Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ផ្អើលពេញប្រទេស ថៅកែគេហទំព័រCENទិញគ្រឿង អលង្ការមិនអោយលុយ ហើយចុះផ្សាយបរិហារកេរ្តិ៍ពី ម្ចាស់លុយ ធ្វើអោយប្រតិកម្មដល់ប្អូនស្រីសម្តេច

ផ្អើលពេញប្រទេស ថៅកែគេហទំព័រCENទិញគ្រឿង អលង្ការមិនអោយលុយ ហើយចុះផ្សាយបរិហារកេរ្តិ៍ពី ម្ចាស់លុយ ធ្វើអោយប្រតិកម្មដល់ប្អូនស្រីសម្តេច

សៀមរាប÷ ថ្មីៗនេះលោកជំទាវ ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីសម្តេចតេជោ បានចេញមុខប្រតិកម្មយ៉ាងខ្លាំង ដោយលើកឡើងថា “យករបស់គេទៅលក់ហើយថាគេបោកទៀត។ ចេះផ្សាយទៅរួចដែរ។ អ្នកចេះរកស៊ីពិតគេមិននិយាយភាសាអញ្ចឹងទេរឿងនេះខ្ញុំដឹងទាំងអស់ពីព្រោះហាង មាស ពេជ្រវីលីណា ខ្ញុំអ្នកទៅកាត់ខ្សែបូរ ។ ក្នុងនោះ ខ្ញុំឃើញផ្ទាល់ហើយបានសួរទៅវីលីណាថា ហេតុអីបានជាឲ្យគេជំពាក់ច្រើនម្លេះ គាត់ថាមិនអីទេ ពេល នោះខ្ញុំថាប្រយ័ត្នមានរឿងឥលូវមែន”។
.ការប្រតិកម្មរបស់លោកជំទាវហ៊ុន ស៊ីណាត គឺបន្ទាប់ ពីអ្នកស្រីជីប យុទ្ធារី ថៅកែគេហទំព័រCEN ទិញគ្រឿង អលង្ការពីហាងពេជ្រ វីលីណាមិនព្រមសងលុយ បែរ ជាទៅចុះផ្សាយបរិហារម្ចាស់ទ្រព្យ ទៅវិញទៀត។

សូមរម្លឹកថា អ្នកស្រី ជីប យុទ្ធារី ជាម្ចាស់ហាងពេជ្រ ឈ្មោះ SV និងជាម្ចាស់គេហទំព័រ CEN បានទិញមាស ពីអ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា ស្ថិតនៅក្រុងសៀមរាប កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ដែលមានទឹកប្រាក់ប្រមាណជាង១៨ម៉ឺនដុល្លា ។
ពាក់ព័ន្ធករណីនេះ អ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា បានអះអាងថា ថៅកែហាងពេជ្រ យី ហោSV និងជាថៅកែសារព័ត៌មានCEN គឺអ្នកស្រី ជីប យុទ្ធារី បានទិញគ្រឿងអលង្ការពីហាងពេជ្រ វីលីណា អស់ប្រាក់ចំនួនជាង១៨ម៉ឺនដុល្លារអាមេរិក រយៈ ពេល១ឆ្នាំហើយ មិនព្រមសងលុយទេ តែបែរជាហ៊ានចេញមុខមកចោទប្រកាន់រូបខ្ញុំទាំងបំពានទៅវិញ។
ការអះអាងរបស់អ្នកស្រីធៀម លីណា យ៉ាងដូច្នេះ បានធ្វើឡើងបន្ទាប់ពីអ្នកស្រីជីប យុទ្ធារី បានធ្វើការចុះផ្សាយបរិហារតាមគេហទំព័រCEN ដោយចោទ ប្រកាន់ថា ហាងលក់គ្រឿងអលង្ការវីលីណា រកស៊ីរបៀបបោកប្រាស់ រកស៊ីរបៀបទុច្ចរឹត។
អ្នកស្រីធៀមលីណាបានចាត់ទុកថា ឈ្មោះ ជីប យុទ្ធរី ជាមនុស្សមានចរិតពិសពុល គ្មានការពិត និងមាន បំ ណងទុច្ចរិកក្នុងការរកស៊ី ហើយបានប្រឌិតរឿងគ្រប់ យ៉ាងចោទប្រកាន់មកលើអ្នកស្រី ទាំងអយុត្តិធម៌ដោយបានប្រឌិតរឿងខុសពីការពិតធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសហាងពេជ្ររបស់អ្នកស្រី។ អ្នកស្រីលីណា អះអាងថា “រឿងនេះនាងខ្ញុំមានភស្តុតាំងគ្រប់គ្រាន់ដោយយកគ្រឿងពេជ្រនៅហាងខ្ញុំ និងខ្ចីលុយថែមទៀតផង ពេលកន្លងមក”។
អ្នកស្រីម្ចាស់ហាងពេជ្រវី លីណា បានបញ្ជាក់ថា ការបរិហាកេរ្តិ៍របស់ឈ្មោះជីប យុទ្ធរីនេះ អ្នកស្រីគឺមិនអាចទទួលយកបានទេ ហើយរឿងនេះអ្នកស្រី នឹងមានវិធានការទៅតាមផ្លូវច្បាប់។ ព្រោះតាមកិច្ចព្រមព្រៀងរកស៊ីរវាងភាគីទាំង២ គឺមានកិច្ចសន្យាត្រឹមត្រូវ ហើយ ក៏គ្មានពលរដ្ឋណាមកប្ដឹងនោះទេ ។ មានតែភាគី ជីប យុទ្ធារី ឯណោះវិញទេដែលមិនបានបំពេញកាតព្វកិច្ចពោលគឺមិនបានសងលុយថ្លៃគ្រឿងអលង្ការ ហើយថែមទាំងបានចេញលិខិតបង្គាប់ឲ្យម្ចាស់ហាងមាសមកទូទាត់ឲ្យខ្លួនទៅវិញ។ ករណីនេះបានធ្វើឲ្យអ្នកស្រីដែលជាម្ចាស់បំណុលខឹងខ្លាំងរហូតមានការភ្ញាក់ផ្អើលដល់ប្អូនសម្ដេចតេជោ ចេញមុខប្រតិកម្ម និងព្រមានខ្លាំងៗថែមទៀតផង។
យោងតាមម្ចាស់ហាងមាសខាងលើបន្ថែមថា កន្លង មកគឺអ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា បានឲ្យឈ្មោះជីប យុទ្ធារី មកទូទាត់ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែបុគ្គលរូបនោះនៅតែបន្តរករឿង រួចបរិហាកេរ្តិ៍តាមប្រព័ន្ធអនឡាញ និងហ្វេសបុក ថែមទៀតផង៕

About siemreaptoday

Check Also

ពលរដ្ឋមកពីខេត្តតាកែវ បង្ហាញក្តីរីករាយ ក្រោយបានឃើញសារមន្ទីរតាំងបង្ហាញផលិតផលជាស្នាដៃរបស់គាត់ដែលបរិច្ចាគមក

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ មានបងប្អូនប្រជា​ពលរដ្ឋ បានធ្វើដំណើរពីស្រុកព្រៃកប្បាស ខេត្តតាកែវមកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសនោះពួកគាត់ក៏បានចូលមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប ដើម្បីទស្សនាសំពត់ហូលជាស្នាដៃរបស់ខ្លួន ដែលធ្លាប់បានបរិច្ចាគជូនមកកាន់សារមន្ទីរ។ អ្នកស្រី លី ណៃស្រ៊ីម និងអ្នកស្រី លី …

Leave a Reply

Your email address will not be published. Required fields are marked *

Categories