Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរា និងឥណ្ឌា បញ្ចប់ការងារទល់ទ្រខ្លោងទ្វារខាងលិចនៃប្រាសាទតាព្រហ្ម និងបើកចរាចរ ឡើងវិញ

អាជ្ញាធរជាតិអប្សរា និងឥណ្ឌា បញ្ចប់ការងារទល់ទ្រខ្លោងទ្វារខាងលិចនៃប្រាសាទតាព្រហ្ម និងបើកចរាចរ ឡើងវិញ


សៀមរាប៖ ខ្លោងទ្វារខាងលិចរបស់ប្រាសាទតាព្រហ្ម ដែលជាច្រកចេញ-ចូលសំខាន់ក្នុងវង់ទស្សនានៃប្រាសាទនេះ ត្រូវបានបើកឱ្យធ្វើចរាចរធម្មតាឡើងវិញ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ការបើកអោយចរាចរ គឺក្រោយពីអាជ្ញាធរជាតិអប្សរាសហការជាមួយឥណ្ឌា បានបិតផ្អាកចរាចរជាបណ្តោះ អាសន្ននៅដើមខែមករាកន្លងទៅ ដើម្បីរៀបចំទល់ទ្រធ្នឹមផ្នែកខាងកើត ដែលបានរហែកប្រេះចំពាក់កណ្តាល ឱ្យមានសុវត្ថិភាពទាំងតួខ្លោងទ្វារ និងភ្ញៀវទេសចរដើរឆ្លងកាត់។

ក្រុមការងារគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក ចាន់ ឡាយ បានឱ្យដឹងថា ដោយសារអាយុកាលសំណង់ និងកត្តាធ្មជាតិផង ធ្វើឱ្យស្រុតគ្រឹះ និងធ្នឹមផ្នែកខាងកើតនៃខ្លោងទ្វារនេះបានរហែកប្រេះដោយ សារទម្ងន់សង្កត់ពីខាងលើ។ លោក ចាន់ ឡាយ បន្តថា បច្ចេកទេសនៃការងារទល់ទ្រនេះ ក្រុមការងារមិនបានរើថ្មចេញនោះឡើយ ដោយប្រើដាក់ដែកពីខាងក្នុង រៀបចំតធ្នឹម និងដាក់ឱ្យស្មើឡើងវិញនៅទីតាំងដើម។

លោក ចាន់ ឡាយ បញ្ជាក់ថា ការងារទល់ទ្របានបញ្ចប់ដោយជោគជ័យ ឥឡូវនេះតួខ្លោងទ្វាររឹងមាំ មានសុវត្ថិភាពឡើងវិញ ភ្ញៀវអាចដើរឆ្លងកាត់ ថតផ្តិតរូបភាព ស្វែងយល់ស្លាកព័ត៌មាន មុននឹងចូលទៅទស្សនាប្រាសាទនៅខាងក្នុង។ បន្ថែមពីលើនេះ ក្រុម ការងារក៏នៅតែពិនិត្យតាមដានជាប្រចាំ ជៀសវាងមានហានិភ័យផ្សេងៗកើតឡើងជាយថាហេតុផង៕


About siemreaptoday

Check Also

អ្នកជួសជុលប្រាសាទបុរាណជំនាន់ថ្មី ចង់ឱ្យស្នាដៃដូនតានៅគង់វង្សគ្រប់ជំនាន់

ក្នុងនាមជាអ្នកជួសជុលប្រាសាទបុរាណនៅជំនាន់ថ្មីនេះ បានខិតខំអស់ពីកម្លាំងកាយចិត្ត និងដោយក្តីស្រឡាញ់មរតកដូនតាដែលមានអាយុកាលរាប់រយឆ្នាំ រួចផុតពីការខូចខាតទៅតាមអាយុកាល និងធម្មជាតិឡើយ បាននៅគង់វង្សយូរអង្វែងសម្រាប់កូនខ្មែរគ្រប់ជំនាន់។ លោក ឃឹម សុផល អាយុ៤៥ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ  គឺជាកម្មករជំនាញជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរជាង២០ឆ្នាំ ជាមួយស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលបច្ចុប្បន្ន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories