Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / កូនឈើចម្រុះចំនួន១០,១២៤ដើម បន្ថែមទៀតត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤

កូនឈើចម្រុះចំនួន១០,១២៤ដើម បន្ថែមទៀតត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤

អាជ្ញាធរជាតិអប្សរា បានបន្តចែកចាយកូនឈើសរុប ១០,១២៥ ដើមបន្ថែមទៀត ទៅស្ថាប័នរដ្ឋ ឯកជន វត្តអារាម និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងក្នុង និងក្រៅខេត្តសៀមរាប។ ដើមឈើទាំងនោះរួមមាន៖

– ប្រគេនកូនឈើចម្រុះជូនព្រះគ្រូសិរីរតនានុបាល ធុយ ធុល ព្រះគ្រូចៅអធិការវត្តជយមុនីវនារាម(វត្តជយោ) ចំនួន៧០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន ច្រេស​១០០ ដើម បេង១០០ដើម ធ្នង់២០០ដើម គគីរ១០០ដើម ផ្តៀក១០០ដើម និងឥន្ទនេល១០០ដើម។

– ប្រគេនកូនឈើចម្រុះជូនព្រះគ្រូមុនីសន្តិបាល មល់ ប្រុស ព្រះគ្រូចៅអធិការវត្តពោធិវនារាម(វត្តស្ពឺ) ចំនួន​៧០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន បេង១០០ដើម រំដួល​១០០ ដើម ចារ១០ដើម ឥន្ទនេល១០០ដើម ស្តៅ៥០ដើម ព្កុល៤០ដើម ត្រចៀកដំរី២០ដើម រាំងភ្នំ៥០ដើម ត្រាច​៥០ដើម ពពេល២០ដើម ឈើទាល៣០ដើម កកោះ​៣០ដើម និង ផ្តៀក១០០ដើម។

– ផ្តល់កូនឈើចម្រុះជូនតំណាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤នៃកងទ័ពជើង គោក ចំនួន៣,០០០ដើម ដើម្បីយកទៅដាំបន្ថែមក្នុងបរិវេណទីបញ្ជាការ និងនៅតាមអង្គភាពចំណុះ។ កូនឈើទាំងនោះរួមមាន ច្រេស៥០០ដើម បេង២០០ ដើម ធ្នង់៣០០ដើម គ្រញូង៥០០ដើម គគីរ៥០០ដើម ឈើទាល៥០០ដើម រំដួល២០០ដើម និងលឿងរាជ​៣០០ដើម។

– ផ្តល់កូនឈើចម្រុះចំនួន២,០០០ដើម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯក តេជោសែន។

– ផ្តល់កូនឈើចម្រុះ ចំនួន៦៥០ដើម ដើម្បីយកទៅដាំបន្ថែមក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

– ផ្តល់កូនឈើចម្រុះជូនតំណាងលោក ឡាច សឿន ប្រធានក្រុមប្រឹក្សាឃុំសំរោងយា ចំនួន១,២០០ដើម ដើម្បីយកទៅដាំតាមដីទំនេរក្នុងបរិវេណវត្ត សាលា​រៀន សាលាឆទាន និងដីសហគមន៍ ក្នុងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន បេង៣០០ដើម គ្រញូង៣០០ដើម ធ្នង់៣០០ដើម និងច្រេស៣០០ដើម។ 

– ផ្តល់កូនឈើចម្រុះជូនលោក រំ រ៉ែន នាយកសាលា​បឋមសិក្សា ថៃស្យូ ចំនួន៨០០ដើម ដើម្បីយកទៅដាំបន្ថែមក្នុងបរិវេណ និងសងខាងផ្លូវចូលសាលារៀន ស្ថិតនៅសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្ត​សៀមរាប។ កូនឈើទាំងនោះរួមមាន បេង៥០ដើម ធ្នង់៥០ដើម ច្រេស២០ដើម កកោះ១០០ដើម គគីរ១០០ដើម ផ្តៀក៥០ដើម ឈៀទាល១០០ដើម ពពេល៥០ដើម ធ្លក១០ដើម ត្រយឹង៣០ដើម មៀន​ព្រៃ​១០ដើម ខ្នុរព្រៃ២០ដើម ព្កុល២០ដើម រាំង​ភ្នំ១០០​ដើម រំដួល៣០ដើម ក្ងោក១០ដើម ត្រដក់១០ដើម រាំងទឹក១០ដើម និងឥន្ទនេល២០ដើម។

– ផ្តល់កូនឈើចម្រុះជូនកម្មវិធី អាស៊ានបូកបី វិថីនៃអ្នកវិទ្យាសាស្ត្រវ័យក្មេង លើកទី១០ និងអង្គការ Mentors Cambodia ចំនួន២៧៤ដើម ដើម្បីយកទៅដាំនៅបរិវេណខាងត្បូងកសិន្ធុប្រាសាទអង្គរវត្តនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់​១២៤ដើម ច្រេស៣០ដើម គគីរ៣០ដើម កកោះ​២០ ដើម ព្កុល២០ដើម ក្ងោក២០ដើម និងរំដួល៣០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ណា សុភ័ក្រ ប្រជា​ពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តអូរដា ស្ថិតនៅភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ កូនឈើទាំងនោះរួមមាន គ្រញូង៥០ដើម ធ្នង់៥០ដើម បេង​៥០ដើម ច្រេស៥០ដើម រំដួល៥០ដើម ក្ងោកតូច២០​ដើម លឿងរាជ១០ដើម និងព្កុល២០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក សោម វុត្ថា ប្រជា​ពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណដីបន្ទាយទាហានរថក្រោះ ស្ថិត​នៅភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប​ កូនឈើទាំងនោះរួមមាន គគីរ៤០០ដើម ឥន្ទនេល​៧៥ ដើម និងក្ងោកតូច២៥ដើម៕

About siemreaptoday

Check Also

ប្រជាពលរដ្ឋ៧៣៨គ្រួសារ ក្នុងសង្កាត់ក្របីរៀលបានទទួលចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ក្របី​រៀល រួមជាមួយលោកសាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) និងលោក ឈួន យ៉ែប …

Leave a Reply

Your email address will not be published. Required fields are marked *

Categories