាតិ សាសនា ព្រះមហាក្សត។ បន្ថែមលើសពីនេះទៀត ព្រះអង្គក៏បានជួយជ្រោមជ្រែងលើកិច្ចការអភិរក្សនៅប្រាសាទលលៃ និងព្រះវិហារវត្តលលៃ ឱ្យសក្ដិសមជាបេតិកភណ្ឌពិភពលោក។ យើងខ្ញុំ សូមវន្ទាឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Read More »

Categories