Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2024 / May (page 3)

Monthly Archives: May 2024

អាជ្ញាធរជាតិអប្សរាប្រគល់លិខិតថ្លែងអំណរគុណ សប្បុរសជនអ្នកបរិច្ចាគសមុច្ច័យ ជូនសារមន្ទីរចំនួនពីរក្នុងខេត្តសៀមរាប

សប្បុរសជន ចំនួន១៩រូប ដែលកន្លងមក បានស្ម័គ្រចិត្តបរិច្ចាគសមុច្ច័យ មួយចំនួន ជូនមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីថែរក្សាទុក និងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ បានទទួលលិខិតថ្លែងអំណរគុណពីអាជ្ញាធរជាតិអប្សរា។ អ្នកស្រី តូច រដ្ឋា អាយុ៦០ឆ្នាំ និងអ្នកស្រី គង់ សុភ័ក្រ ប្រជាពលរដ្ឋរស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានបរិច្ចាគសំពត់ហូល ជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបានឱ្យដឹងថា ពួកគាត់សប្បាយរីករាយ ក្រោយពេលបានប្រគល់សំពត់ហូល ជារបស់មានតម្លៃក្នុងគ្រួសារ ថែរក្សាទុកជាយូរមកហើយ ជូនមកកាន់សារមន្ទីរ ដោយមានជំនឿថា សារមន្ទីរអាចថែរក្សាវត្ថុមានតម្លៃទាំងនោះ បន្តទុកឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញនិងស្គាល់នូវសំពត់ ជាស្នាដៃរបស់ចាស់ៗពីដើម ដែលត្បាញដោយផ្ទាល់ដៃ។ ក្នុងពេលអញ្ជើញមកទទួលលិខិតថ្លែងអំណរគុណ ពីអាជ្ញាធរជាតិអប្សរា អ្នកស្រី រួមទាំងបងប្អូនសប្បុរស​ជនដទៃទៀត សប្បាយរីករាយ ដែលបានឃើញសារមន្ទីរតាំងបង្ហាញនូវសមិទ្ធផលដែលពួកគាត់បានប្រគល់មក ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនា។ លោក សែន គឹមស៊ុន នាយកស្ដីទីសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា សមុច្ច័យទទួលបានពីសប្បុរសជន ទាំងនៅក្នុងខេត្តនិងបណ្តាខេត្តនានា សរុបចំនួន​២១សមុច្ច័យ …

Read More »

សប្តាហ៍ទី១នៃខែឧសភា អាជ្ញាធរជាតិអប្សរាអនុញ្ញាតការសាងសង់​១៤៧ ករណីដល់ពលរដ្ឋ ដែលជាអ្នក​ស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរ

ក្នុងសប្ដាហ៍ទី១ ថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥ នៃខែឧសភា ឆ្នាំ២០២៤ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេសដោយពុំគិតប្រាក់កម្រៃ ក្នុងដំណើរការសាងសង់លំនៅដ្ឋាន ក៏ដូច ជា​សំណង់ឧបសម្ព័ន្ធផ្សេងៗទៀត ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា បានចំនួន ១៤៧ករណី ដែលធ្លាប់ទទួលបានការអនុញ្ញាតកន្លងមក ដូចខាងក្រោម៖ ១. ក្រុងសៀមរាប ចំនួន៤២ករណី២. ស្រុកប្រាសាទបាគង ចំនួន១២ករណី៣. ស្រុកបន្ទាយស្រី ចំនួន៣០ករណី៤. ស្រុកពួក ចំនួន៣១ករណី៥. ស្រុកអង្គរធំ ចំនួន២៧ករណី៦. ស្រុកស្វាយលើ ចំនួន០៥ករណី សូមបញ្ជាក់ជូនផងដែរថា ក្នុងចំណោម ១៤៧ករណី មាន៨៩ករណី សាងសង់ត្រឹមត្រូវតាមការអនុញ្ញាត មាន ៥៧ករណី មិនទាន់សាងសង់នៅឡើយ និងសាងសង់ពុំត្រឹមត្រូវតាមការអនុញ្ញាត មាន ០១ករណី មានឈ្មោះ លន់ រ៉ាវី …

Read More »

អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយមន្រ្តីទទួលបន្ទុកនៃការវាយតម្លៃគម្រោងនៃភ្នាក់ងារថាមពល​នុយក្លេអ៊ែរអន្តរជាតិ

នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលជួបមន្រ្តីទទួលបន្ទុកនៃការវាយតម្លៃគម្រោងនៃភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ។ ដឹកនាំដោយអ្នកស្រី Barbara Torggler ប្រធានផ្នែកវាយតម្លៃកម្មវិធីនៃការិយាល័យសេវាត្រួតពិនិត្យផ្ទៃក្នុងរបស់IAEA ដើម្បីពិភាក្សាការងារទាក់ទងនឹងលទ្ធភាពចូលរួមចំណែកក្នុងកិច្ចការងារអភិរក្ស ថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌នៅរមណីយដ្ឋានអង្គរ៕

Read More »

ការស្រាវជ្រាវនៅព្រែកស្រមោច

 ជាយូរមកហើយ អ្នកស្រាវជ្រាវ និងអ្នកស្រុកមួយចំនួន យល់ថាព្រែកស្រមោចដែលជា ព្រែកជីកបុរាណ  មានប្រភពចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប ហើយពីមុនមកក៏ពុំទាន់មានការសិក្សាទាំងផ្នែកបុរាណវិទ្យា ផ្នែកវិស្វកម្ម ព្រមទាំងផ្នែកធារាសាស្ដ្រនៅឡើយទេ។ ប៉ុន្តែ កន្លងមកក៏ធ្លាប់មានដែរការសិក្សាពីសហគមន៍មនុស្សតាមបណ្តោយព្រែកជីក និងអត្ថបទខ្លីៗទាក់ទងផ្សេងទៀតដែរដែលបានចុះផ្សាយក្នុងបណ្តាណព័ត៌មានវប្បធម៌ខ្មែរ។ លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ ដែលជាប្រធានគម្រោងបានផ្តល់នូវសំណួរមួយចំនួនដូចជា តើគេជីកព្រែកដ៏ធំនេះដើម្បីទាញយកទឹកប្រើប្រាស់? បើដូច្នេះ ហេតុអ្វី ក៏ទទឹង ធំម្ល៉េះ? ដើម្បីដឹកជញ្ជូនភាជន៍ ពីកន្លែងផលិត នៅលើភ្នំគូលែន ចុះ មកទន្លេ សាប? ឬ មួយ មាន  តួនាទី ជា ផ្លូវ   ដឹកថ្មពីអូរថ្មដាប់ដែល ជា កន្លែង ដាប់  យកថ្មទៅកសាង ប្រាសាទ   នៅ អង្គរ? ចម្ងល់ ទាំង   នេះ ហើយ ដែលក្រុម ស្រាវជ្រាវ ត្រូវធ្វើការស្វែងយល់ថា តើព្រែក ជីក  បុរាណ …

Read More »

អាជ្ញាធរជាតិអប្សរា និងសាលាស្រុកបន្ទាយស្រី បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានប្រសិទ្ធភាព

នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយសាលាស្រុកបន្ទាយស្រី អធិការដ្ឋាននគរបាលស្រុក បញ្ជាការដ្ឋានកងរាជ​អាវុធហត្ថស្រុក និងអាជ្ញាធរឃុំរុនតាឯក ក្នុងគោល​បំណងបង្កើនកិច្ចសហការបន្ថែមទៀតលើការផ្តល់សេវាកម្មផ្សេងៗពាក់ព័ន្ធនឹងតម្រូវការរបស់ប្រជា​ពលរដ្ឋ ជាពិសេស អំពីការសាងសង់សំណង់ និងការប្រើប្រាស់ដីធ្លី នៅក្នុងតំបន់អង្គរឱ្យបានសមស្រប។ ក្នុងកិច្ចពិភាក្សានេះដែរ អាជ្ញាធរជាតិអប្សរា ក៏បានពន្យល់បទដ្ឋានគត្តិយុត្តច្បាប់ដល់អាជ្ញាធរស្រុកបន្ទាយស្រី សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរឃុំរុន​តាឯក ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋអំពីសិទ្ធិ និងលក្ខណៈបច្ចេកទេសមួយចំនួនដូចជា៖ ១.អាចជួសជុលផ្ទះ ដែលចាស់ទ្រុឌទ្រោម ឱ្យទៅជាល្អឡើងវិញ២.អាចសុំច្បាប់អនុញ្ញាតរុះរើផ្ទះចាស់ ដើម្បីធ្វើផ្ទះថ្មី ប៉ុន្តែត្រូវធ្វើសំណង់ទៅតាមលក្ខណៈជាផ្ទះខ្មែរ៣.អាចពង្រីកខ្នងផ្ទះបាន ប្រសិនបើផ្ទះចាស់ មានសភាពតូចចង្អៀត៤.អាចធ្វើស្រែ ឬចម្ការ នៅលើដីដែលគាត់កំពុងអាស្រ័យផលនោះបានជាធម្មតា៥.អាចផ្ទេរកម្មសិទ្ធិផ្ទះឬដីបន្តទៅឱ្យកូនៗបាន និងអាចលក់ផ្ទះឬក៏ដីទៅឱ្យអ្នកភូមិជាមួយគ្នាបាន លើកលែងតែអ្នកដែលមកពីចម្ងាយ៕

Read More »

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នានាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា មានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុល ប្រាសាទ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកអ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវ​ជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រួមទាំងសិក្ខាកាមសរុបចំនួន២៥រូប ជាមន្ត្រី-បុគ្គលិក ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ដែលកំពុងបំពេញ ការងារអភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់អង្គរ។ ឯកឧត្តមឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសនោះថា វគ្គបណ្តុះ​បណ្តាលនេះ ពិតជាសារៈសំខាន់ខ្លាំងណាស់ ក្នុងការបង្កើនសមត្ថភាព ការគ្រប់គ្រងការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាផ្តល់ចំណេះដឹងបន្ថែមដល់ភ្នាក់ងារ និងអ្នកគ្រប់គ្រងនៅតាមគោលដៅប្រាសាទនានា។ ធ្វើយ៉ាងណាធានាបាននូវកិច្ចការពារ ការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយនិរន្តរភាព។ ឯកឧត្តម អគ្គនាយករងអាជ្ញាធរជាតិអប្សរា …

Read More »

ក្រុមភ្នាក់ងារទេសចរ រួមគ្នាថែទាំបរិស្ថានជាប្រចាំ នៅប្រាសាទបេងមាលា

ដើម្បីបរិស្ថានស្រស់ស្អាតជាប្រចាំ ក្រុមការងារភ្នាក់ងារទេសចររបស់អាជ្ញាធរជាតិអប្សរា ប្រចាំការនៅប្រាសាទ​បេងមាលា បានរួមគ្នាបោសសម្អាតសំរាមថង់ប្លាស្ទិក ដប កំប៉ុងភេសជ្ជៈផ្សេងៗ ដែលនាំឱ្យបាត់បង់សោភ័ណភាពទាំងក្នុង និងក្រៅប្រាសាទជាដើម។ ការទុកដាក់សំរាមបានត្រឹមត្រូវ គឺជាការចូលរួមថែរក្សាបរិស្ថានជាមួយអាជ្ញាធរជាតិអប្សរា។ ដូច្នេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរ ប្រជាពលពលរដ្ឋ និងអ្នកលក់ដូរគ្រប់ៗគ្នានៅជុំវិញតំបន់នេះ សូមចូលរួមថែរក្សាបរិស្ថានទាំងអស់​គ្នា ដើម្បីរមណីយដ្ឋានយើងគ្មានសំរាម ដែលជាការលើកតម្លៃយ៉ាងខ្ពស់ និងទាក់ទាញភ្ញៀវទេសចរមកទស្សនាម្តងហើយម្តងទៀត៕

Read More »

មេភូមិ​ ចៅសង្កាត់​ និងពលរដ្ឋ ក្នុងខេត្តសៀមរាប បានលើកឡើងថា ព្រែកជីក​ហ្វូណន តេជោ នឹងនាំមកនូវភាពរីក​ចម្រើនសម្រាប់កម្ពុជា

សៀមរាប៖ មេភូមិ.ចៅសង្កាត់​ ពលរដ្ឋ មន្ត្រីរាជការ សិស្សនិស្សិត នៅក្នុងខេត្តសៀមរាប បានលើកឡើងប្រហាក់ប្រហែលគ្នាថា គម្រោងព្រែកជីហ្វូណនតេជោ ពិតជាមានសារសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ។ ចៅសង្កាត់ជ្រាវ នៃក្រុងសៀមរាប លោក ក្អប រ៉ន បានមានប្រសាសន៍ថា បន្ទាប់ពីការប្រកាសរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ អំពីគម្រោងព្រែកជីកហ្វូណនតេជោនេះ រូបលោកក៏ដូចជាពលរដ្ឋក្នុងសង្កាត់ជ្រាវ ក៏ដូចជាពលរដ្ឋនៅគ្រប់ទិសទីមានការសប្បាយចិត្តជាខ្លាំង និងគាំទ្រពេញទំហឹងចំពោះគម្រោងប្រវត្តសាស្ត្រមួយនេះ។ លោកថា ព្រែកជីកនេះ នឹងបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនទំនិញចេញចូលមកក្នុងប្រទេសកម្ពុជា ។ ចំណែកលោកឌៀប សំបូរ មេភូមិភូមិវាល សង្កាត់ជ្រាវ ក៏បានលើកឡើងដែរថា កម្រោងព្រែកជីកហ្វូណនតេជោនេះ ជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងជួយសម្រួលដល់ការដឹកទំនិញរបស់កម្ពុជា ហើយមួយផ្នែកក៏ជួយដល់លំហូរអ្នកទេសចរមកកម្សាន្តនៅខេត្តសៀមរាប តាមផ្លូវទឹកផងដែរ។ លើកឡើងបស្រដៀងគ្នានេះដែរ លោក សេង សម្ផស្ស ដែលជាសេវាករក្នុងវិស័យទេសចរណ៍ម្នាក់ក្នុងខេត្តសៀមរាប ក៏បានគាំទ្រចំពោះគម្រោងព្រែកជីហ្វូណនតេជោនេះដែរ។ លោកសម្ផស្ស លើកឡើងថា ក្រៅពីសម្រួលដល់ការដឹកជញ្ជូនទំនិញ ព្រែកជីកមួយនេះ ក៏ជាចំណែកមួយក្នុងការទាក់ទាញនាវាទេសចរណ៍ធំៗ …

Read More »

ក្នុងសប្ដាហ៍ទី៤ នៃខែមេសា អាជ្ញាធរជាតិអប្សរា សម្រេចអោយពលរដ្ខអ្នកស្រុកអង្គរជួសជុល និងសាងសង់តូចតាច១២៤ករណី

នៅក្នុងសប្ដាហ៍ទី៤ ដោយចាប់ពីថ្ងៃ២២ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកស្រុកចាស់ បានសរុបចំនួន២០៤ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ ១. ក្រុងសៀមរាបចំនួន ២៥ករណី២. ស្រុកប្រាសាទបាគងចំនួន ២៧ករណី៣. ស្រុកបន្ទាយស្រីចំនួន ៤១ករណី៤. ស្រុកពួកចំនួន ៧១ករណី៥. ស្រុកអង្គរធំចំនួន ៣៣ករណី៦. ស្រុកស្វាយលើ ០៧ករណី សូមបញ្ជាក់ផងដែរថា ក្នុងចំណោម ២០៤ករណី មាន១២១ករណី បានសាងសង់ត្រឹមត្រូវតាមការអនុញ្ញាត  និងចំនួន៧៨ករណី មិនទាន់សាងសង់នៅឡើយ។ ក្នុងនោះមានករណីសាងសង់ពុំត្រឹមត្រូវ តាមការអនុញ្ញាត ចំនួន០៥ករណី។ ចំពោះករណីដែលប្រជាពលរដ្ឋសាងសង់ពុំត្រឹមត្រូវ តាមការអនុញ្ញាតក្រុមការងារបានពន្យល់ និងណែនាំឱ្យពួកគាត់កែប្រែឡើងវិញទៅតាមខ្លឹមសារ នៃការអនុញ្ញាត និងកិច្ចសន្យាដែលបានព្រមព្រៀងជាមួយនឹងអាជ្ញាធរជាតិអប្សរា៕

Read More »

អាជ្ញាធរជាតិអប្សរា ប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ ជាង១០០បំណែក នៅប្រាសាទ​តាព្រហ្ម

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណ​វិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ប្រមាណជាង១០០​បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម ខណៈពេលដែលជីកដីធ្វើកំណាយសម្រាប់ស្រាវជ្រាវ កាលពីពេលថ្មីៗ។ បំណែកបដិមាទាំងនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹម ក បាល័ង្ល និងបំណែកដៃជើងជាដើម។ បុរាណវិទូ លោកស្រី នេត ស៊ីមន ឱ្យដឹងថា ដំបូងឡើយ គឺក្រុមការងារបានទៅធ្វើការសម្អាតគំនរដី ដែលស្ថិតផ្នែកខាងត្បូង នៃកំពែងថ្មបាយក្រៀមរបស់រោងទងទី៣ នៃប្រាសាទតាព្រហ្ម ដើម្បីរៀបចំសម្រង់ប្លង់បំណែកថ្មដែលរាយប៉ាយ ព្រមទាំងមានការថតរូប ចុះបញ្ជីចូលទៅក្នុងប្លង់រួមរបស់ប្រាសាទឱ្យមានសណ្ដាប់ធ្នាប់ ដោយសារតែនៅទីនោះ មានថ្មរាយប៉ាយច្រើន។ កំឡុងពេលសម្អាត ក្រុមការងារ ក៏បានប្រទះឃើញបំណែករូបបដិមាជាច្រើននៅទីនោះ។ លោកស្រី ស៊ីមន មានប្រសាសន៍ទៀតថា ដោយសារ​តែក្រុមការងារប្រទះឃើញបំណែកបដិមាកប់នៅក្នុងដីជម្រៅពី១០ទៅ១៥សង់ទីម៉ែត្រ កាន់តែច្រើននោះ ក៏សម្រេចស្នើសុំយោបល់ពីថ្នាក់លើ ធ្វើរណ្តៅកំណាយ ដើម្បីស្រាវជ្រាវរកនៅក្រោមដីបន្ថែមទៀត។ នៅពេលជីកកាយដីជ្រៅបន្តិច ក៏ប្រទះឃើញបំណែករូបបដិមាកាន់តែច្រើន សរុបប្រហែលជាង១០០បំណែក។ រហូតមកដល់ពេលនេះ ក្រុមការងារមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើក្នុងជម្រៅដីចុះទៅក្រោមទៀតអាចនៅតែមានបដិមាដែរឬក៏យ៉ាងណាឡើយ។ …

Read More »

Categories