នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលរួមក្នុងពិធីបើកទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរ លើកទី៩ ដែលប្រារព្ធឡើងនៅខាងមុខប្រាសាទអង្គរវត្ត។ ពិធីនេះមានការចូលរួមជាអធិបតីភាពឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងអាជ្ញាធរពាក់ព័ន្ធ ក្រុមអត្តពលិកជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ នៅក្នុងទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរទី៩នេះ មានការចូលរួមពីអត្តពលិកចូលរួមចំនួន៣,០២១នាក់មកពីបណ្ដាប្រទេស ចំនួន៥១។ ទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរ ត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំនៅខេត្តសៀមរាប ហើយព្រឹត្តិការណ៍នៅឆ្នាំនេះ គឺធ្វើឡើងដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់ទេសចរណ៍កម្ពុជា ពិសេសខេត្តសៀមរាបតែម្ដង។ ជាមួយគ្នានេះ ទិវានេះក៏ធ្វើឡើងក្នុងគោលបំណងកិច្ចការពារបរិស្ថានបៃតងក្នុងរមណីយដ្ឋានអង្គរ៕
Read More »Monthly Archives: August 2024
ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បង្ហាញភាពស្ញប់ស្ញែងពេលមកទស្សនាប្រាសាទអង្គរវត្ត
គ្រប់ពេលវេលាទាំងអស់ ភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ពេលមកដល់ខេត្តសៀមរាប តែងតែងចង់មកមើលប្រាសាទអង្គរវត្ត ជាគោលដៅទី១មុនគេ។ ភាពល្បីល្បាញរបស់ប្រាសាទអង្គរវត្ត ក្រៅពីមានសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យគ្មានពីរនៅលើលោក ក៏មានព្រៃឈើធម្មជាតិនិងបរិស្ថាន ជាចំណុចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ធ្វើឱ្យភ្ញៀវទេសចរគ្រប់រូប បានធូរស្បើយពីទុក្ខកង្វល់ ដោយសារតែឃើញកសិន្ធុទឹកថ្លាយង់ដ៏ធំល្វឹងល្វើយ វាលស្មៅពណ៌បៃតងខ្ចី ហាក់បីដូចជាខ្លួនគេកំពុងស្ថិតនៅក្នុងឋានដ៏ពិសិដ្ឋមួយ។ លោក ផល វណ្ណៈ ដែលមកកម្សាន្តប្រាសាទអង្គរវត្ត ជាមួយក្រុមការងារច្រើននាក់ទៀតកាលពីថ្ងៃទី១ខែសីហា បានបង្ហាញអារម្មណ៍រីករាយ និងស្រស់ស្រាយ។ លោក វណ្ណៈ ឱ្យដឹងថា អង្គរវត្តពិតជាអស្ចារ្យ ហើយវារិតតែពិសេសទៅទៀត នៅពេលដែលមគ្គុទ្ទេសក៍ទេសចរណ៍ បានរៀបរាប់ពីរឿងរ៉ាវនានានៅតាមប្រាសាទឱ្យលោកស្ដាប់។ បុរសអ្នកភ្នំពេញរូបនេះ បានចាត់ទុកអង្គរវត្តគឺជាសំណង់ដ៏ល្អឯក ដែលមានចម្លាក់នៅតាមផ្ទាំងថ្មជាច្រើនដ៏រស់រវើក ព្រមទាំងមានធម្មជាតិ ដ៏ស្រស់ស្អាតនៅជុំវិញបរិវេណផង គឺកាន់តែធ្វើឱ្យរូបលោកមិនស្ងើចសរសើរមិនបាន។ ចំណែកអ្នកស្រី សាម សេត ដែលជាអ្នកទេសចរ មកដល់អង្គរវត្តជាលើកដំបូងក៏មានចិត្តសប្បាយរីករាយដែរ។ អ្នកស្រីបានប្រាប់ថា ពេលដែលគាត់បានឃើញកំពូលប្រាសាទអង្គរវត្ត កសិន្ធុទឹក និងវាលស្មៅបៃតងស្រស់ស្អាតភ្លាម គឺមានអារម្មណ៍រីករាយ រំភើបនិងស្បើយពីកង្វល់នានាភ្លាម។ មិនត្រឹមតែភ្ញៀវទេសចរជាតិប៉ុណ្ណោះទេដែលស្ងើចសសើរអំពីភាពអច្ឆរិយៈនៃប្រាសាទអង្គរវត្តនិងទេសភាពដ៏ស្រស់ស្អាតនោះ សូម្បីតែភ្ញៀវទេសចរបរទេស ក៏បង្ហាញអារម្មណ៍ដូចគ្នានេះដែរ។បុរសជនជាតិអេស្ប៉ាញ ដែលបាននាំភរិយានិងកូន២នាក់ទៀតមកទស្សនាអង្គរវត្ត …
Read More »អាជ្ញាធរជាតិអប្សរា ជម្រាបជូនដំណឹងអំពីភាពងាយស្រួលក្នុងការថតរូបក្នុងរមណីយដ្ឋានអង្គរ
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជន ភ្ញៀវជាតិនិងអន្តរជាតិ ព្រមទាំងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ទាំងអស់បានជ្រាបថា ក្នុងគោលដៅបង្កភាពងាយស្រួលក្នុងការថតវីដេអូ ឬរូបភាពសន្លឹកក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាសូមជម្រាបជូនអំពីការកែសម្រួលនូវលក្ខខណ្ឌតម្រូវថ្មីពាក់ព័ន្ធ ដូចខាងក្រោម៖
Read More »ថ្នាក់ដឹកនាំ ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ និងសមណនិស្សិត និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និមន្ត/ធ្វើដំណើរទស្សនកិច្ចក្នុងតំបន់រមណីយដ្ឋានអង្គរ
ថ្នាក់ដឹកនាំព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ និងសមណនិស្សិត និស្សិត ចំនួន៣៩០អង្គ/នាក់ និមន្ត/អញ្ជើញពីរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង និមន្ត/ធ្វើដំណើរទស្សនកិច្ច ក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។ គោលបំណង នៃដំណើរទស្សនកិច្ច សិក្សាឈ្វេងយល់ និងផ្តិតយករូបភាពនានាតាមប្រាសាទ ព្រមទាំងបានជាប្រយោជន៍ដល់ការរៀបចំឯកសារ សម្រាប់បំពេញនូវលក្ខខណ្ឌនៃការសរសេរសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រឆ្នាំទី៤។ អាជ្ញាធរជាតិអប្សរា ក៏បានជួយសម្របសម្រួល និងធ្វើបទបង្ហាញតាមប្រធានបទមួយចំនួន ជូនថ្នាក់ដឹកនាំ ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ និងសមណនិស្សិត និស្សិត ក្នុងដំណើរទស្សនកិច្ចខាងលើទទួលបានជោគជ័យ៕
Read More »ក្រសួងវប្បធម៍ បង្ហាញលទ្ធផលកិច្ចប្រជុំគណ:កម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៦
សៀមរាប÷ក្រសួងវប្បធម៍និងវិចិត្រសិល្ប: បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណ:កម្មាធិការបេតិកភណ្ឌពិភពលោកលោកលើកទី៤៦នៅទីក្រុងញូវដែលីសាធារណរដ្ឋឥណ្ឌា។ កិច្ចប្រជុំ ដែលដឹកនាំគណ:ប្រតិភូកម្ពុជា ដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍និងវិចិត្រសិល្ប:នេះ ចាប់ពីថ្ងៃទី២១រហូតដល់ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៤។ សូមអានខ្លឹមសារទាំងស្រុង ក្នុងលិខិតប្រកាសព័ត៍មានរបស់ក្រសួងវប្បធម៍និងវិចិត្រសិល្ប:…..
Read More »កូនឈើចម្រុះចំនួន១០,១២៤ដើម បន្ថែមទៀតត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤
អាជ្ញាធរជាតិអប្សរា បានបន្តចែកចាយកូនឈើសរុប ១០,១២៥ ដើមបន្ថែមទៀត ទៅស្ថាប័នរដ្ឋ ឯកជន វត្តអារាម និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងក្នុង និងក្រៅខេត្តសៀមរាប។ ដើមឈើទាំងនោះរួមមាន៖ – ប្រគេនកូនឈើចម្រុះជូនព្រះគ្រូសិរីរតនានុបាល ធុយ ធុល ព្រះគ្រូចៅអធិការវត្តជយមុនីវនារាម(វត្តជយោ) ចំនួន៧០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន ច្រេស១០០ ដើម បេង១០០ដើម ធ្នង់២០០ដើម គគីរ១០០ដើម ផ្តៀក១០០ដើម និងឥន្ទនេល១០០ដើម។ – ប្រគេនកូនឈើចម្រុះជូនព្រះគ្រូមុនីសន្តិបាល មល់ ប្រុស ព្រះគ្រូចៅអធិការវត្តពោធិវនារាម(វត្តស្ពឺ) ចំនួន៧០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន បេង១០០ដើម រំដួល១០០ ដើម ចារ១០ដើម ឥន្ទនេល១០០ដើម ស្តៅ៥០ដើម ព្កុល៤០ដើម ត្រចៀកដំរី២០ដើម រាំងភ្នំ៥០ដើម …
Read More »