Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាផ្ទៃក្នុង ស្តីពី៖ ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីតំបន់អង្គរ

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាផ្ទៃក្នុង ស្តីពី៖ ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីតំបន់អង្គរ

កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នាសាលសន្និសីទអង្គរ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី៖ ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ជូនដល់មន្រ្តី- បុគ្គលិក មកពីនាយកដ្ឋាននានា សរុបចំនួន១០០​នាក់។ សិក្ខាសាលានេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ យល់ដឹងពីសកម្មភាពរបស់នាយកដ្ឋាននីមួយៗ ឈ្វេងយល់ និងចូលរួមការពារបរិស្ថាន ក្នុងតំបន់អង្គរ។

ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងសិក្ខាសាលា នាឱកាសនោះថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់យ៉ាងខ្លំាង  ចំពោះការងារគ្រប់គ្រងបរិស្ថាន នៅក្នុងតំបន់អង្គរ ជាពិសេសអនុវត្តនូវគោលនយោបាយ និងចក្ខុវិស័យច្បាស់លាស់ ដែលអាជ្ញាធរជាតិអប្សរាបានដាក់ចេញ រួមមាន៖ កិច្ចការថែរក្សាទេសភាព វប្បធម៌ បរិស្ថាន និងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ការអនុវត្តច្បាប់ និងជំរុញការកែលម្អ ដោយផ្អែកតាមគោល​នយ​បាយនានាជាដើម។

ឯកឧត្តម បានជំរុញណែនាំដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់សិក្សា ស្តាប់ការធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលានេះ ដើម្បីទទួលបានបទពិសោធន៍ល្អៗយកទៅអនុវត្តន៍ ក្នុងការងារប្រចាំថ្ងៃ។

សូមបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរា តែងតែបានរៀបចំសិក្ខាសាលាស្តីពី៖ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ដល់មន្រ្តី-បុគ្គលិកជាទៀងទាត់៤ដងក្នុងមួយឆ្នាំ។ ដើម្បីឱ្យមន្រ្តី-បុគ្គលិកគ្រប់ៗរូបបានចូលរួមអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ដើម្បីជួយថែរក្សា ការពារមរតក និងបរិស្ថានអង្គរឱ្យបានគង់វង្ស៕


About siemreaptoday

Check Also

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories