Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរលើកទី៩

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរលើកទី៩

នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលរួមក្នុងពិធីបើកទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរ លើកទី៩ ដែលប្រារព្ធឡើងនៅខាងមុខប្រាសាទអង្គរវត្ត។

ពិធីនេះមានការចូលរួមជាអធិបតីភាពឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងអាជ្ញាធរពាក់ព័ន្ធ ក្រុមអត្តពលិកជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

នៅក្នុងទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរទី៩នេះ មានការចូលរួមពីអត្តពលិកចូលរួមចំនួន៣,០២១នាក់មកពីបណ្ដាប្រទេស​ ចំនួន៥១។

ទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរ ត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំនៅខេត្តសៀមរាប ហើយព្រឹត្តិការណ៍នៅឆ្នាំនេះ គឺធ្វើឡើងដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់ទេសចរណ៍កម្ពុជា ពិសេសខេត្តសៀមរាបតែម្ដង។

ជាមួយគ្នានេះ ទិវានេះក៏ធ្វើឡើងក្នុងគោលបំណងកិច្ចការពារបរិស្ថានបៃតងក្នុងរមណីយដ្ឋានអង្គរ៕

About siemreaptoday

Check Also

ប្រជាពលរដ្ឋ៧៣៨គ្រួសារ ក្នុងសង្កាត់ក្របីរៀលបានទទួលចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ក្របី​រៀល រួមជាមួយលោកសាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) និងលោក ឈួន យ៉ែប …

Leave a Reply

Your email address will not be published. Required fields are marked *

Categories