Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ប្រជាពលរដ្ឋជាង២០០នាក់ ក្នុងខេត្តសៀមរាបទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃ

ប្រជាពលរដ្ឋជាង២០០នាក់ ក្នុងខេត្តសៀមរាបទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃ

សៀមរាប៖ ប្រជាពលរដ្ឋប្រមាណជាង ២០០នាក់់ មកពីសហគមន៍នៃខេត្តសៀមរាប ទទួលបានការពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដែលសហការរៀបចំដោយ ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តចិនបុរាណ និងមន្ទីរសុខាភិបាល ដើម្បីលើកកម្ពស់ការថែរក្សាសុខភាព និងចូលរួមកាត់បន្ថយចំណាយក្នុងការព្យាបាលជំងឺ  ដែលកម្មវិធីនេះធ្វើឡើងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅសាលាអន្តរជាតិខ្មែរស្តារ រយះពេលពេញមួយថ្ងៃ។

ឯកឧត្តម លីវ ស៊ីជៀ ( LIU ZHI JIE) អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប មានប្រសាសន៍ថា ក្រុមគ្រូពេទាញវិជ្ជសាស្រ្តចិនបុរាណ ដែលមានអ្នកជំនាយចំនួន១៦នាក់ មកពីទីក្រុងប៉េកាំង នៃប្រទេសចិន ឯកទេសជំនាញ ផ្នែកជំងឺផ្លូវដង្ហើម  ផ្នែកជំងឺសសៃឈាមបេះដូង ផ្នែកជំងឺប្រព័ន្ធរំលាយអាហារជាដើម ដែលបានរៀបចំកម្មវិធីពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋកម្ពុជាបានចំនួន៨១ដងដែលមានអ្នកមកទទួលព្យាការបាលជំងឺបានចំនួន១២០០០នាក់ដោយឥតគិតថ្លៃ។

លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ដោយមានកិច្ចសហប្រតិបត្តការល្អរវាងប្រទេសកម្ពុជានិងចិន ពិសេសទំនាកទំនងសហប្រតិបត្តការជាមួយរដ្ឋបាលខេត្តសៀមរាប ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យខេត្ត កន្លងមកបានរៀបចំកម្មវិធីមនុស្សធម៏ ក្នុងការពិគ្រោះព្យាបាល  ជំងឺដោយឥតគិតថ្លៃ ជាក់ស្ដែងថ្ងៃនេះ កុងស៊ុលចិនប្រចាំខេត្តសៀមរាបបាននាំយកមកនូវឧបករណ៍បរិក្ខាពេទ្យ ថ្នាំពេទ្យ គ្រូពេទ្យឯកទេសជំនាញមកជួយព្យាបាល ជូនប្រជាពលរដ្ឋក្នុសង្កាត់ស្វាយដង្គំ ។ក្នុងនាមមន្ទីរសុខាភិបាលសូមថ្លៃងអំណរគុណដល់ក្រុមគ្រូពេទ្យ ចិននិងខ្មែរ ដែលបានចំណាយពេលវេលា និងកម្លាំកាយចិត្តក្នុងការព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ៕

sdr
sdr
sdr
dav

About ad3fqkn

Check Also

ប្រុងពាលី បួងសួងសុំសេចក្តីសុខ មុនព្រះរាជពិធីប្រោសព្រះរាជប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅប្រាសាទអង្គរវត្ត

សៀមរាប៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ នៅក្តាបែន ខាងមុខប្រាសាទអង្គរវត្ត បានរៀបចំពិធីប្រុងពាលី និងបួងសួង តាមបែបសាសនា ដើម្បីសុំភ្លើងអាទិទេព សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ (32nd SEA Games) …

Leave a Reply

Your email address will not be published. Required fields are marked *

Categories