Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2023 / June (page 4)

Monthly Archives: June 2023

អាជ្ញាធរជាតិអប្សរា និងក្រសួងការបរទេស និងពាណិជ្ជកម្មក្រៅប្រទេសរបស់នូវែលសេឡង់ ចុះ ហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាលើភាពជាដៃគូអំពីគម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច

ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្ដម Jonathan KINGS ឯកអគ្គរដ្ឋទូតនៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ អំពីភាពជាដៃគូគម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច (The Angkor Water Resilience Project)។ គម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែ ប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ចនេះ នឹងផ្អែក លើរយៈពេលនៃការអនុវត្តរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ ២០២៣ដល់ឆ្នាំ២០២៨។ អាជ្ញាធរជាតិអប្សរា បានចាត់ទុកថា គម្រោងនេះ ពិតជាមានសារប្រយោជន៍យ៉ាងខ្លាំងសម្រាប់ជួយឱ្យការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តសម័យបុរាណកាន់តែមានប្រសិទ្ធិភាពដើម្បីបញ្ចៀសទឹកជំនន់នៅក្នុងតំបន់សៀមរាប-អង្គរ ការទាញអត្ថប្រយោជន៍ពីធនធានធម្មជាតិដើម្បីអភិវឌ្ឍន៍សហគមន៍ និងការកសាងសមត្ថភាពធនធានមនុស្សជាដើម។ គម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែ ប្រួលអាកាសធាតុ …

Read More »

ក្រុមអ្នកជំនាញការនៃអាយ ស៊ី ស៊ី-អង្គរ បន្តចុះពិនិត្យតាមការដ្ឋានជួសជុលក្នុងរមណីយដ្ឋានអង្គរ

សៀមរាប៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុកនៃគណៈ កម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយ ស៊ីស៊ី-អង្គរ (ICC-Angkor) ដោយមានការចូលរួមពីលេខាធិការដ្ឋាន អាយ ស៊ី ស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរាផងនោះ បានចុះត្រួតពិនិត្យការងារជួសជុលតាមការដ្ឋានប្រាសាទមួយចំនួនដូចជា ប្រាសាទមេបុណ្យខាងកើត ប្រាសាទបន្ទាយសំរ៉ែ ខ្លោងទ្វារទាំងបួននៃប្រាសាទ តាព្រហ្ម ប្រាសាទបាលិលេយ្យ ព្រះរាជវាំង និងប្រាសាទបាយ័ន៕

Read More »

អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមុនកិច្ចប្រជុំផ្លូវការ

សៀមរាប៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣  ជាថ្ងៃទីមួយនៃដំណើរទស្សនកិច្ចរបស់ក្រុមអ្នកជំនាញការ អាដហុក អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់ រមណីយដ្ឋានអង្គរ។  ការងារនេះធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាម អនុសាសន៍ដែលដាក់ដោយគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ។ នៅថ្ងៃនេះក្រុមអ្នកជំនាញការអន្ដរជាតិដែលមានគ្នាសរុប៦នាក់ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការងារនៅប្រាសាទ គោក ពោធិ៍ មុនបន្តទៅខ្លោងទ្វារតាកាវក្រុងអង្គរធំ ការដ្ឋានជួសជុលព្រះលានជល់ដំរី និងក្រុមប្រាសាទ ព្រះពិធូរ។ នៅថ្ងៃដដែល ក្រុមអ្នកជំនាញការដែលមានផ្នែកអភិរក្ស និងផ្នែកអភិវឌ្ឍន៍ បានចុះទៅមើល ការដ្ឋាននៅស្ពានហាលអង្គរវត្ត ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ប្រាសាទរមាស់ ឬប្រាសាទដូនម៉ៅ និងប្រាសាទប្រែរូប។ សូមបញ្ជាក់ថា ការងារចុះតាមការដ្ឋានជួសជុលប្រាសាទនៅពេលនេះ មានរយៈពេល​ប្រមាណ​​មួយសប្ដាហ៍ ដែលធ្វើនៅតាមការដ្ឋានជួសជុលប្រាសាទជាច្រើនក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះជាការងារដែលក្រុមអ្នកជំនាញការអាដហុក តែងធ្វើមុននឹងមានកិច្ចប្រជុំធំ​របស់គណៈកម្មាធិការ​អន្ដរជាតិ​អាយស៊ីស៊ី-អង្គរ ដែលធ្វើឡើងរយៈពេលពីរដងក្នុងមួយឆ្នាំ។ កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណៈ កម្មាធិការនេះគ្រោងធ្វើនៅថ្ងៃទី១២-១៣ ខែមិថុនា ខាងមុខនេះ៕

Read More »

អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយប្រធានគម្រោងអាល្លឺម៉ង់អភិរក្សទេពអប្សរ (GACP)

សៀមរាប៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយលោក HANS Leisen ប្រធានគម្រោងអាល្លឺម៉ង់អភិរក្សទេពអប្សរ (GACP) ដើម្បីពិនិត្យលទ្ធភាពបន្តកិច្ចសហប្រតិបត្តិការជួសជុលចម្លាក់ប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។ សូមបញ្ជាក់ជូនថា តាមរយៈគម្រោង GACP នេះ វិទ្យាស្ថានកូឡូញនៃវិទ្យាសាស្រ្តអភិរក្ស (Cologne Institute of Conservation Sciences) នៃប្រទេសអាល្លឺម៉ងបានសហការជាមួយអាជ្ញាធរជាតិអប្សរារយៈពេលជាង២០ឆ្នាំមកហើយ ក្នុងកិច្ចការអភិរក្សនិងជួសជុលចម្លាក់ប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ៕

Read More »

អាជ្ញាធរជាតិអប្សរាររៀបចំវគ្គបណ្ដុះបណ្ដាលអ្នកគ្រប់គ្រងប្រាសាទ

សៀមរាប៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានរៀបចំវគ្គបណ្ដុះបណ្ដាលអ្នកគ្រប់គ្រង ប្រាសាទ ទៅដល់ថ្នាក់ដឹកនាំតាមប្រាសាទនានាសម្រាប់ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់ សរុបប្រមាណ៧០នាក់។​ ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដែលធ្វើឡើងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានណែនាំដល់ក្រុមការងារគោលដៅទាំងអស់ ត្រូវបង្កើនប្រសិទ្ធភាពការងារ និងគោរពតាមក្រមវិន័យការងាររបស់ថ្នាក់ដឹកនាំដែលបានដាក់ជូន។ ឯកឧត្តមបន្ថែមថា ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់នៅតាមគោលដៅប្រាសាទ សុទ្ធសឹង​មានចំណែក ដើម្បីជួយអភិរក្ស និងការពារប្រាសាទដែលជាមរតកដ៏មានតម្លៃរបស់ជាតិ។ ដូច្នេះ ក្នុងកាតព្វកិច្ច​ដែលខ្លួនកំពុងបំពេញ ចាំបាច់ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន និងរក្សាបាននូវសេចក្ដីថ្លៃថ្នូរ​ជាដរាប។ ឯកឧត្តម ឡុង កុសល បន្តថា មន្រ្តី និងបុគ្គលិកដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនៅពេលនេះ នឹងរៀន សូត្រពីកិច្ចការអភិរក្ស ការគ្រប់គ្រងទឹក និងព្រៃឈើ  ស្វែងយល់ពីផែនទីហានិភ័យនៅតាមប្រាសាទនីមួយៗ​ជាដើម ដែលចំណុចទាំងអស់នេះ គឺក្រុមការងារខាងលើមានតួនាទីសម្របសម្រួលជាមួយផ្នែកជំនាញ ដទៃទៀតដើម្បីដោះស្រាយបញ្ហា ក៏ដូចជាបង្កើនប្រ សិទ្ធភាពក្នុងការរៀបចំ​ លើកកម្ពស់គុណភាព សេវាទេសចរណ៍ឱ្យកាន់តែល្អប្រសើរ។ សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងរយៈ ពេលពីរថ្ងៃ គឺថ្ងៃទី៦-៧ មិថុនា …

Read More »

ប្រាសាទប្រៀបដូចជាផ្ទះដែលក្រុមការងារត្រូវសម្អាតនិងថែទាំដោយក្តីស្រឡាញ់ជាប្រចាំ

សៀមរាប៖ បើទោះបីជាធ្វើការងារជាអ្នកសម្អាតបរិស្ថាននៅតាមប្រាសាទបុរាណជាច្រើនឆ្នាំហើយក៏ដោយ ក៏អ្នកធ្វើការងារនេះជាច្រើនមិនដែលត្អូញត្អែរពីភាពនឿយ ហត់ទេ មានតែសប្បាយចិត្ត ត្បិតបានបម្រើនិងថែទាំប្រាសាទ ថែមទាំងបានជួយលើកសោភ័ណ ភាពបរិស្ថានរបស់ប្រាសាទុំឱ្យកាន់តែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរពីគ្រប់ជាតិសាសន៍ទៀតផង។ ក្រុមស្ត្រីជាច្រើន ដែលជាអ្នកបំពេញការងារសម្អាតតាមប្រាសាទបានចាត់ទុកបរិវេណនិងប្រាង្គប្រាសាទ បុរាណនានាប្រៀបដូចជាផ្ទះរបស់ខ្លួនដែលត្រូវការថែទាំជាប្រចាំ។ ប្រធានក្រុមការងារសម្អាតប្រាសាទតាព្រហ្ម អ្នកស្រី ហូ សារី រស់នៅភូមិស្រះស្រង់ បានឱ្យដឹងថា ក្រុម ការងាររបស់គាត់មានគ្នាចំនួន២០នាក់ ហើយជារៀងរាល់ថ្ងៃ គាត់បានបែងចែកការងារឱ្យទទួលខុសត្រូវរៀងៗខ្លួន។ ប្រធានក្រុមដដែលមានប្រសាសន៍ទៀតថា ការងារជាប្រចាំថ្ងៃរបស់ពួកគាត់ គឺបោសសម្អាតនៅក្នុងបរិវេណ និងក្រៅប្រាសាទ ដោយកាត់ស្មៅ បោសដីនៅតាមកម្រាលថ្មប្រាសាទ និងកម្រាល ឈើជាដើម។ អ្នកស្រី ហូ សារី បញ្ជាក់ថា ការងារនេះមិនងាយស្រួលហើយក៏មិនពិបាកពេកទេ ដោយយោងទៅតាមរដូវកាល គឺខែប្រាំងសម្បូរស្លឹកឈើជ្រុះ និងខែវស្សាភ្លៀងធ្លាក់សម្អាតកាត់ស្មៅ និងបោសស្លឹកឈើ ព្រមទាំងត្រូវចេះបត់បែនតាមស្ថានភាពជាក់ស្តែង។ អ្នកស្រី ម៉ៅ ហឿន រស់នៅភូមិស្រះស្រង់ខាងជើង ដែលធ្វើការជាអ្នកសម្អាតនៅប្រាសាទតាព្រហ្មប្រមាណ១០ឆ្នាំហើយ ឱ្យដឹងថា ជាប្រចាំអ្នកស្រីតែងទៅដល់កន្លែងការងារចាប់ពីម៉ោង៧ព្រឹក ដល់៥ល្ងាច ។ ស្ត្រីដដែលបង្ហាញអារម្មណ៍ថា ការងារ …

Read More »

សកម្មភាពសម្អាតស្មៅ និងរុក្ខជាតិតូចៗ នៅប្រាសាទតាព្រហ្ម

សៀមរាប៖ រដូវវស្សាមានភ្លៀងធ្លាក់ ធ្វើឱ្យរុក្ខជាតិតូចធំដុះយ៉ាងស្រស់បំព្រង តែរុក្ខជាតិទាំងនោះក៏មានផលប៉ះពាល់ខ្លះៗដល់ប្រសាទបុរាណផងដែរ។ ដូច្នេះ អាជ្ញាធរជាតិអប្សរាតែងតែធ្វើការសម្អាតស្មៅ និងរុក្ខជាតិតូចៗដែលដុះនៅលើប្រាសាទជាប្រចាំ ដើម្បីរក្សាសោភ័ណភាព ការពារកុំឱ្យស្មៅ និងរុក្ខជាតិទាំងនោះបំផ្លាញភាពស្រស់ស្អាត។ ចំណែកឯ ឫសរបស់វាក៏បង្កឱ្យខូចខាតដល់ថ្ម និងរចនាសម្ពន្ធប្រាសាទផ្សេងៗជាច្រើនទៀតរបស់ប្រាសាទដែរ នេះបើយោងតាមប្រសាសន៍របស់លោក ងិន ធី ប្រធានកម្មករផ្នែកសម្អាតប្រាសាទ។ លោកបានបន្តទៀតថា ការសម្អាតនេះ ធ្វើឡើងជាញឹកញាប់ជាងគេ គឺនៅរដូវវស្សា ព្រោះមានភ្លៀងធ្លាក់ងាយធ្វើឱ្យរុក្ខជាតិតូចៗ និងស្មៅដុះលឿន។ រីឯ បច្ចេកទេសក្នុងការសម្អាតតាមប្រាសាទធ្វើឡើងដោយមានជណ្ដើរ មួកសុវត្ថិភាពក្នុងការរក្សាសុវត្ថិភាពពេលឡើងទៅលើកំពូលប្រាសាទឬផ្នែកផ្សេងៗ ដើម្បីដកស្មៅនិងកូនរុក្ខជាតិតូចៗ៕

Read More »

បាញ់ទៀតហើយ.. មន្ត្រីប៉ូលីសម្នាក់បាញ់មេឃជាង១០គ្រាប់ផ្អើលខេត្តទេសចរណ៍សៀមរាបអង្គរ

សៀមរាប៖  សង្ស័យក្រេបទឹកប្តូរនិស្ស័ុយហួសកំរិត មន្រ្តីនគរបាលការិយាល័យអន្តរាគមន៍ម្នាក់ បានដកកាំភ្លើងបាញ់មេឃ ជាង១០គ្រាប់បង្កអោយផ្អើលពលរដ្ឋ ស្ទើពេញខេត្តទេសចរណ៍សៀមរាបអង្គរ។    .យោងតាមរបាយការណ៍សមត្ថកិច្ចមូលដ្ឋាន បានបង្ហាញថា នាវេលាម៉ោង១៩និង៥៨នាទី ថ្ងៃទី០៥ ខែ មិថុនាឆ្នាំ២០២៣ មានករណីបាញ់មេឃ ដោយប្រើកាំភ្លើងម៉ាកAk៤៧ ប្រហែលជាង១០គ្រាប់នៅចំណុចភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង។ .របាយការណ៍បង្ហាញថា ករណីបាញ់នេះបង្កឡើងដោយឈ្មោះលួន សុផាន ភេទប្រុស អាយុ៣៥ឆ្នាំជា មន្ត្រីប៉ូលីសនៅកងអន្តរាគមន៍នៃស្នងការនគរបាលខេត្តសៀមរាប មានទីនៅភូមិគោកចាន់ ឃុំ អំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។  .របាយការណ៍បញ្ជាក់ថា នៅមុនពេលកើតហេតុជនបង្ក បានផឹកស៊ីស្រវឹង ហើយក៏មានទំនាស់ពាក្យសម្តីជាមួយឪពុកមា ឈ្មោះ រស់ រំ ភេទប្រុស អាយុ៤៧ឆ្នាំភូមិកើតហេតុខាងលើ។ ក្រោយទាស់ពាក្យសំដី ឈ្មោះ លួន សុផាន បានជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក្រោយមកក៏ឃើញត្រលប់មកវិញ មានទាំងស្ពាយកាំភ្លើងវែងប្រភេទ អាកា៤៧ មកជាមួយផង។    ពេលមកដល់ ជនបង្កបានទាញកាំភ្លើងបាញ់គំរាមឪពុកមាជាច្រើនគ្រាប់(ជាង១០គ្រាប់)បន្ទាប់ពីបាញ់រួច …

Read More »

ប្រគល់ថវិការ ដែលទទួលបានពីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០ជិត៩ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ

សៀមរាប៖ ថវិការជិត៩ម៉ឺនដុល្លារ ដែលទទួលបានពីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០ កាលពីថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២៣ ត្រូវបានប្រគល់ជូនមន្ទីពេទ្យកុមារអង្គរ។    លោក ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានឱ្យដឹងថា៖ ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះ យើងបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដែលពេលនេះគឺជាឆ្នាំទី១០ហើយ។ យើងប្រមូលបានថវិកាជាបឋមចំនួន៨៩.៦៨៨ ដុល្លារសហរដ្ឋអាមេរិក ដែលការចូលរួមបរិច្ចាគថវិការបស់មហាជនទាំងក្នុងនិងក្រៅប្រទេស មកកាន់មន្ទីរពេទ្យ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបន្តដំណើរការពិនិត្យ និងព្យាបាលជំងឺជូនដល់កុមារកម្ពុជា។ ព្រោះថារាល់ ថ្ងៃមន្ទីរពេទ្យពឹងផ្អែកថវិកា៧០ភាគរយ បានមកពីសប្បុរជននៅក្រៅប្រទេស និង៣០ភាគរយបានមកពីសប្បុរសជនក្នុងប្រទេស។ លោកបន្តថា ក្នុងនាមមន្ទីរពេទ្យកុមារអង្គរ នៃខេត្ត សៀមរាប លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះសង្ឃ និង ថ្នាក់ដឹកនាំខេត្ត ព្រម ទាំងសប្បុរសជនទាំងអស់  ដែលបានបន្តចូលរួមបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យ ដើម្បីបន្តដំណើរការ ពិនិត្យ និងព្យាបាលជំងឺជូនដល់កុមារកម្ពុជា។ ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកដ៏សំខាន់បំផុតដើម្បីថែរក្សាដំណើរការផ្តល់សេវាពិនិត្យ ព្យាបាល ថែទាំ សង្គ្រោះជីវិតកុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃ នៅក្នុងមន្ទីរពេទ្យកុមារអង្គរ ។ …

Read More »

អាជ្ញាធរជាតិអប្សរាកំពុងរៀបចំវង់ទស្សនានៅប្រាសាទ តាកែវ

សៀមរាប៖ ដើម្បីសម្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរឱ្យបានគ្រប់ជ្រុងជ្រោយ និងមានសណ្ដាប់ ធ្នាប់ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនានៅប្រាសាទតាកែវ។ កន្លងមកប្រាសាទនេះមិនទាន់មានការរៀបចំវង់ទស្សនាទេ ហើយការរៀបចំនៅពេលនេះដើម្បីត្រៀមដាក់ឆ្លងទៅក្រុមអ្នកជំនាញការអាដហុក នៃគណៈ កម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ ដែលគ្រោងចុះពិនិត្យ និងឱ្យយោបល់នាសប្ដាហ៍ក្រោយ។ នៅថ្ងៃទី២ ខែមិថុនា កន្លងទៅ ក្រុមការងារចម្រុះ មានក្រុមការងារសណ្ដាប់ធ្នាប់ ភ្នាក់ងារទេសចរណ៍ ក្រុម ការងារ TSC បានចុះរៀបចំដាក់ស្លាកសញ្ញាប្រាប់ទិសចំនួន៥ទីតាំង ដាក់តាមទីតាំងខាងក្រៅប្រាសាទ ចាប់ ពីចំណតទៅបន្ទប់ទឹក សម្រាប់ប្រើប្រាស់សម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ។ល៕

Read More »

Categories