Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ស្នាមញញឹមរបស់កូនខ្មែរគ្រប់ៗរូបជាស្នាមញញឹមដ៏ស្រស់ស្រាយ រាក់ទាក់ ទាក់ទាញ ដែលពិភពលោកទទួលស្គាល់ និងប្រសិទ្ធនាមថា«ស្នាមញញឹមខ្មែរ»

ស្នាមញញឹមរបស់កូនខ្មែរគ្រប់ៗរូបជាស្នាមញញឹមដ៏ស្រស់ស្រាយ រាក់ទាក់ ទាក់ទាញ ដែលពិភពលោកទទួលស្គាល់ និងប្រសិទ្ធនាមថា«ស្នាមញញឹមខ្មែរ»

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០២៤ ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា»ត្រូវបានប្រកាសបើកជាផ្លូវការ ស្ថិតនៅបរិវេណ ខាងមុខប្រាសាទអង្គរវត្តនៃខេត្តសៀមរាប។

ព្រឹត្តិការណ៍នេះ បានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុម​ប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម អគ្គនាយក អគ្គនាយករងអាជ្ញាធរជាតិអប្សរា ប្រធានសមាគមសិល្បករខ្មែរ តំណាងរដ្ឋបាលខេត្ដសៀមរាប លោក លោកស្រីតំណាងអង្គភាព មន្ទីរពាក់ព័ន្ធជុំវិញខេត្ត សិល្បករ សិល្បការិនី អ្នកផលិតមាតិការម្ហូបអាហារ អាជីវករ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាង​ច្រើន​កុះករ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាមាន​ប្រសាសន៍ថា ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» មានគោលបំណងធ្វើការផ្សព្វផ្សាយសិល្បៈវប្បធម៌ ដើម្បីទេសចរណ៍លើទឹកដីប្រវត្តិសាស្រ្តអង្គរដ៏រុងរឿងនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចមានប្រសាសន៍ថា ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា»ជាសក្ខីភាពមួយដែលបង្ហាញអំពីស្នាម​ញញឹមនៃប្រជាពលរដ្ឋខ្មែរទៅកាន់ពិភពលោក ក៏ដូច ជា សម្រស់ដ៏ស្រស់ត្រកាលនៃប្រាង្គប្រាសាទខ្មែរ ជាតំណាងនៃអរិយធម៌ដ៏រុងរឿងនៃបុព្វបុរសខ្មែរដ៏សម្បូរបែប រួមទាំងទំនាក់ទំនងដ៏ស៊ីជម្រៅជាមួយសីលធម៌សង្គម ដែលជានិមិត្តរូបនៃស្មារតីឯកភាពជាតិយូរ​អង្វែងបន្តពីដូនតាមក។

សម្តេចកិត្តិសង្គហបណ្ឌិតមានប្រសាសន៍បន្តថា ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា ក៏ជាផ្នែកមួយនៃគោល​នយោបាយ និងទិសដៅទស្សនាខេត្តសៀមរាបឆ្នាំ​២០២៤ ដែលបានដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍នៅខេត្ត​សៀមរាបឱ្យបានងីបឡើងវិញ បន្ទាប់បានរងផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩។

សូមជម្រាបថា ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» ត្រូវបានរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ -១៦ ខែសីហា ឆ្នាំ២០២៤ ដោយសមាគមសិល្បករខ្មែរ ក្រោមកិច្ចសហការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងសហព័ន្ធទេសចរណ៍។

សកម្មភាពមួយចំនួនក្នុងព្រឹត្តិការណ៍ខាងលើរួមមាន៖ កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាតតូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌​ បង្កបរិយា កាស​ និងកម្មវិធីផ្សេងៗមួយចំនួនទៀត ដើម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួម៕

About siemreaptoday

Check Also

ប្រជាពលរដ្ឋ៧៣៨គ្រួសារ ក្នុងសង្កាត់ក្របីរៀលបានទទួលចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ក្របី​រៀល រួមជាមួយលោកសាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) និងលោក ឈួន យ៉ែប …

Leave a Reply

Your email address will not be published. Required fields are marked *

Categories