Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / កូនឈើចម្រុះចំនួន១០,៩៨៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤

កូនឈើចម្រុះចំនួន១០,៩៨៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤

– ប្រគេនកូនឈើចម្រុះជូនព្រះអង្គ​ យ៉យ ឧត្តម ព្រះគ្រូ​ចៅអធិការស្តីទី វត្តសុធម្មាជ្រួល ចំនួន១,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណទីធ្លាវត្ត ស្ថិតនៅភូមិជ្រួល ឃុំចក ស្រុកអូររាំងឪ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម បេង២០០ដើម ធ្នង់២០០ដើម ផ្តៀក២០០ដើម និងកកោះ២០០ដើម។

– ប្រគេនកូនឈើចម្រុះជូនតំណាងព្រះអង្គ តាត មហាទី ព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាង​ជើង ចំនួន៤០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តសុវណ្ណគិរីឫទ្ធីសិលា ហៅវត្តសសី ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម បេង​ ១០០ដើម និងគគីរ១០០ដើម។

– ផ្តល់កូនឈើចម្រុះជូនតំណាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មជ្ឈ​មណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចំនួន៦,០០០​ដើម ដើម្បីយកទៅដាំលម្អសោភណភាពក្នុងទីធ្លាវិទ្យា​ស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង និងនៅសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១,០០០ដើម បេង​១,០០០ដើម ធ្នង់១,០០០ដើម ច្រេស៥០០ដើម គគីរ​១,០០០ដើម ឈើទាល៥០០ដើម កកោះ៥០០ដើម និងផ្តៀក៥០០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោកស្រី ហេង ស៊ីថា នាយិកាវិទ្យាល័យក្រឡាញ់ ចំនួន៨០០ដើម ដើម្បីយកទៅដាំបន្ថែមក្នុងបរិវេណ និងសងខាងផ្លូវចូលសាលារៀន ស្ថិតនៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន បេង៥០ដើម ធ្នង់៥០ដើម ច្រេស១០០ដើម កកោះ១០០ដើម គគីរ៥០ដើម ផ្តៀក២០ដើម ពពេល២០ដើម ធ្លក១០ដើម ត្រយឹង៣០​ដើម ក្របៅ១០ដើម ឈើទាល៥០ដើម ស្ពង់១០ដើម​ មៀនព្រៃ២០ដើម ខ្នុរព្រៃ២០ដើម ព្កុល៥០ដើម សេដា​១០ដើម រាំងទឹក១០ដើម រាំងភ្នំ១០០ដើម រំដួល២០​ដើម និងឥន្ទនេល៤០ដើម។

– ផ្តល់កូនឈើចម្រុះ ចំនួន១,៦៤៥ដើម ដើម្បីយកទៅដាំបន្ថែមក្នុងសួនរុក្ខជាតិអង្គរ និងភូមិមណ្ឌល៣ សង្កាត់​ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៣៥០ដើម ច្រេស៣០០ ដើម ត្រដក់១១០ដើម សាវម៉ាវព្រៃ៧០ដើម សិរមាន់​២០០ដើម អូញម៉ូញ៥០ដើម ត្រចៀកដំរី៨០ដើម សុរភី១០ដើម ផ្កាក្ងោក២៤៥ដើម សេដា៣០ដើម ផ្កាស្រឡៅជូរ៥០ដើម ផ្កាស្រឡេវ៥០ដើម និងផ្កាត្របែក​ព្រៃ១០០ដើម ។

– ផ្តល់កូនឈើចម្រុះជូនព្រះសង្ឃ ថ្នាក់ដឹកនាំ លោក​គ្រូ​​អ្នកគ្រូ សិស្ស និស្សិត មន្ត្រី បុគ្គលិក ចំនួន៣១១​អង្គ/នាក់នៃសាលាគណរាជធានីភ្នំពេញ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA) និងគ្រឹះស្ថានសិក្សានានា ចំនួន១,០៤០ដើម ដើម្បីយកទៅដាំនៅបរិវេណខាងជើងច្រមុះជ្រូកតាមវិថីព្រះនរោត្តម សីហមុនី​(ខាងមុខប្រាសាទអង្គរវត្ត) នៃរមណីយដ្ឋានអង្គរ។

កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម ច្រេស១០០ ដើម គ្រញូង៥០ដើម បេង៥០ដើម ឈើទាល១០០ គគីរ៥០ដើម កកោះ៥០ដើម ផ្តៀក៥០ដើម ចំបក់​១០​ដើម ធ្លក២០ដើម ស្រឡៅ២០ដើម ពពេល៥០ដើម ត្រសេក៤០ដើម តាត្រាវ១០ដើម សុក្រំ៥០ដើម ខ្នុរព្រៃ​៣០ដើម មៀនព្រៃ២០ដើម ត្បែង៣០ដើម ក្របៅ២០​ដើម រំដួល១០០ដើម ព្កុល៣០ដើម ក្ងោក២០ដើម រលួស​២០ដើម និងប្រាំដំឡឹង២០ដើម។

– ផ្តល់កូនឈើធ្នង់ចំនួន៥០ដើម ជូនថ្នាក់ដឹកនាំ បុគ្គ​លិក ចំនួន៥០នាក់របស់ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី យកទៅដាំនៅខាងកើតដងស្ទឹងសៀមរាបនៃរមណីយដ្ឋានអង្គរ។

– ផ្តល់កូនឈើធ្នង់ចំនួន៥០ដើម ជូនតំណាងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប ( JCI Siem Reap) យកទៅដាំក្នុងកម្មវិធី វនយាត្រា​( Forest Walk) សម្រាប់កុមារចំនួន២០នាក់ នៅបរិវេណខាងត្បូងឆៀងខាងលិចកសិន្ធុប្រាសាទ​អង្គរ​វត្តនៃរមណីយដ្ឋានអង្គរ៕


About siemreaptoday

Check Also

ប្រជាពលរដ្ឋ៧៣៨គ្រួសារ ក្នុងសង្កាត់ក្របីរៀលបានទទួលចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ក្របី​រៀល រួមជាមួយលោកសាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) និងលោក ឈួន យ៉ែប …

Leave a Reply

Your email address will not be published. Required fields are marked *

Categories