Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / «ភូមិបេតិកភណ្ឌវប្បធម៌» ដែលទើបដាក់ឈ្មោះថ្មី  ត្រៀមសម្រាប់ព្រឹត្តិ ការណ៍អង្គរសង្ក្រាន្ត ចាប់ផ្តើមសាង សង់ហេដ្ឋារចនាសម្ពន្ធ

«ភូមិបេតិកភណ្ឌវប្បធម៌» ដែលទើបដាក់ឈ្មោះថ្មី  ត្រៀមសម្រាប់ព្រឹត្តិ ការណ៍អង្គរសង្ក្រាន្ត ចាប់ផ្តើមសាង សង់ហេដ្ឋារចនាសម្ពន្ធ

សៀមរាប៖ “ភូមិបេតិកភណ្ឌវប្បធម៌”ដែលទើបដាក់ ឈ្មោះថ្មី ដោយអាជ្ញាធរជាតិអប្សរា និងសហភាពសហពន្ធ័យុវជនកម្ពុជា នៅបរិវេណមុខប្រាសាទអង្គរវត្ត ត្រូវបានរៀបចំហេដ្ឋារចនាសម្ពន្ធ ត្រៀមសម្រាប់ព្រឹត្តិការ ណ៍អង្គរសង្ក្រាន្ត និងប្រារព្ធខួប១០ឆ្នាំ ដែលគ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។

លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងជាសមាជិកក្រុម ការងាររៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានឱ្យដឹងថា ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏បានទទួលខុសត្រូវក្នុងគម្រោងនៃការរៀបចំកម្មវិធី «ភូមិបេតិកភណ្ឌវប្បធម៌» ដែលជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំង៤៤ នៃព្រឹត្តការណ៍អង្គរសង្ក្រាន្ត។ លោក ទិន ទីណា បានបន្តទៀតថា ក្នុងឱកាសព្រិត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ខាងមុខ ក្រោមប្រធានបទ «ក្តីស្រម៉ៃ និងសង្ឃឹម» សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិធីខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តសហការជាមួយអាជ្ញាធរជាតិអប្សរា រៀបចំកម្មវិធីដែលមាន ឈ្មោះ «ភូមិបេតិកភណ្ឌវប្បធម៌» ដើម្បីចូលរួមអប អរសាទរបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរ។ 

លោក ទិន ទីណា បន្ថែមទៀតថា ភូមិបេតិកភណ្ឌវប្បធម៌នេះ នឹងមានការបង្ហាញពីបេតិកភណ្ឌរូបី និងអរូបី តាមរយៈការបង្ហាញពីបច្ចេកទេសក្នុងការរំលីងថ្មយកមកសាងសង់ប្រាសាទមាននៅតាមចម្លាក់ប្រាសាទបាយ័ន និងបច្ចេកទេសជួសជុលប្រាសាទឥដ្ឋក្នុងរមណីយដ្ឋានអង្គរ រួមទាំងការរំកិលថ្ម។ រីឯបេតិកភណ្ឌអរូបី មានបង្ហាញអំពី របៀបចារសាស្ត្រាស្លឹករឹតដែលជាមរតករបស់អ្នកស្រុកពួក ដែលបង្ហាញពីរបៀបចារ ហើយសាធារណជនអាចសាកល្បងចារបានថែមទៀត បង្ហាញសិល្បៈការស្មូនភាជន៍ ការដាប់ស្បែក ហើយអ្នកទស្សនាអាចរៀនដាប់ឆ្លាក់ចម្លាក់ស្បែក ការផ្តិតសិលាចារិកឬរូបដល់អ្នកទស្សនា និងមានការប្រគំតន្ត្រីរបស់អ្នកភូមិត្បែងព្រមទាំងលេង ល្បែងប្រជាប្រិយខ្មែរជាច្រើនដែរ រួមទាំងការតាំងផ្ទាំងព័ត៌មានបង្ហាញសមិទ្ធផលការងារ៣០ឆ្នាំការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

លោក ទីណា បញ្ជាក់ថា ការរៀបចំភូមិបេតិកភណ្ឌវប្បធម៌ផ្តោតលើគោលគំនិតសំខាន់ៗ ដូចជា ផ្តល់ភាពសប្បាយរីករាយ ផ្តល់ការអប់រំ និងបណ្តុះគំនិតស្មារតីថ្មីៗ និងផ្សព្វផ្សាយពីសមិទ្ធផលស្នាដៃសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា។ ការតាំងបង្ហាញសម្បត្តិបេតិ កភណ្ឌទាំងរូបី និងអរូបីទាំងនេះ ដើម្បីបង្ហាញដល់មហាជន បណ្ដុះគំនិតឱ្យបានយល់ដឹងក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាការពារនូវសម្បត្តិបេតិកភណ្ឌជាតិដែលមិនអាចកាត់ថ្លៃបាន៕


About siemreaptoday

Check Also

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រ ដែលខូចខាតឱ្យរឹងមាំឡើងវិញ

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចំណាយ​ពេល​៨ខែ ដើម្បីជួសជុលកំពែងធ្វើពីថ្មបាយក្រៀមរបស់ក្រុងអង្គរធំ ដែលស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំង ប្រវែង២៥ម៉ែត្រ ធ្វើឱ្យរឹងមាំឡើងវិញ។ កំពែងរបស់ក្រុងអង្គរធំប្រវែង២៥ម៉ែត្រនេះ បានខូច​ខាតបណ្តាលមកពីអាយុកាលរបស់ថ្ម ព្រមទាំងកត្តាធម្មជាតិមួយចំនួនទៀតដូចជា ទឹកភ្លៀងហូរច្រោះ រុក្ខជាតិដុះចាក់ឬសធ្វើឱ្យថ្មញែកចេញពីគ្នា ព្រមទាំងកង្វះការថែទាំធ្វើឱ្យថ្មជញ្ជាំងកំពែង​ពុកផុយ​ ហើយដួលរលំ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories