Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2024 / September (page 2)

Monthly Archives: September 2024

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ជួបសំណេះសំណាលជាមួយគណៈប្រតិភូ នាយកដ្ឋានកិច្ចការកម្មសិទ្ធិបោះពុម្ពផ្សាយ ភាសាបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន

នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបសំណេះសំណាលជាមួយ ឯកឧត្តម Du Zhanyuan ប្រធាននាយកដ្ឋានកិច្ចការកម្មសិទ្ធិបោះពុម្ពផ្សាយ ភាសាបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ ជំនួបសំណេះសំណាលនេះ ក្នុងគោលបំណង ពង្រឹងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ លើការផ្សព្វផ្សាយតំបន់អង្គរ ដែលជាសម្បត្តិបេតិកភណ្ឌកាន់ពិភពលោក ព្រមទាំងការទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនចិនឱ្យឈានទៅរកការពង្រីកទីផ្សារទេសចរណ៍កាន់តែទូលំទូលាយថែមទៀត៕

Read More »

មន្រ្តី-បុគ្គលិកសណ្ដាប់ធ្នាប់ និងទេសចរណ៍៨០រូបចូលរួមវគ្គសិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាពផ្នែកបដិសណ្ឋារកិច្ច

នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានរៀបចំសិក្ខាសាលាស្ដីពី ការពង្រឹងសមត្ថភាពបដិសណ្ឋារកិច្ចភ្ញៀវទេសចររបស់ ភ្នាក់ងារទេសចរ ក្រោយសម័យកូវីដ-១៩។ វគ្គសិក្សានេះអ្នកចូលរួមសរុប៨០រូប ដែលជាមន្រ្តី-បុគ្គលិក ជាភ្នាក់ងារសណ្ដាប់ធ្នាប់ និងភ្នាក់ងារទេសចរ ដែលប្រចាំការនៅតាមប្រាសាទនានា​ក្នុងរមណីយដ្ឋានអង្គរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានលើកឡើងថា សិក្ខាសាលានេះមានសារសំខាន់ណាស់ ដើម្បីឱ្យមន្រ្តី-បុគ្គលិកនៅតាមគោលដៅទាំងអស់ ពង្រឹងចំណេះដឹងទាក់ទងនឹងផ្នែកបដិសណ្ឋារកិច្ចភ្ញៀវទេសចរ។ ជាធម្មតា ភ្នាក់ងារទេសចរ និងសណ្ដាប់ធ្នាប់ ជាអ្នកដែលប្រាស្រ័យផ្ទាល់ជាមួយភ្ញៀវទេសចរ ដូច្នេះការមានចំណេះដឹងគ្រប់គ្រាន់ លើផ្នែកបដិសណ្ឋារកិច្ច ការទទួលស្វាគមន៍ រាក់ទាក់ និងណែនាំភ្ញៀវ កំឡុងពេលពួកគេចូលទស្សនា នៅតាមប្រាសាទ។ ដ្បិតថា សិក្ខាសាលាមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែលោក សេង សុធារ៉ា មានសុទិដ្ឋិនិយមថា សិក្ខាកាមទាំងអស់ នឹងតោងចាប់បាននូវចំណេះដឹងថ្មីៗដែលបង្រៀនដោយវាគ្មិន ក៏ដូចជាចែករំលែកចំណេះដឹងកន្លងមក និងសួរនាំនូវចំណុចនានាដែលមានចម្ងល់ ដើម្បីឱ្យទទួលបាន ចំណេះដឹងគ្រប់ជ្រុងជ្រោយ។ គួរបញ្ជាក់ថា សិក្ខាសាលានេះមានរយៈពេល២ថ្ងៃ គឺថ្ងៃទី៥-៦ ខែកញ្ញា ដែលធ្វើឡើងនៅ​នាយកដ្ឋានសណ្ដាប់ធ្នាប់៕

Read More »

អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យក្រុមហ៊ុនអិកស៍ ឃែភីថល អ៊ិនវេសម៉ិន ចូលរួមបង្ហាញគម្រោង​ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា

នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា ដែលដឹកនាំដោយឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោក ជា ខន តំណាងក្រុមហ៊ុន អិកស៍ ឃែភីថល អ៉ិនវេសម៉ិន និងជាអនុប្រធានសមាគមជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដើម្បីបង្ហាញពីគម្រោងជួយ​ជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍ខេត្តសៀមរាប ទៅកាន់ទីផ្សារប្រទេសចិន។ លោក ជា ខន តំណាងក្រុមហ៊ុនអិកស៍ ឃែភីថល អ៉ីនវេសម៉ិន បានលើកឡើងថា ក្រុមហ៊ុនស្នើសុំកិច្ចសហប្រតិបត្តិការជាមួយ​អាជ្ញាធរជាតិអប្សរា ដើម្បីសុំគោលការណ៍ថតរូបភាព និងវីដេអូខ្លីៗនៅតាមតំបន់ប្រាសាទ ដើម្បីយកទៅផ្សព្វផ្សាយនៅក្នុងទីផ្សារទេសចរណ៍ចិន​ឱ្យបានទូលំទូលាយ។ គោលបំណងសំខាន់នៃការងារនេះ គឺដើម្បីផ្សព្វផ្សាយគោលដៅ​ទេសចរណ៍​ខេត្តសៀមរាប ទៅដល់ទេសចរចិន ដើម្បីជំរុញឱ្យពួកគេមកកម្សាន្តប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប ដែលសម្បូរដោយប្រាង្គប្រាសាទបុរាណជាច្រើន។ បើតាមតំណាងក្រុមហ៊ុន ក្រោយពីថតរួចក្រុមហ៊ុនមានដៃគូសហការជាមួយក្រុមហ៊ុនធំៗនៅប្រទេសចិន ដើម្បីផ្សព្វផ្សាយឱ្យឆាប់រហ័ស និងទូលំទូលាយ ធ្វើយ៉ាងណាស្រូបទាញទេសចរចិនដែលជាទីផ្សារធំ មកកម្សាន្តប្រទេសកម្ពុជា។ ឆ្លើយតបទៅនឹងការងារនេះ ឯកឧត្តម ឡុង កុសល បានរីករាយចំពោះគម្រោងខាងលើនេះ គឺស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរជាតិអប្សរា ក្នុងបំណងដើម្បីបង្កើន​កំណើនទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តសៀមរាបឱ្យបានកាន់តែច្រើន៕

Read More »

កម្មវិធីអប់រំបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរា នៅសាលាបឋមសិក្សាក្របីរៀល៖ ការបញ្រ្ជាបតម្លៃមរតកដូនតាដល់ក្មេងៗជំនាន់ក្រោយ

នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយ បន្តអនុវតកម្មវិធីអប់រំបេតិកភណ្ឌនៅសាលាបឋមសិក្សាក្របីរៀល ក្រុងសៀមរាប។ កម្មវិធីបង្រៀនថ្ងៃនេះ មានលក្ខណៈពិសេសបន្តិច គឺក្រុមគ្រូបង្គោលបានរៀបចំពិធីធ្វើបទបង្ហាញស្តីពីបេតិកភណ្ឌហត្ថកម្មប្រពៃណីរបស់សហគមន៍ក្របី​រៀល ដែលជាការផលិតរបស់របរប្រើប្រាស់ពីធម្មជាតិ មានផ្តៅ និងរពាក់ រំចេក និងវត្ថុធាតុដើមធម្មជាតិមួយ​ចំនួនទៀត ដល់សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ ចំនួន​២០០នាក់បានស្វែងយល់អំពីមរតកដូនតារបស់ខ្លួន។ លោក អ៊ឹម សុខរិទ្ធី គ្រូបង្គោល និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ក្នុងឱកាសនោះថា រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការដៃគូ អនុវត្តគម្រោងមួយឈ្មោះថា កម្មវិធីអប់រំបេតិកភណ្ឌ ដោយមានមេរៀនជាច្រើនពាក់ព័ន្ធជាមួយនិងវប្បធម៌ សាសនា បេតិកភណ្ឌរូបិយ និងអរូបិយ និងការចុះទស្សនកិច្ចសិក្សានៅតាមប្រាសាទឬសារមន្ទីរជាដើម។ លោកថា ជាផ្នែកមួយនៃបេតិកភណ្ឌអរូបិយ ពលរដ្ឋជាច្រើនគ្រួសារក្នុងសង្កាត់ក្របីរៀល កំពុងនៅបន្តកេរដំណែល ចំណេះជំនាញ គឺការផលិតរបស់របរប្រើប្រាស់ដោយដៃ ចេញពីធម្មជាតិមានផ្តៅ រពាក់ និងស្លឹករំចេកជាដើម សម្រាប់ប្រើប្រាស់ រហូតមានកេរ្តី៍ឈ្មោះល្បាញ។ ការចែករំលែកបទពិសោធន៍អំពីដំណើរការផលិតរបស់ប្រើប្រាស់ពីផ្តៅ និងរពាក់នេះ …

Read More »

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា ជញ្ជាំងរួតទី២ប្រាសាទ​ភ្នំបាខែង រងការខូចខាតស្ទើរតែ៩០ភាគរយ។ ពិសេស នៅត្រង់ចំណុចកាច់ជ្រុង ធ្វើឱ្យប្រាសាទរណបបាត់បង់ថ្មស្ទើរតែទាំងស្រុង ហើយកម្រាល និងជញ្ជាំងបានខូចខាតបាត់បង់ថ្មមួយផ្នែកធំ។ ការខូចខាតបណ្តាលមកពីអាយុកាល និងធម្មជាតិ បណ្ដាលឱ្យឬសឈើដុះចាក់តាមកន្លៀតថ្មភ្នំនិងថ្មជញ្ជាំង ទឹកភ្លៀងហូរច្រោះ ថ្មភ្នំពុកផុយ ព្រមទាំងថ្មជញ្ជាំងចល័តខុសពីទីតាំងជាដើម។ ការងារជួសជុលផ្នែករួតទី២នេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤​ខាងមុខ។ លោក ជីវ ភារម្យ បញ្ជាក់ទៀតថា ការងារជួសជុលរចនាសម្ពន្ធប្រាសាទភ្នំបាខែង ជ្រុងខាងត្បូងឆៀងខាងលិច គឺចាប់ផ្ដើមតាំងពីខែសីហា ឆ្នាំ២០១៩ ដែលជួសជុលសម្រេចនូវប្រាសាទរណបចំនួន៤ និង ជួស​ជុលជណ្តើរទាំង៥ថ្នាក់ សម្រេចបាន៩០​ភាគរយ​។ ជាមួយគ្នានោះដែរ  ក៏បានជួសជុលកម្រាលនៅតាមរួតទី៣ និងទី៤ សម្រេចបាន៣០ភាគរយ។ ដោយ​ឡែក ក៏បានជួសជុលជញ្ជាំងរួតទី១ រួតទី៣ និងរួតទី៤ …

Read More »

សិក្ខាកាម៣០នាក់បញ្ចប់ការសិក្សាក្នុងសិក្ខាសាលាអន្តរជាតិស្តីពីការការជួសជុល និងអភិរក្សប្រាសាទ​បុរាណនៅតាមបណ្ដោយផ្លូវបុរាណខាងកើត (ថ្នល់បេង)

នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរាបានរៀបចំកម្មវិធីបិទ សិក្ខាសាលាអន្តរជាតិស្ដីពីការជួសជុល និងអភិរក្សប្រាសាទបុរាណនៅតាមបណ្ដោយផ្លូវបុរាណខាងកើត (ថ្នល់បេង) ក្រោមការឧបត្ថមថវិកាពិសេសរបស់គម្រោងមេគង្គ-ឡានឆាង។ ឯកឧត្តម ឡុង កសុល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានសម្ដែងការអបអរសាទរ​ចំពោះសិក្ខាកាម​ទាំង៣០នាក់ ដែលបានចូលរួមក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះ រហូតបានបញ្ចប់ដោយជោគជ័យ។ ឯកឧត្តមក៏មានសុទិដ្ឋិនិយមថា អ្នកជំនាញទាំងអស់នឹងយកចំណេះដឹងពីការសិក្សានេះ ដើម្បីបន្តអភិរក្ស នៅតំបន់បេតិកភណ្ឌតាមបណ្ដាប្រទេសរបស់ខ្លួនឱ្យបានកាន់តែប្រសើរ និងសង្ឃឹមថា នឹងមានសិក្ខា​សា​លា​ដូចនេះជាបន្តបន្ទាប់ទៀតនាពេលអនាគត។ ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ បានរាយការណ៍ពីលទ្ធផលនៃសិក្ខាសាលា រយៈពេល៣ថ្ងៃនេះ ដោយក្នុងនោះមានទាំងការសិក្សាជាទឹ្រស្ដី សកម្មភាពចុះតាមការដ្ឋាន និងស្វែងយល់ពីតំបន់ប្រវត្តិសាស្រ្តមួយចំនួន ដូចជាតំបន់ប្រាសាទ​បេង​មាលា កន្លែងយកថ្ម ការដ្ឋានជួសុលនៅប្រាសាទ​អង្គរវត្ត បាយ័ន និងប្រាសាទភិមានអាកាសជាដើម។ល។ លោក ផាណុវ៉ាត់ ជាសិក្ខាកាមមកពីស្ថាប័ន Head of Phimai Historical Park នៃប្រទេសថៃ បានបង្ហាញអារម្មណ៍រីករាយ​ដែលបានចូលរួមសិក្ខាសាលារយៈពេល៣ថ្ងៃមកនេះ។ លោក ផាណុវ៉ាត់ ថាបានស្គាល់ និងឃើញប្រាសាទខ្មែរច្រើននៅតំបន់រមណីយដ្ឋានអង្គរ ហើយលោកបានស្វែងយល់​ពីការងារអភិរក្ស និងគ្រប់គ្រងតំបន់នេះកាន់តែច្រើនបន្ថែម។ …

Read More »

អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរផ្អុង នៅលើភ្នំគូលែន

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរផ្អុង នៅលើភ្នំគូលែន ដែលកំពុងរងការខូចខាតរចនាសម្ពន្ធមួយចំនួនឱ្យបានរឹងមាំឡើងវិញ។ ប្រាសាទអូរផ្អុង ដែលកសាងឡើងពីឥដ្ឋ បច្ចុប្បន្ន មានស្នាមប្រេះហែកកាន់តែធំធ្វើឱ្យដុំឥដ្ឋជាច្រើនប្រឈមនឹងការជ្រុះធ្លាក់ ហើយជញ្ជាំងឥដ្ឋផ្នែកខ្លះក៏កំពុងជ្រុះធ្លាក់ដែលឈានទៅរកបាត់ទម្រង់ដើមនៃប្រាសាទ។ មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុល លោក ពុទ្ធ សុទ្ធ ឱ្យដឹងថា ក្រុមការងារកំពុងរៀបចំជួសជុលប្រាសាទអូរផ្អុងនេះ ជាច្រើនផ្នែក ដូចជា ពង្រឹងខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ពង្រឹងជញ្ជាំងឥដ្ឋលើស៊ុមទ្វារ ជើងជញ្ជាំងដែលពុកផុយទាំងបួនជ្រុង ដំបូលរបស់រួតទី៣ ជួសជុលស្នាមប្រេះ លុបថ្នក់ទឹក ព្រមទាំងទល់ទ្រប្រាង្គ និងសម្អាតដោយដកកូនរុក្ខជាតិដែលដុះលើជញ្ជាំងប្រាសាទផង។ លោកពុទ្ធ សុទ្ធ បន្តទៀតថា ប្រាសាទនេះ រងការខូចខាតខ្លាំងដោយកត្តាទឹកភ្លៀង និងរុក្ខជាតិ ដែលដុះចាក់ឬសធ្វើឱ្យគ្រឹះស្រុត បណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែង។ បញ្ហាសំណើមក៏ធ្វើឱ្យខឿនរបស់ប្រាសាទពុកផុយ។ កាលពីឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា ធ្លាប់បានធ្វើការជួសជុលប្រាសាទអូរផ្អុងម្ដងមកហើយ ដោយការជួសជុលកាលណោះ គឺពង្រឹងផ្នែកខាងក្រៅនៃជញ្ជាំងទាំង៤ជ្រុង និងជួសជុលរួតទី១និងទី២។ ប្រាសាទអូរផ្អុង គឺជាក្រុមប្រាសាទមួយ ក្នុងចំណោមប្រាសាទផ្សេងទៀតនៅលើភ្នំគូលែន ដូចជា ប្រាសាទដំរីក្រាប ប្រាសាទរោងចិនអ្នកតា និងប្រាសាទខ្ទីងស្លាប់។ល។ ប្រាសាទនេះ បានកសាងឡើងនៅលើទីខ្ពស់ …

Read More »

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាអន្តរជាតិស្ដីពី ការជួសជុលនិងអភិរក្សប្រាសាទបុរាណ នៅតាមបណ្តោយផ្លូវបុរាណខាងកើត(ថ្នល់បេង) ក្រោមការឧបត្ថមថវិកាពិសេសរបស់មេគង្គ-ឡានឆាង

អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីពី៖ ការជួសជុល និងអភិរក្សប្រាសាទបុរាណ នៅតាមបណ្ដោយផ្លូវបុរាណខាងកើត(ថ្នល់បេង) ក្រោមកិច្ចសហប្រតិបត្តិការជាមួយមេគង្គ-ឡានឆាង​(Mekong-Lanchang ) រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២៤។   សិក្ខាសាលានេះធ្វើឡើងក្រោមអធិតីភាព ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯក​ឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក LU Qizhi ប្រធានការិយាល័យកុងស៊ុលខេត្តសៀមរាប នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន  អ្នកជំនាញអន្តរជាតិមកពី៤ប្រទេសចូលរួម ដូចជាចិន វៀតណាម ឡាវ ថៃ និងអ្នកជំនាញថ្នាក់ជាតិ មានអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរសំបូរព្រៃគុក មន្ត្រីមន្ទីរវប្បធម៌ខេត្តសៀមរាប ព្រមទាំងមន្ត្រីនាយកដ្ឋានគាំពារ និងអភិរក្សសំណង់ប្រាសាទចូលរួមផងដែរ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍មួយចំនួនពីបណ្តាប្រទេសនៃអន្តរ តំបន់មេគង្គ ស្តីពីការអភិរក្ស និងលើកតម្លៃនៃវត្ថុបុរាណចំប៉ាប្រទេស (វៀតណាម) ប្រាសាទវត្តភូ និងការអភិរក្ស (ឡាវ) ការអភិរក្ស និងការស្តារឡើងវិញនៃប្រាសាទភិម៉ាយ (ថៃ) …

Read More »

អាជ្ញាធរជាតិអប្សរាជូនដំណឹង​ពី​ហានិភ័យផ្សេងៗដែលកើតឡើងជាយថាហេតុនៅរមណីយដ្ឋានអង្គរ

សៀមរាប÷អាជ្ញាធរជាតិអប្សរា​ ជូនដំណឹងពីហានិភ័យផ្សេងៗដែលកើតឡើងជាយថាហេតុនៅរមណីយដ្ឋានអង្គរ។លិខិតជូនដំណឹងលេខ៦៦៩/រប.សជណ.២៤ចុះថ្ងៃ ទី២ខែកញ្ញា ឆ្នាំ២០២៤ បញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមានកិត្តិយសជូនដំណឹងដល់សាធារណ:ជន​ភ្ញៀវទេសចរជាតិ.អន្តរជាតិទាំងអស់មេត្តាជ្រាបថា.. សូមអានខ្លឹមសារក្នុងលិខិតទាំងស្រុង…

Read More »

Categories