Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / siemreaptoday (page 34)

siemreaptoday

អ្នកស្រុកអង្គរ នៅតែបន្តរក្សាសិល្ប: ដោយយកដើមចេកមកឆ្លាក់ក្បាច់រចនប្រើក្នុងពិធីបុណ្យផ្សេងៗ

សៀមរាប៖ ការយកដើមចេកមកឆ្លាក់រំលេចជាក្បូរ ក្បាច់រចនាសម្រាប់ជាគ្រឿងលម្អ គឺជាសិល្បៈយ៉ាងប្រណិត ដែលអ្នកស្រុកអង្គរនៅតែបន្តធ្វើជាហូរហែរច្រើនជំនាន់មកហើយសម្រាប់ពិធីបុណ្យទានផ្សេងៗទៅតាមប្រពៃណី។ អ្នកស្រុកតំបន់អង្គរ នៅតែចាត់ទុកការចាក់ក្បាច់លើស្រទបចេក ឬសិល្បៈចាក់ចេក ជាសិល្បៈយ៉ាងសំខាន់ស្ទើរខ្វះពុំបាន សម្រាប់រៀបចំទីសក្ការៈដូចជា អាសនៈតម្កល់ព្រះពុទ្ធរូប កន្លែងតម្កល់គម្ពីធម៌អាថ៌ រានពុទ្ធ គុណ បុស្បុកឬក៏ទីតម្កល់មឈូសសម្រាប់បូជាសពជាដើម។ លោក ជា វុធ អាយុ៤៤ឆ្នាំ ជាអ្នកស្រុកក្នុងតំបន់អង្គរម្នាក់ រស់នៅភូមិពាម ឃុំដូនកែវ ស្រុកពួក នៃខេត្ត សៀមរាប ដែលបានមកជួយចាក់ក្បាច់ស្រទបចេក ដើម្បីធ្វើបុណ្យបូជាសពសាច់ញាតិរបស់គាត់ បានឱ្យដឹងថា រូបគាត់មានជំនាញខាងសិល្បៈចាក់ស្រទប ចេកនេះជាង២០ឆ្នាំមកហើយ ដោយបានរៀនសូត្រពីចាស់ព្រឹទ្ធាចារ្យ ចាស់ទុំនៅក្នុងភូមិ។ បន្ថែមពីលើនេះ លោកក៏បានទៅសង្កេតមើលក្បាច់នៅចម្លាក់តាមប្រាសាទនានាថែមទៀត ដូចជាប្រាសាទអង្គរវត្ត បន្ទាយស្រីជាដើម ដើម្បីយកមកច្នៃក្បាច់បន្ថែមទៅលើការងារឆ្លាក់នៅលើស្រទបចេក ឱ្យកាន់តែរស់រវើក និងរីកចម្រើន។ លោក ជា វុធ មានប្រសាសន៍ទៀតថា ដើម្បីចាក់ស្រទបចេកជាក្បាច់បានល្អ គឺត្រូវការកាំបិតមុត ដើមចេកស្រឡូនមានស្រទបល្អច្រើន ឬស្សីសម្រាប់ដោតភ្ជាប់ក្បាច់ និងក្រដាសពណ៌។ ការចាក់ចេកទៀតសោត ក៏សម្របទៅតាមអាកាសធាតុដែរ …

Read More »

អាជ្ញាធរជាតិអប្សរាចុះអនុស្សរណ: ជាមួយក្រុមហ៊ុនឯកជន( AJE )បំណងរៀបចំសោភណ្ឌភាពរមណីយដ្ឋានអង្គរអោយប្រសើរឡើង

សៀមរាប៖ អាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី ២៣ខែមីនា ឆ្នាំ២០២៣ បានចុះអនុស្សរណ:និងក្រុម ហ៊ុន AJE យោគយល់គ្នា ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវសោភណ្ឌភាព អនាម័យ បរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក Fabian Daniel Mosquera Vera នាយកគ្រប់គ្រងនៃ AJE ASEAN បានលើកឡើងថា រមណី យដ្ឋានប្រវត្តិសាស្ត្រអង្គរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករយៈពេល ៣ទសវត្ស។ខណ: នេះក្រុមហ៊ុន បានសហការជាមួយអាជ្ញាធរជាតិអប្សរាលើគម្រោងនិរន្តរភាពក្នុងការអភិរក្សរមណីយដ្ឋានអង្គរ អោយមានភាពប្រសើរឡើងថែមទៀត។     លោកបន្តថា គម្រោងនេះបានចាប់ផ្តើមនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ ក្រោមកាសហការណ៍ក្រុម ហ៊ុន «AJE ជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការ ការ ពារបរិស្ថានអង្គរ»។ ទម្រង់នៃកិច្ចសហការណ៍នេះនឹងរួមបញ្ចូលការគាំទ្រក្នុងការផ្សព្វផ្សាយ យុទ្ធនាការបៃតងរួមគ្នា និងគម្រោងគ្រប់គ្រងកាកសំណល់។    លោកបានលើកឡើងទៀតថា យើងប្តេជ្ញាចិត្តយ៉ាងពេញទំហឹងនូវគោលដៅនិរន្តរភាពគ្រប់ទីកន្លែងដែលយើងដំណើរការ។  ចក្ខុវិស័យនេះក៏ពាក់ព័ន្ធជាមួយ នឹងវិធីសាស្ត្រថ្មី នៃតំបន់បេតិកភណ្ឌពិភពលោក …

Read More »

អាជ្ញាធរជាតិអប្សរាតភ្ជាប់ភ្លុកដំរីចំនួនមួយទៅក្បាល ដំរីកណ្តាលរបស់ដំរីក្បាលបីនៅជ្រុងអាគ្នេយ៍នៃខ្លោងទ្វារតាកាវ

សៀមរាប៖ ក្រុមការងារបច្ចេកទេសជួសជុល និងអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា បានតភ្ជាប់ភ្លុកដំរីចំនួនមួយទៅក្បាលដំរីកណ្តាលផ្នែកខាងស្តាំរបស់ដំរីក្បាលបីនៅជ្រុងអាគ្នេយ៍នៃខ្លោងទ្វារតាកាវ។ ការភ្ជាប់នេះ បានធ្វើឡើងបន្ទាប់ពីក្រុមការងារធ្វើកំណាយរកឃើញភ្លុកដំរី។ លោក មុំ សុផុន មន្ត្រីបច្ចេកទេសជួសជុលនិងអភិរក្សថ្ម បានលើកឡើងថាក្រុមការងារបានកំណាយសម្អាតកំណកដីនៅបរិវេណជុំវិញខ្លោងទ្វារតាកាវបានរកឃើញបំណែកភ្លុកដំរីចំនួន២ ទី១ស្ថិតនៅជ្រុងដំរីក្បាលទិសអាគ្នេយ៍ និងទី២បានឃើញនៅជ្រុងដំរីក្បាលបីទិសនិរតី។ ក្នុងចំណោមភ្លុកដំរីទាំង២ មានតែមួយប៉ុណ្ណោះដែលមានរូបរាងពេញលេញ និងរកឃើញទីតាំងដើម គឺនៅក្បាលដំរីកណ្តាលផ្នែកខាងស្តាំ ជ្រុងអាគ្នេយ៍របស់ខ្លោងទ្វារ ដែលមានបណ្តោយ ៤៤សង់ទីម៉ែត្រ ទទឹង ២៣សង់ទីម៉ែត្រ កម្រាស់ ២០សង់ទីម៉ែត្រ។ ចំណែក បំណែកភ្លុកដំរីទី២ បាក់ផ្នែកកណ្តាលមិនមានរូបរាងពេញអាចសម្គាល់ថា នៅទីតាំងណាមួយនៃដំរីក្បាលបីទាំងនោះបានឡើយ។ មន្ត្រីបច្ចេកទេសរូបនេះ ឱ្យដឹងទៀតថា ការតភ្ជាប់បំណែកភ្លុកដំរីទៅទីតាំងដើម គឺក្នុងគោលបំណង ដើម្បីបង្ហាញឱ្យសាធារណជន ភ្ញៀវទេសចរជាតិ -អន្តរជាតិ បានឃើញនូវរូបរាងពេញលេញរបស់ដំរីដែលដូនតាខ្មែរយើងបានឆ្លាក់ គឺមានភ្លុកក្នុងទម្រង់បែបណា និងជាពិសេសលើកតម្លៃប្រវត្តិសិល្បៈ ដែលដូនតាបានបន្សល់ទុកឱ្យ គឺមិនបាត់សាបសូន្យទាំងស្រុងនោះទេ។ ក្នុងនាមជាអ្នកជួសជុល និងអភិរក្សថ្មមួយរូប លោក មុំ សុផុន គិតថា នេះជាការល្អណាស់ដែលភ្លុកដំរីដែលបានបាក់កប់ទៅក្នុងដីជាយូរឆ្នាំមកហើយ ត្រូវបានរកឃើញមកវិញ។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានរកឃើញទីតាំងដើមវិញ …

Read More »

អាជ្ញាធរជាតិអប្សរាបន្តយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក

សៀមរាបៈ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរាបានប្រារព្ធពិធីយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក នាបរិវេណ ភូមិទក្សិនត្បូង សង្កាត់គោកចក ក្រុងសៀមរាប។    ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុម ប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អគ្គនាយក ថ្នាក់ ដឹកនាំ មន្ត្រី បុគ្គលិក មកពី០៨នាយកដ្ឋាន នៃអាជ្ញាធរជាតិអប្សរា។ យុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណង កែលម្អរដីទំនេរ ដែលប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញ ឱ្យក្លាយជាតំបន់បៃតង មានដើមឈើ និងវាលស្មៅ ដែលជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជនន៍ដល់មនុស្សជាតិទាំងមូល៕

Read More »

ព្រះមហាក្សត្រយាងប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡានៅប្រាសាទអង្គរវត្ត

សៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សេ្ដចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធី ប្រោសព្រះរាជ ទាន​ព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅលើក្ដារបែននៃប្រាសាទអង្គរវត្ត។ នាឱកាសនោះដែរ មានការចូលរួមពីថ្នាក់ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល រួមមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា។   សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារ ជាតិ និងជាប្រធានគណៈកម្មធិការជាតិ​រៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលលើកទី១២ ឆ្នាំ២០២៣។    សម្ដេច​ចៅ​ហ៊្វា​វាំង​ គង់ ​សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋ …

Read More »

ប្រុងពាលី បួងសួងសុំសេចក្តីសុខ មុនព្រះរាជពិធីប្រោសព្រះរាជប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅប្រាសាទអង្គរវត្ត

សៀមរាប៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ នៅក្តាបែន ខាងមុខប្រាសាទអង្គរវត្ត បានរៀបចំពិធីប្រុងពាលី និងបួងសួង តាមបែបសាសនា ដើម្បីសុំភ្លើងអាទិទេព សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ឆ្នាំ២០២៣។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុម ប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងអាជ្ញាធរខេត្តសៀមរាប ឯកឧត្តម លោកជំទាវ អ្នកមុខអ្នកការជាច្រើនរូបទៀត។ សូមជម្រាបថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ …

Read More »

តើសមរាត្រីនារដូវប្រាំងត្រូវនឹងខែមីនា មានកិច្ចពិធីអ្វីខ្លះតាមទំនៀមព្រាហ្មណ៍

សៀមរាប៖ យើងស្គាល់សមរាត្រី តាមការប្រែសម្រួលពីភាសាសំស្ត្រឹត ដែលមានសរសេរលើថ្មបុរាណតាំងពីសម័យមុនអង្គរ និងសម័យអង្គរ ថា “វិសុវ” (បើសរ សេរតាមភាសាបច្ចុប្បន្ន ជា “ពិសុព”) ដែលអ្នកប្រាជ្ញខាងសិលាចារឹកបានដឹងឮយូរមកហើយដែរ។  សមរាត្រី (វិសុវ/ពិសុព) ជាព្រឹត្តិការណ៍មួយ ដែលរយៈពេលថ្ងៃនិងយប់មានប្រវែងស្មើគ្នា។ ជាពិសេស ចំពោះអង្គរវត្តក្នុងវេលាថ្ងៃនេះ នាវេលាព្រឹកស្រាងៗ មានព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ បើគិតនៅឆ្នាំ២០២៣ ត្រូវចំនៅថ្ងៃទី២១ ខែមីនា ខាងមុខ នេះ។  សមរាត្រី (Equinox) កើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ព្រឹត្តិការណ៍ពិសេសនេះ នាវសន្តរដូវ ប្រហែលមានប្រារព្ធកិច្ចពិធីធំៗតាមទំនៀមព្រាហ្មណ៍នាសម័យអង្គរ។ ប៉ុន្តែពិធីទាំងនោះ មិនមានបន្តរៀបចំមកទល់សព្វថ្ងៃ នាំឱ្យយើងបាត់ដានឈឹង។ ដើម្បីជាការពិចារណា យើងសាកល្បងមើលទៅប្រភពដើមនៃអារ្យធម៌ខ្មែរ …

Read More »

សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសផ្នែកស្រាវជ្រាវ និងអភិរក្ស ចុះកម្មសិក្សានៅ​ប្រាសាទ អង្គរវត្ត

សៀមរាប៖ សិក្ខាកាមនៃកម្មវិធីបណ្ដុះបណ្ដាលភាសា អង់គ្លេសលើផ្នែកស្រាវជ្រាវ និងអភិរក្ស ដែលរៀបចំ ឡើងដោយ អាជ្ញាធរជាតិអប្សរា បានចុះកម្មសិក្សាស្វែងយល់ពីកិច្ចការមួយចំនួននៅប្រាសាទអង្គរវត្ត។ លោកស្រីសាស្រ្ដាចារ្យ Barbara Anello គ្រូបង្រៀនភាសាអង់គ្លេសលើវិស័យបេតិកភណ្ឌរបស់​អាជ្ញាធរជាតិអប្សរា ប្រាប់ថា នេះជាកម្មវិធីពង្រឹងសមត្ថភាពមន្រ្តី និងបុគ្គលិកអាជ្ញាធរ ដែលមកពី ផ្នែកសារមន្ទីរ វប្បធម៌ ពិសេសផ្នែកអភិរក្ស និងជួសជុល។ កម្មវិធីសិក្សានេះ ផ្តោតសំខាន់លើការពង្រឹង សមត្ថភាពភាសាអង់គ្លេសលើជំនាញបច្ចេកទេស។ លោកស្រីបន្តថា កម្មវិធីបណ្ដុះបណ្ដាលនេះ រៀបចំ ឡើងដោយសារនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា ដែលទទួលបានថវិកាពីស្ថានទូតអាមេរិកប្រចាំកម្ពុជា។ សិក្ខាកាមចូល រួមមានមន្រ្តី បុគ្គលិកនៅអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសម្បូរព្រៃគុក និងសារមន្ទីរជាតិអង្គរ ដែលមានការសិក្សាផ្ទាល់ និងតាមអនឡាញ។ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សិក្ខាកាមបានចុះស្វែងយល់ពីកិច្ចការមួយចំនួននៅប្រាសាទអង្គរវត្ត។ ទីនោះ មានលោក ឡុង ណារី មន្រ្តីផ្នែកអភិរក្សអាជ្ញាធរជាតិអប្សរា ពន្យល់ពីការអភិរក្សលោកតារាជ បណ្ណាល័យខាងជើង និងគម្រោងអភិរក្សរបស់អាល្លឺម៉ង់។ …

Read More »

បញ្ចប់វគ្គបណ្តុះបណ្តាល ក្នុងការប្រើប្រាស់ម៉ាស៊ីន GPR សិក្សាស្រាវជ្រាវអំពីបុរាណវិទ្យា បានបញ្ចប់ដោយជោគជ័យ

សៀមរាប៖ បញ្ចប់វគ្គបណ្តុះបណ្តាល ក្នុងការប្រើប្រាស់ម៉ាស៊ីន GPR (Ground Penetrating Radar) ដល់មន្ត្រី-បុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរាចំនួន៦នាក់ ដោយជោគជ័យ។ មន្ត្រីទាំង៦នាក់រួមមាន មកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ចំនួន៤នាក់ និងនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ ចំនួន ២នាក់ ដោយប្រើរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែមីនា រហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។  វគ្គបណ្តុះបណ្តាលនេះ សិក្សាស្រាវជ្រាវផ្នែកបុរាណ វិទ្យា ជាមួយម៉ាស៊ីន GPR ផ្តោតទៅលើការប្រើប្រាស់ម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុនៅក្រោមដីក្នុងតំបន់អង្គរ ដោយសិក្សាលើទ្រឹស្តី និងការ អនុវត្តជាក់ស្តែងនៅទីតាំងបុរាណដ្ឋានផ្ទាល់ ដែលអាជ្ញាធរជាតិអប្សរា សហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF)។ លោក រ៉ម វិចិត្រ មន្រ្តីបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះផ្តោតលើការប្រើប្រាស់ម៉ាស៊ីន GPR និងការវិភាគទិន្នន័យ។ …

Read More »

មន្ត្រី បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ចូល រួមវគ្គបណ្តុះបណ្តាលការ ប្រើប្រាស់ម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវិទ្យា

សៀមរាប៖ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF) បានបើកវគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី១៣-ខែមីនា រហូតដល់ថ្ងៃទី ១៦ ខែមីនា ដល់មន្ត្រី បុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរាអំពីការប្រើប្រាស់ម៉ាស៊ីន GPR (Ground Penetrating Radar)ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុនៅក្រោមដីក្នុងតំបន់អង្គរ។ លោក Hyundok Oh ជាភូគព្ភវិទូផ្នែកបុរាណវិទ្យាកូរ៉េ នៅ វិទ្យាស្ថានជាតិស្រាវជ្រាវបេតិកភណ្ឌវប្បធម៌ (NRICH) មានប្រសាសន៍ថា ជាទូទៅបុរាណវិទូតែង តែប្រើប្រាស់វិធីធ្វើកំណាយដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុ ឬ រចនាសម្ពន្ធសំណង់ដែលនៅក្រោមដី។   ការធ្វើកំណាយបែបនេះ ទាមទារនូវកម្លាំងពលកម្ម ពេលវេលា និងការចំណាយថវិកាច្រើន។ ប៉ុន្តែដោយ សារបច្ចុប្បន្ននេះ បច្ចេកវិទ្យាមានការរីកចម្រើន គេបានប្រើប្រាស់ម៉ាស៊ីន GPR ដើម្បីស្កេនរកមើលបុរាណវត្ថុដែលមាននៅក្រោមដីដែលជាជំនួយដល់ការសិក្សាស្រាវជ្រាវ ដោយវាចំណេញទាំងពេលវេលា ទាំងកម្លាំងពលកម្ម និងថវិកាទៀតផង។ លោកបានបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះ គឺបានផ្តោតទៅលើការសិក្សាទាំងទ្រឹស្តី ទាំងការអនុវត្តប្រើ ប្រាស់ម៉ាស៊ីន …

Read More »

Categories