Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized (page 48)

Uncategorized

អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរាប្រជុំគណៈកម្មការគ្រប់គ្រងបរិស្ថានអង្គរ

សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣  អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកអង្គប្រជុំគណៈកម្មការគ្រប់គ្រងបរិស្ថានអង្គរ ដើម្បីត្រួតពិនិត្យការអនុវត្តន៍ការងារប្រចាំឆ្នាំ និងពិភាក្សាលើកទិសដៅសកម្មភាពបន្តសម្រាប់ឆ្នាំ ២០២៣ ព្រមទាំងសម្របសម្រួលការងារតាមនាយក ដ្ឋាននីមួយៗដើម្បីពង្រឹងប្រសិទ្ធភាពដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានឱ្យកាន់តែប្រសើរឡើងជាប្រចាំ។ ពិធីនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន និងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធ។ របៀបវារៈកិច្ចប្រជុំរួមមាន ផ្សព្វផ្សាយផែនការ និងការអនុវត្តកម្មវិធីបរិស្ថានប្រចាំឆ្នាំ ស្វែងយល់បញ្ហា និងរកដំណោះស្រាយរួម និងបង្កើនប្រសិទ្ធភាពការងារ និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថានជាបន្ត៕ ​

Read More »

ក្រុមអ្នកបច្ចេកទេស អាជ្ញាធរជាតិអប្សរា ជួសជុល ពង្រឹងជើងក្រោមប្រាសាទលលៃ

សៀមរាប៖ ក្រុមអ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងឥដ្ឋផ្នែកខាងក្រោមជុំវិញតួនិរតីប្រាសាទលលៃ ដែលមានសភាពពុកផុយខ្លាំង។ ការងារជួសជុលនេះក្រុមអ្នកបច្ចេកទេស បានប្រមូលបំណែកឥដ្ឋដែលបាក់បែកនិងពុកផុយ មករៀបផ្គុំពង្រឹងឡើងវិញ ព្រមទាំងបិទបាយអតាមចន្លោះប្រហោងដើម្បីការពារជម្រាបទឹកនិងពពួកសត្វល្អិតផ្សេងៗ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ដើម្បីថែរក្សាប្រាសាទលលៃជាទីសក្ការៈ ដែលមានអាយុកាលជាង១២០០ឆ្នាំមួយនេះ អោយនៅឈររឹងមាំយូរអង្វែងបន្តទៀត៕

Read More »

ដាក់តាំងបង្ហាញបដិមាទ្វារបាល នៅសារមន្ទីរព្រះនរោត្តសីហនុ-អង្គរ បន្ទាប់ពីជួសជុលរួចរាល់

សៀមរាប៖បដិមាទ្វារបាល ដែលកសាងឡើងពីថ្មភក់ដ៏ធំ កម្ពស់១,៨២ម៉ែត្រ ទទឹង០,៧៨ម៉ែត្រ និងកម្រាស់ ០,៥ម៉ែត្រ រចនាប័ទ្មបាយ័ន ចំនួន១ ត្រូវបានជួសជុលឱ្យល្អប្រសើរឡើងវិញ និងបានដាក់តាំងបង្ហាញនៅ ក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បន្ទាប់ពីធ្វើកំណាយរកឃើញកប់ក្រោមដីនៅបរិវេណប្រាសាទ ទន្លេស្ងួត ដែលមានសភាពខូចខាតជាច្រើនកន្លែង។ ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី ឱ្យដឹងថា បដិមាទ្វារបាលដ៏ធំមួយនេះ បាក់បែកជា៦ បំណែកផ្សេងៗគ្នា ដូចជាព្រះកេស ដងខ្លួន ដៃ-ជើង និងក្រវិល។ រីឯផ្ទៃមុខក៏បានសឹករិករិលស្ទើរតែបាត់បង់ទម្រង់បបូរមាត់ ច្រមុះ និងភ្នែកផង។   ក្រោយពីក្រុមកាងារបានសិក្សាអំពីប្រវត្តិបដិមា ក្បាច់ លម្អ និងទំហំខូច ខាតទាំងផ្ទៃខាងក្នុង និងផ្ទៃខាង ក្រៅ ដោយប្រើបច្ចេកទេសជួសជុលទៅតាមដំណាក់ កាលនីមួយៗ ហើយបានតភ្ចាប់តាមទម្រង់ដើមវិញ។    បន្ថែមលើនេះ ដើម្បីតម្កល់បដិមាទ្វារបាលឱ្យមានលំនឹងនិងមានសុវត្ថិភាព ក្រុមការងារ ក៏បានធ្វើជើងទម្រថ្មីពីថ្មភក់ព្រមទាំងរៀបចំផ្ទាំងព័ត៌មានអំពីប្រវត្តិបដិមា ដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីឱ្យភ្ញៀវដែលចូលមកទស្សនា បានសិក្សានិងស្វែងយល់ពីការវិវត្តនៃប្រវត្តិសិល្បៈខ្មែរ។ បដិមាទ្វារបាលដ៏ធំមួយនេះ …

Read More »

ភ្នាក់ងារទេសចរណ៍ ក្រុមការងារសណ្តាប់ធ្នាប់ ប៉ូលីសបេតិកភណ្ឌរួមគ្នាសម្អាតបរិស្ថាននៅជើងទំនប់ទឹក បារាយមេបុណ្យខាងលិច

សៀមរាប៖ ក្រុមការងារភ្នាក់ងារទេសចរណ៍ និងក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ព្រមទាំងប៉ូលីសបេតិកភណ្ឌរួមគ្នាសម្អាតបរិស្ថាននៅតាមបរិវេណជើងទំនប់ទឹកបារាយមេបុណ្យខាងលិច មានដូចជាសំរាមដបភេសជ្ជៈ ដបទឹកសុទ្ធ ផ្លាស្ទិច កញ្ចប់ស្នោដាក់បាយ និងសំរាមផ្សេងៗនៅរាយប៉ាយបង្ករផល់ប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរដល់រមណី យដ្ឋានអង្គរ។ ការងារនេះបានបង្កើនសោភ័ណភាពបរិស្ថានស្អាត និងលើកតម្លៃរមណីយដ្ឋានអង្គរបានកាន់តែល្អបន្ថែមទៀត។ សូមសាធារណជន ដែលបានទៅលេងកម្សាន្ត មេត្តារក្សាទុកដាក់សំរាមរបស់ខ្លួនឱ្យមានសណ្តាប់ធ្នាប់ និងសំរាមចោលនៅក្នុងធុងសំរាម ជៀសវាងចោលពាស វាលពាសកាលនាំឱ្យបាត់បង់តម្លៃបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូល។អាជ្ញាធរជាតិអប្សរា សូមអរគុណ ដល់សាធារណជនដែលទុកដាក់សំរាមក្នុងធុងសំរាមបានត្រឹមត្រូវ រួមគ្នាលើកតម្លៃបរិស្ថានទាំងអស់គ្នា៕

Read More »

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងបង្ហាញចម្លាក់ព្រះពាន់នៃព្រះពុទ្ធសាសនាធ្វើពីថ្មភក់១ផ្ទាំងដែលជាវត្ថុកម្ររបស់សិល្បៈខ្មែរ

សៀមរាប៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំង ពិព័រណ៍ ថ្មគោលព្រះពាន់បុរាណនៃព្រះពុទ្ធសាសនា រចនាប័ទ្មបាយ័ន១ផ្ទាំងធ្វើពីថ្មភក់ ដែលទំនងកសាងឡើងនៅអំឡុងចុងសតវត្សរ៍ទី១២នៃគ្រីស្ដសករាជ ដើម្បីឱ្យសាធារណជន សិស្ស និស្សិត ព្រមទាំងក្រុមអ្នកស្រាវជ្រាវបានឃើញ និងអាចមកសិក្សាផងស្វែង យល់ផង។ មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរលោក វឿន វិបុលសុខុម ឱ្យដឹងថា ផ្ទាំងចម្លាក់ថ្មភក់ ដែលឆ្លាក់រឿងរ៉ាវនៃព្រះពុទ្ធសាសនា រកឃើញដោយការធ្វើកំណាយនេះ ត្រូវបានគេកំណត់ឈ្មោះថា«ថ្មគោលព្រះពាន់» ដែលជាវត្ថុកម្រមាននៅក្នុងសិល្បៈខ្មែរ។     លោក វិបុលសុខុម ពន្យល់ថា លក្ខណៈពិសេសរបស់ថ្មគោលនេះ គឺមានរូបព្រះពុទ្ធតូចៗទាំងអស់ចំនួន១០០៨អង្គ ដែលតំណាងឱ្យមង្គលចក្រវាល មួយទៀត អាចនិយាយបានថា ជាអនុព្យញ្ជនៈរបស់ព្រះសម្មាសម្ពុទ្ធ ឬគ្រប់សត្វទាំងអស់មាន១០០៨។ លោកបន្តទៀតថា ថ្មគោលប្រភេទចម្លាក់បែបសាសនានេះ នៅកម្ពុជាគេប្រទះឃើញចំនួន២ផ្ទាំង គឺទី១ជាថ្មគោលឆ្លាក់រូបព្រះពុទ្ធដែលដាក់តាំងបង្ហាញនៅសារ មន្ទីរព្រះនរោត្តមសីហនុ-អង្គរនាខេត្តសៀមរាប និងមួយផ្ទាំងទៀត គឺជាថ្មគោលបែបព្រហ្មមញ្ញសាសនា ដែលមានឆ្លាក់រូបព្រះនារាយណ៍ សព្វថ្ងៃដាក់តាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ។ ថ្មគោលព្រះពាន់នេះ មានរាងបួនជ្រុង មានកម្ពស់១២២សង់ទីម៉ែត្រ ទទឹង៥៨សង់ទីម៉ែត្រ និងកម្រាស់៤៥សង់ទីម៉ែត្រ និងទំងន់ប្រមាណជាងកន្លះតោន។ នៅតាមជ្រុងទាំង៤ មានចម្លាក់ព្រះពុទ្ធសមាធិតូចៗចំនួន១០០៨អង្គ។ …

Read More »

ប្រជាពលរដ្ឋជាង២០០នាក់ ក្នុងខេត្តសៀមរាបទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃ

សៀមរាប៖ ប្រជាពលរដ្ឋប្រមាណជាង ២០០នាក់់ មកពីសហគមន៍នៃខេត្តសៀមរាប ទទួលបានការពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដែលសហការរៀបចំដោយ ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តចិនបុរាណ និងមន្ទីរសុខាភិបាល ដើម្បីលើកកម្ពស់ការថែរក្សាសុខភាព និងចូលរួមកាត់បន្ថយចំណាយក្នុងការព្យាបាលជំងឺ  ដែលកម្មវិធីនេះធ្វើឡើងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅសាលាអន្តរជាតិខ្មែរស្តារ រយះពេលពេញមួយថ្ងៃ។ ឯកឧត្តម លីវ ស៊ីជៀ ( LIU ZHI JIE) អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប មានប្រសាសន៍ថា ក្រុមគ្រូពេទាញវិជ្ជសាស្រ្តចិនបុរាណ ដែលមានអ្នកជំនាយចំនួន១៦នាក់ មកពីទីក្រុងប៉េកាំង នៃប្រទេសចិន ឯកទេសជំនាញ ផ្នែកជំងឺផ្លូវដង្ហើម  ផ្នែកជំងឺសសៃឈាមបេះដូង ផ្នែកជំងឺប្រព័ន្ធរំលាយអាហារជាដើម ដែលបានរៀបចំកម្មវិធីពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋកម្ពុជាបានចំនួន៨១ដងដែលមានអ្នកមកទទួលព្យាការបាលជំងឺបានចំនួន១២០០០នាក់ដោយឥតគិតថ្លៃ។ លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ដោយមានកិច្ចសហប្រតិបត្តការល្អរវាងប្រទេសកម្ពុជានិងចិន ពិសេសទំនាកទំនងសហប្រតិបត្តការជាមួយរដ្ឋបាលខេត្តសៀមរាប ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យខេត្ត កន្លងមកបានរៀបចំកម្មវិធីមនុស្សធម៏ ក្នុងការពិគ្រោះព្យាបាល  ជំងឺដោយឥតគិតថ្លៃ ជាក់ស្ដែងថ្ងៃនេះ កុងស៊ុលចិនប្រចាំខេត្តសៀមរាបបាននាំយកមកនូវឧបករណ៍បរិក្ខាពេទ្យ ថ្នាំពេទ្យ …

Read More »

ក្រុមអ្នកជួសជុលខ្លោងទ្វារតាកាវបង្ហាញអារម្មណ៍រីករាយ ក្រោយពេលឃើញសំណង់បុរាណមួយនេះឈររឹងមាំឡើងវិញ

សៀមរាប៖ស្ថាបត្យកម្ម អ្នកបុរាណវិទូនិងក្រុមជាងគ្រប់ផ្នែក ដែលបានចូលរួមជួសជុលសំណង់ខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បានបង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីឃើញខ្លោងទ្វារបុរាណមួយនេះ បង្ហាញសម្រស់ដ៏ល្អឯក ព្រមទាំងមានភាពរឹងមាំយូរអង្វែងតទៅទៀត។ អ្នកស្រី ហាន ម៉ាច អាយុ៦៦ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើងដែលបានចូលរួមជួសជុលប្រាសាទជាច្រើននៅតំបន់អង្គរជាមួយអាជ្ញាធរជាតិអប្សរាជាង២០ឆ្នាំមកហើយ ក្នុងចំណោមកម្មករជាច្រើនទៀត ដែលបានទៅជួសជុលខ្លោងទ្វារតាកាវ មានប្រសាសន៍ថា កាលពីដំបូង ខ្លោងទ្វារតាកាវ បានរងការខូចខាតជាច្រើនកន្លែង ដូចជាថ្មក្រៀកចេញពីគ្នា ព្រមទាំងមានជ្រុះធ្លាក់មកដីផង ហើយនៅទីតាំងកំពូលមុខព្រហ្ម ដំរីក្បាលបី ចម្លាក់រូបទេវតា និងអសុរទាញព្រ័ត្រនៅស្ពានហាលជាដើមសុទ្ធតែជាកន្លែងគ្រោះថ្នាក់មិនអាចធ្វើដំណើរឆ្លងកាត់បានទេ។ អ្នកស្រី ហាន ម៉ាច មានប្រសាសន៍ដោយសប្បាយចិត្តថា មកដល់ពេលជួសជុលរួចរាល់ ឃើញថាសម្រស់ខ្លោងទ្វារតាកាវពិតជាស្អាតខ្លាំងណាស់ស្ទើរតែមិនជឿភ្នែកខ្លួនឯង។ «ការងារនេះមានតម្លៃខ្លាំងណាស់ ព្រោះអ្នកស្រីបានចូលរួមថែរក្សាប្រាសាទបុរាណខ្មែរយើង ឱ្យស្ថិតស្ថេរយូរអង្វែងបន្តទៀត»។ លោក ហឿង ឈ្លឿន អាយុ៣៩ឆ្នាំ អ្នកភូមិអូរទទឹង ជាកម្មករដែលបានចូលរួមជួសជុលខ្លោងទ្វារតាកាវម្នាក់ទៀត ឱ្យដឹងដែរថា រយៈពេល៣ឆ្នាំមកនេះ ខ្លោងទ្វារតាកាវ បានផ្លាស់ប្រែសភាពខុសប្លែកពីមុន ដែលធ្លាប់តែមានការបាក់បែក បែរជាត្រឡប់ទៅជារឹងមាំឡើងវិញ។ លោក ឈ្លឿន មានប្រសាសន៍បន្តថា ការជួសជុលខ្លោងទ្វារតាកាវបានជួបការលំបាកខ្លះៗ ដោយសារតែបាត់ថ្មជាច្រើន …

Read More »

«ភូមិបេតិកភណ្ឌវប្បធម៌» ដែលទើបដាក់ឈ្មោះថ្មី  ត្រៀមសម្រាប់ព្រឹត្តិ ការណ៍អង្គរសង្ក្រាន្ត ចាប់ផ្តើមសាង សង់ហេដ្ឋារចនាសម្ពន្ធ

សៀមរាប៖ “ភូមិបេតិកភណ្ឌវប្បធម៌”ដែលទើបដាក់ ឈ្មោះថ្មី ដោយអាជ្ញាធរជាតិអប្សរា និងសហភាពសហពន្ធ័យុវជនកម្ពុជា នៅបរិវេណមុខប្រាសាទអង្គរវត្ត ត្រូវបានរៀបចំហេដ្ឋារចនាសម្ពន្ធ ត្រៀមសម្រាប់ព្រឹត្តិការ ណ៍អង្គរសង្ក្រាន្ត និងប្រារព្ធខួប១០ឆ្នាំ ដែលគ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។ លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងជាសមាជិកក្រុម ការងាររៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានឱ្យដឹងថា ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏បានទទួលខុសត្រូវក្នុងគម្រោងនៃការរៀបចំកម្មវិធី «ភូមិបេតិកភណ្ឌវប្បធម៌» ដែលជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំង៤៤ នៃព្រឹត្តការណ៍អង្គរសង្ក្រាន្ត។ លោក ទិន ទីណា បានបន្តទៀតថា ក្នុងឱកាសព្រិត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ខាងមុខ ក្រោមប្រធានបទ «ក្តីស្រម៉ៃ និងសង្ឃឹម» សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិធីខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តសហការជាមួយអាជ្ញាធរជាតិអប្សរា រៀបចំកម្មវិធីដែលមាន ឈ្មោះ «ភូមិបេតិកភណ្ឌវប្បធម៌» ដើម្បីចូលរួមអប អរសាទរបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរ។  លោក ទិន ទីណា បន្ថែមទៀតថា …

Read More »

អាជ្ញាធរជាតិអប្សរាដាក់របាំងសំណាញ់ការពារសត្វប្រចៀវនៅប្រាសាទអង្គរវត្ត

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានដាក់សំណាញ់ការពារសត្វប្រចៀវកុំឱ្យតោងនៅតាមទីតាំងមួយចំនួននៃដំបូលប្រាសាទអង្គរវត្ត។   លោក សយ សុភារិន្ទ អ្នកទទួលបន្ទុកកិច្ចការអភិរក្សនៅប្រាសាទអង្គរវត្ត​ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការ ងាររៀបចំដាក់សំណាញ់ការពារសត្វប្រចៀវនៅប្រា សាទអង្គរវត្ត ក្រុមការងារបានរៀបចំច្រើនកន្លែងមកហើយ ដូចជា នៅរួតបាកាណ និងរួតព្រះពាន់នៃប្រាសាទអង្គរវត្ត។      ប៉ុន្តែដោយសង្កេតឃើញថា ខ្លោងទ្វារខាងលិចប្រាសាទអង្គរវត្ត មានសត្វប្រចៀវមករស់នៅច្រើន ហើយបាននោម និងលាមកធ្វើឱ្យថ្មប្រាសាទពុកផុយ និងធុំក្លិនដល់ភ្ញៀវទេសចរផង។ សូមបញ្ជាក់ថា ការដាក់សំណាញ់ពេលនេះសរុបមានចំនួន១៦0ម៉ែត្រការ៉េ ដែលអនុវត្តក្នុងខែកុម្ភៈ២០២៣ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣៕

Read More »

អាជ្ញាធរជាតិអប្សរានិងរដ្ឋបាលបេតិកភណ្ឌសាធារណៈរដ្ឋកូរ៉េ​ពង្រឹងកិច្ចសហប្រតិបត្តិការកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌

សៀមរាប៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Choi Eubg-chon អគ្គនាយកនៃរដ្ឋបាលបេតិ កភណ្ឌវប្បធម៌កូរ៉េ (CHA) បានជួបពិភាក្សាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌រវាងភាគីទាំងពីរ។ ឯកឧត្តម Choi Eung-chon អគ្គនាយកនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ បានរំលឹកពីការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នបេតិកភណ្ឌវប្បធម៌ កូរ៉េ ដែលចាប់ផ្តើមពីឆ្នាំ ២០១០ រហូតដល់បច្ចុប្បន្ន។ ឯកឧត្តម ឆ្វេ អឹងឆន ក៏បានបង្ហាញពីសមិទ្ធផលដែលសមមរេចបាននាពេលកន្លងមក និងបង្ហាញពីគោលបំណងជួយជួស ជុលខឿននៃរួតបាកាណប្រាសាទអង្គរវត្តនាពេលអនាគត។ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានមតិស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់ប្រតិភូនៃស្ថាប័នបេតិកភណ្ឌវប្បធម៌កូរ៉េ។ ឯកឧត្តមបានរំលឹកពីគម្រោង នានាដែលស្ថាប័នកូរ៉េ បាននឹងកំពុងជួយលើកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ និងបានសម្តែងការអរគុណដល់ភាគីកូរ៉េ ដែលបានជួយបណ្ដុះ បណ្ដាលមន្រ្តី​អាជ្ញាធរជាតិអប្សរាដែលជាផ្នែកសំខាន់ក្នុងការពង្រឹងធនធានម​នុស្សសម្រាប់កិច្ចការអភិរក្សបេតិកភណ្ឌ។ បន្ថែមពីនេះ ឯកឧត្តម ហង់ ពៅ ក៏បានស្នើទៅភាគីកូរ៉េ ពិចារណាចែករំលែកបទពិសោធន៍ផ្សេងៗអំពីកិច្ចការសារមន្ទីរ ដូចជាការគ្រប់គ្រង …

Read More »

Categories