Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2023 / June (page 3)

Monthly Archives: June 2023

ចាប់វាយខ្នោះជនជាតិវៀតណាមម្នាក់បញ្ជូនទៅតុលាការ ករណីឆបោក(ចាយលុយក្លែងក្លាយ)

សៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ បានចាប់វាយខ្នោះបុរសជនជាតិវៀតណាមម្នាក់ បញ្ជូនទៅតុលាការ ករណី ឆបោក។ ជនសង្ស័យ ឈ្មោះ ឡេវ ទេវ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង. ខេត្តសៀមរាប។ សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានឲ្យដឹងថា នៅ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៣រសៀល នៅចំណុចចំណតរថយន្ត មុខ ប្រាសាទអង្គរវត្ត ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប  ជនសង្ស័យ ឈ្មោះ ឡេវ ទេវ និងបក្ខពួក បានប្រាប់ទៅជនរងគ្រោះ ឈ្មោះ ស៊ិន សូភី ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ថា …

Read More »

នាយកអង្គការ ឡូ ស្កូយ៉ាតូឡូ អនទ្បឺស ត្រូវអ្នកគ្រូម្នាក់ប្តឹងទៅតុលាការ ពីបទ ជេរប្រមាថជាសាធារណ: បទ រំលោភ លើទំនុកចិត្ត និងសុំអោយផ្តន្ទាទោស

សៀមរាប៖ នាយកអង្គការ ឡូ ស្កូយ៉ាតូឡូ អនទ្បឺស សាខាខេត្តសៀមរាបម្នាក់ ត្រូវអ្នកគ្រូផ្នែកកែសម្ភស្សប្រចាំការនៅក្នុងអង្គការនេះ ប្តឹងទៅតុលាការចំនួនពីរបទល្មើស និងសុំអោយផ្តន្ទាទោសតាមផ្លូវច្បាប់។   នាយកអង្គការដែលរងបណ្តឹងមានឈ្មោះនាក់ ប៉ុណ្ណារិទ្ធិ ភេទប្រុសអាយុ៥៨ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប។ ចំណែកដើមបណ្តឹងមានឈ្មោះប៉ែន សុផល ភេទស្រី អាយុ៤០ឆ្នាំរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង.ខេត្ត សៀមរាប។   យោងពាក្យបណ្តឹងចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលបានចុះលេខទទួល ដោយស្ថាប័នតុលាការ បាន បង្ហាញថា ឈ្មោះនាក់ ប៉ុណ្ណារិទ្ធិ នាយកអង្គការឡូ ស្កូយ៉ាតូឡូអនទ្បឺស សាខាខេត្តសៀមរាបបានជេរប្រមាថ មកលើអ្នកគ្រូ រួមទាំងសិស្សស្រីជាង១០នាក់ទៀត នៅ ក្នុងសាខារបស់ខ្លួន ដែលមានទីតាំង នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៣។ ក្រៅពីនោះ នាយកអង្គការរូបនេះ …

Read More »

ធ្លាយរូបភាពវីដេអូ មន្ត្រីបរិស្ថានម្នាក់ ភ្ជួររំលោភបំពាន យកដីព្រៃរបស់រដ្ឋ នៅឃុំខ្វាវស្រុកជីក្រែង

សៀមរាប÷ តាមរយះខ្សែវីដេអូ ដែលបានថតដោយព្រះគ្រូ វត្តប្រាសាទបឹង សសរវៀច បង្ហាញថា មានជនប្រាំនាក់ចូលទៅភ្ជួរលើដីព្រៃចំការឈើធ្នង់ ដែលលោក តាបានដាំជុំវិញប្រាសាទ។    តាមរយ:វីដេអូ លោកតាសូមផ្ញើរជូនក្រសួងបរិស្ថានជួយមើលផង ពួកគេទាំងប្រាំនាក់ជាកូនចៅរបស់សហគមន៍ ពួកគេបានមករុករានកន្លែងដែលលោកតាបានថែរក្សាការពារ។ លោកតាបញ្ជាក់ថា ទីតាំងនេះពីមុនមកជាដីព្រៃ លោកតាបានការពារយូឆ្នាំមកហើយ តែមិនឈ្នះ ដោយសារមានមន្ត្រីបរិស្ថានមួយរូបឈ្មោះ ជួប បានចេញមកកាងអោយប្រជាពលរដ្ឋភ្ជួរ ថាជាដីរបស់លោក ជួប ជាមន្ត្រីបរិស្ថាន។ លោក តាខំយកកូនធ្នង់មកដាំដើម្បីឃាំងធ្វើព្រំតែពេលនេះពួកគេបានភ្ជួរទាំងកូនឈើលោកតាបានដាំអស់ទៅ ទៀត។    ជាមួយគ្នានោះ ក៍មាន facebook មួយ ឈ្មោះ Sovanna Charity.បានសរសេរនិងបង្ហោះកាលពីម្សិលម៉ិញថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះថា អា ណិតព្រះគ្រូ វត្តប្រាសាទបឹងសសរវៀច ណាស់ខំគង់ នៅការពារប្រាសាទបុរាណ និងការពារព្រៃឈើអស់ រយ:ពេល១២ឆ្នាំ តែដីព្រៃ និងព្រៃឈើត្រូវបានរំលោភ បំពានពីសំណាក់ ក្រុមមន្រ្តីបរិស្ថានមួយចំនួន និងមន្រ្តីមូលដ្ឋានមួយចំនួន ប្រព្រឹត្តអំពើពុករលួយ …

Read More »

ក្រុមអ្នកជំនាញការគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការអភិវឌ្ឍនៅតំបន់រុនតាឯក និងពាក់ស្នែង

សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្រុមអ្នកជំនាញការចំពោះកិច្ចនៃគណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចុះទៅពិនិត្យការអភិវឌ្ឍនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ទីដែលរាជរដ្ឋាភិបាលកម្ពុជាបាន សម្រេចរៀបចំដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តធ្វើការផ្លាស់ប្តូរទីលំនៅចេញពីរមណីយដ្ឋានអង្គរ។    អមដំណើរក្នុងការអញ្ជើញចុះពិនិត្យនាពេលនេះ មានវត្តមានឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង និងលេខាធិការដ្ឋាននៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។ ក្រុមអ្នកជំនាញការបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើក កម្ពស់តម្លៃលេចធ្លោនៃរមណីយដ្ឋានអង្គរ ដោយបន្តលើកឲ្យគោរព និងស្របតាមគោលការណ៍របស់អង្គការយូណេស្កូ។ បន្ថែមពីនោះ ក្រុមអ្នកជំនាញការបានបង្ហាញការពេញចិត្តជាខ្លាំងចំពោះការអភិវឌ្ឍដែលកំពុងមាននៅតំបន់ទាំងពីរខាងលើ៕

Read More »

កិច្ចប្រជុំអាយស៊ីស៊ីលើកទី៣៧ រយៈពេល២ថ្ងៃ បានបញ្ចប់ ដោយសម្រេចបានលទ្ធផលជាទីមោទនៈ

សៀមរាប៖ គិតត្រឹមល្ងាចថ្ងៃទី១៣ ខែមិថុនា នេះ កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណ:កម្មាធិការអន្តរជាតិ ដើម្បីអភិវឌ្ឍន៍រមណីយដ្ឋានអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ)បានបញ្ចប់ ដោយសម្រេចបានលទ្ធផលទីមោទនៈ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានបារាំង និងជប៉ុនជាសហប្រធាន។ សហប្រធាននៃកិច្ចប្រជុំមានលោក TANINAI Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Pierre VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពី លោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាផងដែរ។    ក្នុងកិច្ចប្រជុំនេះដែរ គណ:កម្មាធិការអន្តរជាតិ ហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) បានពិភាក្សា និងពិនិត្យតាមដានលើការអនុវត្តអនុសាសន៍ ដែលបានអនុម័តនៅក្នុងសម័យប្រជុំបច្ចេកទេសទី៣៦ និងកិច្ចប្រជុំពេញអង្គទី២៩ នៅខែធ្នូ ឆ្នាំ ២០២២ កន្លងមក ព្រម ទាំង ពិនិត្យរបាយការណ៍សកម្មភាពក្រុម បច្ចេកទេស នៃការជួសជុល …

Read More »

តំបន់អង្គរនឹងមានWi-Fi សាធារណ: ប្រើប្រាស់ដោយឥតគិតថ្លៃ ដែលគ្រោងតម្លើងដោយក្រសួងប្រៃសណីយ៍

សៀមរាប៖ ក្រសួងប្រៃសណីយ៍គ្រោងនឹងតម្លើង Wi- Fi សាធារណៈ ឱ្យមហាជនប្រើប្រាស់ដោយឥតគិតថ្លៃរបស់រដ្ឋាភិបាលក្នុងតំបន់អង្គរ។     ការលើកឡើងបែបនេះ គឺនៅកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា(អាយ ស៊ី ស៊ី-អង្គរ)នៅខេត្តសៀមរាប។    នៅក្នុងកិច្ចប្រជុំICC Angkor នាថ្ងៃទី២ ដែលស្ថិតនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរានឹងនេះ ក្រុមអ្នកជំនាញជាតិនិងអន្តរជាតិ កំពុងពិភាក្សាគ្នាលើគម្រោង អភិ វឌ្ឍន៍នានា នៅក្នុងតំបន់រមណីយដ្ឋានដែលប្រកប ដោយចីរភាព ព្រមទាំងជជែកអំពីទេសភាពវប្បធម៌នៅក្នុងតំបន់បេតិកភណ្ឌពិភពលោក ។    នៅក្នុងកិច្ចប្រជុំរយៈពេលជាច្រើនម៉ោងនៅថ្ងៃទី១៣ ខែមិថុនានេះ ក្រុមអ្នកជំនាញ អាយ ស៊ី ស៊ី អង្គរ ក៏បានលើកមកពិភាក្សាអំពីចំណុចជាច្រើនទៀត ដូចជាគម្រោងរបស់មជ្ឈមណ្ឌលអេកូទេសចរណ៍ គម្រោងតម្លើងWi-Fi សាធារណៈ ឱ្យមហាជនប្រើប្រាស់ដោយឥតគិតថ្លៃរបស់រដ្ឋាភិបាលក្នុងតំបន់អង្គរ។   ជាមួយគ្នានេះដែរក្រុមអ្នកជំនាញក៏នឹងពិភាក្សាអំពីរបាយការណ៍ពិសេសសម្រាប់ការអភិរក្ស  ការពិភាក្សាអំពីអនុសាសន៍ថ្មីៗសម្រាប់ការអភិរក្ស ការស្រាវជ្រាវ និងបុរាណវិទ្យា ការពិភាក្សាអំពីអនុសាសន៍ថ្មីសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព …

Read More »

គណៈកម្មាធិការអាយ ស៊ី ស៊ី-អង្គរ បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ លើការងារបេតិភណ្ឌរមណីយដ្ឋានអង្គរ

សៀមរាប: គណ:កម្មាធិការអន្តរជាតិដើម្បីសម្រប សម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរហៅកាត់ថា(អាយ ស៊ី ស៊ី-អង្គរ)បានបើកកិច្ចប្រជុំបច្ចេក ទេសលើកទី៣៧ របស់ខ្លួន។    កិច្ចប្រជុំដែលមានរយ:ពេល២ថ្ងៃគឺថ្ងៃទី១២,១៣ ខែមិថុនាឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា។ កិច្ចប្រជុំបច្ចេកទេសលើកទី៣៧របស់គណៈកម្មាធិការអាយ ស៊ី ស៊ី-អង្គរ ដែលមានលោកPierre VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជានិងលោក Ichitomo TANINAI អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន ជាសហប្រធាននេះ នឹងពិនិត្យមើលលើចំណុចជាច្រើនដូចជាតាមដានឡើងវិញលើ សម័យប្រជុំបច្ចេកទេសទី៣៦និងកិច្ចប្រជុំពេញអង្គទី២៩កាលពីខែធ្នូ ឆ្នាំ ២០២២កន្លងទៅ។ របាយការណ៍សកម្មភាពក្រុមបច្ចេកទេសជាច្រើនដូចជាការជួសជុល និងការអភិរក្ស ក្រុមការងារពាក់ព័ន្ធត្រូវបានស្នើសុំ ដើម្បីធ្វើរបាយការណ៍ ស្តីពីការអនុវត្តអនុសាសន៍ (ដែលភ្ជាប់ជាមួយរបៀបវារៈនេះសម្រាប់ជាឯ សារយោង) និងដើម្បីសង្ខេបផែនការការងារសម្រាប់រយៈពេលប្រាំមួយខែបន្ទាប់។ ជាមួយគ្នានេះដែរក៏មានការតាមដានលើអនុសាសន៍នៃការជួសជុលប្រាសាទបុរាណជាច្រើន ដូចជា ប្រាសាទទ្រម៉ូង ការជួសជុលពិដានរបស់ប្រាសាទ អង្គរវត្តនៅថែវកូរសមុទ្រទឹកដោះ ការជួសជុលប៉មភាគនិរតីនៃរោងទងទី៣ ការជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ការជួសជុលរោងទងទី៣ នៅភាគនិរតី …

Read More »

កិច្ចប្រជុំបច្ចេកទេសលើក៣៧ នៃគណៈកម្មាធិការ អាយ ស៊ី ស៊ី-អង្គរ នឹងរៀបចំប្រព្រឹត្តទៅ នាថ្ងៃទី១២ -១៣ ខែមិថុនា ឆ្នាំ២០២៣

សៀមរាប៖ គណ:កម្មាធិការអន្តរជាតិដើម្បីសម្រប សម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិ សាស្ត្រអង្គរហៅកាត់ថា(អាយ ស៊ី ស៊ី-អង្គរ) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់ខ្លួននៅថ្ងៃទី ១២-១៣ ខែមិថុនា ឆ្នាំ២០២៣ នាសណ្ឋាគារសូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុម ប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា សហប្រធានគណ:កម្មាធិការអន្តរជាតិ អាយ ស៊ី ស៊ី-អង្គរ លោក Pierre VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការវប្បធម៌នៃស្ថានទូតបារាំង និងលោក Ichitomo TANINAI អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន។ សូមបញ្ជាក់ថា គណៈកម្មាធិការ អាយ ស៊ីស៊ី-អង្គរ តែងតែរៀបចំកិច្ចប្រជុំរបស់ខ្លួនចំនួនពីរដងក្នុងមួយឆ្នាំ៕

Read More »

អាជ្ញាធរជាតិអប្សរា និងគណៈកម្មា ធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ រួមគ្នាដាំស្មៅ និងដើមឈើ នៅបរិវេណខាងត្បូងឆៀងខាងលិចនៃប្រាសាទអង្គរវត្ត

សៀមរាប៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយ ដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយ ស៊ីស៊ីអង្គរ (ICC-Angkor) បានរួមគ្នាដាំស្មៅចំនួន៤០០ម៉ែត្រ ការ៉េ និងកូនដើមឈើចម្រុះចំនួនជិត៥០០ដើម ស្ថិត នៅបរិវេណខាងត្បូង ឆៀងខាងលិចប្រាសាទ អង្គរវត្ត ស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ក្រុមអ្នកជំនាញការ អាយ ស៊ីស៊ី-អង្គរ (ICC-Angkor) លេខាធិការដ្ឋាន អាយ ស៊ី ស៊ី-អង្គរ ឯកឧត្តមបណ្ឌិតហង់ ពៅ អគ្គនាយក អគ្គនាយករង ព្រមទាំងមន្រ្តី និងបុគ្គលិក អាជ្ញាធរជាតិអប្សរាជាច្រើនរូប។ សូមបញ្ជាក់ថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ រហូតមក ដល់បច្ចុប្បន្ន …

Read More »

សម្រស់ទេសភាពបរិវេណប្រាសាទប្រាសាទអង្គរវត្ត ក្នុងដើមរដូវវស្សា

សៀមរាប៖ ដើមរដូវវស្សាបានចូលមកដល់ មានភ្លៀងធ្លាក់ញឹកញាប់ ធ្វើឱ្យរុក្ខជាតិ ដើមឈើរីកលូតលាស់ត្រួយ ស្លឹកបៃតងខៀវខ្ចី ខ្លះចេញផ្កាចម្រុះពណ៌នាំឱ្យទេសភាពនៅបរិវេណប្រាសាទអង្គរវត្ត ផ្នែកមួយនៃរមណីយដ្ឋានអង្គរ កាន់តែស្រស់បំព្រងទ្វេឡើងមួយកម្រិតទៀត។ ការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរជាតិអប្សរា លើសកម្មភាពសម្អាត ដាំស្មៅ កាត់ស្មៅ ដាំដើមឈើ និងថែរក្សាដើមឈើដែលមានស្រាប់ ការងារថែទាំជាប្រចាំ កាន់តែមមាញឹកបន្ថែមទៀតនៅរដូវវស្សា រឹតតែលើកតម្លៃអង្គរឱ្យលេចធ្លោមួយកម្រិតថែម ទៀត។ ភ្ញៀវទេសចរ ដែលមកទស្សនាប្រាង្គប្រាសាទនៅតំបន់អង្គរនារដូវនេះ នឹងទទួលបានអារម្មណ៍ថាអស្ចារ្យជាមួយនិងធម្មជាតិ និងវប្បធម៌នៃអតីតក្រុងអង្គរ៕

Read More »

Categories