Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរា សហការជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប បន្តដាំកូនឈើនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត

អាជ្ញាធរជាតិអប្សរា សហការជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប បន្តដាំកូនឈើនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត

កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ឆ្លៀតឱកាសក្នុងកម្មវិធី វនយាត្រា( Forest Walk) សម្រាប់កុមារចំនួន២០នាក់ ដែលរៀបចំដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប ( JCI Siem Reap)  បានសហការជាមួយអាជ្ញាធរជាតិអប្សរា ដាំកូនឈេីធ្នង់ចំនួន៥០ដេីម នៅបរិវេណខាងត្បូងឆៀងខាងលិចកសិន្ធុប្រាសាទអង្គរវត្ត។

ដែលសកម្មភាពនេះ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ក៍ដូចជាផ្តល់ជូនកុមារទាំងអស់បានស្វែង​យល់ពីសារៈសំខាន់នៃព្រៃឈើ និងវប្បធម៌ប្រវត្តិសាស្រ្ត សម្រាប់បន្សល់ទុកជាស្នាដៃការងារសង្គម និងជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង៕

About siemreaptoday

Check Also

ប្រជាពលរដ្ឋ៧៣៨គ្រួសារ ក្នុងសង្កាត់ក្របីរៀលបានទទួលចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ក្របី​រៀល រួមជាមួយលោកសាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) និងលោក ឈួន យ៉ែប …

Leave a Reply

Your email address will not be published. Required fields are marked *

Categories